បន្ទាប់ពីផ្ទុះរឿងចម្រូងចម្រាសជាមួយអ្នកបង្កើតមាតិកាដូចគ្នាពេលនេះ Rick Kh បានប្រកាសថារូបលោកនឹងស្នាក់នៅប្រទេសខ្មែរចំនួន៣សប្តាហ៍ទៀតនឹងចេញទៅរស់នៅប្រទេសអាម៉េរិកវិញ។ អ្នកបង្កើតមាតិការូបនេះថាខ្លួនមិនចង់មានជម្លោះជាមួយនឹងអ្នកណានោះទេប៉ុន្តែគ្រាន់តែពេលខ្លះមានការអន់ចិត្ត។ ចំណែកឯវិស័យ Content Creator លោកថាដូចជាមិនសមនឹងជំនាញលោកទេព្រោះត្រង់ពេកវាភ្លាវ។May be an image of 1 person and temple

នៅល្ងាចថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ Rick kh គោប្រាក់ បានបង្ហោះនៅលើបណ្តាញសង្គមថា«រយៈពេលប្រាំឆ្នាំដែលលោកបានដើរជាមួយសហគមន៍អង្គការ ស្ថាប័នសម្រាប់ប្រជាជនក្រីក្រ វប្បធម៌ ប្រាសាទ វត្តអារាម ចេតិយរាប់មិនអស់ និងគម្រោងនានាដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងពេលវេលា លោកសុំមិនអួតបង្ហាញទេ មានច្រើនណាស់ដែលលោកមិនធ្វើវីដេអូ ដូចជាកន្លែងស្នាក់នៅសិស្សរៀនឆ្នាំទី១ជាង៣០នាក់ឥតគិតថ្លៃ និងការងារក្រុមនានា ដោយថវិកាបានមកពីកម្លាំងញើសឈាមលោកផ្ទាល់ ក្រុមក្មេងលក់ដូរតិចតួច ដឹកអីវ៉ាន់ឱ្យគេតិចតួច យូធូប ហ្វេសប៊ុក និងបំរើការងារក្រៅម៉ោងនានា »។May be an image of 1 person, temple and lake

អ្នកបង្កើតមាតិកាដែលមានអ្នកតាមដានជាង៧០ម៉ឺននាក់រូបនេះបន្តទៀតថា «លោកគ្មានចង់មានជម្លោះជាមួយអ្នកណាទាំងអស់ គ្រាន់តែកើតជាមនុស្សពេលខ្លះមានការអន់ចិត្តតិចតួច ហើយក៏ព្រោះលោកបាត់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមខែនេះផងដែរ តែលោកក៏ពុំដែលសុំគេដែរ អរគុណអ្នកផ្សាយជាមួយ Rick kh ពីមុនមក»។May be an image of 1 person, suit and wingtip shoes

លោក Rick kh បានបន្តទៀតថា «លោកសម្រេចចិត្តបន្ត៣សប្តាហ៍ទៀតនៅស្រុកខ្មែរ រួចលោកនឹងត្រឡប់ទៅរស់នៅអាម៉េរិកវិញ។ អ្វីដែលលោកបានធ្វើ លោកធ្វើអស់ហើយ គ្មានមកអាឡៃអាឡោះអីទេ ម្នាក់ឯងតាំងពីដើមរហូតដល់ចុងបញ្ចប់ សូម្បីតែស្នេហារឺការងារ ក៏គេទុកឱ្យនៅម្នាក់ឯងដែរ ចឹងហើយពេលមានជម្លោះប្រឹងឱ្យឈ្នះគេព្រោះអត់មានអ្នកកាង មិនបាច់ទុក្ខសោកទេ លោកគ្មានជម្លោះអីទេ បងប្អូនណាក៏ល្អដែរ គ្រាន់តែជ្រុលជ្រុសពេលខ្លះ លោកសុំដកខ្លួនចេញពីគ្រប់យ៉ាងត្រឹមថ្ងៃនេះ»។May be an image of 1 person

ទោះយ៉ាងណា អ្នកបង្កើតមាតិកាបង្ហាញពីប្រវត្តិសាស្រ្តយុគ្គសម័យថ្មីរូបនេះបាននិយាយថារយៈពេលស៣សប្តាហ៍ទៀតលោកនៅតែធ្វើវីដេអូឱ្យបងប្អូនបានមើលបន្តទៀតដដែល។
« អរគុណការស្រលាញ់រាប់អាន សង្ឃឹមថាបងប្អូនគាំទ្រផេកក្មេងៗដែលចេញពីសមាគមន៍អត់សញ្ញាបត្ររបស់ខ្ញុំផង ពួកគាត់នឹងបន្តការងារខ្ញុំ ខ្ញុំប្រហែលត្រឡប់ទៅធ្វើការងារវិញ វិស័យ Content Creator ដូចជាមិនសមជំនាញខ្ញុំទៀតទេ ព្រោះត្រង់ពេកវាភ្លាវ»។ នេះជាការបញ្ជាក់របស់ Rick kh។No photo description available.

គួរបញ្ជាក់ផងដែរថា រឿងហេតុបានកើតឡើងបន្ទាប់ពីលោក ដុកទ័រ សែម រតនា បានផ្តល់បទសម្ភាសមួយដោយបានលើកឡើងថាអ្នកបង្កើតមាតិកាមួយចំនួនចំណាយលុយជិះយន្តហោះស្នាក់នៅប្រទេសគេប្រូម៉ូតឱ្យប្រទេសគេ ប៉ុន្តែនៅពេលដែលក្រសួងឬវិស័យទាក់ទងនឹងទេសចរណ៍ក្នុងស្រុកទាក់ទងទៅបែរជាសួររកលុយ។ ដោយក្តីអន់ចិត្ត Rick Kh បានលើកឡើងថា មិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ» ៕