Home Blog Page 1225

តើតែរបស់ថៃបានផ្សំសារធាតុពណ៌លឿងដូចការលើកឡើងដែរឬទេ?

0

ប្រទេសថៃ ៖ នៅដើមឆ្នាំ២០២៤នេះ មានមតិខ្លះលើកឡើងថា តែរបស់ថៃបានផ្សំនូវសារធាតុម្យ៉ាងឈ្មោះ «Sunset Yellow FCF» ខណៈតែថៃ គឺជាភេសជ្ជៈចាប់ផ្តើមពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែបែរជាប្រទេសមួយចំនួនហាមនាំចូលតែថៃ ដោយសារបារម្ភអំពីការផ្សំនូវសារធាតុពណ៌លឿង ។

តែថៃ គឺជាភេសជ្ជៈដ៏ពេញនិយមដែលគេចូលចិត្តផឹកពេលអាកាសធាតុក្តៅនៅប្រទេសថៃ ។ តើដឹងឬទេថា ការពិត តែថៃ គ្មានពណ៌ទឹកក្រូចតាមធម្មជាតិទេ ហើយពណ៌ទឹកក្រូចរបស់តែថៃ កើតចេញពីសារធាតុផ្សំអាហារហៅថា «Sunset Yellow FCF» ដែលមានពណ៌លឿងលាយទឹកក្រូច ។ សារធាតុផ្សំអាហារប្រភេទនេះ ត្រូវបានគេយកមកផ្សំក្នុងអាហារឱ្យមានពណ៌ឆើតស្រស់ និងគួរឱ្យចង់ទទួលទាន ។

បើទោះជាសារធាតុផ្សំអាហារ Sunset Yellow FCF ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ដាក់ក្នុងម្ហូបអាហារ ឬភេសជ្ជៈនៅប្រទេសថៃក្តី ប៉ុន្តែប្រទេសមួយចំនួនបានហាមនាំចូលសារធាតុប្រភេទនេះ ដូចជា ៖ បណ្តាប្រទេសអឺរ៉ុប និងអង់គ្លេស ។ ប្រទេសទាំងនេះបានចេញច្បាប់ហាមនាំចូលសារធាតុផ្សំអាហារ Sunset Yellow FCF និងសារធាតុផ្សំអាហារ៥ប្រភេទទៀត រួមមាន ៖ Tartrazine, Quinoline Yellow, Carmoisine, Ponceau 4R និង Allura Red ។

ចំណែកមូលហេតុធ្វើឱ្យបណ្តាប្រទេសអឺរ៉ុប និងអង់គ្លេសហាមនាំចូលសារធាតុផ្សំអាហារ Sunset Yellow FCF ដោយសារលទ្ធផលការស្រាវជ្រាវផ្នែកពេទ្យនៅតំបន់អឺរ៉ុបបង្ហាញថា សារធាតុផ្សំអាហារនេះបណ្តាលឱ្យកុមារខ្វះការតាំងស្មារតី ។ ក្រៅពីនេះ ការស្រាវជ្រាវបានណែនាំថា បើគ្មានការប្រើប្រាស់សារធាតុផ្សំអាហារនេះ នឹងអាចកាត់បន្ថយបញ្ហាខ្វះការតាំងស្មារតីរបស់កុមារបាន ។

ទោះយ៉ាងណា លទ្ធផលការស្រាវជ្រាវនេះមិនបានបញ្ជាក់ថា សារធាតុផ្សំអាហារ Sunset Yellow FCF គឺជាមូលហេតុចម្បងដែលធ្វើឱ្យកុមារខ្វះការតាំងស្មារតីនោះទេ ។ ប្រសិនបើតែថៃ ដាក់សារធាតុផ្សំអាហារ Sunset Yellow FCF នឹងធ្វើឱ្យតែថៃ មានពណ៌ទឹកក្រូចគួរឱ្យចង់ផឹក ។ តើពណ៌ពិតប្រាកដរបស់តែថៃ គឺពណ៌អ្វី?

សំណួរនេះ ត្រូវក្រឡេកទៅមើលប្រភពរបស់តែថៃ ដែលគេគិតថា តែថៃមានប្រភពពីតែស៊ីឡន ដាំដុះនៅប្រទេសស្រីលង្កា ដែលមានពណ៌ត្នោតលាយក្រហម ។ បើគេផ្សំជាមួយទឹកដោះគោក្នុងតែស៊ីឡន វានឹងប្រែទៅជាពណ៌ត្នោតខ្ចី ។ រីឯការផ្សំនូវសារធាតុអាហារក្នុងតែថៃ គឺអាចផ្សំក្នុងតែថៃមួយចំនួនប៉ុណ្ណោះ ឬអាចនិយាយថា តែថៃមានប្រភេទដាក់សារធាតុផ្សំអាហារ និងតែថៃមិនដាក់សារធាតុផ្សំអាហារ ។

