ប្រទេសតួកគី ៖ ខ្យាដំរី គឺជាសត្វមានពិសដែលមនុស្សភាគច្រើនខ្លាចរអារ ប៉ុន្តែនៅប្រទេសតួកគីវិញបានធ្វើកសិដ្ឋានបង្កាត់ពូជខ្យាដំរី ដើម្បីច្របាច់យកពិសលក់នៅតំបន់អឺរ៉ុប ។ ចំណែកពិសខ្យាដំរីមានតម្លៃខ្ពស់ខ្លាំងណាស់ គឺស្មើរហូតដល់១០លានដុល្លារអាមេរិកក្នុង១លីត្រ ។

លោក Metin Orenler គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមខ្យាដំរីនៅទីក្រុង Sanliurfa ស្ថិតនៅភាគអាគ្នេយ៍ប្រទេសតួកគី និយាយថា កសិដ្ឋានរបស់លោកមានខ្យាដំរីជាង២ម៉ឺនក្បាល ។ ជារៀងរាល់ថ្ងៃ កសិដ្ឋាននេះអាចច្របាច់យកពិសខ្យាដំរី បានប្រមាណ២ក្រាមប៉ុណ្ណោះ ។Scorpion farming can turn poison into profit - Food For Mzansi

ចំណែកពិសខ្យាដំរី ដែលកសិដ្ឋានទទួលបាន ត្រូវយកវាទៅក្លាស្សេជាមុនសិន ។ បន្ទាប់មក ត្រូវយកពិសនេះទៅកែច្នៃធ្វើជាម្សៅ រួចហើយបញ្ជូនទៅលក់នៅបណ្តាប្រទេសតំបន់អឺរ៉ុប ដើម្បីប្រើប្រាស់ធ្វើជាសារុធាតុផ្សំក្នុងការផលិតថ្នាំអង់ទីប៊ីយោទិច, គ្រឿងសម្អាង និងថ្នាំបំបាត់ការឈឺចុកចាប់ ។

ខ្យាដំរី គឺជាប្រភេទសត្វគ្មានឆ្អឹងខ្នង ហើយវាចូលចិត្តរស់នៅតាមកន្លែងងងឹត និងមានសំណើម ។ ពួកវាមានទម្លាប់ស្រឡាញ់ការស្ងប់ស្ងាត់ និងមិនធ្វើបាបគេមុនទេ ប៉ុន្តែបើមានមនុស្ស ឬសត្វផ្សេងរំខានវា វានឹងលើកកន្ទុយឡើងលើដើម្បីគំរាមសត្រូវ បន្ទាប់មក វានឹងខាំដើម្បីការពារខ្លួន ។Turkish scorpion farmer milks arachnids for their expensive venom

នៅពេលខ្យាដំរីខាំអ្នកណាម្នាក់ វានឹងបញ្ចេញពិសចេញមកក្រៅ ហើយពិសរបស់វានឹងធ្វើឱ្យឈឺចុកចាប់ខ្លាំង ឬរលាកនៅត្រង់បរិវេណដែលវាខាំ ។ ពិសរបស់ខ្យាដំរីភាគច្រើនគ្មានគ្រោះថ្នាក់ដល់ជីវិតទេ ហើយមានខ្យាដំរីមួយចំនួនប៉ុណ្ណោះ ដែលពិសរបស់វាមានគ្រោះថ្នាក់ខ្លាំង ។ កាលពីមុន មនុស្សយើងបានបរិភោគខ្យាដំរី ដោយសារជឿថា វាជាឱសថដ៏ល្អ ។Scorpion venom 'fetches $10 million a litre', but is it a fool's gold rush?  - ABC News

បើតាមការស្រាវជ្រាវអំពីសមាសធាតុ និងផ្នែកជីវសាស្ត្រទៅលើពិសខ្យាដំរី របស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យខនគែន ប្រទេសថៃ និងបានចុះផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Thai Journal of Toxicology» បង្ហាញថា សារធាតុបិបថៃ នៅក្នុងពិសខ្យាដំរី គឺមានឥទ្ធិពលផ្នែកជីវសាស្ត្រដែលមានប្រយោជន៍ច្រើន ។

លើសពីនេះ វាសាកសមសម្រាប់ប្រើប្រាស់ជាគំរូការអភិវឌ្ឍឱសថនាពេលអនាគត ដូចជា ៖ ប្រឆាំងបាក់តេរី, ប្រឆាំងផ្សិត, ប្រឆាំងមេរោគ, ប្រឆាំងប៉ារ៉ាស៊ីត, ប្រឆាំងមហារីក, ប្រឆាំងការរលាក និងមានឥទ្ធិពលកែប្រែប្រព័ន្ធភាពស៊ាំ ៕