Home Blog Page 1351

បុរសម្នាក់គ្មានការងារធ្វើដេញកាប់គ្រូ និងសិស្សពេញសាលារៀន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលគ្រូបង្រៀន និងកូនសិស្សប្រមាណ១០០នាក់របស់សាលារៀន «បានណាមផុ ហិនឡាត» ស្ថិតនៅឃុំធុងណាឡៅ ស្រុកខនសាន ខេត្តជ័យភូមិ ប្រទេសថៃ កំពុងប្រមូលផ្តុំគ្នានៅមុខអគារពេលព្រឹកមុនចូលបន្ទប់រៀន ស្រាប់តែមានបុរសវ័យកណ្តាលម្នាក់ដែលមានផ្ទះនៅក្បែរសាលារៀននេះ នៅសុខៗ កើតអាការៈខុសប្រក្រតី ក៏ទាញកាំបិតកាប់អំពៅមកដេញកាប់គ្រូ និងសិស្សក្នុងបរិវេណសាលារៀន ។

បុរសនេះបានដេញកាប់គ្រូ និងកូនសិស្សមិនរើសមុខ ហើយបណ្តាលឱ្យគ្រូ និងកូនសិស្សភ័យស្លន់ស្លោរត់ជាន់ជើងគ្នាទៅពួនក្នុងបន្ទប់រៀនដើម្បីគេចពីសេចក្តីស្លា.ប់ ។ ហេតុការណ៍នេះបានបណ្តាលឱ្យគ្រូបង្រៀនម្នាក់រងរបួ.សតិចតួច ខណៈកូនសិស្សបានរត់ចូលទៅពួនក្នុងបន្ទប់រៀនទាន់ពេលវេលា ហើយពួកគេមិនបានរងរបួ.សទេ ។ ក្រោយមក បុរសនេះបានជិះម៉ូតូចេញពីសាលារៀន និងទៅសម្ងំពួនក្នុងផ្ទះរបស់ខ្លួននៅមុខសាលារៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0oOvmgsor3OtuTqjqRpkekNEPYj3xW2H36EQVS4VQGwzxyaxaNVPcFFi077DNv3NcRcSA3IH3iXqNFsHBuxbhIZZOiUZFwRIic8uVCalPmFdtzsg7E9c5rnhw4Wz-1W696BVdEPDez__JfOnJ1tWa9TyT6PX0rWYIqjbaIFC2oDiHQpSGt2a5ry8rKug/s644/photo_2023-11-23_09-13-17.jpg

កងកម្លាំងប៉ូលិស, ភ្នាក់ងារសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យ ក៏បាននាំគ្នាទៅបញ្ចុះបញ្ចូលបុរសបង្កហេតុនេះ ដោយចំណាយពេលអស់ជាង១ម៉ោង ទើបអាចចាប់ខ្លួនបុរសនេះបាន និងបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ។ បុរសនេះសារភាពថា ខ្លួនឈ្មោះ រឺងរីត អាយុ៣៧ឆ្នាំ ប៉ុន្តែមិនព្រមប្រាប់ពីមូលហេតុទៅអុកឡុកនៅសាលារៀនទេ គ្រាន់តែប្រាប់ថា ធ្លាប់កើតជំងឺផ្លូវចិត្តពីមុនមក ។

លោកគ្រូ ថាវ៉ាត់ បានរងរបួសក្នុងហេតុការណ៍នេះរៀបរាប់ថា នៅពេលជនបង្កហេតុរត់សំដៅមករកគាត់ គឺមានកូនសិស្ស២នាក់នៅក្បែរដែរ ទើបគាត់សម្រេចចិត្តឱ្យសិស្សឈរនៅខាងក្រោយខ្នង ហើយពេលងាកមកវិញឃើញថា ជនបង្កហេតុបានយកកាំបិតកាប់មកលើគាត់ ។ ពេលនោះ គាត់គេចខ្លួនទាន់ ទើបបណ្តាលឱ្យរងរបួ.សតិចតួច ។ បន្ទាប់មក គាត់ក៏បានតទល់ជាមួយជននេះអស់មួយសន្ទុះធំ មុនពេលជននេះរត់គេចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8S5COVtfL0rYDdYnolJqb3rsCFilJ3jvkgFLENDVSTNwflJXWHenfH4LOiTrDh08_buQH7uKEtaxZ9sr3qvIhhN7opEfWLx6dUefVTJYylrUjphmsm2Go-Vfabiiz3adNP1haUHhgSjwJ_iWyMG7fC46vk3B7la1lw8YAO38PTbOlR0o2C9W19gpnqd8/s644/photo_2023-11-23_09-13-13.jpg

