Home Blog Page 1223

ត្រឹម៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន មានមនុស្ស២៦នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍

0

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំចិន-រៀតណាម នៅទូទាំងប្រទេស កើតឡើងចំនួន៥៣ករណី ហើយបានផ្តាច់ជីវិតមនុស្សចំនួន២៦នាក់ និង៤១នាក់ទៀតរងរបួសធ្ងន់ស្រាល។

នៅក្នុងនោះថ្ងៃទី១១ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន មានករណីគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន៩នាក់ និងរបួស២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់។

ករណីភាគច្រើនៃការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបង្កមកពីការបើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធអទិភាព៕

មនុស្ស២៣នាក់ស្លា.ប់ ៤១នាក់របួស ករណីគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃចូលឆ្នាំចិន រយៈពេល៣ថ្ងៃ - Troryorng Media

ក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍវ៉ែនតានិមិ្មត VR ដើម្បីប្រកួតប្រជែងជាមួយ Apple Vision Pro

0

បរទេស៖ ការប្រកួតប្រជែងនៅក្នុងទីផ្សារវ៉ែនតានិម្មិតរវាង VR របស់ Huawei និង Vision Pro របស់ Apple កំពុងឡើងកំដៅខ្លាំង ខណៈដែលវ៉ែនតា Apple Vision Pro ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានចេញលក់ជាផ្លូវការ ហើយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន។ ទោះជាយ៉ាងណា ក្រុមហ៊ុន Huawei ត្រូវបានគេនិយាយថា បច្ចុប្បន្នកំពុងអភិវឌ្ឍឧបករណ៍ការពិតនិម្មិត ឬវ៉ែនតា VR ដើម្បីប្រកួតប្រជែងជាមួយ Apple Vision Pro ដែលត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។Huawei Vision Glass VR AR: Everything you need to know

ជាមួយនឹងគោលដៅនៃការបង្កើនរបារ និងទាក់ទាញអតិថិជនដែលចាប់អារម្មណ៍លើឧបករណ៍ភ្ជាប់ក្បាលថ្មីនេះ វាត្រូវបានគេរាយការណ៍ថា Huawei Vision (ឈ្មោះបណ្តោះអាសន្ន) មិនត្រឹមតែស្រាលជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃធូរជាង Apple Vision Pro រហូតដល់ពាក់កណ្តាលទៀតផង។ លោក Li Nan អតីតនាយកទីផ្សារនៃក្រុមហ៊ុន Meizu បានបញ្ជាក់នៅលើទំព័រ Weibo របស់គាត់ថា ផលិតផលប្រកួតប្រជែង Apple Vision Pro របស់ក្រុមហ៊ុន Huawei មានទម្ងន់ត្រឹមតែ ៣៥០ ក្រាមប៉ុណ្ណោះ ដែលស្រាលជាងទម្ងន់ ៦០០ ក្រាមនៃវ៉ែនតា AR របស់ក្រុមហ៊ុន Apple ។Huawei's rumored Apple Vision Pro competitor to ship with flagship specs -  Dexerto

លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនក៏អាចប្រើឈ្មោះ ‘ Huawei Vision Pro’ សម្រាប់ឧបករណ៍របស់ខ្លួនបានដែរ។ ក្រុមហ៊ុន Huawei បានចុះបញ្ជីម៉ាកយីហោនេះនៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឈ្មោះនេះក៏រួមបញ្ចូលផលិតផលជាច្រើនដូចជាទូរទស្សន៍ឆ្លាតវៃ និងវ៉ែនតាផងដែរ។ ដូច្នេះហើយ ប្រហែលជា Apple អាចប្តូរទៅឈ្មោះថ្មីនៅពេលដែលវាបើកដំណើរការឧបករណ៍ VR របស់ខ្លួននៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Huawei Vision ក៏ត្រូវបានគេនិយាយផងដែរថានឹងរួមបញ្ចូលបន្ទះ 4K micro-OLED ពី Sony ជាមួយនឹងប្រព័ន្ធគ្រប់គ្រងដោយកាយវិការដោយគ្មានភាពយឺតយ៉ាវដោយសន្យាថានឹងទទួលបាននូវបទពិសោធន៍ថ្មីបំផុតមួយ បើប្រៀបធៀបទៅនឹង Apple Vision Pro។Introducing Apple Vision Pro: Apple's first spatial computer - Apple