ក្រៅពីនេះ សារធាតុផ្សំអាហារ Sunset Yellow FCF បានទទួលការអនុញ្ញាតនៅប្រទេសថៃ រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ដែលមិនបានហាមឃាត់ការប្រើប្រាស់សារធាតុផ្សំអាហារប្រភេទនេះ ។ គេចាប់ផ្តើមឃើញថា នៅសហរដ្ឋអាមេរិកមានហាងលក់តែថៃ កើនឡើងយ៉ាងឆាប់រហ័ស និងកំពុងក្លាយជាភេសជ្ជៈកាន់តែពេញនិយមសម្រាប់ផឹកពេលអាកាសធាតុក្តៅ ៕  

សាលាតិចណូ សាងសង់សាខាថ្មីនៅវិមានឈ្នះឈ្នះ

0

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ បានរៀបចំ ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អាគារអគារស្រាវជ្រាវនិងបណ្តុះបណ្តាលមួយខ្នង មានកម្ពស់៦ជាន់ និង៦៥បន្ទប់ ដែលអាចនឹងបញ្ចប់ការសាងសង់នៅខែឧសភាឆ្នាំ២០២៥។អគារថ្មីនេះ ត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd ជាមួយនឹងថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។
ទីតាំងទី២របស់សាលាតិចណូនេះ ស្ថិតនៅម្តុំវិមានឈ្នះឈ្នះ ដែលមានអគារអន្តេវាសិកដ្ឋាន អគារសិក្សា និងស្រាវជ្រាវ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀតដូចជារបង សួន កន្លែងលែងកីឡា ចំណតឡានម៉ូតូ ផ្លូវ ស្រះទឹក អគ្គិសនី។ល៕

គន្លឹះ ៥ យ៉ាងដើម្បីរក្សាបង្គាឱ្យស្រស់ល្អបានយូរ

0

បង្គាគឺជាអាហារដែលមនុស្សជាច្រើនចូលចិត្ត ព្រោះវាមានសារធារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់សុខភាពរាងកាយ និងមានរសជាតិឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញវាមកច្រើន ហើយញ៉ាំមិនអស់ អ្នកអាចអនុវត្តវិធីសាស្រ្តដូចខាងក្រោមនេះ ដើម្បីជួយរក្សាបង្គាឱ្យនៅស្រស់ល្អបានយូរ ដោយគន្លឹះទាំងនេះមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីវិធីល្អបំផុតក្នុងការរក្សាបង្គានោះទេ។

១.ប្រើស្រាបៀរដើម្បីរក្សាបង្គា៖ ពេលទិញបង្គាត្រូវលាងទឹកថ្នមៗ រួចដាក់បង្គាចូលក្នុងចានមួយ ចាក់ស្រាបៀរចូល ហើយលាងបង្គាម្ដងទៀត។ បន្ទាប់មកយកបង្គាចេញ ហើយហាលឱ្យស្ងួត រួចដាក់បង្គាចូលក្នុងប្រអប់មួយដើម្បីរក្សាទុកក្នុងទូរទឹកកក។ ទោះជាយ៉ាងណា អ្នកមិនគួរលាងបង្គាដោយទឹកបន្ទាប់ពីលាងជាមួយស្រាបៀរទេ ព្រោះវាអាចធ្វើឱ្យបង្គាងាយឆ្លងបាក់តេរី ដែលវិធីនេះអ្នកអាចរក្សាបង្គាស្រស់បានពេញមួយខែដោយមិនបាត់បង់ក្បាល។

២.រក្សាបង្គាជាមួយម្សៅរមៀត៖ ដាក់បង្គាក្នុងប្រអប់ផ្លាស្ទិច បន្ថែមម្សៅរមៀត ១ស្លាបព្រាតូច អង្រួនថ្នមៗ រួចបិទគម្របឱ្យជិតដាក់ក្នុងទូរបង្កក។ ធ្វើបែបនេះបង្គាអាចរក្សាទុកបានប្រហែល ២សប្តាហ៍ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបង្កកយូរពេក បង្គានឹងស្រូបយកអំបិល និងប៉ះពាល់ដល់ភាពផ្អែមរបស់បង្គា។

៣. ប្រើថង់ប្លាស្ទិក៖ ដាក់បង្គាក្នុងថង់ប្លាស្ទិកស្អាតមួយ ច្របាច់យកខ្យល់ដែលលើសចេញ ហើយចងថង់នោះឱ្យតឹង រួចបន្ថែមថង់ប្លាស្ទិកច្រើនស្រទាប់ ដើម្បីរក្សាខ្យល់ និងសំណើម បន្ទាប់មកដាក់បង្គាក្នុងទូរបង្កកជាការស្រេច។