ទោះយ៉ាងណា ក្រោយហេតុការណ៍នេះកើតឡើង ពលរដ្ឋរស់នៅក្នុងតំបន់បានផ្តាំផ្ញើទៅកាន់ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់កុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ។ ចំណែកគ្រួសារណាដែលមានអ្នកជំងឺផ្លូវចិត្ត ត្រូវថែទាំពួកគេឱ្យបានដិតដល់ ឬឱ្យលេបថ្នាំជាប្រចាំ ឬគួរព្យាបាលអ្នកជំងឺផ្លូវចិត្តឱ្យជាដាច់ មុននឹងអនុញ្ញាតឱ្យពួកគេត្រឡប់មកផ្ទះវិញ និងមករស់នៅជាមួយមនុស្សក្នុងទីប្រជុំជន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisjzaXaUJZuce6neb3GkDrlty8RPWoxFl1zC6j5qR1Zj0niFntkVSI101k_Ia5YU32omb_rn8BKmTvumc93ZuQPZdwLSMJ8tLFy89gNJQAdXy8psmj0XeUKwY6EXcO7m3WhzWC7A4UNCX33K8SOt42M3nvAI4FY2FzQ9g2XxHwU6OrnuRUKCQWe-bEq8s/s1280/photo_2023-11-23_09-13-11.jpg

ក្រុមហ៊ុនចិននឹងកែច្នៃប្រេងឆាទៅជាប្រេងឥន្ធនៈ

0

ប្រទេសចិន៖ ក្រុមហ៊ុនការពារបរិស្ថាន Sichuan Jinshang (SJEP) បានបង្កើតដំណើរការមួយដើម្បីកែច្នៃប្រេងឆាដែលគេបោះចោលក្នុងបរិមាណដ៏ច្រើន បំប្លែងវាទៅជាឥន្ធនៈអាកាសចរណ៍។
យោងតាមគេហទំព័រ AFP ដែលបានរាយការណ៍កាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា ជារៀងរាល់យប់ ប្រេងដែលលើស ឬសេសសល់ពីភោជនីយដ្ឋានត្រូវបានត្រង ប្រមូល និងយកទៅរោងចក្រមួយនៅជាយក្រុង Chengdu ដើម្បីចម្រាញ់ជាប្រេងឧស្សាហកម្ម។ ដូច្នេះ បច្ចុប្បន្នក្រុមហ៊ុនកំពុងផលិតប្រេងឧស្សាហកម្មរហូតដល់ ១៥០,០០០ តោនក្នុងមួយឆ្នាំពីភោជនីយដ្ឋានហឹរផត និងភោជនីយដ្ឋានផ្សេងៗទៀតនៅក្នុងទីក្រុង Chengdu ប្រទេសចិន។Jetting away: Chinese company lets 'oil from the gutter soar in the sky'-  The New Indian Expressលោក Ye Bin នាយកក្រុមហ៊ុនការពារបរិស្ថាន (SJEP) បាននិយាយថា ប្រេងឆាដែលបានយកពីភោជនីយដ្ឋានត្រូវបានដាក់ចូលក្នុងធុងធំនិងឆ្លងកាត់ដំណើរការបន្សុតដើម្បីយកទឹកដែលនៅសល់ និងភាពមិនស្អាតចេញ ក្លាយជាប្រេងឧស្សាហកម្មពណ៌លឿងច្បាស់លាស់។ ឥន្ធនៈនេះនឹងត្រូវបាននាំចេញទៅកាន់អតិថិជន ភាគច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិក និងសិង្ហបុរី។ ពួកគេនឹងបន្តដំណើរការប្រេងដើម្បីបង្កើតជា “ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព” (SAF)។Chinese company gives leftover hotpot oil second life as jet fuel - CNA

SAF ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកំចាត់កាបូនឌីអុកស៊ីតក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលរួមចំណែក ២% នៃការបំភាយឧស្ម័ន CO2 សកលនៅឆ្នាំ ២០២២ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ ប៉ុន្តែឥន្ធនៈប្រភេទនេះនៅតែមិនពេញនិយមដែលមានចំនួនតិចជាង ០.១% នៃឥន្ធនៈអាកាសចរណ៍សរុបដែលបានប្រើប្រាស់ ដោយសារការចំណាយលើដំណើរការខ្ពស់ និងចំនួនអ្នកផ្គត់ផ្គង់តិចតួច។Leftover Chinese hot pot could be powering your holiday flight

