តើអ្នកដឹងទេថា ហេតុការណ៍ធ្លាក់យន្តហោះណាខ្លះដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក? អត្ថបទនេះនឹងរាយបញ្ជីគ្រោះថ្នាក់ និងឧបទ្ទវហេតុយន្តហោះដែលធ្លាក់ ឬប៉ះទង្គិចលើដី ឬកណ្តាលអាកាស ដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។

ដូច្នេះហើយ ហេតុការណ៍គ្រោះថ្នាក់ដំបូង ដែលបណ្តាលឱ្យមនុស្សនៅលើយន្តហោះ បាត់បង់ជីវិតច្រើនបំផុតនោះគឺ ឧបទ្ទវហេតុយន្តហោះពីរគ្រឿងបុកគ្នា នៅក្នុងព្រលានយន្តហោះ លើកោះថេណេរីហ្វ (Tenerife) របស់អេស៉្បាញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៧៧ ដោយបានសម្លាប់មនុស្ស ៥៨៣ នាក់ ។The Tenerife airport disaster occurred on March 27, 1977, when two Boeing  747 passenger planes crashed on the runway of Los Rodeos Airport on the  island of Tenerife, an island in Spain's

រីឯហេតុការណ៍បន្ទាប់បានកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៨៥ នៅពេលដែល យន្តហោះ Boeing 747SR-46 របស់ក្រុមហ៊ុន Japan Airlines Flight 123 បានធ្លាក់នៅភ្នំ Takamagahara ក្នុង Ueno ខេត្ត Gunma ប្រទេសជប៉ុន ខណៈដែលយន្តហោះនេះកំពុងធ្វើដំណើរពីទីក្រុងតូក្យូទៅ Osaka ដែលបណ្តាលឱ្យមនុស្សនៅលើយន្តហោះ បាត់បង់ជីវិតចំនួន ៥២០ នាក់។Crash of a Boeing 747SR-46 on Mt Osutaka: 520 killed | Bureau of Aircraft  Accidents Archives

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះក៏បានកើតឡើងម្តងទៀតនៅភាគខាងលិចនៃទីក្រុងញូវដេលីប្រទេសឥណ្ឌា នៅពេលដែលយន្តហោះ Boeing 747-168B របស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតកំពុងធ្វើដំណើរពីទីក្រុងដេលីទៅកាន់ទីក្រុង Dhahran ប្រទេសអារ៉ាប៊ីសាអូឌីត បានបុកជាមួយក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន Ilyushin Il-76TD ដែលកំពុងធ្វើដំណើរពី Shymkent ប្រទេសកាហ្សាក់ស្ថាន ទៅកាន់ទីក្រុង Delhi ដោយបានសម្លាប់មនុស្សទាំងអស់ ៣៤៩ នាក់នៅលើយន្តហោះទាំងពីរ។Crash of a Boeing 747-168B in Charkhi Dadri: 312 killed | Bureau of  Aircraft Accidents Archives

ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះយន្តហោះរបស់ Japan Airlines (JAL) Airbus A350 បានប៉ះទង្គិចគ្នាជាមួយយន្តហោះ Dash 8 ដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Niigata នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៥ នាក់ផងដែរ៕Japan Airlines Passengers Say It Was a 'Miracle' They Escaped Burning Plane