ខណៈពេលដែលវ៉ែនតាទាំងពីរមើលទៅស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃលក្ខណៈបច្ចេកទេសផ្នែករឹង ប៉ុន្តែការវិភាគលម្អិតបានបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងពួកវា។ បច្ចុប្បន្នក្រុមហ៊ុន Huawei និងដៃគូផលិត SMIC កំពុងព្យាយាមបង្កើតខ្សែសង្វាក់ផលិតកម្មបន្ទះឈីប 5nm ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរយៈព័ត៌មាននេះ ប្រសិនបើតម្លៃរបស់ Huawei Vision ស្មើនឹងពាក់កណ្តាលនៃ Apple Vision Pro វាពិតជាពិបាកនឹងរំពឹងថាផលិតផលនេះ អាចនឹងផ្តល់នូវបទពិសោធន៍ដែលល្អលើសពី Apple Vision Pro ដែរឬអត់៕

ពីគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាអំពើហឹង្សា វាយគ្នាផ្អើលលើឧទ្យានជាតិភ្នំគិរីរម្យ

0

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅឧទ្យានជាតិគីរីរម្យ ហើយបានក្លាយទៅជាហឹង្សាដាក់គ្នា ដោយមិនបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ ខណៈបណ្តាញសារព័ត៌មានមួយចំនួនបានចេញផ្សាយថាមានមនុស្សស្លាប់។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា៖ មានករណីក្មេងទំនើងបង្ករអំពើហឹង្សានៅឧទ្យានជាតិគីរីរម្យបណ្តាលឱ្យស្លាប់មនុស្ស។ ក្នុងកណីនេះ រដ្ឋបាលស្រុក បានបញ្ជាប់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៤:២០នាទី នៅលើឧទ្យានជាតិគីរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ មានករណីម៉ូតូ១គ្រឿងម៉ាក Scopy-i ពណ៌ក្រហមគ្មានស្លាកលេខ សេរីឆ្នាំ២០២២ ជិះគ្នា២នាក់ បើកបរដោយឈ្មោះ វី សុគុន្ធ បានជិះទៅបុកម៉ូតូ ១គ្រឿងទៀត ម៉ាកសង់ C125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ:1KK-4037 ជិះគ្នា ២នាក់ បើកបរដោយឈ្មោះ សេង រ៉ាច័ន្ទ។ ករណីនេះបណ្តាលឱ្យដួលម៉ូតូទាំង ២គ្រឿង រួចបក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ បានមកដល់ក៏ទាញដំបងមែកស្រល់ដេញវាយទៅលើបក្សពួករបស់ឈ្មោះ វី សុគន្ធ ដែលបានមកដល់កន្លែងកើតហេតុដែរនោះ។ ចំណែកឈ្មោះ សេង រ៉ាច័ន្ទ ពេលងើបពីដួលវិញក៏ទាញដំបងឫស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់”។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុក បានឡើងស្ទាក់ឃាត់បានមុខសញ្ញាខាងភាគីរបស់ឈ្មោះ សេង រ៉ាច័ន្ទ ចំនួន៣នាក់ រួមមាន ឈ្មោះ សេង រ៉ាច័ន្ទ ភេទប្រុស, ឈ្មោះ គង់ ណាវី ភេទប្រុស, ឈ្មោះ សេង ពន្លឺភេទប្រុស។ ចំណែកឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន។ រីឯឈ្មោះ រឺ សុគុន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ឥណ្ឌូណេស៊ីគាំទ្រគោលនយោបាយរូបិយវត្ថុជាតិ និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ (រូបិយប័ណ្ណបរទេស)

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ធនាគារកណ្តាលឥណ្ឌូណេស៊ីបានពង្រឹងការផ្សព្វផ្សាយអំពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) ជាមួយបណ្តាដៃគូពាណិជ្ជកម្មធំៗ ។ វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ។

លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីលើកឡើងថា ធនាគារនឹងពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជាមួយប្រទេសឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្រោយពីឥណ្ឌូណេស៊ីបានអនុវត្តវិធានការនេះជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ។ ការគាំទ្ររូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នឹងធ្វើឱ្យឥណ្ឌូណេស៊ីអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំបន្តទៀត ។USD/IDR Forecast | Will USD/IDR Go Up or Down?