ទោះជាយ៉ាងណាក៏ដោយ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានប៉ាន់ប្រមាណថា ការប្រើប្រាស់យ៉ាងទូលំទូលាយនៃ SAF អាចរួមចំណែកប្រហែល ៦៥% ដល់ការកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីជួយឧស្សាហកម្មអាកាសចរណ៍ឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនការពារបរិស្ថាន (SJEP) គឺជារោងចក្រផលិតឥន្ធនៈអាកាសចរណ៍ដោយប្រើឧបករណ៍ពីក្រុមហ៊ុនអាមេរិក។ SJEP ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការដោះស្រាយកាកសំណល់អាហារដ៏ច្រើនសន្ធឹកសន្ធាប់ដែលបង្កើតឡើងដោយប្រជាជនរបស់ខ្លួនចំនួន ១.៤ ពាន់លាននាក់៕

ថាមែនៗ… នារីម្នាក់ដែលច្រៀងចម្រៀងអសុរសនោះ ត្រូវបានក្រសួងហៅទៅណែនាំហើយ!

0

ក្រោយពីនារីម្នាក់ដែលបានលើកយកបទចម្រៀងដើមរបស់លោកស្រី ប៉ែន រ៉ន មកច្រៀងកែប្រែអត្ថន័យខ្លឹមសារ និងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យលើឆាកតន្ត្រីអកកេះកាលយប់ពីថ្ងៃ២១ ខែវិច្ឆិកា កន្លងទៅនេះ ឥឡូវត្រូវបានក្រសួងហៅទៅណែនាំហើយ។May be an image of 3 people កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គមបានធ្វើការរិះគន់យ៉ាងជះដៃទៅលើនារីម្នាក់ច្រៀងចម្រៀងអសុរសនៅលើឆាកតន្ត្រីអកកេះ ដែលមានអ្នកចែករំលែកវីដេអូរាប់ពាន់នាក់នៅក្នុងគេហទំព័រ Facebook ។ មិនយូរប៉ុន្មាននៅថ្ងៃយប់ថ្ងៃទី២២ ខែវិច្ឆិកា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្រ្តីកុសល់ប្រម៉ូតន្រ្តី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម។

ក្នុងកិច្ចសន្យានោះ ក្រុមតន្រ្តីកុសល់ប្រម៉ូតន្រ្តី បានសរសេរថា ខ្ញុំបាទឈ្មោះ កាយ កុសល ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលជាម្ចាស់ផេកកុសលប្រម៉ូតន្ត្រី។May be an image of 3 people and text
សូមគោរពជូន លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ខ្ញុំបាទសូមធ្វើការសន្យា និងឈប់ផុសមាតិកា រូបភាពឬវីដេអូ និងចម្រៀងដែលមានបារ៉ូលអសុរស ធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិខ្មែរដ៏ផូរផង់ ក៏ដូចជាកាយវិការណាមួយ ដែលមិនសមរម្យទៅក្នុងបណ្តាញសង្គម ដូចជា Facebook, Youtube,TikTok ជាដើម-ល-។ ប្រសិនបើខ្ញុំបាទមិនគោរពតាមកិច្ចសន្យានេះទេ ខ្ញុំបាទសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន។

គួរបញ្ជាក់ដែរថា វីដេអូចម្រៀងនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកនិយមលេងបណ្តាញសង្គមកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ដោយសារតែនារីម្នាក់កែប្រែអត្ថន័យខ្លឹមសារចម្រៀងដើម និងប្រើពាក្យពេចន៍មិនសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការកោះហៅទៅណែនាំ ក៏ដូចជាធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម ហើយក្រុមតន្ត្រីនោះក៏បានចេញមុខសូមទោសជាសារធារណៈផងដែរ៕May be an image of text

ចេញហើយ! លទ្ធផលឆ្នាំនេះ និទ្ទេស A ច្រើនជាងឆ្នាំមុនពាក់កណ្តាល

0

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយនៅក្នុងនោះគេឃើញថា បេក្ខជនទទួលបាននិទ្ទេស A មានការកើនឡើង៦២៤នាក់ឯណោះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។

