Home Blog Page 1203

បុរសមានកម្ពស់ខ្ពស់បំផុត និងនារីមាឌតូចបំផុតលើពិភពលោក បានជួបគ្នាម្តងទៀត

0

សហរដ្ឋអាមេរិក ៖ បុរសមានកម្ពស់ខ្ពស់បំផុត និងនារីមានមាឌតូចល្អិតបំផុតនៅលើពិភពលោក បានថតរូបរួមគ្នាម្តងទៀត ក្នុងអំឡុងពេលពួកគេបានជួបគ្នានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ឈ្មោះរបស់អ្នកទាំងពីរត្រូវបានគេកត់ត្រាចូលក្នុងសៀវភៅ Guinness ថា គឺជាបុគ្គលដែលមានរាងកាយខុសប្លែកខ្លាំងពីមនុស្សធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI_BGJ4JqZF4hs-1r3SdMVDPU4q7Wi87GLdXMt0I1dkEDPy8EQ9DxGdz0MFLzc4Grx1aiPyYX5EzwL-_eDz-gfhuMfNdxWlXSrwmr6KD7iC_gV1a-dz3i8xBb4qepE4ZvOwRaIZiTKnihVyxeopfuxKp-7LxG8ansj-cu43T1Lkfxljabkdtg3p0gY2lc/s1080/photo_2024-02-23_11-24-45.jpg

មហាជនមិនងាយបានឃើញរូបភាពការជួបគ្នារបស់អ្នកទាំងពីរទេ ប៉ុន្តែអ្នកទាំងពីរបានថតរូបរួមគ្នា នៅពេលពួកគេបានជួបគ្នាជាលើកទី២ ។ លោក Sultan Kosen Dev Adam មានកម្ពស់ខ្ពស់ខ្លាំង គឺស្មើរហូតដល់២.៥១ម៉ែត្រឯណោះ ហើយគេបានដាក់ឈ្មោះឱ្យគាត់ថា ជាបុរសមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3bjChMmCDJ49EKMAQ7k3BTbL8-m9HU6Td44cekRT3yD5l00HcYIbaCwWx-1R55W6TQpcmKSaHq-pE-waApqd-80a5YPsSiv7aFAhM4sh0I22MJs0vsTXvsEExKbmjSgguPwE7yqVzDqW8FNYoDCfZduKHykoshdRu0VWwMqyltS-WYJBIoEXJj23FpZM/s1080/photo_2024-02-23_11-24-41.jpg

ចំណែកនាង Chayoti Amke គឺជានារីមានមាឌតូចល្អិតបំផុតលើពិភពលោក ដែលកម្ពស់ចាប់ពីក្បាល រហូតដល់ចុងជើងរបស់នាង គឺស្មើប្រមាណតែ៦២សង់ទីម៉ែត្រប៉ុណ្ណោះ ។

ការជួបគ្នារបស់អ្នកទាំងពីរលើកនេះ គឺនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះចាត់ទុកថា វាគឺជាលើកទី២ ដែលលោក Sultan Kosen Dev បានជួបគ្នាជាមួយនាង Chayoti Amke បន្ទាប់ពីពួកគេបានជួបគ្នាជាលើកដំបូងកាលពីឆ្នាំ២០១៨ ក្នុងអំឡុងពេលចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសអេហ្ស៊ីប (Egypt) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7cFtmWUTR_KbnSx_6XaGJIpvHM1kUM677hifFKuhxtVOJLs5HmptcHaW2LHL1e2u3FLj2kjOD5LHbxwGNCkEsUMwhOM-0YfxPk9eg5EyxBFTeSnZCVe3X-WM4Doc6r0h1D7nOdYxdJoTgBsbJzgI7Td8BoFfh39VKm9hiSo5elo_rq-2FuvE29PGaFs/s1080/photo_2024-02-23_11-24-37.jpg

កម្មវិធីយុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នេះ បានរៀបចំឡើងដោយ Guinness World Records ហើយមហាជនកម្រឃើញរូបភាពរបស់អ្នកទាំងពីរនៅជាមួយគ្នាបែបនេះណាស់ ។ បើទោះជាមើលទៅឃើញថា ពួកគេមានរាងកាយខុសប្លែកខ្លាំងពីមនុស្សទូទៅក្តី ប៉ុន្តែបើគេពិនិត្យមើលទៅរូបភាពទាំងនេះវិញ គឺពួកគេតែងតែមានស្នាមញញឹម និងបង្ហាញនូវថាមពលវិជ្ជមានជានិច្ច ៕