លោក Perry Warjiyo បន្តថា កត្តាមូលដ្ឋានមួយ គឺស្ថិរភាពនៃអត្រាប្តូរប្រាក់រូពៀនឹងកើនឡើងខ្លាំងឡើង ហើយឥណ្ឌូណេស៊ីនឹងពុំចាំបាច់ពឹងផ្អែកលើការផ្គត់ផ្គង់ប្រាក់ដុល្លារអាមេរិក ។ ដូច្នេះ វានឹងជួយគាំទ្រការធ្វើពាណិជ្ជកម្ម និងស្ថិរភាពរបស់អត្រាប្តូរប្រាក់ក្នុងតំបន់ផងដែរ ។

ការផ្សព្វផ្សាយពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) គឺជាគម្រោងការទូទាត់ប្រាក់ឆ្លងព្រំដែនសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រទេសទាំងនេះពុំចាំបាច់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការទូទាត់សាច់ប្រាក់បន្តទៀតទេ ប៉ុន្តែពួកគេអាចប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនជំនួសបាន ។ បច្ចុប្បន្ន ប្រទេសចូលរួមក្នុងគម្រោងនេះមាន៦ប្រទេស រួមមាន ៖ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ខណៈប្រទេសព្រុយណេ, កម្ពុជា និងឡាវ នឹងចូលរួមក្នុងគម្រោងនេះនាពេលឆាប់ៗ ។Indonesia rupiah falls to weakest level in more than 20 years

ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងប្រតិបត្តិការអាជីវកម្ម និងការទូទាត់ប្រាក់ក្នុងតំបន់បានក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ៗ ដែលបានជជែកគ្នាក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំឆ្នាំ២០២៣ កាលពីខែឧសភា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនេះ ប្រទេសឥណ្ឌូណេស៊ីមានតួនាទីជាប្រធានអាស៊ាន ។

ក្រៅពីនេះ ការកាត់បន្ថយការចាយវាយប្រាក់ដុល្លារអាមេរិកចាត់ទុកថា គឺជាការកាត់បន្ថយហានិភ័យផ្សេងៗដែលកើតឡើងនៅទូទាំងពិភពលោកទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ។ លើសពីនេះ វានឹងជួយជំរុញការផ្លាស់ប្តូររបស់សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងតំបន់ឱ្យមានស្ថិរភាពផងដែរ ។

កាលពីឆ្នាំ២០២៣ ធនាគារកណ្តាលឥណ្ឌូណេស៊ីបានកត់ត្រាពីការកើនឡើងយ៉ាងឆាប់រហ័សរបស់ការផ្សព្វផ្សាយការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (LCT) ពេញមួយឆ្នាំ ។ ហេតុនេះ ការធ្វើប្រតិបត្តិការសាច់ប្រាក់បានកើនឡើង៥៥,២% បើធៀបនឹងខែធ្នូ ឆ្នាំ២០២២ ៕Indonesian central bank hikes rates as global volatility hits rupiah - Central Banking

ប្រុងប្រយ័ត្ន! ជំងឺផ្ដាសាយបក្សី ឆក់យកជីវិតកុមារាម្នាក់នៅខេត្តក្រចេះ

0

កុមារាអាយុ៩ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១(H5N1) នេះបើយោងតាមការចេះផ្សាយរបស់ក្រសួងសុខាភិបាល។

ក្រសួងគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ថែទាំ និងជួយសង្រ្គោះចំពោះកុមារអាយុ៩ឆ្នាំ ដែលបានស្លាប់នេះ ប៉ុន្តែដោយសារតែស្ថានភាពជំងឺរបស់កុមារានេះមានស្ថានភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្ដៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ ទើបបណ្ដាលឱ្យកុមារាបានស្លាប់តែម្ដង។

តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានមាន់ ៥ក្បាល និងទា ៣ក្បាល បានងាប់ហើយបានយកមាន់ទានោះមកធ្វើម្ហូបបរិភោគ។

ជុំវិញករណីនេះ ក្រសួងសុខាភិបាល បានក្រើនរម្លឹកសារជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ៕

 

Ahn Hyo Seop សម្រេចដាក់ពាក្យបណ្តឹ.ង Han Seo Hee ក្រោយធ្លា..យរឿងអាស្រូ..វឡើងសណ្ឋាគារ

0

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថាបណ្តឹងមួយត្រូវបានប្តឹង Han Seo Hee អតីតអ្នកហ្វឹកហាត់តារាK-Pop ពីបទបរិហារកេរ្តិ៍ និងបង្កាច់បង្ខូច Ahn Hyo Seop ក្នុងចំណោមបទចោទប្រកាន់ផ្សេងទៀត។ មេធាវីរបស់តួឯកប្រុស Business Proposal អះអាងថា សាររបស់ Han Seo Hee បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Ahn Hyo Seop តាមរយៈការចែករំលែកការសន្ទនាដែលមានអត្ថន័យចង់បបួលគ្នាឡើងសណ្ឋាគារចំណាយពេល១យប់ជាមួយគ្នា។Ahn Hyo Seop files lawsuits vs Han Seo Hee over alleged leaked chats |  Philstar.com

