នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ដោយបានដឹកភ្ញៀវចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ។

នាវាទេសចរណ៍បានធ្វើដំណើរមកពីប្រទេស ថៃចូលមកប្រទេសកម្ពុជា និងបន្តដំណើរ ទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៩:៤០នាទីក្នុថ្ងៃដដែល។នៅលើនាវាមានភ្ញៀវទេសចរចំនួន ៥៦០នាក់ ស្រី២៨៥នាក់ មាន២៨សញ្ជាតិ និងមាននាវិកចំនួន៤២៥នាក់ ស្រី១០២នាក់ មាន៤៧សញ្ជាតិ។

កម្លាំងសមត្ថកិច្ចទាំងកងរាជអាវុធហត្ថ បានចុះការពាររៀបចំស្ដាប់ធ្នាប់នៅតាមបណ្ដាគោលដៅនានា ក្នុងក្រុងនៃខេត្តព្រះសីហនុ ដើម្បីសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនេះ៕