ខាងក្រោមនេះជាលទ្ធផលតាមនិទ្ទេសនីមួយ នៃសម័យប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖
• និទ្ទេស A មានចំនួន ១៦៧៣ នាក់
• និទ្ទេស B មានចំនួន ៦៩៦៤ នាក់
• និទ្ទេស C មានចំនួន ១៨ ៣០៨ នាក់
• និទ្ទេស D មានចំនួន ៣៤ ២៤៦ នាក់
• និទ្ទេស E មានចំនួន ៣៧ ២៤៩ នាក់

ដោយឡែកឆ្នាំ ២០២២វិញ
• និទ្ទេស A មានចំនួន ១០៤៩ នាក់
• និទ្ទេស B មានចំនួន ៧២៣២ នាក់
• និទ្ទេស C មានចំនួន ១៩០៥៣ នាក់
• និទ្ទេស D មានចំនួន ៣១១៦៦ នាក់
• និទ្ទេស E មានចំនួន ៣២៤៥០ នាក់

 

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ

0

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសអនុវត្តជាផ្លូវការ។

យុវជន និងអាណាព្យាបាលនៃ គ្រួសារ ក្រីក្រនិងងាយរងហានិភ័យ និងអាជ្ញាធរមូលដ្ឋានបានសម្តែង នូវការពេញចិត្តជាខ្លាំងដោយពួកគាត់ជឿជាក់ថា ក្រោយការរៀនចប់វគ្គ បណ្តុះបណ្តាលដោយមិនគិតថ្លៃនេះហើយ យុវជនគ្រួសារក្រីក្រនឹងមាន ជំនាញពិតប្រាកដមួយ និងអាចរកចំណូលសមរម្យសម្រាប់ ផ្គត់ផ្គង់ គ្រួសារ ទៀតផង។យុវជនក្រីក្រនិងងាយរងហានិភ័យ១៦០៨នាក់ចុះឈ្មោះចូលរៀន«ជំនាញវិជ្ជាជីវៈ» - សុីសុីថាមស៍
ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ គឺជាកម្មវិធីផ្តល់ឱ្យសិក្ខាកាមគោលដៅទាំងអស់ ឆាប់មានជំនាញបច្ចេកទេសមូលដ្ឋានមួយជាក់លាក់ដើម្បីឆាប់ទទួលបានការងារធ្វើដោយសមរម្យក្រោយការបណ្តុះបណ្តាលដែលនឹងធ្វើឡើងរយៈពេល៤ខែដោយទទួលបានប្រាក់ឧបត្ថម្ភទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែទៀតផង។

នៅក្នុងនោះយុវជនអាចមានជម្រើសរៀនមុខវិជ្ជាជំនាញ១០មុខ ដោយឥតគិតថ្លៃរួមមាន៖
• សំណង់
• អគ្គិសនី និងថាមពល
• អេឡិចត្រូនិច
• បរិក្ខារត្រជាក់ និងក្តៅ
• កម្មន្តសាល
• មេកានិកទូទៅ
• ទេសចរណ៍
• សេវាកម្ម
• កសិកម្ម និងកសិ-ឧស្សាហកម្ម
• ធុរកិច្ច និងព័ត៌មានវិទ្យាក្រសួងការងារត្រៀមទទួលសិស្សក្រីក្រ១លាន៥សែននាក់សិក្សា«ជំនាញ»ដោយទទួលបានប្រាក់ខែប្រចាំ - សុីសុីថាមស៍

 

លទ្ធផលប្រឡងបាក់ឌុប នឹងចេញមុនការកំណត់

0

លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ នឹងត្រូវប្រកាសមុនថ្ងៃកំណត់ ពោលគឺនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងព្រឹកថ្ងៃទី ២៤ វិច្ឆិកា ២០២៣ សម្រាប់តាមបណ្ដាខេត្តផ្សេងទៀត នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់អ្នកដែលប្រឡងជាប់ គួរណាស់តែជ្រើសមុខវិជ្ជាក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាទៅតាមការចូលចិត្តនិងទេពកោសល្យរបស់ពួកគេ។ ដោយឡែកអ្នកធ្លាក់ កុំបាក់ទឹកចិត្ត ព្រោះអ្នកធ្លាក់បាក់ឌុបក៏នៅមានជម្រើសជាច្រើនទៀតក្នុងការបន្តដំណើរទៅមុខ។

មិនតែប៉ុណ្ណោះ ការបន្តរៀនថ្នាក់១២ឡើងវិញមួយឆ្នាំទៀត មិនមែនមានន័យថាខ្លួនឯងអន់នោះទេ គឺសបញ្ជាក់ថាខ្លួនមានភាពក្លាហានហ៊ានទទួលស្គាល់ការពិត និងអាចដឹងពីចំណុចខ្វះខាតប្រឹងប្រែងកែប្រែដើម្បីទទួលជោគជ័យនៅឆ្នាំក្រោយ។

