អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនដឹងថាតារាសម្តែង ឆឹម សក្កដា គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា មានវិបត្តិអ្វីនោះទេស្រាប់តែបានបង្ហោះសារចង់ឱ្យខ្លួនឯងស្លា.ប់ទៅវិញ។ ក្រោយពេលមានការជីកសួរស្រាប់តែលោកពោលយ៉ាងខ្លីថា ព្រោះតែជីវិតរាល់ថ្ងៃគ្មានន័យ ខណៈជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករបានលួងលោម ឆឹម សក្កដា ឱ្យរំសាយអារម្មណ៍ទំលាក់រឿងមិនល្អចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGfA8nXgkTXc5F2IQzYqg8LIerO4f_jy9O5WdEIZ5QE0GK3w1kcr2uA2BnptBgX2-Ago8lsRRe3hfbo-i17X45QC1aI0AXF2wACKGWPJCnD_Ac55lf-5YSJ5OP3b-ThZaaspCS0M2J9d1my3zKvPC_4oW9Hl2xwg_bJuQed4xivXJp5lc9HYsqO5KgA8k/s1796/242003964_3072062636403749_7797818804926340722_n-1.jpg

វេលាម៉ោងជិត១រំលងអធា្រត្រឈានចូលថ្ងៃទី៤ ខែមេសា នៅលើគណនីហ្វេកប៊ុកផ្ទាល់លោក ឆឹម សក្កដា បានបង្ហោះសារយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា «មានអារម្មណ៍ថាចង់ឱ្យខ្លួនឯងស្លាប់»។ ក្រោយមានការបង្ហោះចង់ឱ្យខ្លួនឯងស្លាប់របស់តារាសម្តែងរូបនេះមានការជីកសួរទៅកាន់លោកពីមូលហេតុនៃការគិតបែបនេះដោយ ឆឹម សក្កដា បានតបវិញថា «ជីវិតគ្មានន័យ» ដោយលោកបន្ថែមថា «រាល់ថ្ងៃគឺបែបនឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXXSRUx9BVz46CDPoAv9Bl9L1gVTc9o7gbOjoTYfBtfj5b8pjQ03iddhJriPIFx3krqmwNX1S6EVMq98OJP1NYOPnAMGwjr93C8q2b09Uin6KBwaAAsL99NAeZ3Iad3qN46bSjiwFYFl6gcJqD19NrEgD7GVM0XPmKYFBozaZvnieMe4Ip-JmE_YHVqr8/s1800/image_2024-04-04_09-10-43.png

ជាមួយសំណេរចង់ឱ្យខ្លួនឯងស្លាប់ គូដណ្តឹង ពេជ្រ សោភា បានបង្ហោះសំណេរមួយទៀតថា «អារម្មណ៍ខ្ញុំពេលនេះមិនដឹងនិយាយប្រាប់នរណាឱ្យយល់ ព្រោះគ្រប់គ្នាមើលឃើញតែស្នាមញញឹមរបស់ខ្ញុំតែប៉ុណ្ណោះ!»។

ការបង្ហោះសារប្លែកៗរបស់ ឆឹម សក្កដា មិនត្រឹមតែមានហ្វេនៗអ្នកស្គាល់លោកបានចូលទៅលើកទឹកចិត្តកុំឱ្យលោកគិតអ្វីមិនល្អ ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករ ក៏ដូចជារៀមច្បងរបស់លោកផ្ទាល់បានព្យាយាមទាក់ទងទៅលោកដែរប៉ុន្តែទាក់ទងមិនចូល ព្រមទាំងបានផ្ញើសារលើកទឹកចិត្តដល់ ឆឹម សក្កដា ថា «ប្អូនប្រុសដ៏សែនល្អរបស់បង រំសាយអារម្មណ៍ ទំលាក់រឿងមិនល្អចោល ok»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmbqsvKITPo1fIScCuAwSK4dRDsLi6qPU8ZNLJHqr9fUumAp_wawLlwEy-yBuCcawqY1DH5aqrNGq4keFJu3PdLZANeDS7NzYNQuT7RZqRpIiWFXuF7yuFXz58j5XGU8N-Ew6viEoKcFR3PblIbjKyZT_xx12kyA_BB-goe1BuvQrp26RLL0nulwrnYU/s2048/image_2024-04-04_09-10-46.png

គេមិនទាន់ដឹងថា តារាសម្តែង ឆឹម សក្កដា មានវិបត្តិអ្វីនោះទេរហូតដល់ថ្នាក់ពោលចង់ឱ្យខ្លួនឯងស្លាប់បែបនេះ ស្របពេលដែលអាជីពសិល្បៈរបស់លោកក៏រវល់ជាប់ថតចុះខេត្តរហូតមិនសូវបានជួបគូដណ្តឹងរបស់ខ្លួនជាតារាចម្រៀង ពេជ្រ សោភា នោះទេ។ ចំណែកឯហ្វេនៗបានត្រឹមតែជួយលើកទឹកចិត្តពីចម្ងាយកុំឱ្យលោកគិតអ្វីផ្តេសផ្តាស៕