ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាដ៏មានប្រជាប្រិយភាពទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីមមាញឹកការងារសិល្បៈមួយរយៈ ដើមឆ្នាំ២០២៤នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្រៀនដើរម៉ូតតាមបែប Fashion និង បវរកញ្ញា ព្រមទាំងបង្ហាត់នូវគន្លឹះជាច្រើនទៀត។ នេះគឺជាក្តីស្រមៃមួយក្នុងជីវិតរបស់នាង ខណៈគ្រាន់តែបង្ហើបដំណឹងនេះហ្វេនៗជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមយ៉ាងខ្លាំង។May be an image of 1 person and flower

សម្រាប់វិស័យបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រោមជ្រែងមុខមាត់កម្ពុជាយ៉ាងខ្លាំងធ្វើឱ្យវិស័យមួយនេះកាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀតព្រោះវិស័យបវរកញ្ញានៅកម្ពុជានៅមានកម្រិតនៅឡើយ។ ក្រោយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានចំណាត់ល្អគួរសមនៅលើឆាកអន្តរជាតិគួបផ្សំនិងអត្តចរិតមានភាពរួសរាយទៅកាន់អ្នកជុំវិញខ្លួនរូបនាងមានការស្រលាញ់ចូលចិត្តពីបវរកញ្ញាផ្សេងៗទៀតជាច្រើនមានទាំងហ្វេនជាតិនិងអន្តរជាតិយ៉ាងសន្ធឹកសន្ធាប់ រួមទាំងការងារនៅប្រទេសជារឿយៗទាំងជាបវរកញ្ញាកិត្តិយស និងជាពិធីការិនីជាដើម។May be an image of 1 person

កេរ្តិ៍ឈ្មោះកាន់តែរីកសុះសាយ លេចមុខជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំផង ជាទូតសុឆន្ទៈផង និងកម្មវិធីនានាជាច្រើនទៀតនាដើមឆ្នាំ២០២៤នេះក៏មានដំណឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្រៀនដើរម៉ូតផងដែរ។ តាមរយៈផេកអ្នកគាំទ្រវិស័យបវរកញ្ញាមួយនិងមានភាពជិតដិតជាមួយបវរកញ្ញារូបនេះផ្ទាល់បានបង្ហើបប្រាប់អ្នកគាំទ្រថា «បើកក្បាលឆ្នាំ២០២៤ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្ហាត់បង្រៀនដើរម៉ូតបែប Fashion – បវរកញ្ញា និងគន្លឹះជាច្រើនពាក់ព័ន្ធជាមួយវិស័យម៉ូឌែល ការថតរូប កាច់ស្ទាយ ជាច្រើនទៀត ហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងមកបង្រៀនអ្នកពីបទពិសោធន៍នៃការពិតក្នុងវិស័យមួយនេះដែលអ្នកមិនធ្លាប់ដឹង»។May be an image of 1 person

គួរបញ្ជាក់ផងដែរថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International 2022 មុនក្លាយជាម្ចាស់មកុដក្នុងស្រុកកម្មវិធីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជាប់លំដាប់រងទី១ កម្មវិធី Miss Cambodia 2020។ កាលពីចុងខែធ្នូ បវរកញ្ញាមានប្រជាប្រិយភាពរូបនេះបាន បង្ហើបថា៣ទៅ៤ឆ្នាំទៀតនាងនឹងចូលប្រកួតវិស័យនេះម្តងទៀត ខណៈនាងនឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះហើយប្រកួតដណ្តើមយកមកុដតែម្តង៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpM8oEWVrjx4_tgut4Hguhrvt8zKAZWnLK0ABR1GpfvZsKDUKstO10zM-NS2pimuZSJXDwYE3Rjii8kxGDxEm3DwKgyC0OGC2As-UmopKYeFVrLKe5cE-dxEKdkeWOQP2YssXywY2MuoQ3vTRRc7AXItZDtSqBiN8UvgBBvhcFuPIrgn_-NJGlv-FAgBI/s2048/image_2024-01-05_14-24-20.png