៤.ប្រើស្ករ៖ ប្រើប្រអប់ផ្លាស្ទិកដើម្បីដាក់បង្គាមិនបាច់លាងទេ ព្រោះការត្រាំក្នុងទឹកនឹងធ្វើឱ្យបង្គាខូចជាងមុន ដោយដាក់ស្ករបន្តិចលើបង្គា។ ចំពោះបង្គា១ស្រទាប់មានស្ករ១ស្រទាប់ ពេលពេញប្រអប់ហើយ គ្របវាឱ្យជិតដាក់ក្នុងទូទឹកកកឱ្យត្រជាក់។ រក្សាទុកបង្គាជាមួយស្ករសជួយបង្កើនភាពស្រស់ និងបំបាត់ក្លិន ដូចនេះបង្គាដែលរក្សាទុកនៅតែមានរសជាតិឆ្ងាញ់ដូចបង្គាដែលអ្នកទើបតែទិញថ្មីៗ។

៥.ទុកបង្គាជាមួយទឹកកក៖ បង្គារបស់អ្នកនឹងនៅស្រស់ល្អបានយូរជាមួយនឹងការរក្សាទុកនៅទូទឹកកក ក្រោយលាងបង្គារួចដាក់ក្នុងប្រអប់មួយ រួចរក្សាទុកជាមួយទឹកកកនឹងជួយអ្នករក្សាបង្គាបានប្រហែល ១ ខែ ប៉ុន្តែអ្នកនឹងចំណាយពេលយូក្នុងការធ្វើឱ្យវារលាយ៕

មុនបាញ់សម្លាប់ស្ត្រីម្នាក់ បុរសជាមេធាវី ធ្លាប់ទៅលោតទឹកនៅកោះនរា

0

កាលពីយប់មិញ មានហេតុការណ៍បាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅវេលាម៉ោង៨ ៖ ៤០នាទីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានបណ្តាលឱ្យបុរសម្នាក់ និងនារីម្នាក់ ដេកស្លាប់នៅកន្លែងហេតុការណ៍តែម្តង។

បុរសដែលបាញ់នារីរងគ្រោះមានឈ្មោះថាទូច វឌ្ឍនៈ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាក CZp07 បាញ់ទៅលើនារីរងគ្រោះឈ្មោះ អែម សុវីដេត មានវ័យ២៦ឆ្នាំ ជាអ្នកលក់អនឡាញ រួចក្រោយមកក៏បាញ់ខ្លួនឯងស្លាប់។ ដោយនៅក្នុងកើតហេតុនេះ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ចំនួន៥។

បើតាមប្រភពអ្នកសារព័ត៌មាននៅទីនោះ បុរសដែលដែលបាញ់នារីនោះ ធ្លាប់ទៅប្រុងលោតទឹកសម្លាប់ខ្លួនម្តងរួចមកហើយ នៅលើកោះនរា តែមិនបានសម្រេច។

ជុំវិញករណីនេះ សមត្ថកិច្ចដាក់ការសង្ស័យថាជាភ្លើងប្រច័ណ្ឌ ដោយហេតុថាបុរសជនដៃដល់តាមស្រលាញ់ នារីជនរងគ្រោះ តែនារីជនរងគ្រោះបានបដិសេធ៕អាចជារូបភាពនៃ 10 នាក់, រថយន្តសង្គ្រោះ, មនុស្សច្រើន និង អត្ថបទ

 

គំនិតប្លែកៗ អ្នកវិទ្យាសាស្ត្រគ្រោងបង្កើតឆ័ត្រយក្ស នៅអវកាសដើម្បីកាត់បន្ថយកម្តៅផែនដី

0

បរទេស៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលមកពីវិទ្យាស្ថានបច្ចេកវិទ្យា Technion-Israel បានស្នើគំនិតដ៏មានសក្តានុពលមួយ ដោយប្រើប្រាស់ឆ័ត្រយក្សបង្ហោះលើទីអវកាស ក្នុងគោលបំណងរារាំងកាំរស្មីព្រះអាទិត្យ ដើម្បីកាត់បន្ថយកម្តៅផែនដី។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមសារព័ត៌មានអន្តរជាតិមួយ បានឱ្យដឹងថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រអាកាសធាតុកំពុងបង្កើតឆ័ត្រយក្សមួយដែលមានទំហំប្រមាណ ២.៦ លានគីឡូម៉ែត្រការ៉េ ស្មើនឹងទំហំនៃប្រទេសអាហ្សង់ទីន ដែលវានឹងជួយបាំងពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយឥទ្ធិពលនៃការឡើងកំដៅផែនដី។Scientists propose launching 'umbrella' the size of Argentina nine million  miles from Earth to block our planet from the sun's rays - and promise it would  reduce warming by 2.7F in two

គំនិតដ៏អស្ចារ្យនេះ បានមកពីក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែលដែលជឿគេថា ការបង្កើតឆ័ត្រយក្សទៅបង្ហោះលើអាកាសអាចកាត់បន្ថយសីតុណ្ហភាពរបស់ផែនដីបាន ២.៧ អង្សាក្នុងរយៈពេលពីរឆ្នាំ។ ដូច្នេះអ្នកវិទ្យាសាស្ត្របានត្រៀមខ្លួនរួចរាល់សម្រាប់ការសាងសង់របាំងយក្សដំបូងបង្អស់របស់ខ្លួនដែលមានទំហំធំជាង ៩,៣ លានម៉ែត្រការ៉េក្នុងតម្លៃប្រមាណ ២០ លានដុល្លារអាមេរិក ដោយពួកគេបាននិយាយថាគម្រោងនេះនឹងអាចសម្រេចបាននៅឆ្នាំ ២០២៧។Scientists propose launching 'umbrella' the size of Argentina nine million  miles from Earth to block our planet from the sun's rays - and promise it would  reduce warming by 2.7F in two