តែសម្រាប់លទ្ធផលយ៉ាងណាវិញ សិស្សានុសិស្សអាចទៅស្តាប់ផ្ទាល់នៅមណ្ឌលប្រឡងក៏បាន ឬក៏អាចរងចាំប្រកាសរបស់ផេកផ្លូវការរបស់ក្រសួងអប់រំ ដែលនៅក្នុងផេកក្រសួងអប់រំបង្ហោះតែអ្នកជាប់តែប៉ុណ្ណោះ៕

 

កុយ អេនណា បកស្រាយមិនសូវមានសកម្មភាពជាមួយម្ចាស់មកុដ ភឹម ស្រីនោ និងសមាជិកផ្សេងទៀត

0

កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានបកស្រាយមន្ទិលរបស់អ្នកគាំទ្រដោយសារតែគេមិនសូវឃើញនាងមានសកម្មភាពជាមួយម្ចាស់មកុដ ភឹម ស្រីនោ និងលំដាប់រងផ្សេងទៀត( TOP5)។ អេនណា បានបញ្ជាក់ថាដោយសារតែខ្លួនមានធុរៈកិច្ចទៅក្រៅប្រទេស ទើបមិនបានទទួលការងារនិងជួបប្រទះបញ្ហាសុខភាពញឹកញាប់។May be an image of 1 person and text that says 'MISS FIRSTR GRAND GRAND ODIA m'

កាលពីពេលថ្មីៗនេះ ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 និងលំដាប់រងទី២ ,ទី៣ និងទី៤ បានដើរបង្ហាញម៉ូតលើទឹកដីខេត្តបាត់ដំបង ក្នុងកម្មវិធីប្រគំតន្រ្តីរបស់តារាចម្រៀង ទេព បូព្រឹក្ស។ រឿងនេះដែរបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបង្ហាញភាពងឿងឆ្ងល់យ៉ាងខ្លាំងព្រោះតែមិនឃើញវត្តមានរបស់ កុយ អេនណា ដែលជាលំដាប់រងទី១ ឃើញវត្តមានតែ៤នាក់។May be an image of 1 personដោយសារតែមានអ្នកសួរនាំច្រើន កុយ អេនណា បានបកស្រាយថា «មួយរយៈមុនដោយសារតែខ្លួនត្រៀមទៅក្រៅប្រទេស ហើយនាងក៏បានដាក់កាលវិភាគរបស់ខ្លួនទៅកាន់ក្រុមហ៊ុនផ្ទាល់ដោយសុំ Clear ការងារឱ្យរួចរាល់ហើយសុំទៅស្រុកក្រៅមានធុរៈកិច្ចចឹងក្រុមហ៊ុនក៏យោគយល់ Clearការងារឱ្យហើយមុនចេញទៅ និងអត់ទទួលការងារឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg26mYkK0MerfJHHOmljFwYNd3PFTE1puRXly_ZPSk0wtaLQp-oPD01yqRjeJRjYxsgjpWlTf6B8wxX2sJyIk-ZvIFmdf9KQMVcnccF_J_5pfj31CnoSSw7Z8ooDPZYoZZCgmWc9BJtftK2O6l_8Yihkk79c0Dz0M5Xq8fsShsWHJqecNLiW7Bev_Q3RWc/s2048/404504050_325281323778722_1702835837244805788_n.jpg

លំដាប់រងទី១ MGC 2023 រូបនេះបន្តទៀតថា បន្ទាប់ពីបញ្ចប់ការងារនៅក្រៅប្រទេសរួច នាងគឺជួបប្រទះបញ្ហាសុខភាព ឈឺជាញឹកញាប់ទើបមិនសូវឃើញវត្តមាននាងជាមួយក្រុម TOP5។
កុយ អេនណា ដ្បិតទើបចូលប្រឡូកវិស័យបវរកញ្ញាជាលើកដំបូង និងបានជាប់លំដាប់រងទី១ក្តី ប៉ុន្តែនាងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ជាពិសេសថ្មីៗនេះទៀតសោតនាងក៏មានឱកាសដើរម៉ូតនៅឯក្រៅប្រទេសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgebkdJaTR1jaReMh_vbRwWzbumpg_MfUzdtbwxL5WgoSKIoLn3Jd03eBFO3wNn0M66RO7RuXM-L5bZ391sE5g3N2fggijhZk-6zGWXe4RmR0lr-rYhgWNT8Zi2qSmpaNtPoPI271fyFVzUsFpirY1UNV69qmWnwSnGFR3ul_GNtp248n_PQX4IYBJ2zhA/s2048/404624909_325281230445398_8998596664206694203_n.jpg

