Home Blog Page 1202

ស្ត្រីម្នាក់ពិបាកចិត្តខ្លាំងរឿងប្តីចូលចិត្តបរិច្ចាគប្រាក់អស់ពីខ្លួន

0

ប្រទេសអង់គ្លេស ៖ ស្ត្រីម្នាក់ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែប្តីរបស់នាងចូលចិត្តបរិច្ចាគប្រាក់ឱ្យអ្នកដទៃ រហូតដល់អស់ពីខ្លួន ។ នាងបានរៀបរាប់នៅក្នុងបណ្តាញសង្គមថា ប្តីនាងបានបរិច្ចាគប្រាក់យ៉ាងច្រើនក្នុង១ឆ្នាំៗ ហើយនាងមិនយល់សោះថា ហេតុអ្វីបានជាគាត់មិនព្រមសន្សំប្រាក់ទាំងនេះទុកឱ្យកូនៗសម្រាប់ថ្ងៃអនាគត?

ចំពោះពាក្យមួយលើកឡើងថា «បើយើងមានទឹកចិត្តផ្តល់ទ្រព្យសម្បត្តិឱ្យអ្នកដទៃកាន់តែច្រើន យើងនឹងទទួលបានទ្រព្យសម្បត្តិច្រើនមកវិញ» វាអាចមិនត្រឹមត្រូវគ្រប់រឿងទាំងអស់ទេ ពីព្រោះពេលខ្លះ ការមានទឹកចិត្តជ្រុលពេក ដោយពុំបានគិតពីលទ្ធភាពរបស់ខ្លួននោះ វាអាចធ្វើឱ្យយើងពិបាកខ្លួនឯង នាថ្ងៃអនាគត ។

ស្ត្រីម្នាក់រស់នៅប្រទេសអង់គ្លេស បានរៀបរាប់ពីការតានតឹងផ្លូវចិត្តរបស់នាងចំពោះប្តី ដោយសារនាងគិតថា គាត់បានបង្ហាញពីទឹកចិត្តទៅកាន់អ្នកដទៃខ្លាំងពេក ។ នាងនិយាយថា ប្តីរបស់នាង គឺជាជនភៀសខ្លួនមកពីប្រទេសកំពុងអភិវឌ្ឍន៍ ហើយគ្រួសារនាងមានកូនតូចៗចំនួន២នាក់ នៅក្នុងបន្ទុក ។ ប្តីនាងមានប្រាក់ចំណូលច្រើនជាងនាង ហើយបើទោះជាប្រាក់ចំណូលក្នុងគ្រួសារមិនអាចធ្វើឱ្យពួកនាងក្លាយជាអ្នកមានបាន ប៉ុន្តែពួកនាងមិនពិបាកអ្វីទេ ។

ទោះយ៉ាងណា ការរស់នៅប្រចាំថ្ងៃត្រូវចំណាយខ្ពស់សព្វបែបយ៉ាង ហើយគ្រួសារនាងក៏ត្រូវសន្សំសំចៃប្រាក់ដូចគ្រួសារដទៃទៀតដែរ ដោយត្រូវកាត់បន្ថយការចំណាយណាមិនចាំបាច់ ។ រីឯប្តីនាងវិញអាចសន្សំសំចៃប្រាក់បានច្រើន ពីព្រោះគាត់ធ្វើការនៅផ្ទះ និងពុំសូវចំណាយអ្វីទេ ។ ប៉ុន្តែគាត់ចូលចិត្តបរិច្ចាគប្រាក់យ៉ាងច្រើនដល់អង្គការសប្បុរសធម៌នៅប្រទេសកំណើតរបស់គាត់ ។

នាងប្រាប់ថា ប្តីនាងបានបរិច្ចាគប្រាក់ ចាប់ពី២.០០០ផោន ទៅ២៥.០០០ផោនឯណោះ ក្នុង១ឆ្នាំៗ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបរិច្ចាគប្រាក់ជួយសាលារៀននៅប្រទេសអង់គ្លេសទៀតផង ។ នាងបន្តថា ៖ «ខ្ញុំមិនបារម្ភពីការអស់ប្រាក់ក្នុងហោប៉ៅទេ តែកូនៗរបស់ខ្ញុំ ចំនួន២នាក់កំពុងតែធំពេញវ័យ ហើយខ្ញុំដឹងថា សេដ្ឋកិច្ចគ្រួសារនឹងមានស្ថានភាពបែបណា ។ ហេតុនេះ យើងគួរតែសន្សំប្រាក់ខ្លះទុកឱ្យកូនៗ ករណីពួកគេត្រូវការជំនួយពីឪពុក-ម្តាយ នៅថ្ងៃអនាគត» ។

រឿងរ៉ាវរបស់នាងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិខុសៗគ្នា ដោយមតិខ្លះយល់ឃើញថា ទង្វើរបស់ស្វាមីនាងនោះមិនខុសឆ្គងអ្វីទេ ហើយថែមទាំងគួរឱ្យសរសើរគាត់ទៀតផង ។ ប៉ុន្តែមតិខ្លះទៀតនិយាយថា វាមិនខុសទេ ដែលភរិយាព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ និងអនាគតកូនៗ ហើយពួកគេណែនាំថា ប្តីនាង គួរតែបរិច្ចាគប្រាក់តែពាក់កណ្តាលបានហើយ ចំណែកប្រាក់ពាក់កណ្តាលទៀតត្រូវសន្សំទុកឱ្យកូនៗ ៕

