ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យវប្បធម៌ ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅក្នុងប្រទេសចិន។

បើយោងតាមរឿងដំណាលបុរាណរបស់ចិន បានឱ្យដឹងថា ដើមហេតុនៃការចាប់ប្រារព្ធពិធីនេះឡើងគឺផ្ដើមកើតពីសត្វចម្លែក១ក្បាល ដែលមានឈ្មោះថា “Nian (年)”។ វាមានធ្មេញស្រួចៗ ហើយនិងស្នែងនៅលើក្បាល។ សត្វចម្លែកនេះរស់នៅក្នុងបាតសមុទ្រដ៏ជ្រៅអស់រយៈពេលជាយូរណាស់មកហើយ។ ឱ្យតែដល់ថ្ងៃថ្មីនៃការចាប់ផ្ដើមប្រតិទិនចន្ទគតិ វានឹងចេញមកលើគោក ដើម្បីចាប់មនុស្ស ឬសត្វពាហនៈជាចំណី។
ហេតុដូច្នេះទើបមនុស្សម្នានៅក្នុងភូមិរមែងតែឡើងទៅលើភ្នំនៅចំថ្ងៃនោះ ដើម្បីគេចពីការវាយប្រហាររបស់សត្វ “Nian”។aibe eeee - 年兽-夕 លុះដល់ថ្ងៃមួយមានបុរសម្នាក់ពាក់ឈុតចម្លែក ដើរចូលក្នុងភូមិ ដោយសុំស្នាក់អាស្រ័យផ្ទះអ្នកភូមិមួយយប់ ដោយគាត់សន្យាថានឹងបណ្តេញសត្វបិសាចចេញពីភូមិនោះ។

នាពេលយប់ស្រាប់តែសត្វ”Nian” នោះ បានដើរចូលក្នុងភូមិ សំដៅទៅកាន់ផ្ទះនៅភាគខាងកើត១ខ្នងដែលមានអុជទានបំភ្លឺ ដោយវាបានដើរចូលទៅកាន់ផ្ទះនោះដោយយឺតៗ រួចប្រទះឃើញនៅលើទ្វារ និងបង្អួច មានបិទក្រដាសពណ៌ក្រហម ហើយនៅក្នុងផ្ទះមានអុជទានជាច្រើនដើម។年兽”到底是个“什么鬼”-手机新民网

ក្រោយមកសត្វចម្លែក “Nian” ពិតជាភ័យខ្លាំងរួចដើរមកខាងក្រៅវិញ ស្រាប់តែវាឃើញ បុរសចំណាស់ម្នាក់នោះមានស្លៀកពាក់សំពត់វែងក្រហមនៅឈរចំពីមុខ ហើយដៃកាន់នៅបំពង់ឫស្សីជាមួយគ្រាប់រំសេវ បានដុតឡើង បង្កសំលេងជាខ្លាំង ធ្វើឱ្យសត្វ”Nian” នោះភ័យរត់គេចបាត់សម្រោល។
ហេតុដូច្នេះជារៀងរាល់ថ្ងៃថ្មីនៃប្រតិទិនចន្ទគតិ ពលរដ្ឋចិនតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដោយតែងមានបិទផ្ទាំងក្រដាសក្រហមជុំវិញផ្ទះ អុជទាន និងដុតកាំជ្រួច ដើម្បីបណ្ដេញសត្វចម្លែក។ ទម្លាប់នេះក៏បន្តធ្វើរហូតមកទល់នឹងសព្វថ្ងៃ៕

ប្រភព៖ travelchinaguide