ជិះខុសច្បាប់ ឃើញប៉ូលិសពាក់ឯកសណ្ឋានលឿងហៅឱ្យចូលគៀន មិនត្រូវឈប់ទេ

0

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសដាក់ចេញនូវឯកសណ្ឋានថ្មីរបស់មន្ត្រីជាប់កិច្ចសន្យា ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ការកែសម្រួលឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យា ដែលជាមន្ត្រីជំនួយការសហការការងារជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្ត្រីនគរបាលចរាចរណ៍។May be an image of 13 peopleកន្លងទៅគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា មួយចំនួនបានធ្វើខុសទៅនឹងតួនាទី ដោយតែងតែហៅរថយន្ត ឬម៉ូតូ ដែលជាខុសច្បាប់ ដើម្បីឱ្យបង់ប្រាក់។

ការធ្វើបែបនេះ​ គឺផ្ទុយទាំងស្រុងពីតួនាទីរបស់មន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដោយអ្នកទាំងនោះមិនត្រូវបានអនុញ្ញាតឱ្យផាកពិន័យ យានយន្តណាដែលប្រព្រឹត្តិខុសនោះទេ គឹមានសិទ្ធសម្រាប់សម្រួលចរាចរណ៍នៅតាមតំបន់ដែលមានការកកស្ទះខ្លាំង ទាំងនៅពេលព្រឹក និងពេលល្ងាចតែប៉ុណ្ណោះ៕

 

ផ្ទុះរឿងថ្មីគេផ្តើមសង្ស័យថាសារដែល ណុប បាយ៉ារិទ្ធ បង្ហោះកាលពីប្រលង The Voice ទំនងដៀមដាមដល់ ពេជ្រ សោភា

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀង ណុប បាយ៉ារិទ្ធ និង ពេជ្រ សោភា ស្ថិតក្នុងទ្រនំតែម្តងផ្តើមល្អក់កករជាមួយគ្នារហូតប្រើពាក្យសម្តីធ្ងន់ៗតែម្តង។ ផ្ទុះរឿងថ្មីនេះដែរអ្នកលេងបណ្តាញសង្គមចាប់ផ្តើមសង្ស័យសារតែលោក ណុប បាយ៉ារិទ្ធ បង្ហោះកាលពីអំឡុងប្រកួតកម្មវិធី The Voice ថាអ្នកសិល្បៈខូចចរិតឱ្យហ្វេនកាត់តាម ទំនងដៀមដាមដល់ ពេជ្រ សោភា។May be an image of 1 person and text

កន្លងមកថ្មីៗនេះមានគណនីទិកតុកមួយឈ្មោះថា sp មាន Followers ជាង១លាននាក់ដែលបញ្ជាក់ថាជាអាខោនបង្កើតឡើងដើម្បីគាំទ្រ ពេជ្រ សោភា បានកាត់តវីដេអូដាក់អាយដលរបស់ខ្លួនស្ថិតនៅលេខរៀងទី១ មុនលោក ណុប បាយ៉ារិទ្ធ ។ ការកាត់តនេះបានធ្វើឱ្យលោក ណុប បាយ៉ារិទ្ធ ក្នក់ចិត្តយ៉ាងខ្លាំងរហូតលោកបញ្ចេញសំណេរក្នុងខម្មិនតបទៅកាន់កូនក្រុមរបស់លោកម្នាក់ដោយបានប្រើពាក្យសម្តីធ្ងន់ៗជាច្រើនដាក់ ពេជ្រ សោភា ។

ក្រោយពីមានបញ្ហាចម្រូងចម្រាស់ននេះកើតឡើងគេសង្កេតឃើញថាអ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះឱ្យគណនីទិកតុកនោះចេញទាក់ទងទៅខ្លួនបើមិនចង់មានរឿងតាមផ្លូវច្បាប់។ យ៉ាងណាបន្ទាប់ពីការប្រកាសនេះរួចគណនី ទិកតុក sp បានបង្ហោះសូមទោសទៅដល់លោក ណុប បាយ៉ារិទ្ធ ផងដែរដែលបានកាត់ត ដាក់ ពេជ្រ សោភា មុនលោក។May be an image of 1 person, braids and blonde hair