ផ្អើលពេញបណ្តាយសង្គម ក្រោយរថយន្តជាង ១០០ គ្រឿងបានបុ.ក.ជា.ន់.គ្នាលើផ្លូវហាយវេប្រទេសចិន

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ យោងតាម Asianet Newsable បានឱ្យដឹងថា រថយន្តជាង ១០០ គ្រឿងបានបុ..កគ្នានិងជាន់លើផ្លូវហាយវេក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន ដោយសារអាកាសធាតុត្រជាក់ពេកបណ្តាលឱ្យផ្លូវរអិល។

បើតាមប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ឆ្លងកាត់សួនឧស្សាហកម្ម Suzhou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បណ្តាលឱ្យមានមនុស្សជាច្រើននាក់រងរបួស។Several injured in 100-car pile-up on icy China expressway | The Straits  Times

នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយបង្ហាញឱ្យឃើញថា រថយន្តជាច្រើនបានគៀបសង្កត់លើគ្នា និងរងការខូចខាតដោយការបុក។ ក្នុងហេតុការណ៍នោះគេឃើញថា មានរថយន្តមួយបានឈរឡើងស្ទើរតែបញ្ឈរដោយមានបំណែកកញ្ចក់រាយប៉ាយគ្រប់ទីកន្លែង។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិទឹកកក ដោយសារអាកាសធាតុត្រជាក់ ។Several injured in 100-car pile on icy China expressway | The Star

យោងតាមស្ថានីយ៍ប៉ូលីសសួនឧស្សាហកម្ម Suzhou បាននិយាយថា មានមនុស្ស ៣ នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែក ៦ នាក់ផ្សេងទៀតបានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។ តំបន់ជាច្រើនក្នុងប្រទេសចិន បានរងឥទ្ធិពលដោយរលកត្រជាក់ និងព្រិលធ្លាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់មនុស្សរាប់លាននាក់មុនអំឡុងពេល និងក្រោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។Several injured in 100-car pile-up on icy China expressway | Asia – Gulf  News

រដ្ឋាភិបាលចិនក្នុងសប្តាហ៍នេះ បានបង្កើនកម្រិតនៃការឆ្លើយតបបន្ទាន់ចំពោះអាកាសធាតុត្រជាក់ ក៏ដូចជាបានបង្កើតផែនការជាបន្តបន្ទាប់ដើម្បីធានាចរាចរណ៍ ការផ្គត់ផ្គង់សម្ភារៈចាំបាច់ និងថាមពលនៅក្នុងរដ្ឋធានីប៉េកាំង ខេត្ត Hebei ទីក្រុង Shaanxi និងទីក្រុង Anhui។ ហេតុនេះហើយ បច្ចុប្បន្នកម្លាំងសង្គ្រោះត្រូវបានដាក់ពង្រាយទៅកន្លែងកើតហេតុដើម្បីជួយអ្នកមានទុក្ខលំបាក៕

កូនខ្មែរត្រូវទៅលេងឲ្យបានម្តង! ដើម្បីយល់ដឹងអំពីសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ខេត្តពោធិ៍សាត់

0

សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ដែលមានទីតាំងស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

យោងតាមការបង្ហោះដោយក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់ គឺបានណែនាំតំបន់សក្តានុពលទេសចរណ៍មួយកន្លែង ដែលត្រូវជាសហគមន៍ភូមិបណ្តែតទឹកឬភូមិនេសាទ ស្ថិតក្នុងខេត្តពោធិ៍សាត់។May be an image of seaplane and boat

ភ្ញៀវទេសចរណ៍គ្រប់ៗរូបអាចមកកម្សាន្តភូមិបណ្តែតទឹកនេះ ដើម្បីយល់ដឹងអំពីជីវភាពរបស់អ្នកស្រុកភូមិនេះទាំងរបៀបរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតតាមរយៈការនេសាទផ្សេងៗ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតក្នុងភូមិនេសាទនេះ អ្នកទាំងអស់គ្នាក៏អាចមកអង្គុយមើលថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប ទស្សនាព្រៃលិចទឹក តំបន់អភិរក្សត្រីបឹងទន្លេសាប និងទស្សនាទីតាំងសត្វស្លាបចុះមកស៊ីចំណីរដូវប្រាំង(ខែកុម្ភៈដល់ឧសភា) ដែលទាំងនេះនឹងបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលបំផុត។ ម៉្យាងវិញទៀត វាគឺជាទីតាំងដ៏សាកសមបំផុតសម្រាប់អ្នកដែលចង់មកស្វែងយល់បន្ថែមអំពីទីតាំងភូមិសាស្រ្តនិងប្រព័ន្ធអេកូឡូស៊ីដែលស្ថិតនៅតាមដងទន្លេសាប។May be an image of jet ski, seaplane, boat and text

ភូមិបណ្តែតទឹកនេះគឺជាសហគមន៍មួយមានទាំងមន្ទីរពេទ្យ សាលារៀនជាដើម ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅនោះក៏បានប្រកបរបរអាជីវកម្មផ្សេងៗដូចទៅនឹងផ្សារទូទៅដែរ គឺមានទាំងសេវាលក់ទំនិញ ម្ហូបអាហារ និងទំនិញប្រើប្រាស់គ្រប់បែបយ៉ាង។

គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយជាប់បឹងទន្លេសាប ដែលមានប្រវែង៨១គីឡូម៉ែត្រ ក្នុងនោះជាប់ស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកានផងដែរ៕May be an image of boat, jet ski, lake and textMay be an image of boat, body of water and textMay be an image of jet ski, seaplane, boat and textMay be an image of text