ទោះជាយ៉ាងណាក៏ដោយ លោក Avi Loeb រូបវិទូនៅសាកលវិទ្យាល័យ Harvard បានអត្ថាធិប្បាយលើគម្រោងនេះថា “ការដំឡើងរបាំងការពារព្រះអាទិត្យនៅលើលំហអាកាស” នឹងមានតម្លៃថ្លៃណាស់ ហើយទាមទារឱ្យមានកិច្ចសហការជាអន្តរជាតិដ៏ធំមួយ តាមរយៈការបែងចែកមូលនិធិពីថវិកាយោធា ទៅជាគោលបំណងសន្តិភាព។
គួរបញ្ជាក់ដែរថា ការកាត់បន្ថយពន្លឺ ឬរារាំងព្រះអាទិត្យដើម្បីធ្វើឱ្យផែនដីត្រជាក់ គឺជាផែនការមួយក្នុងចំណោមអ្នកវិទ្យាសាស្ត្រជាច្រើន។ នៅឆ្នាំ២០២១ គំនិតផ្តួចផ្តើមចំនួន ៣ លានដុល្លាររៀបចំដោយ Bill Gates បានបង្ហាញថាការស្រាវជ្រាវនេះមិនទទួលលទ្ធផលជោគជ័យទេ។Scientists propose launching 'umbrella' the size of Argentina nine million  miles from Earth to block our planet from the sun's rays - and promise it  would reduce warming by 2.7F in two

ហើយកាលពីឆ្នាំមុន សេតវិមានក៏បានប្រកាសដែរថា ខ្លួននឹងបើកចំហចំពោះផែនការទប់ស្កាត់ពន្លឺព្រះអាទិត្យមិនឱ្យមកលើផ្ទៃផែនដី ក្នុងគោលបំណងបញ្ឈប់ការឡើងកំដៅផែនដី ប៉ុន្តែផែនការទាំងអស់នេះគ្មានភាពពេញលេញនោះទេ។ ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសអ៊ីស្រាអែលរំពឹងថានឹងមានគំរូពេញលេញក្នុងរយៈពេលបីឆ្នាំខាងមុខ ហើយគម្រោងរបស់ក្រុមនេះនឹងទទួលបានលទ្ធផលជោគជ័យនាពេលអនាគត៕

តំណមអាំងប៉ាវដែលជនជាតិចិនប្រកាន់ណាស់ មិនចេះតែឲ្យទេ!

0

ជាទូទៅនៅក្នុងឱកាសបុណ្យចុលឆ្នាំប្រពៃណីចិន គឺខ្សែស្រឡាយចិនគ្រប់រូបតែងនិយមចែក «អាំងប៉ាវ» ដែលភាសាចិនហៅថា«ហុងប៉ាវ»។ អាំងប៉ាវ(ក្រដាសក្រហមៗ)នេះ គឺតែងតែត្រូវបានផ្តល់ឲ្យនៅក្នុងចំណោមក្រុមគ្រួសារ មិត្តភក្តិ ចាហ្វាយនាយនិងកូនចៅជាដើម។

សារៈសំខាន់នៃការផ្តល់អាំងប៉ាវ ដែលមិនមែនគ្រាន់តែជាស្រោមសំបុត្រដាក់លុយធម្មតាៗប៉ុណ្ណោះទេ ប៉ុន្តែវាគឺមានពណ៌ក្រហម ដែលជាពណ៌តំណាងឲ្យថាមពល សុភមង្គល និងសំណាងល្អក្នុងវប្បធម៌ចិន។ ដូច្នេះអាំងប៉ាវគឺជានិមិត្តរូបនៃការជូនពរ ហេងៗ រកស៊ីមានបាន ជោគជ័យ និងកាកកបពេញមួយឆ្នាំ។Your Guide To Red Envelope (Lai See) Etiquette - The HK HUB

រីឯតំណមខ្លះៗសម្រាប់មានអាំងប៉ាវនេះក៏មានផងដែរគឺ ត្រូវតែជាក្រដាសស្អាតល្អ ដូចជាក្រដាសប្រាក់ថ្មីៗប៉ុណ្ណោះ ពោលគឺហាមមិនឲ្យកង្វក់ឬរហែក ទើបអាចដាក់ចូលក្នុងអាំងបាវបានជាសិរីសួស្តី។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ គេឃើញថាឲ្យអាំងប៉ាវគ្នាតាមរយៈអ៊ីនធើណែតក៏បានដែរ ដោយធ្វើការស្គេន QR កូដ ក៏ដូចជាការផ្ទេរប្រាក់អនឡាញផ្សេងៗ។Why Luxury Loves Virtual Red Envelopes | Jing Daily