កាលពីចុងខែមករា Kakaotalk បានបង្ហាញការសន្ទនាដោយ Han So Hee បានសុំ Ahn Hyo Seop មកសណ្ឋាគារមួយ ហើយចំណាយពេលមួយយប់ជាមួយនាង។ អ្នកនិយមលេងអ៊ីនធឺណិតបានចង្អុលបង្ហាញថា Han Seo Hee បានបង្ហោះរូបភាពនៅទីតាំងមួយនៅថ្ងៃតែមួយដូចដែលសារនោះបានបែកធ្លាយ។ ទោះជាយ៉ាងណាក៏ដោយ Han Seo Hee បានបំភ្លឺថាការសន្ទនាដែលបែកធ្លាយនោះត្រូវបានគេប្រឌិត។ រឿងនេះអតីតអ្នកហ្វឹកហាត់តារាK-Pop រូបនេះ ក៏រងការរិះគន់ដូចគ្នាព្រោះនាងធ្វើឱ្យ Ahn Hyo Seop ស្អុយឈ្មោះដោយសារតែតារាប្រុសរូបនេះល្បីល្បាញដូច្នេះសារនោះបានរីករាលដាលខយ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ឺនធឺណិត។Images

នេះមិនមែនជាលើកទីមួយទេ Han Seo Hee អូសទាញអ្នកល្បីល្បាញបង្កឱ្យមានរឿងអាស្រូវផ្សេងៗ ។ Han Seo Hee គឺជាអតីតអ្នកហ្វឹកហាត់ K-Pop ដែលសម្បូររឿងអាស្រូវមិនល្អមាន ប្រវត្តិប្រើប្រាស់ទំនាក់ទំនងភាពជាតារារបស់នាងដើម្បីទាក់ទាញតារាល្បីៗផ្សេងទៀតក្នុងភាពចម្រូងចម្រាស។ Han Seo Hee ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទល្មើសពាក់ព័ន្ធនឹងសារធាតុហាមឃាត់៕

ជនជាតិជប៉ុនមានរបៀបបំផុតលើពិភពលោក សូម្បីតែសំបកពងមាន់ក៏លាងដែរ មុនបោះចោល

0

ប្រទេសជប៉ុន ៖ ស្ត្រីថៃម្នាក់បានចែកចាយពីបទពិសោធន៍មួយគួរឱ្យចាប់អារម្មណ៍របស់ជនជាតិជប៉ុន និងគួរមនុស្សគ្រប់គ្នាយកធ្វើជាគំរូតាម ដោយសារនាងបានឃើញជនជាតិជប៉ុនរស់នៅមានរបៀបរបបបំផុតលើពិភពលោក ។ នាងប្រាប់ថា សូម្បីតែសំបកពងមាន់ ក៏ជនជាតិជប៉ុនលាងសម្អាតសិនដែរមុននឹងបោះចោល ហើយនាងបានប្រាប់ពីហេតុផលថា ហេតុអ្វីបានជាពួកគេធ្វើបែបនេះ ។

ជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញថា ពលរដ្ឋរស់នៅមានរបៀបរបបខ្លាំងណាស់ រហូតដល់ក្លាយជាទម្លាប់របស់ជាតិសាសន៍ជប៉ុនទៅហើយ ។ នៅឆ្នាំ២០២៤នេះ មានស្ត្រីថៃម្នាក់បានចែករំលែកបទពិសោធន៍ល្អៗក្នុងហ្វេសប៊ុក ដែលនាងបានឃើញនៅប្រទេសជប៉ុនពាក់ព័ន្ធនឹងការបែងចែកកាកសំណល់ ។ នៅពេលយើងឃើញហើយត្រូវទទួលស្គាល់ថា វាជាគំរូដ៏ល្អយ៉ាងខ្លាំង ព្រោះសូម្បីតែសំបកពងមាន់ ក៏ជនជាតិជប៉ុនលាងឱ្យស្អាតដែរ មុនពេលបោះចោលដើម្បីយកវាទៅកែច្នៃឡើងវិញ ។

ស្ត្រីថៃរូបនេះបានបង្ហោះក្នុងហ្វេសប៊ុកថា ៖ «មកមើលពីវិធីការទុកដាក់សំរាមនៅតាមផ្ទះនៅប្រទេសជប៉ុន ដែលជាប្រទេសមួយបានទុកដាក់សំរាមយ៉ាងល្អបំផុតនៅលើពិភពលោក ។ ជនជាតិជប៉ុនបានលាងសម្អាតអ្វីគ្រប់យ៉ាងមុនពេលបោះចោល សូម្បីតែសំបកពងមាន់ ក៏ពួកគេលាងសម្អាតសិនដែរ» ។