 

រូបភាពដោយ៖ ក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់

ដង្កៀបកៀបសក់រូបកូនទាកំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសភីលីពីន

0

ភីលីពីន៖ កាលពីពេលថ្មីៗនេះ ដង្កៀបកៀបសក់រូបកូនទាពណ៌លឿនបានបង្កឱ្យមានព្យុះភ្លៀងយ៉ាងខ្លាំងពេញបណ្តាញសង្គម ដោយសារប្រជាជនភីលីពីនជាច្រើននាក់មិនថាប្រុស ឬស្ត្រីនោះទេ ពោលគឺគ្រប់វ័យ គ្រប់ភេទតែម្តង គឺសុទ្ធតែពាក់ដង្កៀបនេះទាំងអស់ ទាំងនៅក្នុងការិយាល័យ ភោជនីយដ្ឋាន ផ្សាទំនើប សាលារៀន និងទីសារធារណៈនានា បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតនៅតាមបណ្ដាប្រទេសផ្សេងៗមានការងឿយឆ្ងល់យ៉ាងខ្លាំង។Flocking Yellow Duck Hair Clips Big Yellow Duck Spring Hair, 55% OFF

យោងតាម The Straits Times ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដង្កៀបកៀបសក់រូបកូនទាពណ៌លឿននេះមានប្រភពចេញពីពិធីបុណ្យមួយក្នុងអំឡុងមហាសន្និបាត Cosplay នៅពាក់កណ្តាលឆ្នាំ២០២៣ នៅក្នុងទីក្រុង Baguio ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីម៉ានីល និងជាគោលដៅវិស្សមកាលដ៏ពេញនិយមសម្រាប់អាកាសធាតុត្រជាក់។ គេមានជំនឿថា ការពាក់ដង្កៀបកៀបសក់រូបកូនទាពណ៌លឿនដ៏គួរឱ្យស្រឡាញ់នេះ នឹងជួយឱ្យមនុស្សមានភាពសប្បាយ រីករាយ កាត់បន្ថយស្ត្រេស និងជៀសឆ្ងាយពីបញ្ហាអាក្រក់ៗផ្សេងៗ។Yellow Duck Hair Clips Take Philippine Schools by Storm: A New Era of  Fashion in Education

ជាមួយនឹងប្រយោគដែលមានចំណងជើងថា Do you have duck yet? (តើគ្រប់គ្នាមានកូនទាហើយឬនៅ?) កំពុងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគេឃើញថាមានកុមារ និងមនុស្សគ្រប់វ័យពាក់វានៅលើក្បាលដើរគ្រប់ទីកន្លែងនៅក្នុងប្រទេសភីលីពីន។ អ្នកប្រើប្រាស់អ៊ីនធឺណិតជនជាតិភីលីពីនឈ្មោះ Jaja de Guzman បានចែករំលែកថា ការពាក់ដង្កៀបប្លាស្ទីកនេះនៅលើក្បាលគឺពិតជាធ្វើឱ្យខ្ញុំរីករាយណាស់។ រីឯម្នាក់ទៀតក៏បាននិយាយដែរថា វាគួរឱ្យស្រឡាញ់ណាស់។Filipinos stand tall with duck hair clips, as fad takes country by storm |  The Straits Times

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត Jimmuel Naval នៅសាកលវិទ្យាល័យហ្វីលីពីនបាននិយាយថា មិនមានអត្ថន័យស៊ីជម្រៅនៅពីក្រោយនិន្នាការនេះទេ។ វេជ្ជបណ្ឌិតបាននិយាយថា “មនុស្សមានទំនោរដើរតាមនិន្នាការដោយសារតែពួកគេចូលចិត្តអ្វីដែលថ្មី ដើម្បីកាត់បន្ថយជីវិតដ៏ស្មុគស្មាញរបស់ពួកគេតែប៉ុណ្ណោះ”។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលគ្រឿងលម្អតម្លៃថោកគួរឱ្យស្រលាញ់នេះបានបង្កឱ្យមានការកក្រើកក្នុងសហគមន៍។ កាលពីមុនក្នុងឆ្នាំ ២០១៥ នៅក្នុងប្រទេសចិន ដង្កៀបកៀបសក់រូបជីកចក់ក៏បានក្លាយជារបស់ដ៏ពេញនិយមផងដែរ៕

កម្ពុជា ត្រៀមលែងខ្លាដំបង៤ក្បាល ឱ្យរស់នៅជួរភ្នំក្រវាញ

0

កម្ពុជា បានត្រៀមនាំយកសត្វខ្លាំធំ ឬខ្លាដំបងចំនួន ៤ក្បាល ពីប្រទេសឥណ្ឌា ដែលនឹងដឹកជញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២៤ នេះបើយោងតាម នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett)។សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជា មានឈ្មោលចំនួន ១ក្បាល និងញីចំនួន ៣ក្បាល។ សត្វខ្លាធំទាំង ៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ  បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជាកាលពីអំឡុងឆ្នាំ២០០៧។ខ្លាដំបង​ដ៏​ធំ​មួយ​ក្បាល​យក​បុរស​ម្នាក់​ធ្វើ​ជា​មិត្ត​ (Video Inside) –  ដំណឹងសូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕ជួរភ្នំក្រវ៉ាញ ជាតំបន់ព្រៃភ្នំនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានទំហំជាង  ១,៥លានហិកតា - Khmerhome

ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃ បានប្រកាសអំពីចក្ខុវិស័យ «Thailand Vision “IGNITE THAILAND» ដែលបង្ហាញពីកម្លាំងថាមពលរួមគ្នា ។ ចំណុច១ ក្នុងចំណោម៨ចំណុចក្នុងចក្ខុវិស័យ គឺជំរុញឱ្យថៃក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារក្នុងបណ្តាញសង្គម X ថា ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព (Medical Hub) ដោយសារប្រព័ន្ធថែទាំសុខភាពរបស់ថៃ គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ ។ កាលពីឆ្នាំ២០២៣ ការធ្វើដំណើរកម្សាន្ត និងការថែទាំជំងឺរបស់ភ្ញៀវទេសចរ បានបង្កើតប្រាក់ចំណូលចូលប្រទេសថៃ ស្មើជាង៤ម៉ឺនលានបាត ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

មូលហេតុចម្បង៣ចំណុច ដែលធ្វើឱ្យថៃក្លាយជាគោលដៅផ្នែកវេជ្ជសាស្ត្រសម្រាប់មនុស្សនៅទូទាំងពិភពលោក រួមមាន ៖
១-មន្ទីរពេទ្យថៃមានការទទួលស្គាល់ពីអន្តរជាតិ ក្នុងនោះមានមន្ទីរពេទ្យឯកជននៅទីក្រុងបាងកក និងតាមបណ្តាខេត្ត
២-បុគ្គលិកពេទ្យ រួមមាន វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា សុទ្ធតែមានជំនាញឯកជន រួមទាំងជនជាតិថៃមានលក្ខណៈសម្បត្តិធ្វើឱ្យអ្នកជំងឺសប្បាយចិត្ត
៣-ការព្យាបាលនៅថៃមានតម្លៃសមរម្យ ហើយចាត់ទុកថា វាមានតម្លៃថោក បើធៀបនឹងតម្លៃព្យាបាលនៅប្រទេសជាច្រើន ។file_358076_1693213237022.jpeg

លោកនាយករដ្ឋមន្ត្រីបន្តថា យើងអាចរកប្រាក់ចំណូលចូលប្រទេសបាន តាមរយៈការផ្សព្វផ្សាយពីវិស័យទេសចរណ៍វេជ្ជសាស្ត្រ ដោយរដ្ឋាភិបាលថៃនឹងបង្កើត Roadshow ដើម្បីទាក់ទាញជនបរទេសឱ្យមកព្យាបាលជំងឺនៅប្រទេសថៃ ។

ក្រៅពីផ្នែកពេទ្យ ប្រទេសថៃក៏មានឈ្មោះបោះសំឡេងផ្នែកការថែទាំសុខភាព ដូចជា ៖ ស្ប៉ាថៃ, ម៉ាស្សាបែបថៃ និងឱសថបុរាណថៃ សុទ្ធតែល្បីល្បាញក្នុងកម្រិត World Class ។ នៅរដ្ឋ Los Angeles និង San Francisco សហរដ្ឋអាមេរិក មានសមាគមម៉ាស្សាថៃ ដែលទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ។ ហេតុនេះ យើងនឹងជំរុញស្ប៉ាថៃ, ឱសថបុរាណថៃ និងម៉ាស្សាថៃ ឱ្យក្លាយជាផលិតផលនាំចេញទៅកាន់ទូទាំងពិភពលោក តាមរយៈការប្រើប្រាស់វិធានការផ្សេងៗ ។Competitiveness of Thailand's health service on a global scale. -  THAILAND.GO.TH

ក្រៅពីវិធានការបង្កើតប្រាក់ចំណូលហើយ ពលរដ្ឋថៃត្រូវតែទទួលបាននូវសេវាព្យាបាលជំងឺដ៏ល្អ ហើយពលរដ្ឋថៃគ្រប់រូបនឹងទទួលបានការព្យាបាលជំងឺស្មើៗគ្នា ។ ពួកគេគ្រាន់តែចំណាយប្រាក់ត្រឹមតែ៣០បាតប៉ុណ្ណោះ (ឬស្មើប្រមាណ៣.០០០រៀល) នៅគ្រប់ទីកន្លែងទាំងអស់ ។

លើសពីនេះ យើងនឹងប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់តភ្ជាប់ទិន្នន័យមូលដ្ឋាន និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធវេជ្ជសាស្ត្រសម្រាប់ពលរដ្ឋថៃ ពេលទៅរកគ្រូពេទ្យ ។ ចាប់ពីពេលនេះទៅ អ្នកជំងឺអាចមិនស្គាល់គ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យស្គាល់អ្នកជំងឺ តាមរយៈទិន្នន័យការប្រើប្រាស់សេវាវេជ្ជសាស្ត្រអស់មួយជីវិត ។Eng-Thai] Advancing rural healthcare in Thailand through technology - HMA

លោកនាយករដ្ឋមន្ត្រីបន្ថែមថា យើងនឹងបង្កើនចំនួនបុគ្គលិកពេទ្យ និងគិលានុបដ្ឋាយិកាឱ្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ពលរដ្ឋ ។ ក្រៅពីនេះ យើងនឹងថែទាំសុខុមាលភាពរបស់វេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ឱ្យមានជីវិតល្អប្រសើរ ក៏ដូចជាជួយសម្រាលបន្ទុកពួកគេផងដែរ ។