ការឲ្យអាំងប៉ាវគឺអាស្រ័យទៅលើចំណូលរបស់អ្នកថាតិចក្តីច្រើនក្តី។ ចំនួនទឹកប្រាក់ដែលផ្តល់ឱ្យក្នុងអាំងប៉ាវ គឺហាមមិនឲ្យដាក់ចំនួនដែលមានលេខ ‘៤’ ទេ – មិនថាជា ៤០០, ៤.០០០ , ៤០.០០០… ព្រោះថាក្នុងភាសាចិនលេខ៤នេះគឺអានស្រដៀងទៅនឹងពាក្យ«ស្លាប់» នឹងបានចាត់ទុកថាជាលេខអពមង្គល។ មិនថាតែនៅប្រទេសចិនទេ គឺប្រទេសអាស៊ីផ្សេងទៀតក៏បានចាត់ទុកថាជាលេខសំណាងអាក្រក់និងតែងតែរំលងក្នុងការប្រើប្រាស់ផងដែរ។ ផ្ទុយទៅវិញ គេតែងតែនិយមប្រើលេខ ‘៨’ ព្រោះជាលេខហុងស៊ុយនឹងនាំមកនូវសំណាងល្អ និងភាពរុងរឿង។The 8 red envelope rules of Chinese New Year

ចំណែកតំណមសម្រាប់អ្នកដែលទទួលបានអាំងប៉ាវពីគេវិញ គឺត្រូវតែទទួលយកដៃពីរ និងមិនត្រូវបើកអាំងប៉ាវឬរាប់លុយនៅចំពោះមុខអ្នកដទៃជាដាច់ខាត ព្រោះនៅក្នុងតម្រាលជនជាតិចិនប្រកាន់ណាស់ ហើយអ្នកក៏មិនគួរចាយលុយអាំងប៉ាវនោះភ្លាមៗទេ ប្រសិនបើគ្មានការចាំបាច់ ព្រោះលុយអាំងប៉ាវគឺជាលុយសំណាង។

គួរបញ្ជាក់ផងដែរថា អាំងប៉ាវគឺត្រូវបានគេនិយមឲ្យគ្នាជាទូទៅនៅក្នុងពិធីសំខាន់ៗរបស់ខ្សែរស្រឡាយកាត់ចិនដូចជា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន អាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម៕

ព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថា Rick kh និង ដុកទ័រ សែម រតនា សុទ្ធតែអ្នកមានទេពកោសល្យជួយសង្គម

0

នាពេលថ្មីៗនេះជុំវិញរឿងអ្នកបង្កើតមាតិកាពីររូប Rick kh និង ដុកទ័រ សែម រតនា បានធ្វើឱ្យបណ្តាញសង្គមផ្ទុះយ៉ាងខ្លាំងបន្ទាប់ពីលោក Rick kh មានការអាក់អន់ស្រពន់ចិត្តចំពោះពាក្យសម្តីរបស់លោក សែម រតនា។ ស្របពេលជាមួយគ្នានេះព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថាអ្នកទាំងពីរសុទ្ធតែជាមនុស្សមានទេពកោសល្យជួយស្រុកទេសបានច្រើនសង្ឃឹមថាអ្នកទាំងពីរនឹងមានពេលជួបគ្នាហើយហ្វេនៗនឹងចូលរួមជួយពន្លត់ភ្លើង។

«ប្អូនៗសុទ្ធតែបានចូលរួមជួយជ្រោមជ្រែងស្រុកទេសយើងយ៉ាងច្រើន។ មិនងាយមានមនុស្សមានទេពកោសល្យដូចប្អូនទេ។ សង្ឃឹមថា ប្អូនៗនឹងមានពេលជួបគ្នា សង្ឃឹមថា ហ្វេនៗនឹងចូលរួមជួយពន្លត់ភ្លើង។ ចូលរួមធ្វើការងារដើម្បីស្រុកទេសយើងទាំងអស់គ្នា។» នេះជាការបង្ហោះរបស់ ព្រះតេជគុណ គូ សុភាព លើបណ្តាញសង្គមហ្វេកប៊ុកនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីថ្ងៃទី៦ កុម្ភៈ Rick Kh គោប្រាក់ បានបង្ហាញអារម្មណ៍អន់ចិត្តខ្លាំងមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ» បន្ទាប់ពីលោក ដុកទ័រ សែម រតនា បានផ្តល់បទសម្ភាសមួយដោយបានលើកឡើងថាអ្នកបង្កើតមាតិកាមួយចំនួនចំណាយលុយជិះយន្តហោះស្នាក់នៅប្រទេសគេប្រូម៉ូតឱ្យប្រទេសគេ ប៉ុន្តែនៅពេលដែលក្រសួងឬវិស័យទាក់ទងនឹងទេសចរណ៍ក្នុងស្រុកទាក់ទងទៅបែរជាសួររកលុយ ជាមួយនឹងការអំពាវនាវឱ្យអ្នកផលិតមាតិកាវីដេអូរួមគ្នាផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកជាជាងការចំណាយប្រាក់ចេញទៅផ្សព្វផ្សាយពីតំបន់ទេចរណ៍បរទេស។