ស្ត្រីថៃដដែលបន្តថា នាងបានទៅរស់នៅផ្ទះរបស់ជនជាតិជប៉ុន ចំនួន៣ផ្ទះ ឃើញថា ផ្ទះនីមួយៗបានបែងចែកកាកសំណល់អាហារចេញពីសំរាម ហើយពួកគេតែងលាងសម្អាតសំរាមមុនពេលបោះចោលជានិច្ច ។ ពួកគេលាងសម្អាតគ្រប់យ៉ាង ដូចជា ៖ ប្រអប់ផ្លាសិ្ទក, ថង់ផ្លាស្ទិក, បំពង់បឺត, ប្រអប់ទឹកដោះគោ ឬសូម្បីតែសំបកពងមាន់ ។ ពួកគេបានលាងសំបកពងមាន់ និងផ្គាប់វាចុះក្រោមដើម្បីឱ្យស្ងួតទឹកល្អ ។

បន្ទាប់មក ពួកគេក៏យកសំរាមទៅបោះចោលតាមប្រភេទសំរាម ដូចជា ៖ សំរាមផ្លាស្ទិក, ក្រដាស, កាកសំណល់អាហារ, សំរាមទូទៅ និងសំរាមគ្រោះថ្នាក់ ។ នៅពេលសំរាមទាំងនេះលាងស្អាត គ្មានកាកសំណល់អាហារនៅលាយឡំ គេនឹងអាចយកសំរាមទៅកែច្នៃឡើងវិញ ដូចជា ៖ ប្រអប់ក្រដាស ឬផ្លាស្ទិក គេអាចយកទៅកែច្នៃឡើងវិញយ៉ាងងាយស្រួល ។ ហេតុនេះ វាបានជួយកាត់បន្ថយបរិមាណប្រាក់សម្រាប់គ្រប់គ្រងសំរាម និងងាយស្រួលដល់ភ្នាក់ងារប្រមូលសំរាមផងដែរ ។

ស្ត្រីថៃក៏បានសួរផ្ទះនីមួយៗដោយសំណួរដូចគ្នាថា តើអ្នកណាជាមនុស្សដំបូងគេដែលបង្រៀនឱ្យបែងចែកសំរាមបែបនេះ? ហេតុអ្វីចាំបាច់ធ្វើបែបនេះ? ហើយគ្រប់គ្នាក៏ឆ្លើយដូចៗគ្នាថា ឪពុក-ម្តាយពួកយើងបានបង្រៀនឱ្យធ្វើបែបនេះ ។ ពួកយើងធ្វើបែបនេះយូរហើយ អ្នកណាៗ ក៏គេធ្វើអីចឹងដែរ ។

ជនជាតិជប៉ុនប្រាប់ថា សំរាមរបស់យើង យើងត្រូវទទួលខុសត្រូវ ដើម្បីឱ្យភ្នាក់ងារប្រមូលសំរាមងាយស្រួលធ្វើការ ។ ពួកគេត្រូវប្រមូលសំរាមស្អុយៗជារៀងរាល់ថ្ងៃ ហើយតើប្រទេសផ្សេងទៀតមិនធ្វើបែបនេះទេឬ? ហេតុអ្វីប្រទេសផ្សេងទៀតមិនទុកដាក់សំរាមឱ្យបានត្រឹមត្រូវ?

ហេតុនេះ វាដល់ពេលវេលាហើយដែលប្រទេសនីមួយៗត្រូវបង្កើតច្បាប់ទុកដាក់សំរាម និងបែងចែកសំរាមឱ្យបានច្បាស់លាស់ ព្រោះបើគ្រាន់តែសុំឱ្យបុគ្គលម្នាក់ៗជួយសហការរឿងសំរាមនោះ វាមិនគ្រប់គ្រាន់ទេ ។ រីឯអ្នកបោះចោលសំរាមផ្តេសផ្តាស នៅតែបោះចោលពាសវាលពាសកាលដដែល ហើយពួកគេមិនប្តូរទម្លាប់ឡើយ ៕

