នៅដើមទំព័រឆ្នាំ២០២៤នេះ គឺបានឃើញការលេចឡើងនៃនិន្នាការថ្មីដ៏ក្តៅគគុកមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយធ្វើការទទួលទានទំពាំងបាយជូរចំនួន ១២ផ្លែ នៅក្រោមតុនៅថ្ងៃចូលឆ្នាំសកល។ និន្នាការនេះកើតចេញពីទំនៀមទម្លាប់របស់ជនជាតិអេស្ប៉ាញ ដែលវាត្រូវបានគេជឿថា ការទទួលទានផ្លែទំពាំងបាយជូរចំនួន ១២ ផ្លែ នៅពាក់កណ្តាលអធ្រាត្រនឹងនាំមកនូវសំណាងល្អសម្រាប់ឆ្នាំខាងមុខនេះ។Good Luck 12 Grapes on New Year's Eve in Mexico - Casabayvillas.com

ប្រពៃណីនៃការញ៉ាំទំពាំងបាយជូរនៅក្រោមតុត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធអ៊ីនធើណែត កាលពីពេលថ្មីៗនេះ។ និន្នាការនេះក៏បានក្លាយទៅជាវប្បធម៌មួយ ដែលប្រទេសមួយចំនួនបានអនុវត្តតាមដោយជឿថាពួកគេនឹងទទួលបានភាពជោគជ័យ ក៏ដូចជារឿងល្អៗនឹងចូលមកក្នុងជីវិតពេញមួយឆ្នាំ។ ពីមុនមកវប្បធម៌នេះគឺមានតែប្រទេសអេស្បាញ និងប្រទេសអ៊ឺរ៉ុបមួយចំនួនប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២៤នេះផ្ទាល់តែម្តង ក៏បានសាយភាយមកដល់តំបន់អាស៊ី ជាពិសេសគឺក្នុងប្រទេសវៀតណាមគឺកំពុងតែផ្ទុះខ្លាំង ប្រជាពលរដ្ឋនាំគ្នាសាកល្បងស្ទើរតែគ្រប់គ្នា។Why the Spanish see in the New Year by gobbling up 12 grapes

លើសពីនេះទៅទៀត គេជឿយ៉ាងមុតមាំថាសម្រាប់អ្នកដែលជួបនឹងវិបត្តិស្នេហា បើធ្វើតាមប្រពៃណីមួយនេះនឹងនាំទៅរកការជួបដៃគូស្នេហាយ៉ាងឆាប់រហ័ស។ ជំនឿនេះទៀតសោតក៏បានទាញយកនូវចំណាប់អារម្មណ៍អ្នកនៅលីវមួយជាច្រើន ក្នុងការសាកល្បងវិធីនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនធំនៅជុំវិញពិភពលោកបានដឹងពីប្រពៃណីនេះយឺតពេលបន្តិចក្នុងការសាកល្បងញ៉ាំផ្លែទំពាំងបាយជូរ ១២ ផ្លែនៅថ្ងៃចូលឆ្នាំសកល។ ប៉ុន្តែ វាក៏នៅឱកាសក្រោយៗទៀត ហើយអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបាននិយាយថា មានបំណងចង់សាកល្បងវាក្នុងឱកាសបុណ្យចូលឆ្នាំចិន ឬចុងឆ្នាំនេះផងដែរ៕