ក្រោយពី Rick kh បង្ហាញអារម្មណ៍អន់ចិត្តនិងបានក្លាយទៅជារឿងដ៏ក្តៅគគុកនៅលើបណ្តាញសង្គមលោកដុកទ័រ សែម រតនា ក៏បានចេញមកបកស្រាយការយល់ច្រលំដោយបានរៀបរាប់ដំណើរដើមទងគ្រប់យ៉ាងនាំឱ្យលោកនិយាយបែបនោះក្នុងអំឡុងពេលផ្តល់បទសម្ភាស។ បញ្ហានេះលោកបានខលទៅកាន់ Rick kh រួចហើយដែរនិងបានសុំជួប Rick kh និយាយជាមួយគ្នាដោយផ្ទាល់ទៀតផង។

ជាមួយខ្លឹមសាររបស់លោកដុកទ័រ សែម រតនា កាលពីថ្ងៃទី៦ កុម្ភៈ លោកក៏បានស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គមកុំព្យាយាមទាញលោកនិងRick kh ឱ្យឈ្លោះគ្នា និងកុំបន្តវែកញែកទៀត ព្រោះលោកមិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមឡើយ៕

ទីបំផុត Lisa សម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ទាប់ពី Jennie

0

តារាចម្រៀង Lisa សមាជិកក្រុម BLAKPINK សម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ទាប់ពីមិនបន្តកុងត្រាបុគ្គលជាមួយផលិតកម្ម YG ។ នេះបើតាមការប្រកាសផ្លូវការរបស់ Lisa នៅលើបណ្តាញសង្គម Instagram របស់នាងផ្ទាល់នាសៀលថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ។ ការបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់តារាចម្រៀងល្បីឈ្មោះរូបនេះគឺជាសមាជិកទី២ របស់ BLACK PINK បន្ទាប់ពីមិត្តរួមក្រុម Jennie បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដូចគ្នា។

បណ្តាអ្នកគាំទ្រទូទាំងពិភពលោកបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងបន្ទាប់ Lisa បានប្រកាសជាសាធារណៈនាងនឹងបើកក្រុមហ៊ុនផ្ទាល់ខ្លួន ខណៈរូបភាពដែល Lisa បង្ហោះនាកន្លងមកនេះទស្សនិកជនស្មានថានាងនឹងប្រកាសទម្លាក់បទថ្មី។ នៅលើបណ្តាញសង្គមរបស់ Lisa បានសរសេរជាភាសាអង់គ្លេសដែលមានន័យថា «សូមណែនាំ LLOUD ដែលជាវេទិកាដើម្បីបង្ហាញចក្ខុវិស័យរបស់ខ្ញុំក្នុងតន្ត្រី និងការកម្សាន្ត។ ចូលរួមជាមួយខ្ញុំក្នុងដំណើរដ៏គួរឱ្យរំភើបនេះ ដើម្បីជំរុញឆ្លងកាត់ព្រំដែនថ្មីជាមួយគ្នា»។

ការប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា LLOUD របស់ Lisa ធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈថៃ អ្នកទាំងគាំទ្រក្នុងនិងក្រៅស្រុកបានចូលរួមអបអរសាទរមកកាន់តារាចម្រៀងនេះយ៉ាងច្រើនរួមទាំងបង្ហាញអារម្មណ៍មោទនភាពចំពោះនាងដូចគ្នា។

Lisa ជាសមាជិកទី២របស់ក្រុម BLACKPINK បន្ទាប់ពី Jennie ដែលប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួន ដោយ Jennie បានបង្ហាញក្រុមហ៊ុនផ្ទាល់ ODD ATELIER របស់នាងជាផ្លូវការនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣។
Lisa មានឈ្មោះពិត Lalisa Manoban ជាតារាចម្រៀង K-Pop មានដើមកំណើតថៃ។ តារាចម្រៀងរូបនេះមានអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក ដោយមានអ្នកតាមដានជាង ១០០ លាននាក់នៅលើ Instagram៕

 

 

 

ជិតដល់ថ្ងៃក្តីស្រឡាញ់ អ្វីៗគ្រប់យ៉ាងឱ្យតែមានរាងជាបេះដូង លក់ដាច់គ្មានសល់ សូម្បីតែផ្លែឪឡឹករាងបេះដូង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានថៃបានពីចុះផ្សាយពីកសិករម្នាក់ជាអតីតមេភូមិ រស់នៅភូមិម៉ាក្លឿ ឃុំម៉ាខា ស្រុកណូនថៃ ខេត្តនគររាជសីម៉ា បានដាំឪឡឹករាងបេះដូង និងពុំប្រើប្រាស់ជីគីមី ដើម្បីបង្កើនប្រាក់ចំណូលនៅថ្ងៃក្តីស្រឡាញ់ ។ កសិកររូបនេះនិយាយថា បើទោះជាឪឡឹករាងបេះដូងមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែមានអតិថិជនកក់អស់ពីចម្ការ ដោយសារជិតដល់ថ្ងៃបុណ្យក្តីស្រឡាញ់ ។Heart-shaped watermelon goes for over Bt100,000 at Si Sa Ket auction