ទាយចរិតលក្ខណៈតាមរយៈការផឹកភេសជ្ជៈ

0

ភេសជ្ជៈគឺមានច្រើនប្រភេទណាស់ ប្រសិនបើអ្នកចង់ដឹងថាមិត្តរបស់អ្នក ឬគូរស្នេហ៍របស់អ្នកមានចរិតលក្ខណៈបែបណានោះ អ្នកអាចមើលតាមចំណង់ចំណូលចិត្តរបស់ពួកគេតាមរយៈការផឹកភេសជ្ជៈបាន។ ទោះជាយ៉ាងណា ការទស្សន៍ទាយខាងក្រោមនេះមិនប្រាកដថាត្រូវ ១០០ ភាគរយនោះ ប៉ុន្តែអ្នកអាចប៉ាន់ស្មាន ឬសង្កេតដោយខ្លួនឯងបានថាវាត្រូវប៉ុន្មានភាគរយ។

១.ចូលចិត្តផឹកកាហ្វេ៖ មនុស្សដែលចូលចិត្តកាហ្វេ គឺមានរបៀបរៀបរយបំផុត ជាមនុស្សត្រង់ទៅត្រង់មក ចូលចិត្តធ្វើអ្វីមួយយ៉ាងម៉ត់ចត់ ម្ល៉ោះហើយរាល់ភារៈកិច្ចដែលទទួលបាន ពួកគេនឹងធ្វើវាយ៉ាងម៉ត់ចត់ និងផ្ចិតផ្ចង់បំផុត ។People who drink coffee tend to live a longer life • Earth.com

២.ចូលចិត្តស្រាបៀរ៖ អ្នកជាមនុស្សរស់រវើកចូលចិត្តស្វែងរកការកំសាន្តសម្រាប់ជីវិត មិនចូលចិត្តយករឿងតូចតាច មកនាំឱ្យមានអារម្មណ៍តានតឹង មានភាពឯករាជ្យ និងចូលចិត្តការផ្សងព្រេង ក៏ជាមនុស្សដែលមិនសូវជាចេះអត់ធ្មត់ រង់ចាំ ចង់ធ្វើអ្វីគឺធ្វើភ្លាម ។Exploring Beer Culture Around The Globe | The Epicurean

៣.ចូលចិត្តផឹកតែ៖ អ្នកចូលចិត្តផឹកតែ ជាមនុស្សម្នាក់ដែលមានស្មារតីស្រស់ស្អាត និងទន់ភ្លន់ រីករាយនឹងជីវិត ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតផ្សេង ធ្វើឱ្យមនុស្សគ្រប់គ្នាចង់នៅក្បែរ និងមិនចូលចិត្តការឈ្លោះប្រកែកគ្នា ។Could drinking tea boost brain connectivity?

៤.ចូលចិត្តភេសជ្ជៈមានជាតិហ្គាស៖ ភេសជ្ជៈមានជាតិហ្គាសដូចជា កូការ ស្ទីង និងសូដាជាដើម គឺជាមនុស្សដែលរាងអាត្មានិយមបន្តិច មិនសូវជាចាប់អារម្មណ៍នឹងពាក្យសម្តីរបស់អ្នកដទៃទេ មិនថានរណាម្នាក់គិតយ៉ាងណា ពួកគេនឹងមិនដែលប្រមូលមកគិតឡើយ ពួកគេជាមនុស្សឯករាជ្យ ហើយក៏មិនចូលចិត្តនៅក្រោមការគ្រប់គ្រង់របស់នរណាឡើយ គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ស្វែងរកចំណេះដឹងសម្រាប់ខ្លួនឯង ។Health risks of Coca-Cola: What it does to the body

៥.ចូលចិត្តភេសជ្ជៈមានជាតិផ្អែម៖ ភេសជ្ជៈមានជាតិផ្អែមរួមមាន ទឹកក្រឡុក តែទឹកដោះគោគុជ គឺជាមនុស្សដែលស្រឡាញ់សន្តិភាព មិនចូលចិត្តការឈ្លោះប្រកែកគ្នាជាមួយអ្នកដទៃឡើយ ។ ពួកគេក៏ជាមនុស្សដែលចូលចិត្តធ្វើការងារដែលមានស្ថិរភាព មិនចូលចិត្តហានិភ័យ មិនធុញទ្រាន់នឹងធ្វើរឿងដដែលៗ ម្តងហើយម្តងទៀត ហើយក៏មិនចូលចិត្តរញ៉េរញ៉ៃជាមួយអ្នកដទៃដែរ ។Good Sweet Cocktails You Should Order at a Bar, According to Bartender

