បរទេស៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា Apple បានកំពុងអភិវឌ្ឍ iPhone ដែលអាចបត់បានយ៉ាងស្ងាត់ស្ងៀមចាប់តាំងពីឆ្នាំ ២០១៨ មកម្លេះ ហើយបានផលិតគំរូយ៉ាងហោចណាស់ពីរដងរួចទៅហើយ។

នេះបើយោងតាមប្រភពខ្លះបានឱ្យដឹងទៀតថា Apple បានជ្រើសរើសបង្កើត iPad ដែលអាចបត់បានមុន ដើម្បីវាស់ស្ទង់ប្រតិកម្មទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ The Information បាននិយាយថា Apple ក៏បានបង្កើតគំរូ iPhone ពីរដែលអាចបត់ផ្តេកស្រដៀងទៅនឹង Galaxy Z Flip របស់ Samsung ដែរ។Apple is reportedly developing a folding iPhone that flips open and shut

ប្រសិនបើជាការពិត ដំណឹងនេះនឹងបង្ហាញពីការផ្លាស់ប្តូរការរចនាដ៏ធំសម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនទើបតែទទួលយកគម្រោងទូរស័ព្ទដែលមានរាងកោង។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Samsung បានចាប់ផ្តើមនិន្នាការជាមួយនឹងជួរ Fold របស់ខ្លួនក្នុងការចាប់ផ្តើមផលិតទូរស័ព្ទដែលអាចបត់បាន បន្ទាប់មកគឺ Motorola, Oppo និង Google។ ទោះជាយ៉ាងណា ទូរស័ព្ទដែលអាចបត់បានមិនមែនជាផ្នែកនៃផែនការផលិតរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ទេ។ មូលហេតុគឺក្រុមហ៊ុន មិនអាចបញ្ចេញផលិតផលបានទាន់ពេល ដោយសារតែវិស្វករកំពុងជួបការលំបាកក្នុងការកែសម្រួលការរចនា ប្រសិនបើផលិតផលមិនបំពេញតាមស្តង់ដាររបស់វា។Apple Designing New Clamshell Folding iPhone, Claims Leaker

លើសពីនេះ Apple ក៏ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមផលិតទូរស័ព្ទដែលមានកម្រាស់ស្តើងជាង iPhone ស៊េរីបច្ចុប្បន្ន ពាក់កណ្តាល ដើម្បីកុំឱ្យវាក្រាស់ពេកនៅពេលបត់។ ជាងនេះទៅទៀត Apple ក៏កំពុងធ្វើការលើវិធីកាត់បន្ថយស្នាមប្រេះជាអចិន្ត្រៃយ៍នៅកណ្តាលអេក្រង់ដែលអាចលេចឡើងបន្ទាប់ពីបត់ច្រើនដងពេក។Folding iPhones coming soon? Apple working on devices similar to Samsung  Galaxy Z Flip - BusinessToday

ទន្ទឹមនឹងនេះ Apple ក៏នឹងត្រូវបង្កើនប្រសិទ្ធភាពប្រព័ន្ធប្រតិបត្តិការ iOS ឱ្យសមនឹងឧបករណ៍ដែលអាចបត់បាន។ អ្នកជំនាញបានព្យាករណ៍ថា iPhone ដែលអាចបត់បាននឹងមានច្រក MagSafe នៅជាប់នឹងការបញ្ចូលថ្ម USB-C ដែលឧបករណ៍នេះអាចប្រើ FaceID ឬ TouchID ។ នេះបើតាមគេហទំព័រ The Elec បានឱ្យដឹងទៀតថា ថេប្លេត iPad ដែលមានអេក្រង់អាចបត់បានអាចនឹងចេញលឿនជាង iPhone នៅឆ្នាំ ២០២៦ ដោយផលិតផលនេះត្រូវបានគេរំពឹងថានឹងមានទំហំដូចគ្នាទៅនឹង iPad Mini ដែលមានអេក្រង់ទំហំ ៨ អ៊ីញ៕