នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយតារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានជ្រើសបទចម្រៀងរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា មានចំណងជើងថា «Solo Again » មកអង្រួនឆាកយ៉ាងកក្រើក ធ្វើឱ្យហ្វេនៗសរសើរយ៉ាងច្រើន។ ទោះយ៉ាងណា ទន្ទឹមនឹងការសរសើរស្រាប់តែមានអ្នកលេងបណ្តាញសង្គមម្នាក់ចេញមករិះគន់ លីម តិចម៉េង ថាជាម្ចាស់ពានគួរបង្កើតស្នាដៃខ្លួនឯងឃើញតែយកបទគេមកច្រៀងដោយរូបគេអះអាងថាជាការរិះគន់បែបស្ថាបនា។May be an image of 1 person

ជឿជាក់ថាទស្សនិកជនមួយចំនួនធំប្រាកដជាស្គាល់បទចម្រៀងរបស់ វណ្ណដា មួយបទមានចំណងជើងថា «Solo Again » ដែលតារាចម្រៀងរូបនេះបានទម្លាក់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យខណៈមកទល់ពេលនេះបទនេះមានការចូលស្តាប់ជាង៣៩លានដងហើយ។
ដោយឡែកថ្មីៗនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីភេសជ្ជៈមួយ លីម តិចម៉េង ដែលជាតារាចម្រៀង ក្នុងទ្រនំហង្សមាសនិងជាម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយរូបបានយកបទ «Solo Again » របស់ វណ្ណដា មកបកស្រាយយ៉ាងពីរោះជក់ចិត្តមានការសរសើរយ៉ាងច្រើនពីទស្សនិកជន និងមានការចែករំលែកយ៉ាងច្រើនទាំងនៅលើបណ្តាញសង្គមហ្វេកប៊ុក និងទិកតុក។No photo description available.

ទោះយ៉ាងណាទន្ទឹមនឹងការកោតសរសើរច្រៀងបទរបស់រៀមច្បងនោះកំលោះតូច លីម តិចម៉េង ក៏រងនូរការរិះគន់ពីអ្នកលេងបណ្តាញសង្គមមួយចំនួន ប៉ុន្តែហ្វេនៗរបស់លោកក៏បានបកស្រាយនិងតតាំងជំនួសវិញ។ គណនីទិកតុកមួយឈ្មោះថា «ChaNa Gameming» បានខម្មិនដាក់ លីម តិចម៉េង ថា«ពីរោះតែគួតែបង្កើតអ្វីដែលជាស្នាដៃខ្លួនឯងខ្លះទៅជាម្ចាស់ពានតែឃើញយកតែបទគេមកច្រៀងរហូត(សុំទោសផងបាទខ្ញុំគ្រាន់តែរិះគន់ដើម្បីស្ថាបនាទេ)»។ ការរិះគន់នេះដែរ ហ្វេនៗរបស់ លីម តិចម៉េង ក៏បានចូលទៅឆ្លើយតបវិញថា ជាConcept របស់កម្មវិធីគេទេដោយពួកគេបានបញ្ចេញមតិជាច្រើនទៀតថា អ្នករិះគន់គួរបើកចិត្តឱ្យទូលាយវិញ ព្រោះសូម្បី សួស វីសា ក៏នៅច្រៀងបទ អ៊ីវ៉ា ដែរ ព្រមទាំងមានការលើកឡើងទៀតថា ជាការស្រលាញ់របស់ តិចម៉េង ទៅលើ វណ្ណដា ប៉ុណ្ណោះកុំមានការរិះគន់បែបនេះទៀត។No photo description available.

គេចាំបានដែរថា កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ក្នុងកម្មវិធីប្រកាសបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោ តារាចម្រៀង លីម តិចម៉េង ក៏បានថតរូបជាមួយរៀមច្បង វណ្ណដា និងបង្ហោះនៅលើបណ្តាញសង្គមផងដែរ ដែលអាចបញ្ជាក់ថា តិចម៉េង មានការគោរពស្រលាញ់ វណ្ណដា ក៏ដូចជារៀមច្បងដទៃទៀតក្នុងអាជីពសិល្បៈ ដូចនេះការដែល តិចម៉េង យកបទចម្រៀងរបស់រៀមច្បងមកច្រៀងនោះគ្រាន់តែជាការស្រលាញ់ចូលចិត្តរបស់គេប៉ុណ្ណោះ៕