ចាយពេលជាង៦០ឆ្នាំ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រៀមបិទដំណើរការ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬគេស្គាល់ថាជា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទទ្វារ បញ្ឈប់ដំណើរការ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើកដំណើរការជាផ្លូវការនៅឆ្នាំក្រោយ។
ថ្លៃងប្រាប់ទូរទស្សន៍ក្នុងស្រុក អប្សរា ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងថា៖” នៅក្នុងកិច្ចព្រមព្រៀងសម្បទាន តំបន់មួយមិនអាចមានអាកាសយានដ្ឋានពីរនោះទេ ហើយលោកមិនអាចបញ្ជាក់បានទេថា ព្រលាននេះនឹងក្លាយទៅជាអ្វីបន្ទាប់ពីការបិទទ្វារ ហើយរដ្ឋាភិបាលយកទៅធ្វើទៀតនោះ គឺអាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាល។”
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានពោធិ៍ចិនតុង ជាព្រលានយន្តហោះដំបូងគេនៅកម្ពុជា ដែលបានសាងសង់នៅឆ្នាំ ១៩៥៧ និងបើកដំណើរការនៅឆ្នាំ ១៩៥៩ ក្រោមការគ្រប់គ្រងនិងវិនិយោគដោយក្រុមហ៊ុនបារាំង។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅខែ មករា ឆ្នាំ ២០០៣។
ដោយឡែកចំពោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ កំពុងធ្វើការសាងសង់សម្រេចបានជាង៦៥ភាគរយ ដែលស្ថិតក្រោមទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា៕







.jpg)






















.jpg)







.jpg)



