បន្ទាប់ពីឈានដល់អាយុ ៣០ ឆ្នាំរាងកាយចាប់ផ្តើមទទួលការផ្លាស់ប្តូរជាច្រើនដូចជា ការរំលាយអាហារចាប់ផ្តើមថយចុះ ប្រព័ន្ធរំលាយអាហារមិនដំណើរការដូចពីមុន អ័រម៉ូនចាប់ផ្តើមផ្លាស់ប្តូរ ប៉ះពាល់ដល់ទម្ងន់ រូបរាង និងសុខភាពទូទៅ។ ដូច្នេះហើយ អ្នកត្រូវផ្លាស់ប្តូររបបអាហាររបស់អ្នកនៅពេលអ្នកមានអាយុ ៣០ ឆ្នាំ ដែលនេះជាទម្លាប់នៃការញ៉ាំចំនួន ៤ ដែលអ្នកគួរតែផ្លាស់ប្តូរនៅពេលឈានចូលអាយុ ៣០ ឆ្នាំ។

១.បន្ថែមជាតិសរសៃឱ្យបានច្រើនជាងមុន៖ ជាធម្មតាមនុស្សភាគច្រើនតែងតែបរិភោគជាតិសសៃត្រឹមតែ ១១-១៥ ក្រាមប៉ុណ្ណោះ។ ហេតុនេះហើយ នៅពេលអ្នកមានអាយុ ៣០ ឆ្នាំ អ្នកគួរបន្ថែមជាតិសរសៃឱ្យបានច្រើនជាងមុនពី ២៥-២៩ ក្រាមក្នុងមួយថ្ងៃ ដោយវានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម និងមហារីកពោះវៀនធំ។ ដូច្នេះអាហារដែលមានជាតិសសៃច្រើនរួមមាន អង្ករ បន្លែ ផ្លែឈើ សណ្ដែក គ្រាប់បន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ។30 High Fiber Foods

២.បន្ថែមអូមេហ្គា ៣ ឱ្យបានច្រើនជាងមុន៖ មនុស្សដែលមានអាយុ ៣០ ឆ្នាំគួរតែផ្តោតលើការបន្ថែមអូមេហ្គា ៣ ទៅក្នុងរបបអាហាររបស់ពួកគេ ព្រោះវានឹងជួយឱ្យខួរក្បាលភ្លឺថ្លា អារម្មណ៍ល្អ កាត់បន្ថយការរលាក កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងការពារជំងឺវង្វេងជាដើម។ ដូច្នេះអាហារដែលមានជាតិអូមេហ្គា ៣ រួមមាន ត្រីសាលម៉ុន ត្រីសាឌីន ស៊ុត និងទឹកដោះគោជូរ។8 foods that are rich in Omega-3 to add to your meals now

៣.កាត់បន្ថយអាហារកែច្នៃ និងអាហារហឹរ៖ សាច់ក្រក ហតដក និងអាហារហឹរផ្សេងៗទៀត គឺជាអាហារពេញនិយមរបស់យុវវ័យ។ ការញ៉ាំកាន់តែច្រើន ហានិភ័យនៃជំងឺមហារីកពោះវៀនកាន់តែខ្ពស់។ ដូច្នេះមនុស្សដែលមានអាយុ ៣០ ឆ្នាំមិនគួរទទួលទានអាហារបែបនេះទេ ព្រោះវានឹងធ្វើឱ្យលើសទម្ងន់ ក៏ដូចជាធ្វើឱ្យសុខភាពរាងកាយចុះខ្សោយ៉ាងឆាប់ផងដែរ។Hot Dog and Sausage Nutrition Guide | NHDSC

៤.កាត់បន្ថយភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹង៖ នៅពេលអ្នកឈានដល់អាយុ ៣០ ការផឹកគ្រឿងស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថ្លើម និងមហារីក។ ដូច្នេះគួរបញ្ឈប់ជាបន្ទាន់ ព្រោះវ័យនេះអាចរងផលប៉ះពាល់យ៉ាងឆាប់រហ័សបំផុត៕Review: Trying to Find Best Energy Drink at Store — Ranking