៦.ចូលចិត្តគ្រប់ភេសជ្ជៈទាំងអស់៖ អ្នកជាមនុស្សម្នាក់ដែលមានភាពទន់ភ្លន់ យល់ចិត្តអ្នកដទៃ ជាមនុស្សដែលមានឆន្ទៈចង់ជួយមិត្តភក្តិ ដោយគ្មានភាពស្ទាក់ស្ទើរ ដូច្នេះទើបមិនចម្លែកទេ ដែលពួកគេមានតែមនុស្សដែលស្រលាញ់ និងចង់នៅក្បែរ ហើយគាត់ក៏ជាមនុស្សដែលចូលចិត្តសំងំខ្លួននៅតែផ្ទះផងដែរ៕

រហ័សទាន់ចិត្ត! អ៊ិន លក្ខិណា ចាប់ផ្តើមជួយបង្រៀនការដើរម៉ូត ព្រះកាយច័ន្ទ ត្រៀមខ្លួនមុនចូលសម.រ.ភូមិ

0

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ព្រះកាយច័ន្ទ Miss Grand Phnom Penh បានទម្លាយប្រាប់អ្នកគាំទ្ររបស់ខ្លួនថានាងបានស្នើសុំកញ្ញា រ៉េត សារីតាឬអាចជាប្អូនស្រី មកជួយបង្រៀនភាសា និង អ៊ិន លក្ខិណា ជួយបង្រៀនការដើរម៉ូត។ មិនឱ្យរង់ចាំយូរនោះទេពេលនេះគេបានឃើញ អ៊ិន លក្ខិណា បានទៅបង្រៀនការដើរម៉ូតបែបបវរកញ្ញាដល់ព្រះកាយច័ន្ទ ហើយ។ 

នៅយប់ថ្ងៃទី៨ កុម្ភៈ លើបណ្តាញសង្គមរបស់ Miss Grand Phnom Penh 2024 បានបង្ហោះរូបភា៤សន្លឹក ភ្ជាប់ជាមួយខ្លឹមសារថា « In love with my beautiful trainer»។ ក្នុងរូបភាពនេះគឺគេបានឃើញ លក្ខិណា បានជួយទៅបង្រៀនព្រះកាយច័ន្ទ ហើយតបតាមការស្នើសុំនាពេលថ្មីៗនេះរបស់ ព្រះកាយច័ន្ទ។

ការដែល អ៊ិន លក្ខិណា មកជួយបង្រៀនការដើរនេះក៏មានហ្វេនបានលើកឡើងដែរថា ទោះបីជា ព្រះកាយច័ន្ទ មានឈ្មោះជាគ្រូបង្រៀនអ្នកដទៃក៏ដោយនៅតែទទួលការរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងផ្សេងៗជានិច្ច។ សូមរម្លឹកផងដែរថា អ៊ិន លក្ខិណា ជាម្ចាស់ពាន Best Swimsuit និងជាលំដាប់រងទី២ Miss Grand Cambodia 2023។

កន្លងមកនេះ ព្រះកាយច័ន្ទ បានពោលសរសើរនិងស្រលាញ់ការដើររបស់ អ៊ិន លក្ខិណា ទជាហេតុពេលដែល ព្រះកាយច័ន្ទ បានគ្រងមកុដ Miss Grand Phnom Penh ភ្លាមស្ទុះស្ទារម្នីរម្នាសុំឱ្យ អ៊ិន លក្ខិណា មកជួយបង្រៀនការដើររបស់ខ្លួនត្រៀមខ្លួនក្នុងការប្រកួតប្រជែងថ្នាក់ជាតិបំបុកយកមកុដឆ្នាំនេះ។

ជាមួយគ្នានេះដែរ ព្រះកាយច័ន្ទ បាននិយាយដែរថា អ៊ិន លក្ខិណា ជាមនុស្សបើកចិត្តទូលាយក្នុងការចែករំលែកចំណេះដឹងខ្លួនឯងទៅកាន់អ្នកដទៃមានចិត្តបរិសុទ្ធស្អាតទាំងខាងក្រៅនិងខាងក្នុង គ្រាន់តែក្រុមការងារទាក់ទងទៅកាន់ លក្ខិណា មកជួយបង្រៀននាងភ្លាមមិនបង្អង់យូរ លក្ខិណា ឆ្លើយយល់ព្រមតែម្តង។

ការចូលរួមដណ្តើមមកុដ Miss Grand Cambodia 2024 របស់ព្រះកាយច័ន្ទ មិនមែនជារឿងលំៗនោះទេ ការតាំងចិត្តរបស់នាងគឺមោះមុតចង់តំណាងស្រ្តីខ្មែរទូទាំងប្រទេសចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ហើយក្រៅពីការជួយបង្រៀនដើរពី អ៊ិន លក្ខិណា ព្រះកាយច័ន្ទ ក៏បានស្នើសុំរៀមច្បង រ៉េត សារីតា ឬអាចជា រ៉េត ស្រីនាថ ជួយបង្រៀននាងខាងភាសាទៀតផង គ្រាន់តែពេលនេះមិនទាន់ទទួលបានការឆ្លើយតបពីរ៉េត សារីតា ប៉ុណ្ណោះ៕