កសិកររូបនេះឈ្មោះ នីផុន ប្លៀនក្លាង អាយុ៦៥ឆ្នាំ ជាអតីតមេភូមិ និងជាប្រធានមជ្ឈមណ្ឌលបង្កើនប្រសិទ្ធភាពផលិតផលកសិកម្ម នៅឃុំណូនថៃ ខេត្តនគររាជសីម៉ា និយាយថា លោកចាប់អារម្មណ៍លើកសិកម្មសរីរាង្គ (ឬការដាំដុះដំណាំមិនប្រើប្រាស់សារធាតុគីមី) ហើយលោកក៏បានសិក្សាពីវិធីដាំដុះដំណាំ ។ លោកបានសម្រេចចិត្តដាំឪឡឹក ហើយធ្វើរោងដាំឪឡឹក ដែលមានទទឹង៦ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ។

លោកបានចាប់ផ្តើមដាំឪឡឹកដោយពុំប្រើប្រាស់ជីគីមី១០០% និងប្រើប្រាស់តែជីលាមកសត្វប៉ុណ្ណោះសម្រាប់ដាក់ដំណាំ ។ លោកបានដាំឪឡឹកចំនួន១០០ដើម ដោយលោកបានសាកល្បងដាំអស់រយៈពេលជាង១ឆ្នាំ ទើបទទួលបានទិន្នផលគួរឱ្យពេញចិត្តបែបនេះ ។ ឪឡឹកដុះដាំតាមធម្មជាតិរបស់លោក មានរសជាតិផ្អែម និងស្រួយឆ្ងាញ់ ហើយលោកអាចប្រមូលផលលក់បានរយៈពេលយូរទៀតផង ។farmer of Japan creates watermelon which have shape of a heart. | Watermelon,  Fruit, Square watermelon

លោកនិយាយថា លោកបានយកពុម្ពផ្លាស្ទិកមកស្រោបពីលើផ្លែឪឡឹកដើម្បីឱ្យវាមានរាងបេះដូង សម្រាប់ទុកលក់នៅថ្ងៃ១៤ កុម្ភៈ ។ លោកបានប្រើប្រាស់ពុម្ពផ្លាស្ទិកស្រោបក្តិបឪឡឹក ពេលវាមានទម្ងន់ប្រមាណ១គីឡូក្រាម ឃើញថា វាស្រស់ស្អាត និងប្លែកភ្នែកយ៉ាងខ្លាំងសម្រាប់អ្នកបានឃើញផ្លែឪឡឹកទាំងនេះ ។ បច្ចុប្បន្ន ផ្លែឪឡឹកទាំងនេះមានអតិថិជនកក់អស់គ្មានសល់ ។

ចំណែកផ្លែឪឡឹកធម្មតាវិញ លោកលក់ក្នុងតម្លៃ៦៥បាតក្នុង១គីឡូក្រាម រីឯឪឡឹករាងបេះដូង លោកលក់ក្នុងតម្លៃពិសេស គឺតម្លៃ១០០បាតក្នុង១គីឡូក្រាម ។ ជាទូទៅ ឪឡឹក១ផ្លែ មានទម្ងន់រហូតដល់៥គីឡូក្រាមឯណោះ ហើយលោកអាចលក់ក្នុងតម្លៃរហូតដល់៣២៥បាត ។

ហេតុនេះ ការលក់ឪឡឹកដាំដុះពុំប្រើប្រាស់ជីគីមី បានធ្វើឱ្យកសិករអាចប្រមូលប្រាក់បានច្រើនជាងមុនរហូតដល់៤ដង ។ នេះចាត់ទុកថា គឺជាការបន្ថែមតម្លៃដល់ទិន្នផលកសិកម្មបានមួយកម្រិតទៀត ៕

ជាប់ឈ្មោះល្បីជាស្ត្រីដែលមានបបូរមាត់ធំប៉ុណ្ណឹងហើយ មិនស្កប់ចិត្ត នារីម្នាក់នោះនឹងពង្រីកថ្ពាល់ឱ្យកាន់តែធំថែមទៀត

0

ប្រទេសប៊ុលហ្គារី ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានរាយការណ៍ពីរឿងគួរឱ្យភ្ញាក់ផ្អើលមួយថា នារីមានបបូរមាត់ធំបំផុតនៅលើពិភពលោក មានគម្រោងពង្រីកទំហំបបូរមាត់ និងថ្ពាល់របស់នាងឱ្យកាន់តែធំថែមទៀត ។ ប៉ុន្តែវាបានធ្វើឱ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងបារម្ភពីសុខភាពនាងយ៉ាងខ្លាំង ។

