Toyota នឹងវិនិយោគ ១.៣ ពាន់លានដុល្លារដើម្បីពង្រីកទីផ្សាររថយន្តអគ្គិសនីនៅអាមេរិក
បរទេស៖ ក្រុមហ៊ុន Toyota បានវិនិយោគប្រាក់ចំនួន ១.៣ ពាន់លានដុល្លារទៅលើរោងចក្រ Kentucky ដើម្បីផលិតរថយន្ត SUV បីជួរថ្មីសម្រាប់ទីផ្សារសហរដ្ឋអាមេរិក នេះបើយោងតាម CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមហ៊ុន Toyota បាននិយាយថា ប្រាក់នេះនឹងគាំទ្រដល់ការផលិតរថយន្តអគ្គិសនីនាពេលអនាគត រួមទាំងខ្សែសង្វាក់ដំឡើងថ្មសម្រាប់ម៉ូដែលរថយន្តអគ្គិសនីផ្សេងទៀត ដោយរថយន្តនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតនៅចន្លោះចុងឆ្នាំ ២០២៥ ដល់ដើមឆ្នាំ ២០២៦។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលការបញ្ជាទិញរបស់អ្នកប្រើប្រាស់សម្រាប់រថយន្ត EVs មានភាពលឿនរហ័សជាងការរំពឹងទុក ដែលបណ្តាលឱ្យក្រុមហ៊ុនរថយន្តមួយផលិតមិនទាន់ពេល ហើយក៏បានកាត់រៀបចំផែនការវិនិយោគសម្រាប់រថយន្តអគ្គិសនីទាំងអស់។ ដូច្នេះហើយ ការវិនិយោគនេះគឺជាផ្នែកមួយនៃផែនការដែលបានប្រកាសពីមុនដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏មានការវិនិយោគបន្ថែមចំនួន ៣៥ ពាន់លានដុល្លារទៅក្នុងរថយន្តថាមពលថ្ម ឬ BEVs រហូតដល់ឆ្នាំ ២០៣០។
ទោះជាយ៉ាងណា បច្ចុប្បន្នក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីរថយន្ត SUV អគ្គិសនីថ្មីនាពេលខាងមុខនោះទេ រួមទាំងតម្លៃ និងពេលវេលាលក់ផងដែរ។ គួររំលឹកដែរថា កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនបានលើកឡើងពីលទ្ធភាពនៃការវិនិយោគបន្ថែមចំនួន ៨ ពាន់លានដុល្លារនៅក្នុងរោងចក្រអាគុយសម្រាប់រថយន្តអគ្គិសនី និងរថយន្តកូនកាត់នៅរដ្ឋ North Carolina ដែលច្រើនជាងការបណ្តាក់ទុនដំបូងទ្វេដង និងការបង្កើតការងារថ្មី។
ក្រុមហ៊ុន Toyota រំពឹងថារោងចក្រនឹងផ្តល់ការងារដល់កម្មករជាង ៥,០០០ នាក់ នៅពេលវាចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០២៥។ Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តលេចធ្លោបំផុតដែលក្រុមហ៊ុនតែងតែបន្តវិនិយោគលើរថយន្ត hybrid រថយន្តកូនកាត់ plug-in hybrid និងបច្ចេកវិទ្យាផ្សេងទៀត ដូចជាកោសិកាឥន្ធនៈអ៊ីដ្រូសែនជាដើម៕



ហេតុផលដែលនាំឱ្យទស្សនិកជនខឹងសម្បារចំពោះ Messi នោះនៅពេលដែលពួកគេបានទទួលដំណឹងថាកីឡាកររូបនេះមកទស្សនាការប្រកួតមិត្តភាពមុនរដូវកាលឆ្នាំ២០២៤ ទស្សនិកជនហុងកុងបានទិញសំបុត្រទាំងអស់ក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ សំបុត្រសម្រាប់ការប្រកួតនេះមានតម្លៃចាប់ពី ១១៣ ដុល្លារ ដល់ ៦២៤ ដុល្លារ ។ ក្នុងអំឡុងពេលហ្វឹកហាត់នៅមួយថ្ងៃមុនការប្រកួត អ្នកទស្សនាចំនួន ៤ម៉ឺននាក់ក៏បានសម្រុកទៅកាន់ទីលានដោយបន្តស្រែកថា Messi ។ Messi និងសហប្រធាន David Beckham ក៏បានប្រាស្រ័យទាក់ទងជាមួយកីឡាករវ័យក្មេងក្នុងស្រុកផងដែរ។ មុនការប្រកួត គ្រូបង្វឹកបាននិយាយថាលោកនឹងព្យាយាមឱ្យ Messi លេងឱ្យបានច្រើននាទីតាមដែលអាចធ្វើទៅបាន។ ក្រោយចប់ការប្រកួត លោកបាននិយាយថា ប្រសិនបើកីឡាករទាំងពីរមកលើទីលានរបួសអាចកាន់តែធ្ងន់ធ្ងរ ដូច្នេះលោកមិនអាចប្រថុយបានឡើយ។ Martino ជាគ្រូបង្វឹកក៏បានសូមទោសទស្សនិកជនហុងកុងចំពោះរឿងនោះដែរ។







នៅលើនាវាមានភ្ញៀវទេសចរចំនួន ៥៦០នាក់ ស្រី២៨៥នាក់ មាន២៨សញ្ជាតិ និងមាននាវិកចំនួន៤២៥នាក់ ស្រី១០២នាក់ មាន៤៧សញ្ជាតិ។





លុះដល់ថ្ងៃមួយមានបុរសម្នាក់ពាក់ឈុតចម្លែក ដើរចូលក្នុងភូមិ ដោយសុំស្នាក់អាស្រ័យផ្ទះអ្នកភូមិមួយយប់ ដោយគាត់សន្យាថានឹងបណ្តេញសត្វបិសាចចេញពីភូមិនោះ។