លោកតាវ័យ៨០ឆ្នាំ រើសអាហារក្នុងធុងសំរាម តែការពិតជាសេដ្ឋីមានប្រាក់រាប់លានក្នុងកុងធនាគារ

0

ប្រទេសអាល្លឺម៉ង់ ៖ បុរសចំណាស់ម្នាក់ អាយុ៨០ឆ្នាំ រស់នៅប្រទេសអាល្លឺម៉ង់ ត្រូវបានគេដាក់ឈ្មោះថា ជាសេដ្ឋីសន្សំសំចៃបំផុតលើពិភពលោក ដោយសារគាត់មានផ្ទះរហូតដល់១០កន្លែង និងមានប្រាក់រាប់លានដុល្លារអាមេរិកក្នុងបញ្ជីធនាគារ ប៉ុន្តែបែរជាគាត់មកដើររើសអាហារ និងសម្ភារៈអេតចាយតាមធុងសំរាមដើម្បីរស់ ។

ជារៀងរាល់ថ្ងៃ គេតែងឃើញបុរសចំណាស់ម្នាក់ដើរនៅតាមផ្លូវនៅប្រទេសអាល្លឺម៉ង់ ហើយគាត់ស្លៀកសម្លៀកបំពាក់ចាស់ៗ និងស្ពាយកាបូបធំឈរនៅមុខធុងសំរាម ដើម្បីកាយរកសម្ភារៈអេតចាយ ម្ហូបអាហារ និងបន្លែបង្ការផ្សេងៗ ។Kisah Heinz B, Jutawan yang Hidup Hemat dengan Makan dari Tempat Sampah

បុរសចំណាស់នេះឈ្មោះ Heinz b អាយុ៨០ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថា ជាសេដ្ឋីសន្សំសំចៃបំផុតលើពិភពលោក ដោយសារគាត់ចិញ្ចឹមជីវិតដោយការរកអាហារ និងលក់សម្ភារៈអេតចាយក្នុងធុងសំរាម ។ បើទោះជាគាត់មានទ្រព្យសម្បត្តិរាប់លានដុល្លារអាមេរិកក្តី ក៏គាត់នៅតែធ្វើបែបនេះជាប្រចាំ ។

មើលទៅលោកតា Heinz b ពិតជាមានសភាពក្រីក្រលំបាក ប៉ុន្តែគាត់ទើបតែបានដកប្រាក់ពីធនាគារ ចំនួន៧សែនអឺរ៉ូ ដើម្បីទិញផ្ទះថ្មីមួយកន្លែងទៀត (ដែលជាផ្ទះទី១០ របស់គាត់) ។ រីឯប្រាក់នៅសល់ចំនួន១សែនអឺរ៉ូ គាត់បានដាក់ចូលក្នុងកុងធនាគារ ដើម្បីយកការប្រាក់ ។I rummage bins for food and hoard rubbish - but I'm a secret MILLIONAIRE  with 9 properties, says world's most frugal man | The Sun

លោកតានិយាយថា គាត់បានសន្សំសំចៃបែបនេះរហូតមក ហើយគាត់ពុំចាំបាច់ចំណាយប្រាក់ទិញអ្វីទេ ។ គាត់នឹងមានសេចក្តីសុខច្រើនជាងនេះ បើគាត់បានស្វែងរកអាហារក្នុងធុងសំរាម និងប្រមូលសម្ភារៈអេតចាយដែលអ្នកដទៃបោះចោល ។

ពេលខ្លះ គាត់បានទិញសម្ភារៈប្រើប្រាស់នៅតាមហាងទំនិញ ប៉ុន្តែភាគច្រើន គាត់បានឃើញបន្លែក្នុងធុងសំរាម ហើយគាត់ក៏ប្រមូលបន្លែទាំងនេះទុកធ្វើម្ហូប ។ គាត់យល់ថា មនុស្សសម័យនេះបានចាយវាយប្រាក់ខ្ជះខ្ជាយ ហើយពួកគេបោះចោលសម្ភារៈប្រើប្រាស់យ៉ាងច្រើន ខណៈសម្ភារៈទាំងនេះនៅតែអាចប្រើប្រាស់បាន ។I rummage bins for food and hoard rubbish - but I'm a secret MILLIONAIRE  with 9 properties, says world's most frugal man | The Sun