យ៉ាងណាមិញ បន្ទាប់ពីមានរឿងនេះផ្ទុះកក្រើកលើប្រព័ន្ធinternet អ្នកលេងបណ្តាញសង្គមមួយចំនួនចាប់ផ្តើមសង្ស័យទៅលើសំណេរដ៏វែងអន្លាយរបស់លោក ណុប បាយ៉ារិទ្ធ កាលពីខែកញ្ញា កន្លងទៅនេះក្នុងអំឡុងពេលប្រកួតកម្មវិធី The Voice Cambodia រដូវកាលទី៣ លោកបង្ហោះសំណេរនិយាយពីភាពជោគជ័យរបស់អ្នកសិល្បៈមិនមែនពឹងផ្អែកលើសមត្ថភាពតែមួយមុខនោះតែត្រូវមានអត្តចរិតល្អ។ ក្នុងនោះលោកក៏បានសម្តៅដល់អាយដលដែលមានអត្តចរិតមិនល្អដើរអុចអាលស្អប់អ្នកនេះស្អប់អ្នកនោះដៀមដាមអ្នកដទៃនាំឱ្យហ្វេនមានចិត្តច្រណែនអ្នកផ្សេងកាត់តាម ពូកែដ្រាមាដៀមដាម គេចេះគេចុះ…..ចោទគេគ្រប់រឿង បង្កើតរឿងអាក្រក់ដាក់ឱ្យគេម៉ាចប់ដល់ជួបមុខគេហ្នឹង ខ្លួនឯងតាំងធ្វើខ្លួនដូចឡេឡឺៗ ធ្វើដូចអត់ដឹងរឿង អត់ដឹងខ្យល់អីទាំងអស់ ទាំងក្រោយខ្នងនិយាយអាក្រក់ពីគេមិនអស់ចិត្តទេ ធ្វើអាក្រក់ដាក់គេទៀត។
កាលពីបង្ហោះសំណេរនោះគេមិនដឹងថាលោក ណុប បាយ៉ារិទ្ធ ចង់សម្តៅដល់អ្នកសិល្បៈនោះទេ ខណៈពេជ្រ សោភា ក៏បង្ហោះសំណេរនិយាយពីអ្នកសិល្បៈដូចគ្នា។

បន្ទាប់ពីផ្ទុះរឿងកាលពីពេលថ្មីៗនេះរវាងអ្នកទាំងពីរ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់ផ្តើមនឹករឿងពីអតីតកាលនេះដែរថាទំនងលោក ណុប បាយ៉ារិទ្ធ ចង់ដៀមដាមដល់ ពេជ្រ សោភា ដូចគ្នា៕

 

វិធីខ្លះៗដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងសង្គម

0

ជាការពិតណាស់ សព្វថ្ងៃនេះមនុស្សមានការប្រាស្រ័យទាក់ទងគ្នាជាច្រើនតាមរយៈពិភពអ៊ីនធឺណិត ក៏ដូចជារងនូវការគម្រាមកំហែងនៅក្នុងពិភពពិតដូចជានៅក្នុងស្ថាប័នអប់រំ ឬនៅកន្លែងធ្វើការជាដើម។ ដូច្នេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងសង្គម ដំបូងយើងត្រូវស្គាល់ពាក្យថាអ្វីទៅជាការគំរាមកំហែង?

ការគំរាមកំហែង គឺជាអាកប្បកិរិយាហិង្សា ការសម្លុត និងបៀតបៀនអ្នកដទៃទាំងពាក្យសម្ដី និងផ្លូវកាយ។ ប្រសិនបើវាកើតឡើងនៅក្នុងជីវិតពិត ជាធម្មតាគឺជាការចំអកចំពោះរូបរាងរបស់មនុស្សម្នាក់ ស្ថានភាពសង្គម រួមទាំងការបង្ករបួសដល់រាងកាយ។ ចំណែកពិភពអនឡាញវិញ ភាគច្រើនត្រូវបានបង្កើតឡើងដោយការបង្អាប់គ្នាតាមបណ្តាញសង្គមជាច្រើនដង ការសម្លុតបង្កើតឥទ្ធិពលផ្លូវចិត្តជាច្រើន ដែលវាអាចបណ្តាលឱ្យរបួសផ្លូវចិត្តជ្រៅ នឹងពិបាកក្នុងការព្យាបាល ឬវាអាចនឹងឈានដល់ការប៉ះទង្គិចគ្នាទៅវិញទៅមកផងដែរ។This Woman | A Poem By Domestic Abuse Survivors | My CWA, Cheshire