 

៤ គន្លឹះក្នុងការស្ប៉ាដោយខ្លួនឯង ដើម្បីបន្ធូរភាពតានតឹង និងទទួលបានស្បែកស្អាត

0

ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ យើងសូមណែនាំគន្លឹះក្នុងការស្ប៉ាដោយខ្លួនឯង ៤ វិធីនេះដើម្បីទទួលបានស្បែកស្អាត សក់រលោង មុខសម៉ត់ និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយជាងមុន។ លើសពីនេះវាក៏ជួយបញ្ចូលថាមពល ក៏ដូចជាជួយសន្សំសំចៃ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ និងពេលវេលាច្រើនសម្រាប់ការស្ប៉ានៅខាងក្រៅផ្ទះនោះទេ។

១.ស្ប៉ាក្នុងទឹកក្តៅឧណ្ណៗ៖ ការស្ប៉ារាងកាយគឺល្អបំផុត នៅពេលអ្នកត្រាំក្នុងទឹកក្តៅ មានសីតុណ្ហភាពប្រហែល ៣៧-៣៨ ដឺក្រេប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថាជាសីតុណ្ហភាពទឹកដែលមិនធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយវាក៏ជួយជំរុញឱ្យឈាមរត់បានល្អ ក៏ដូចជាជួយបង្កើនភាពធូរស្រាលនៃស្បែក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាជាងមុនផងដែរ។Hot and Cold Water Spa Therapy for Everyday Athletes - Hot Spring Spas

២.ជ្រើសរើសទៀនក្រអូប៖ ដើម្បីធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន និងចិត្តស្ងប់បន្ទាប់ពីត្រាំក្នុងទឹកក្តៅគឺត្រូវជ្រើសរើសទៀនក្រអូប ដែលប្រើពិសេសក្នុងការស្ប៉ា ដោយវានឹងបង្កើតបរិយាកាសតាមរយៈក្លិនក្រអូបដែលអ្នកចូលចិត្ត ហើយវានឹងផ្តល់អត្ថប្រយោជន៍ទាំងពីរសម្រាប់ការបន្ធូរអារម្មណ៍ និងធ្វើឱ្យក្លិនក្រអូបសាយភាយពេញបន្ទប់ទឹក ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលយូរ។

៣.រៀបចំប្រេងបំប៉នធម្មជាតិ៖ ប្រេងបំប៉នធម្មជាតិ ដែលអាចប្រើបានទាំងសក់ និងរាងកាយ វានឹងក្លាយជាជំនួយការដ៏អស្ចារ្យមួយដែលធ្វើឱ្យស្បែករលោង ទន់ មានសំណើម គ្មានភាពរដុប និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រេងធម្មជាតិសុទ្ធ ដូចជាប្រេងអាល់ម៉ុន និងប្រេងដូង ដែលជាប្រេងសំខាន់ៗមានក្លិនក្រអូបស្រស់។ វានឹងជួយទាំងការម៉ាស្សា និងការចិញ្ចឹម ក៏ដូចជាកាត់បន្ថយស្បែកដែលស្រអាប់ ដោយមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ឬទុកសារធាតុណាមួយនៅលើស្បែកនោះទេ។Facial oils: Are they good or bad for skin? – Minimalist

៤.ការស្ប៉ាមុខ៖ ស្ប៉ាមុខ គឺជាជំហានមួយដែលទាមទារការប្រុងប្រយ័ត្ន ដោយសារតែស្បែកមុខគឺស្តើងជាងស្បែកដងខ្លួន។ ដូច្នេះអ្នកគួរចាប់ផ្តើមដោយការលាងមុខរបស់អ្នកជាធម្មតា បន្ទាប់មកបិទម៉ាសមុខ ឬប្រើស្ក្រាប់ស្បែក។ នៅពេលសម្អាតរួចរាល់ ជូតមុខរបស់អ្នកថ្នមៗដោយក្រណាត់ទន់ បន្ទាប់មកលាបម៉ាសមុខម្តងទៀត ដូចនេះវានឹងជួយស្តារមុខរបស់អ្នកឱ្យសស្អាតម៉ត់ខៃ ធ្វើឱ្យស្បែករបស់អ្នកមានផាសុកភាពជាងមុន៕