ក្នុងរដូវក្តៅបែបនេះ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ឃ្លាន នឹងញ៉ាំអាហារញឹកញាប់ ជាពិសេសរបស់ស្រស់ ឬមានរសជាតិដែលមិនត្រូវបានរក្សាទុកត្រឹមត្រូវ ងាយនឹងខូចគុណភាព ដូច្នេះស្ត្រីគួរយកចិត្តទុកដាក់ជ្រើសរើសអាហារដោយប្រុងប្រយ័ត្ន។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជ្រើសរើសអាហារដែលរៀបចំថ្មីៗ ស្អាត និងប្រើប្រាស់គ្រឿងផ្សំថ្មីៗ ព្រោះបើអ្នកបរិភោគអាហារមិនស្រស់ ឬចម្អិនមិនស្អាត អាចបណ្តាលឱ្យរាគ។ ថ្ងៃនេះយើងបានប្រមូលផ្តុំនូវអាហារ ៥ ប្រភេទដែលអ្នកគួរប្រយ័ត្ន បើទទួលទានក្នុងរដូវក្ដៅ ទំនងជាងាយបង្កបញ្ហាដល់សុខភាព។

១.អាហារបំពងជាមួយទឹកដោះគោ៖ អាហារដែលលាយជាមួយទឹកដោះគោប្រសិនបើអ្នកញ៉ាំនៅរដូវក្តៅ វាទំនងជាងាយនឹងធ្វើឱ្យរាគ ព្រោះអាហារបំពងមានជាតិខ្លាញ់ច្រើនហើយយើងញ៉ាំរួច ផឹកទឹកដោះគោវាហាក់ដូចជាមិនទំនងនោះទេដែលវាងាយនឹងធ្វើឱ្យរាគរូសជាដើម។https://tiffycooks.com/wp-content/uploads/2021/08/Screen-Shot-2021-08-12-at-5.28.59-PM.png

២.អាហារសាឡាត់ជាមួយម្ទេស៖ ជាការពិតណាស់អាហារដូចជា សាឡាត់និងម្ទេស មិនត្រូវដាក់រួមបញ្ជូលគ្នាឡើយ ព្រោះវាត្រូវបានចាត់ទុកថាជាអាហារដែលមិនគួរទទួលទានក្នុងរដូវក្តៅ ដោយសារអាហារប្រភេទនេះ អាចបង្កជាជំងឺរាគរូស ហើយភាគច្រើនជាអាហារបរិភោគឆៅមិនមានការចម្អិនងាយឆ្លងមេរោគ លើសពីនេះវាក៏មានហានិភ័យនៃការពុលអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG5Ww23ZiGJEMtcCk6D6CGX_RtnJGbICseFJzYIsGatYZG0TX1hPSXtS7rm-8NwJQcTRIAYP2Sz590GJ7A5U_l4CSW62g_v9WLqsAYMnP1T7UKVFx5UvN9gT54pmeOBY2nr85ERs7VcrR7Oj5U9fCgxT8l6cVqC1KA4OhaYCtWLVzgqGsgcwwY2hSfEhE/s1417/spicy-salad-roasted-veggies-african-suya-ALza2KZ_4pXBT6Kbs7-l__-742ae2fbcb1943fd97d2c6bea5fb9841.jpg

៣.ស៊ូស៊ី៖ អាហារស៊ូស៊ីជាច្រើនមុខដែលមានលក់នៅលើទីផ្សារគឺជាអាហារមួយដែលត្រូវបានគេណែនាំឱ្យចៀសវាងក្នុងរដូវក្តៅ ដោយសារភាគច្រើនមនុស្សតែងតែធ្វេសប្រហែសនឹងអនាម័យ ដែលអាចបណ្តាលឱ្យមានការចម្លងរោគបាក់តេរីនៅក្នុងខ្យល់ ដូច្នេះជាលទ្ធផលការទទួលទានស៊ូស៊ីក្នុងរដូវក្តៅអាចបង្កឱ្យមានជំងឺរាគរូស។https://www.pbs.org/food/files/2012/09/Sushi-1-1.jpg

៤.គ្រឿងសមុទ្រ៖ អាហារសមុទ្រក៏ងាយនឹងបង្កការពុលអាហារដែរ ប្រសិនបើបរិភោគក្នុងរដូវក្តៅ។ ជាពិសេសបើទៅលេងឆ្នេរ វាពិបាកនឹងចៀសវាងអាហារសមុទ្រណាស់ ដូច្នេះហើយ អ្នកត្រូវប្រយ័ត្នក្នុងការចម្អិនវាឱ្យបានល្អ។ មិនគួរញ៉ាំឆៅទេ ព្រោះវាអាចបណ្តាលឱ្យពុលអាហារ ជាការពិតណាស់រោគសញ្ញារបស់វាបណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំងដល់រាងកាយ។https://media.post.rvohealth.io/wp-content/uploads/2021/06/seafood-shrimp-oysters-732x549-thumbnail-732x549.jpg

៥.ទឹកកកព្រិល៖ ថ្វីត្បិតតែទឹកកកព្រិល គឺជាវិធីដ៏ល្អមួយក្នុងការធ្វើឱ្យត្រជាក់នៅរដូវក្តៅ ទោះជាយ៉ាងណាយើងក៏មិនគួរញ៉ាំដែរ ព្រោះទឹកកកព្រិលអាចបង្កឱ្យរាគ ឬពុល លើសពីនេះបង្អែមត្រជាក់ ឬការ៉េមក៏ត្រូវបានចាត់ទុកថាជាអាហារមិនគួរញ៉ាំក្នុងរដូវក្តៅផងដែរ៕