នារីមានបបូរមាត់ធំនេះឈ្មោះ Andrea Ivanova អាយុ២៦ឆ្នាំ រស់នៅប្រទេសប៊ុលហ្គារី ដែលស្ថិតនៅតំបន់អឺរ៉ុបប៉ែកអាគ្នេយ៍ និយាយថា នាងនឹងពង្រីកទំហំបបូរមាត់ និងថ្ពាល់នាពេលឆាប់ៗនេះ ។ នាងបានកំណត់គោលដៅថា នាងនឹងក្លាយជានារីមានថ្ពាល់ធំជាងគេនៅលើពិភពលោក ។Andrea Ivanova, la nueva 'Barbie humana': así ha sido su radical cambio  tras 30 inyecciones

នាងបាននិយាយនាពេលកន្លងមកថា នាងចង់មានរូបសម្បត្តិដ៏ស្រស់ស្អាតក្នុងឆ្នាំថ្មី ឆ្នាំ២០២៤ នេះ ។ ប៉ុន្តែនាងចាំមិនបានថា នាងបានចំណាយប្រាក់អស់ប៉ុន្មានទេក្នុងការធ្វើមុខមាត់ ហើយនាងបានរស់នៅជាមួយមុខមាត់បែបនេះអស់រយៈពេលជាច្រើនឆ្នាំ ។

នាងបន្តថា ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងខ្លាំង ព្រោះពួកគេគិតថា អាចធ្វើឱ្យនាងប្រឈមនឹងបញ្ហាសុខភាព ហើយការកែសម្ឆស្សទាំងឡាយនឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ។ នាងដឹងថា គ្រួសារ និងមិត្តភក្តិរបស់នាង មិនចូលចិត្តមុខមាត់ផ្លាស់ប្តូនេះទេ ប៉ុន្តែនាងបែរជាចូលចិត្តមុខមាត់បែបនេះ ។Meet Andrea Ivanova, The Woman Who Spent ₹7.5 Lakhs To Possess The World's  Biggest Lips - ScoopWhoop

កាលពីអំឡុងពេលចូលឆ្នាំសកល នាងបានត្រៀមផ្តល់រង្វាន់ឱ្យខ្លួនឯង ដោយការចាក់សារធាតុអាស៊ីតអ៊ីយ៉ាលូរូនីច និងហ្វីល័រ ដោយសារនាងចូលចិត្តកែសម្ឆស្សមុខមាត់ ។ វាជាចំណង់ចំណូលចិត្តមួយ ហើយនាងរំភើបខ្លាំងណាស់នៅពេលបានកែទម្រង់មុខបន្ថែមទៀត និងចង់ឃើញមុខមាត់ថ្មីឆាប់ៗ ។

អ្នកនាង Andrea Ivanova បានចាប់ផ្តើមកែមុខមាត់របស់ខ្លួននៅឆ្នាំ២០១៨ ហើយចាប់ពីពេលនោះមក នាងក៏ចាប់ផ្តើមជក់ចិត្តនឹងការផ្លាស់ប្តូរមុខមាត់បែបនេះ ។ នាងទទួលស្គាល់ថា មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលព្រមទទួលស្គាល់នាង ហើយនាងគ្មានអារម្មណ៍ខ្មាស់អៀនជាមួយរូបសម្បត្តិនេះ ព្រោះគិតថា វាសាកសមជាមួយនាង ។Woman Who Wants To Be "Real-Life Barbie" Shows Off Huge Lips — Guardian  Life — The Guardian Nigeria News – Nigeria and World News

ចំណែកអ្នកស្រឡាញ់ភាពស្រស់ស្អាតនិយាយថា បើនារីមាត់ធំសេពគប់បុរសណាម្នាក់ ហើយបុរសនោះនិយាយថា គាត់មិនសប្បាយចិត្តនៅពេលដើរទៅណាមកណាជាមួយនាងនៅតាមផ្លូវ ឬទៅកន្លែងផ្សេងៗ នៅទីបំផុត បុរសនោះនឹងសុំបញ្ចប់ទំនាក់ទំនងជាមួយនាងមិនខាន ។

ប៉ុន្តែអ្នកនាង Andrea Ivanova និយាយថា នាងនឹងអាក់អន់ចិត្តនៅពេលសង្សារសុំចែកផ្លូវ ប៉ុន្តែនាងនឹងស្វែងរកសង្សារថ្មីទៀត ដែលមិនប្រកាន់នឹងមុខមាត់បែបនេះ ។ នាងនឹងស្រឡាញ់បុរសនោះឱ្យអស់ពីចិត្ត និងស្រឡាញ់យ៉ាងពិតប្រាកដ ពីព្រោះសេចក្តីស្រឡាញ់មានភាពស្រស់ស្អាតបំផុតនៅលើពិភពលោក ៕