សូរ្យគ្រាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយនឹងកើតឡើងនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤នេះ ស្របពេលអ្នកវិទ្យាសាស្រ្តក៏បានព្រមានថា ភពផែនដីយើងនឹងអាចកើតមានបាតុភូតមួយទៀតគឺ ព្យុះព្រះអាទិត្យ ឬ solar flare បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនិងអ៊ីនធើណែត បង្ករភាពចលាចលទូទាំងពិភពលោក។ ស្របពេលដែលសហរដ្ឋអាមេរិកបានចេញនូវសេចក្តីប្រកាសបិទសាលារៀនមួយចំនួនក្នុងអំឡុងពេលថ្ងៃសូរ្យគ្រាសផងដែរ។![]()
ទាក់ទងនឹងបាតុភូត «ព្យុះព្រះអាទិត្យ ឬ solar flare» នេះដែរ លោកយាយ Baba Vanga កើតក្នុងឆ្នាំ ១៩១១ ដែលជាហោរាសាស្រ្តដ៏ល្បីល្បាញម្នាក់ អាចទស្សន៍ទាយដឹងអំពីព្រឹត្តិការណ៍អាចកើតមានឡើងនៅពេលអនាគតក៏បានលើកឡើងអំពីរឿងនេះដែរ។ នៅអាយុ១២ឆ្នាំ លោកយាយបានកើតឧបត្តវហេតុមួយដែលបណ្តាលភ្នែកទាំងសងខាងងងឹតឈឹងតែម្តង។ បន្ទាប់ពីនោះមក លោកយាយក៏បានក្លាយជាមនុស្សម្នាក់ដែលអាចទាយពីរឿងរ៉ាវនៅអនាគតកាល ហើយរឿងដែលលោកយាយបានទាយភាគច្រើនក៏បានក្លាយជាការពិតផងដែរ។ ជាមួយគ្នានេះ លោកយាយ ក៏ទាយអំពីព្យុះព្រះអាទិត្យ អាចនឹងកើតមានឡើងលើភពផែនដី ចន្លោះឆ្នាំ២០២៣និង២០២៤។ ព្យុះព្រះអាទិត្យគឺអណ្តាតភ្លើងរបស់ព្រះអាទិត្យ ដែលនឹងបញ្ជូនមកកាន់ភពផែនដី ក្នុងនោះគឺផ្ទុកនូវបន្ទុកអគ្គីសនី ដែនម៉ាញេទិច និងវិទ្យុសកម្មខ្លាំង បង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសគឺមនុស្សជាតិ។
ជាមួយគ្នានោះ តុក្កតា Simpson ជាគំនូរជីវចលបរទេសដែលផលិតឡើងតាំងពីឆ្នាំ ១៩៨៩មកម្លេះ មានជាច្រើនវគ្គ ដែលវគ្គនីមួយៗគឺសុទ្ធតែបានឆ្លុះបញ្ចាំងអំពីការទស្សន៍ទាយពីអនាគតកាល។ ខណៈសាច់រឿងនៃវគ្គមួយរបស់តុក្កតា Simpson នេះក៏បានលេងអំពីបាតុភូតសូរ្យគ្រាស ហើយបន្ទាប់មកក៏បានលេចនូវបាតុភូតមួយទៀតគឺ ព្យុះព្រះអាទិត្យ បណ្តាលឲ្យដាច់ចរន្តអគ្គីសនីនិងអ៊ីនធើណែត បង្ករភាពចលាចលពេញពិភពលោកតាមរយៈខ្សែភាពយន្ត ហើយដូចទៅនឹងអ្វីដែលអ្នកវិទ្យាសាស្រ្តបានព្រមានកាលពីថ្មីៗនេះ។ ទោះជាយ៉ាងណាទាំងនេះគ្រាន់តែជាសាច់រឿង ចំណែកការពិតជាក់ស្តែងយ៉ាងណានោះ គឺមានតែរងចាំមើលទាំងអស់គ្នា នៅថ្ងៃទី៨ ខែមេសានេះ។
គួរបញ្ជាក់ថា សូរ្យគ្រាស គឺជាការដែលព្រះច័ន្ទ ដើរឆ្លងកាត់រវាងព្រះអាទិត្យនិងផែនដី ហើយនៅក្នុងរយៈពេលខ្លី វានឹងបិទមុខព្រះអាទិត្យទាំងស្រុង។ ខណៈនៅពេលដែលព្រះអាទិត្យត្រូវបានគ្របដណ្ដប់ដោយព្រះច័ន្ទទាំងស្រុង ភ្លាមនោះពន្លឺថ្ងៃដ៏ក្តៅចែស នឹងប្រែទៅជាពន្លឺយប់ងងឹតដ៏គួរឱ្យភ័យខ្លាច ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ មនុស្សម្នានឹងអាចមើលឃើញសូរ្យគ្រាសឆ្នាំ២០២៤ នេះនៅក្នុងតែប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិកនិង ភាគខាងកើតនៃប្រទេសកាណាដាប៉ុណ្ណោះ បើយោងតាមការការចេញផ្សាយរបស់អង្គការ NASA។
យ៉ាងណាមិញ ការព្រួយបារម្ភមួយទៀតបានលេចឡើងថា ការដែលមើលសូរ្យគ្រាសនេះ ដោយភ្នែកទទេរ គ្មានឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ គឺអាចនឹងបណ្តាលឲ្យងងឹតភ្នែកមួយជីវិតផងដែរ៕.jpg)










