បរទេស៖ ក្រុមហ៊ុន Toyota បានវិនិយោគប្រាក់ចំនួន ១.៣ ពាន់លានដុល្លារទៅលើរោងចក្រ Kentucky ដើម្បីផលិតរថយន្ត SUV បីជួរថ្មីសម្រាប់ទីផ្សារសហរដ្ឋអាមេរិក នេះបើយោងតាម CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។Toyota Unplugs Electric Car Hypeក្រុមហ៊ុន Toyota បាននិយាយថា ប្រាក់នេះនឹងគាំទ្រដល់ការផលិតរថយន្តអគ្គិសនីនាពេលអនាគត រួមទាំងខ្សែសង្វាក់ដំឡើងថ្មសម្រាប់ម៉ូដែលរថយន្តអគ្គិសនីផ្សេងទៀត ដោយរថយន្តនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតនៅចន្លោះចុងឆ្នាំ ២០២៥ ដល់ដើមឆ្នាំ ២០២៦។

ការប្រកាសនេះបានធ្វើឡើងនៅពេលដែលការបញ្ជាទិញរបស់អ្នកប្រើប្រាស់សម្រាប់រថយន្ត EVs មានភាពលឿនរហ័សជាងការរំពឹងទុក ដែលបណ្តាលឱ្យក្រុមហ៊ុនរថយន្តមួយផលិតមិនទាន់ពេល ហើយក៏បានកាត់រៀបចំផែនការវិនិយោគសម្រាប់រថយន្តអគ្គិសនីទាំងអស់។ ដូច្នេះហើយ ការវិនិយោគនេះគឺជាផ្នែកមួយនៃផែនការដែលបានប្រកាសពីមុនដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏មានការវិនិយោគបន្ថែមចំនួន ៣៥ ពាន់លានដុល្លារទៅក្នុងរថយន្តថាមពលថ្ម ឬ BEVs រហូតដល់ឆ្នាំ ២០៣០។Toyota Unveils New Electric SUV, the BZ4X, Plans 15 Models by 2025

ទោះជាយ៉ាងណា បច្ចុប្បន្នក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីរថយន្ត SUV អគ្គិសនីថ្មីនាពេលខាងមុខនោះទេ រួមទាំងតម្លៃ និងពេលវេលាលក់ផងដែរ។ គួររំលឹកដែរថា កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនបានលើកឡើងពីលទ្ធភាពនៃការវិនិយោគបន្ថែមចំនួន ៨ ពាន់លានដុល្លារនៅក្នុងរោងចក្រអាគុយសម្រាប់រថយន្តអគ្គិសនី និងរថយន្តកូនកាត់នៅរដ្ឋ North Carolina ដែលច្រើនជាងការបណ្តាក់ទុនដំបូងទ្វេដង និងការបង្កើតការងារថ្មី។

ក្រុមហ៊ុន Toyota រំពឹងថារោងចក្រនឹងផ្តល់ការងារដល់កម្មករជាង ៥,០០០ នាក់ នៅពេលវាចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០២៥។ Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តលេចធ្លោបំផុតដែលក្រុមហ៊ុនតែងតែបន្តវិនិយោគលើរថយន្ត hybrid រថយន្តកូនកាត់ plug-in hybrid និងបច្ចេកវិទ្យាផ្សេងទៀត ដូចជាកោសិកាឥន្ធនៈអ៊ីដ្រូសែនជាដើម៕Toyota to launch 10 new battery EV models by 2026 | Reuters