វិធានការទាំងអស់នេះនឹងធ្វើឱ្យប្រទេសថៃក្លាយជា Medical Hub របស់ Southeast Asia តាមរយៈប្រព័ន្ធថែទាំសុខភាពយ៉ាងល្អសម្រាប់ពលរដ្ឋថៃ ដើម្បីកុំឱ្យពលរដ្ឋថៃមានបញ្ហាក្នុងការទទួលបានសេវាព្យាបាល ។ ដូច្នេះ វានឹងធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព ដើម្បីប្រមូលប្រាក់ចំណូលចូលជាតិ ៕

មកស្គាល់រថយន្តទំនើប ៤ ម៉ូដែលដែលប្រឈមហានិភ័យនៃការលួ..ចខ្លាំងបំផុត

0

បច្ចុប្បន្ន បញ្ហាចោរ..កម្មរថយន្ត នៅតែបន្តកើតមានជាញឹកញាប់ក្នុងបណ្តាប្រទេសមួយចំនួន ទោះជាយ៉ាងណានៅក្នុងប្រទេសកម្ពុជាយើងដូចមិនសូវមានករណីនេះកើតឡើងនោះទេ ប៉ុន្តែអ្នកក៏ត្រូវតែដឹងអំពីម៉ូដែលរថយន្តដែលងាយប្រឈមហានឹងនិភ័យនៃការលួ..ចខ្ពស់បំផុតនៅក្នុងប្រទេសជិតខាង ដែលករណីនេះកើតឡើងជាញឹកញាប់ ដោយសារតែគ្រឿងបន្លាស់របស់រថយន្តទាំងនេះលក់បានថ្លៃ។ ហេតុនេះហើយ KBN News នឹងនាំប្រិយមិត្តមកស្គាល់រថយន្តទំនើប ៤ ម៉ូដែលដែលប្រឈមហានឹងនិភ័យនៃការលួ..ចខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍៖

១.Toyota Fortuner៖ Toyota Fortuner ជារថយន្តចម្រុះដែលមានការពេញនិយមខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ ក្រុមចោ.រនឹងផ្តោតជាសំខាន់លើម៉ូដែលដ្រាយកង់បួន ព្រោះលក់បានថ្លៃជាងគេ។ ដូច្នេះ ប្រសិនបើអ្នកជាម្ចាស់ម៉ូដែលរថយន្តនេះគួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច។Toyota Fortuner - Wikipedia

២.Toyota Hilux Revo៖ Toyota Hilux Revo ត្រូវបានគេចាត់ទុកថាជារថយន្តភីកអាប់ពេញនិយមបំផុតជុំវិញពិភពលោក។ ដូច្នេះហើយវាមិនចម្លែកទេដែលរថយន្តស៊េរីទំនើបនេះតែងតែមានគេលួចនាំចេញទៅប្រទេសជិតខាងដោយខុសច្បាប់។ ក្រុមចោ.រផ្តោតលើកំណែដ្រាយកង់បួនដូចជា Fortuner ដែរ ព្រោះវារឹង ស័ក្តិសមសម្រាប់ប្រើនៅតំបន់ដាច់ស្រយាល ហេតុនេះហើយទើបធ្វើឱ្យវាក្លាយជាមុខសញ្ញាក្រុមចោរលួចរថយន្ត ។BRAND NEW TOYOTA HILUX REVO DOUBLE CAB 2.8 G 4X4 AUTOMATIC - pap prosperity  co.,ltd

៣.Isuzu D-Max៖ រថយន្តភីកអាប់ដ៏ពេញនិយមដូចជា Isuzu D-Max ក៏ស្ថិតក្នុងចំណោមម៉ូដែលពេញនិយមបំផុតដែលមានហានិភ័យនៃការបាត់ខ្លួនផងដែរ។ មិនថាជាប្រភេទទ្វារ ២ ឬទ្វារ ៤ មិនថាជាប្រភេទ 2-wheel drive ឬ 4-wheel drive វាមានហានិភ័យនៃការលួចទាំងអស់។ ព្រោះរថយន្តម៉ូដែលនេះពេញនិយមប្រើទាំងរថយន្តទាំងមូលនិងបែងចែកផ្នែកសម្រាប់លក់ ដូច្នេះអ្នកណាដែលមានរថយន្តម៉ូដែលនេះត្រូវតែប្រុងប្រយ័ត្ន។Isuzu D-Max review and buyer's guide — Auto Expert John Cadogan

៤.Toyota Corolla Altis៖ ក្រៅពីរថយន្តភីកអាប់ និងរថយន្ត PPV ដែលបានរៀបរាប់ខាងលើ រថយន្ត Toyota Corolla Altis ក៏ជារថយន្តប្រភេទ Sedan ដែលប្រឈមមុខនឹងចោរកម្មបំផុតផងដែរ ដោយសាររថយន្តម៉ូដែលនេះមានតម្រូវការគ្រឿងបន្លាស់ខ្ពស់ខ្លាំង ដូច្នេះហើយទើបធ្វើឱ្យគេនិយមយកទៅលក់គ្រឿងបន្លាស់។Toyota Corolla Altis 2024 Interior & Exterior Images - Corolla Altis 2024  Pictures

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្តដែលជាម្ចាស់រថយន្តទាំងនេះ គួរតែត្រូវបានរក្សានៅកន្លែងដែលមានសុវត្ថិភាពជានិច្ច។ មធ្យោបាយដ៏ល្អបំផុតគឺត្រូវមានរបងជុំវិញបរិវេណ ចតនៅកន្លែងភ្លឺពេញមួយយប់ រួមទាំងការដំឡើងឧបករណ៍ប្រឆាំងចោរកម្មផ្សេងៗ ដោយវានឹងជួយការពារការបាត់បង់ក្នុងកម្រិតជាក់លាក់មួយ៕

