តារាចម្រៀង នេន ទុំ បានសហការជាមួយលោក ព្រហ្ម ម៉ាញ ម្តងទៀតមុនសិល្បករអាយ៉ៃជើងចាស់រូបនេះចូលនិវត្តន៍។ បទចម្រៀងថ្មីនេះបានយកសិល្បៈអាយ៉ៃ និង ភ្លេងសម័យ លាយបញ្ជូនគ្នាយ៉ាងល្អឯក រួមជាមួយ Melody ជួនគ្នាយ៉ាងគួរឱ្យសរសើរ។ ទស្សនិកជនក៏សម្លឹងមើលឃើញថាខ្សែកដែលលោកព្រហ្ម ម៉ាញ ពាក់ជារូបបណ្តោងផែនទីរបស់ប្រទេសកម្ពុជា។ ជាមួយការសរសើរយ៉ាងច្រើនលើសលប់អ្នកមួយចំនួនក៏បានបញ្ចេញមតិដែរថាប្រសិនជាយកពាក្យ «ឪពុក» ជំនួស ពាក្យ «ប៉ា» ទៀតកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijF7yDqRyt4GAZbRLbIMn3zSbHNyEWZxft6lBPRQo9SlT7Y5O8MbMGAjTFhCja-I8iqpk69YLr2KQZmLcm3PrztW1LcyhYZDdJeM2nf6IugZs13lXBo4WVd_FRubL7Lf65E8vZQWNSsVpjOCNGX6enyEXGA9eBJ2ulBiXHmgX6XUhtCSP5UEXd7M9pu_s/s2048/image_2024-04-03_16-33-51.png

គេចាំបានថាលោក នេន ទុំ និងលោក ព្រហ្ម ម៉ាញ សិល្បករជើងចាស់ដ៏ល្បីល្បាញបានសហការចេញបទចម្រៀងលើទីផ្សាររួចមកហើយទៅលើបទចម្រៀងមានចំណងជើងថា «ពូក្មួយចង់បានប្រពន្ធ»ក្នុងឆ្នាំ២០២១ មានការចូលស្តាប់ជាង៦លានដងលើឆាណែលយូធូប Boty Pen និងបទ « តុងទីនវ័ណ្ឌក»ក្នុងឆ្នាំ២០២២ ជាចម្រៀងក្នុងរឿង «លោកគ្រូប្រពន្ធល្អ» ដែលមានលោកព្រហ្ម ម៉ាញ បានដើរជាតួឯក។ បទចម្រៀងទាំងពីរបទនេះរបស់លោក នេនទុំ សហការជាមួយសិល្បករជើងចាស់ លោក ព្រហ្ម ម៉ាញ សុទ្ធតែទទួលបានការគាំទ្រពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjulHOwozk9Em9b1K-SoT3zOJueR8R1FQtqA4pvybc4ZWKwB_8VcYSvdXXwl69UNDQV6SilvEDhTpIOBfw4SapHh8xaCUs4MdHqIzAViTUfbJjp3ySrGoGMjCiJu-0zyuyPek7zUmT1GUsEuGnrkpijjx1CUvXNa8jCi1abKHYAprTV_YLg1cjdwyVTnU/s827/image_2024-04-03_16-33-56.png

ក្នុងឆ្នាំ២០២៤ នេះដែរពោលគឺថ្មីៗនេះតែម្តងលោក នេន ទុំ បានអន្រួនចិត្តលោក ព្រហ្ម ម៉ាញ ចេញបទចម្រៀងមួយបទទៀតមុនលោកចូលនិវត្តន៍។ បទថ្មីរបស់សិល្បករទាំងពីរមានចំណងជើងថា «នែ៎! កូន» និងបានទម្លាក់ជាផ្លូវការនៅលើឆាណែលរបស់ នេន ទុំ ផ្ទាល់នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ បទចម្រៀងថ្មីនេះបានយកសិល្បៈអាយ៉ៃ និង ភ្លេងសម័យ លាយបញ្ជូនគ្នាយ៉ាងល្អឯក រួមជាមួយ Melody ជួនគ្នាយ៉ាងគួរឱ្យសរសើរ។ ចំណែកឯលោកព្រហ្ម ម៉ាញ បានពាក់ខ្សែកបណ្តោងរូបផែនទីរបស់ប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttzkhiOJluQVulYJI9uz39QCG0k_3Gi6mURuauMhAmMTO2dM_K_VwC3AzYnPlPUhpI-Mxay19YZfUGxZ-HS2vDOgRq04tYnUDiV8suZGFP9193wfuuk1lTmoZ-ePTc5_OYTdMopPgTZMRqluXp_37CXhb8bTVqBB8oztaVmsiD-8ryrqe1iK8ww33IEM/s2048/image_2024-04-03_16-33-57.png

មុននឹងទម្លាក់បទចម្រៀងផ្លូវការ ឃើញថាសន្ទុះនៃការគាំទ្រពីមហាជនទៅកាន់លោក ព្រហ្ម ម៉ាញ និង លោក នេន ទុំ មានការចូលរួមលើកទឹកចិត្តនូវស្នាដៃមួយនេះយ៉ាងខ្លាំងដែលមានការលាយបញ្ជូនសិល្បៈបុរាណ និងសិល្បៈសម័យ។

ជាមួយនឹងការគាំទ្រយ៉ាងច្រើនលើសលប់ ក៏មានមតិមួយចំនួនបានចូលទៅខម្មិនក្នុងន័យកែលម្អដែរថាប្រសិនជា បទ «នែ៎! កូន» ប្តូរពីពាក្យ «ប៉ា» ទៅ «ឪពុក» រិតតែប្រសើរព្រោះពាក្យនេះស្តាប់ទៅពីរោះជាងនិងសមសួនថែមទៀត៕