ដើម្បីដោះស្រាយជាមួយនឹងការបៀតបៀនទាំងនេះយើងត្រូវដឹងវិធីខ្លះៗដូចខាងក្រោម៖
១.ប្រើភាពស្ងៀមស្ងាត់ដើម្បីបំបាត់ការគំរាមកំហែង៖ ការនៅស្ងៀមអំពីការសម្លុតជួយឱ្យរឿងរ៉ាវនៃការសម្លុតបាត់ទៅវិញយ៉ាងឆាប់រហ័ស។ នេះដោយសារតែជនល្មើសតែងតែមានចេតនាចង់ឱ្យជនរងគ្រោះសងសឹក ដើម្បីបង្កើតរលកនៃអំពើហិង្សា ឬបង្កើនការពេញចិត្ត ប៉ុន្តែនៅពេលដែលជនរងគ្រោះជ្រើសរើសនៅស្ងៀម ការសម្លុតទាំងនោះអាចនឹងធុញទ្រាន់នៅទីបំផុត ហើយនឹងដកខ្លួនចេញ។

២.ឆ្លើយតបដោយសុភាព៖ ជំនួសដោយពាក្យសម្ដី និងការបញ្ចេញមតិដែលអ្នកមិនសប្បាយចិត្ត ឬមិនចូលចិត្តសកម្មភាព ក៏ដូចជាពាក្យពេចន៍ផ្សេងៗ វាត្រូវបាននិយាយដោយពាក្យសំដី និងកាយវិការគួរសម មិនស្រែក លើកសម្លេង ឬប្រើពាក្យអសុរោះ រួមទាំងការពន្យល់ឱ្យបានច្បាស់ប្រសិនបើរឿងចោទប្រកាន់នោះមិនពិត។10 Tips For Effective Communication In The Workplace – Forbes Advisor

៣.និយាយជាមួយមនុស្សជិតស្និតដើម្បីជួយដោះស្រាយបញ្ហា៖ ពេលខ្លះការបៀតបៀនមិនមែនកើតឡើងចំពោះមនុស្សតែម្នាក់នោះទេ។ ដូច្នេះ នៅពេលអ្នកមានទុក្ខលំបាក អ្នកគួរតែនិយាយប្រាប់មិត្តភ័ក្តិ ឬមនុស្សជិតស្និតរបស់អ្នកដើម្បីជួយដោះស្រាយបញ្ហា នឹងអាចជាអ្នកប្រឹក្សាដ៏ល្អដើម្បីសម្រាលទុក្ខ។The 5 Most Important Conversations To Have With Your Bestie - ClassPass Blog

៤.ផ្លាស់ប្តូរបរិស្ថាន៖ បើការសម្លុតធ្វើឱ្យប៉ះពាល់ដល់ផ្លូវកាយ ឬផ្លូវចិត្តដល់ថ្នាក់ពិបាកទទួលយក។ ដូច្នេះ ការផ្លាស់ប្តូរកន្លែងធ្វើការ និងក្រុមមិត្តភ័ក្តិរបស់អ្នក អាចជួយអ្នកឱ្យឆាប់ជាសះស្បើយពីរបួសនៃការបៀតបៀនទាំងនេះ។Why Do People Abuse Other People? - Braden Counseling Center

៥.ពិគ្រោះជាមួយចិត្តវិទូ៖ ជាច្រើនលើកច្រើនសារ ការសម្លុតរំលោភបំពានលើជនរងគ្រោះ រហូតដល់ជនរងគ្រោះមិនអាចបន្តរស់នៅក្នុងសង្គមបាន។ ក្នុងករណីខ្លះវាអាចក្លាយជាភាពតានតឹង ដកខ្លួនចេញពីសង្គម ដល់ចំណុចនៃការបង្ក្រាប ឬមានជំងឺធ្លាក់ទឹកចិត្ត ហើយបញ្ចប់ដោយការធ្វើអត្តឃាត។ ដូច្នេះ ដំណោះស្រាយដ៏ល្អគឺត្រូវទៅជួបអ្នកឯកទេស មិនថាចិត្តវិទូ ឬពេទ្យខាងចិត្តវិទ្យា ដើម្បីពិគ្រោះ និងផ្តល់ការព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធភាព៕