ឡូរ៉ា ម៉ម គ្រាំទ្របេក្ខភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកនាង ខាត់ សុឃីម ខណៈខ្លួនមិនអាចឈរឈ្មោះបាន

0

ទស្សនិកជនមានការគាំទ្រគួរឱ្យកត់សម្គាល់ទៅលើកញ្ញា ឡូរ៉ា ម៉ម ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈ។ ទោះជាយ៉ាងណា កញ្ញា ឡូរ៉ា ម៉ម បានបញ្ជាក់ជាផ្លូវការថាខ្លួនមិនអាចឈរឈ្មោះបាននោះទេដោយសារមានទំនួលខុសត្រូវដ៏ធំធេងនៅផលិតកម្មបារមី។ ជាមួយគ្នានេះដែរ CEO រូបនេះគាំទ្រពេញទំហឹងទៅលើបេក្ខភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកនាង ខាត់ សុឃីម។

ជឿជាក់ថាមហាជនជ្រាបមកហើយការជ្រើសរើសបេក្ខភាពប្រធានសមាគមសិល្បករថ្មីបន្ទាប់ពីប្រធានសមាគមសិល្បករបច្ចុប្បន្នបញ្ចប់អណត្តិរបស់ខ្លួនបើកទម្លាយឱ្យសិល្បករ សិល្បការិនី ឈរឈ្មោះជាបេក្ខភាពដើម្បីមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ រយៈពេលប៉ុន្មានថ្ងៃមកនេះមហាជនបានជ្រើសរើសសិល្បករ សិល្បការិនី មួយចំនួនជំរុញលើកទឹកចិត្តឱ្យអាយដលរបស់ខ្លួនឈរឈ្មោះក្នុងនោះក៏មានកញ្ញា ឡូរ៉ា ម៉ម ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKdX6okT1QVYWj-WgBPPjOOxD2QtlR5sKQEx4GOylYqjPst6UQAMzoUEbykpN7gwC9iiWo28FLgJUjK6qtlMhhFeTA0QjdKs3GPuSacjXm9WQBcN52wQB5YIrOJmOfzp26cdtB8H3SlTsVgFdQX_xJPLyYX_Ht2XdpiAjN315XiDfYzVRfC7EbaQ4z7s/s1071/image_2024-02-23_10-29-52.png

ទោះយ៉ាងណាសម្រាប់ទស្សនិកជនដែលពេញចិត្តកញ្ញា ឡូរ៉ា ម៉ម ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈត្រូវខកចិត្តហើយព្រោះកញ្ញាបានបញ្ជាក់ជាផ្លូវការរូបនាងមិនអាចឈរឈ្មោះបោះឆ្នោតបាននោះទេ។ នៅលើបណ្តាញសង្គមរបស់នាយកប្រតិបត្តិផលិតកម្មបារមីនាយប់ថ្ងៃទី២២ កុម្ភៈ បានរៀបរាប់យ៉ាងដូច្នេះថា៖

«ជម្រាបសួរ ពុកម៉ែ បង ប្អូន និង សាធារណជន ជាទីគោរពស្រលាញ់ទាំងអស់គ្នា! នាងខ្ញុំពិតជាមាន មោទនភាព និង កិត្តិយសមែនទែនដែលបានទទួលសេចក្ដីស្រលាញ់ និង ការគាំទ្រ មកលើ រូបនាងខ្ញុំ។ យ៉ាងណាមិញ នាងខ្ញុំមានការសោកស្ដាយជាខ្លាំងដែល នាងខ្ញុំមិនអាចឈរឈ្មោះធ្វើប្រធានសមាគមសិល្បៈខ្មែរនោះទេ ដោយហេតុថា នាងខ្ញុំមានទំនួលខុសត្រូវដ៏ធំធេង នៅផលិតកម្មបារមី ដែលនឹងមិនអនុញ្ញាតឱ្យនាងខ្ញុំ មានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច ដ៏សំខាន់នេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn10p0AaSwGLu1UWIz1Cyp-AbwNxZt7KI3AebsoTru8l7iWZvSnEWJCcqmmX-SAPK3FWoEIn9khu34yc6Lo-yHaU8YD2ylyGnlYu0Nr1iUNAd9JFxZq0RSSfKBc41mrzRd-efLfgIguHSPkN-aA9-S6p_R_pvIylWBa32YEnPfPxmQwpHkBqx3xqRUltA/s2048/image_2024-02-23_10-29-53.png

