អ្នកលេងបណ្តាញសង្គមនិងជាអ្នកគាំទ្របានបង្ហាញការតក់ស្លុតនិងព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីឃើញស្រីស្អាត Jane តារាចម្រៀងរបស់ 3F Music ថតខុសបច្ចេកទេសត្រូវភ្លើងឆេះសំលៀកបំពាក់ដោយគេមិនទាន់ដឹងច្បាស់ថាឧបទ្ទវហេតុនេះបណ្តាលឱ្យរាងកាយតារាចម្រៀងរូបនេះរងរបួសកម្រិតណាទេ។
នៅថ្ងៃទី៥ មករា នេះមានការផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្តីតក់ស្លុតបន្ទាប់ពីឃើញវីដេអូសកម្មភាពក្រៅឆាកពីការផលិតបទចម្រៀងថ្មីរបស់ Jane ជួបឧបទ្ទវហេតុនឹកស្មានមិនដល់។ នៅក្នុងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមគេបានឃើញ Jane ម្ចាស់បទ «ថ្នាក់រៀនជាប់គ្នា» កំពុងតែថតបទថ្មីជូនកាដូដើមឆ្នាំដល់អ្នកគាំទ្រក្នុងខែមករា ប៉ុន្តែដោយសារតែការថតខុសបច្ចេកទេសបណ្តាលឱ្យមានភ្លើងឆាបឆេះសំលៀកបំពាក់នាំឱ្យកើតចលាចលពេញស្ទូឌីយ៉ូថត។
ក្នុងវីដេអូខ្លីនេះធ្វើឱ្យអ្នកឱ្យគាំទ្រព្រួយបារម្ភសុខភាពរបស់ Jane យ៉ាងខ្លាំងមិនដឹងថាភ្លើងឆេះនេះបណ្តាលឱ្យនាងរងរបួសលើរាងកាយឬអត់នោះទេ ដោយអ្នកគាំទ្រសង្ឃឹមថានាងមិនកើតអីធ្ងន់ធ្ងរទៅចុះ។
គួរបញ្ជាក់ផងដែរថា Jane ធ្លាប់បានច្រៀងជាមួយរៀមច្បង ពេជ្រ សូលីកា និង នីកូ តាមរយៈបទចម្រៀង «អ្នកចម្បាំងក្រុងអង្គរ» ខណៈរូបនាងមានបទចម្រៀងផ្ទាល់ខ្លួនដូចជា លើសជំហ៊ាន, ថាមែនៗ និងបទដែលទទួលបានការគាំទ្រខ្លាំងជាងគេមានចំណងជើងថា «ថ្នាក់រៀនក្បែរគ្នា»៕
https://www.tiktok.com/@bravidz/video/7320457358847659272?_r=1&_t=8ilxtvpQBxC