កញ្ញា ឡូរ៉ា ម៉ម បានគាំទ្រពេញទំហឹងសម្រាប់បេក្ខភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងតារាពហុជំនាញ ខាត់ សុឃីម ជាបេក្ខភាពក្នុងកិច្ចការដ៏សំខាន់នេះ។
«នាងខ្ញុំគិតថាលោកជំទាវ ម៉ៅ ចំណាន និង អ្នកបង ខាត់ សុឃីម គឺជាបេក្ខភាព ដែលមានសមត្ថភាពល្អបំផុត សម្រាប់កិច្ចការនេះ។ គាត់ទាំងពីរមានទាំងសមត្ថភាពដឹកនាំដ៏ល្អ មានទាំងស្នាដៃជាច្រើន និង ទេព្យកោសល្យខ្ពស់ ជាសិល្បការិនីគំរូគួរឱ្យគោរព។ ក្នុងនាម ជាសិល្បករ និង ជានាយកប្រតិបត្តិនៅផលិតកម្មបារមី នាងខ្ញុំជឿជាក់ និង មានទំនុកចិត្ត លើភាពជាអ្នកដឹកនាំ និង ចក្ខុវិស័យ របស់ពួកគាត់ដើម្បីអភិវឌ្ឍ និង លើកតម្កើង វិស័យសិល្បៈនៅកម្ពុជា។ សូមអរគុណដល់ការគាំទ្រ»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ឡូរ៉ា ម៉ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm1RKd1QZyM3EdyUqHjSobuSTOGvWA1RSns2uCg6t2UhmNnUJk-SVh5retPEz8xyhlSgSuE7WV5cQnDVnRCLHu1Mmv2kmt_6WXmWhkPLtrs2_NGhGLeh0-0z9Tr8Yoo0V-nfVxTbWy81Vnp2Sus-oy-hBZrOHaTGezzke1wQNG1VotN1ks8W4xH3tIWwc/s2048/image_2024-02-23_10-29-43.png

 

 

ជិត៤ឆ្នាំអ្នកចម្រៀងរ៉េបថ្មី មេសា ទើបដាច់ចិត្តទម្លាក់បទរួមជាមួយ វណ្ណដា ខណៈកំពុងផ្ទុះការគាំទ្រ

0

អ្នកចម្រៀងរ៉េបថ្មី មេសា កំពុងឆ្ពោះទៅរកភាពល្បីល្បាញបន្ទាប់ពីទម្លាក់បទដំបូងរបស់ខ្លួនច្រៀងរួមជាមួយ វណ្ណដា ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនក្នុងជំហានថ្មីរបស់លោក។ ជាពិសេសបើតាម វណ្ណដា បញ្ជាក់បទទើបទម្លាក់នេះ មេសា បានធ្វើឡើងតាំងពីឆ្នាំ២០២០ ប៉ុន្តែទើបតែបញ្ចេញនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ENWZm2QSVlT_5R9aHhWfVB3HcdOdgpUNbgdOpJwSYVmKdNSIWugKPvQfOgzdkLtySGwX8z39Ng4aTStpmnUDf7x6C5j0qZsMvdTsNs9-w6I7mwD_SLfnvsX9EbC0aasPeWpLaii7CmhLfpLEEvbexE_IL482rmwRE5prEoVQ5Iv02W6-o4N15PkeCKU/s2048/image_2024-02-23_09-24-24.png

នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ អ្នកចម្រៀងរ៉េបជើងថ្មី មេសា ដែលគេដឹងថាជាជំនួយការផ្ទាល់របស់ វណ្ណដា បានទម្លាក់ចម្រៀងមួយបទមានចំណងជើងថា «ដូចមេ»ហើយកាន់តែពិសេសនោះបទនេះមានការFtជាមួយ វណ្ណដា ទៀត។ នៅក្នុងអត្ថន័យចម្រៀង វណ្ណដា បានលើកសរសើរពី មេសា ដែលនៅជាមួយលោកក្រេបយកចំណេះដឹងលើវិស័យនេះព្រមទាំងអភិវឌ្ឍខ្លួនបានយ៉ាងល្អចេះរ៉េបដូចជាខ្លួនដែរទាំងដែល មេសា ពីមុនមិនចេះទៅលើការច្រៀងរ៉េបនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDwlwZ84lHG-QTZwTxfaq3pQeApcGzEVkIDc181ucenYuCOhHMB0JqDP7yE-OpYpWXdeL3nyUi15R2BJkKwt9bcO9-Se8nj1UM16AurP8-5LaSQHaDI8e67ePg5xkbrB7m5ypclgYkx3UReaAiLG__IYOyE2CmVGiwVNgSAPbWKo_ah6FhhHxk49WJ34/s2048/image_2024-02-23_09-24-28.png

ទស្សនិកជនមានការចាប់អារម្មណ៍ទៅលើឃ្លាចម្រៀងរបស់ មេសា នោះគឺ«ឪខ្លាវាមិនដែលកូនឆ្មា» ដែលមានន័យថា វណ្ណដា ជាមនុស្សមានឥទ្ធិពលខ្លាំងក្លាហើយមិនដែលមានកូនឆ្មានោះទេដែលចង់មានន័យថាលោកក៏ខ្លាំងដូចគ្នា។ ចំណែកឯឃ្លាមួយរបស់ វណ្ណដា «ស្តាប់ទាំង Hip Hop ស្តាប់ទាំងព្រះធម៌» ទស្សនិកជនក៏ចាប់អារម្មណ៍ដូចគ្នា ដ្បិតតែលោកជាអ្នកចម្រៀងរ៉េបសម័យថ្មី តែលោកក៏មានសេចក្តីជ្រះថ្លាស្តាប់ធម៌អប់រំផ្លូវចិត្តផងដែរ។

ជាមួយគ្នានេះផងដែរ អ្នកគាំទ្រក៏បានសរសើរដូចគ្នាថា វណ្ណដា តែងតែយិតយោងមនុស្សជុំវិញខ្លួនឱ្យផ្គុំថ្កើន និងបានលើកឡើងទៀតថាចង់ទៅលឿនត្រូវទៅម្នាក់ឯង តែបើចង់ទៅឱ្យបានឆ្ងាយត្រូវទៅជាក្រុម»។ បទចម្រៀងថ្មីមានចំណងជើងថា «ដូចមេ» ពី មេសា និង វណ្ណដា នេះដែរកំពុងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនគ្រាន់តែចេញមិនទាន់បានប៉ុន្មានផងមានជនបរទេសយកបទនេះទៅ Reaction បាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgKZl_YktnRQH0K_DjxZQw6utttvE5n0hpNSUiXYMlFdYuoksW2J_kFR8EbRNTeKqm1dHM1Dln-QCcSp4XIwEI1mF914RswlsODCCyr6WMPymgd7q0sWYe42iVCsLgHxQdsQad6VRmEd6VqrZjyl3RtR4Ef4RqrMW8DtxCOJGOkjZ3D-aMh8jrNE5s-9c/s1692/image_2024-02-23_09-24-27.png

បើតាមការបញ្ជាក់ពី វណ្ណដា នៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនបទ «ដូចមេ» នេះ មេសា បានថតសំឡេងផ្ញើឱ្យលោកតាំងពីខែតុលា ឆ្នាំ២០២០ ពោលគឺជិត៤ឆ្នាំហើយទើប មេសា ដាច់ចិត្តទម្លាក់បទនេះ។ ជាមួយគ្នានេះដែរ មុនការទម្លាក់បទខាងលើនេះជាផ្លូវការ មេសា បានបង្ហាញខ្លួនដំបូងនៅក្នុងក្លិបកម្សាន្តក្នុងកម្មវិធីមួយកាលពីកន្លងទៅនេះផងដែរ៕

 

 

ពិធីបុណ្យចំបាប់ដ៏ធំរបស់វៀតណាមទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

0

វៀតណាម៖ ភ្ញៀវទេសចរជាង ២,០០០ នាក់បានចូលរួមប្រមូលផ្តុំគ្នាជុំវិញសង្វៀនចំបាប់នៅជើងភ្នំក្នុងស្រុក Nam Dan ប្រទេសវៀតណាម ដើម្បីមើលអ្នកចំបាប់ប្រកួតប្រជែងគ្នាក្នុងពិធីបុណ្យ King Mai Temple ឆ្នាំ ២០២៤។KING MAI TEMPLE FESTIVAL – NAM DAN DISTRICTមហោស្រពប្រាសាទស្តេចម៉ៃ (Mai Hac De) ឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៤ ខែកុម្ភៈ តាមខេត្ត ដែលកីឡាចំបាប់គឺជាព្រឹត្តិការណ៍ដ៏ធំ និងពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។ ការប្រកួតចំបាប់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ កុម្ភៈ លើវាលទំហំរាប់សិបម៉ែត្រការ៉េ នៅជើងភ្នំ King Mai ក្នុងទីក្រុង Nam Dan ដែលមានប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកចូលមើលជាហេតុធ្វើឱ្យផ្លូវចូលនិងចេញមានការកកស្ទះយ៉ាងខ្លាំង។

ជារៀងរាល់ឆ្នាំនៅរដូវផ្ការីកនៃជើងភ្នំ King Mai តែងតែរៀបចំការប្រកួតនៅតាមតំបន់នីមួយៗ ដោយជ្រើសរើសអ្នកចំបាប់ដែលមានសុខភាពល្អ ដើម្បីបំពេញបន្ថែមកងទ័ពជួរមុខ។ កីឡាចំបាប់នេះបានក្លាយជាទំនៀមទម្លាប់ក្នុងពិធីបុណ្យភូមិ ដោយបង្ហាញពីស្មារតីក្បាច់គុនរបស់ប្រជាជនខេត្ត Nghe An។ អ្នកទេសចរជាតិ និងអន្តរជាតិ ជាច្រើនបានឡើងលើភ្នំតាំងពីព្រលឹមរកទីតាំងណាដែលល្អៗ ហើយអង្គុយនៅក្រោមដើមគុម្ពឈើ និងដើមអម្ពិល ដើម្បីមើលអ្នកចំបាប់ប្រកួត។ យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២២ និង ២៣ ខែកុម្ភៈ មានភ្ញៀវទេសចរចូលរួមពិធីបុណ្យចំបាប់នេះប្រហែល ២,០០០ នាក់។

បុណ្យចំបាប់ដែលជាប្រពៃណីបុរាណរបស់ជនជាតិវៀតណាម តម្រូវឱ្យអ្នកចូលរួមប្រកួតមានសុខភាពល្អ រាងកាយមាំមួន ដោយប្រកួតក្នុងប្រភេទទម្ងន់ ៥០-៥៥ គីឡូក្រាម ៦០-៦៥ គីឡូក្រាម និងជាង ៧០ គីឡូក្រាម។ តាមច្បាប់ក្នុងការប្រកួតមួយប្រសិនបើអ្នកចំបាប់វាយគាត់ឱ្យដួលដែលធ្វើឱ្យគូប្រកួតប៉ះនឹងកន្ទេល នោះគាត់នឹងឈ្នះ។ ការប្រកួតនីមួយៗមានរយៈពេលប្រហែល ៣-៥ នាទី ដោយគូដែលផ្គូផ្គងស្មើគ្នាជាច្រើនមានរយៈពេលច្រើនជាង ១០ នាទី នៅពេលឈ្នះ អ្នកចំបាប់នឹងត្រូវបានផ្តល់រង្វាន់ជាច្រើន ហើយប្រសិនបើពួកគេប្រកួតប្រជែងដោយភាពក្លៀវក្លា មានការលះបង់ និងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នោះពួកគេនឹងទទួលបានប្រាក់ ២ ទៅ ៤ដុល្លារពីភ្ញៀវទេសចរម្នាក់ៗផងដែរ៕