សារព័ត៌មានធ្លាប់ចុះផ្សាយពីរឿងរ៉ាវរបស់លោកតាម្តងហើយកាលពីឆ្នាំ២០២១ គឺសារព័ត៌មានចុះផ្សាយថា គាត់ជាម្ចាស់ផ្ទះចំនួន៧កន្លែង ហើយគាត់មានអាផាតមិន ចំនួន២ទៀត ។ ក្រៅពីនេះ គាត់មានប្រាក់ក្នុងកុងធនាគារ ប្រមាណ៤៦ម៉ឺនអឺរ៉ូ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងជាបន្តបន្ទាប់ ។ លោកតា Heinz b ចូលចិត្តទិញផ្ទះក្នុងតំបន់ដូចគ្នា ដើម្បីឱ្យគាត់ងាយស្រួលធាក់កង់ទៅកាន់ផ្ទះរបស់គាត់ ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងអាចជួសជុលផ្ទះដោយខ្លួនឯងទៀតផង ។

កាលពីមុន លោកតាធ្លាប់ធ្វើជាវិស្វករអគ្គិសនី ហើយពេលគាត់ចូលនិវត្តន៍ គាត់ទទួលបានប្រាក់ចំនួន៣.៦០០អឺរ៉ូក្នុង១ខែ ព្រមទាំងប្រាក់ឧបត្ថម្ភចំនួន១៥៦អឺរ៉ូទៀត ។ ភាគច្រើន គាត់យកប្រាក់ទាំងនេះទៅដាក់ក្នុងកុងធនាគារ ដោយសារគាត់មិនត្រូវការចំណាយលើអ្វីច្បាស់លាស់ ។ គាត់បានចំណាយប្រាក់ត្រឹមតែ៥អឺរ៉ូប៉ុណ្ណោះ សម្រាប់ការចាយវាយប្រចាំខែ ។ គាត់គ្មានទូរស័ព្ទដៃប្រើប្រាស់ឡើយ គឺមានតែកុំព្យូទ័រយួរដៃប៉ុណ្ណោះ ។Triệu phú sở hữu 10 căn nhà vẫn sống như người vô gia cư

លោកតាបានចំណាយពេលភាគច្រើនក្នុងការប្រមូលសម្ភារៈចាស់ៗ ដែលអ្នកផ្សេងបោះចោល ។ ក្រៅពីនេះ គាត់បានជិះកង់នៅជុំវិញទីក្រុង ដើម្បីស្វែងរកអ្វីថ្មីៗថែមទៀត ដោយគ្មានពេលឈប់សម្រាក ។ គាត់បានលក់សម្ភារៈចាស់ៗទៅឱ្យអ្នកជិតខាង ឬប្តូរយកម្ហូបអាហារដែលពួកគេមិនបរិភោគ ។

លោកតាគ្មានក្រុមគ្រួសារ និងកូនចៅ ដើម្បីឱ្យគាត់អាចបែងចែកទ្រព្យសម្បត្តិឱ្យទេ ហើយគាត់មិនដឹងថា នៅពេលគាត់ស្លាប់ទៅ តើគាត់នឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ឱ្យអ្នកណា? គាត់មានសាច់ញាតិរស់នៅឆ្ងាយៗដែរ ប៉ុន្តែពួកគេគ្មានប្រាក់បង់ពន្ធទ្រព្យសម្បត្តិទេ ។ ហេតុនេះ គាត់នឹងបែងចែកទ្រព្យសម្បត្តិខ្លះទៅឱ្យអ្នកជួលផ្ទះ ៕

ការចំណាយលើការចិញ្ចឹមកូននៅក្នុងប្រទេសចិនគឺខ្ពស់ជាងគេទីពីរក្នុងពិភពលោក

0

ប្រទេសចិន៖ តាមការសិក្សាថ្មីមួយបានបង្ហាញថា ការចំណាយលើផលិតផលថែទាំកុមារ ឬសម្ភារៈប្រើប្រាស់មួយចំនួនជាមធ្យមនៃការចិញ្ចឹមកូនក្នុងប្រទេសចិនគឺជិត ៧៨,០០០ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ ដែលជាតម្លៃខ្ពស់បំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង។

កាលពីទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវប្រជាជន Yuwa ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានឱ្យដឹងថា ការចំណាយលើការចិញ្ចឹមកូនក្នុងប្រទេសចិនតាំងពីកុមារភាពរហូតដល់អាយុ ១៨ ឆ្នាំគឺ ៥៣៨,០០០ យន់ (ប្រមាណ ៧៨,០០០ ដុល្លារអាមេរិក) ខ្ពស់ជាងតម្លៃចិញ្ចឹមកូនក្នុងប្រទេសអូស្ត្រាលីរហូតដល់ ២.០៨ដង និង ២.២៤ដងក្នុងប្រទេសបារាំង រួមទាំង ៤.១១ដងនៅសហរដ្ឋអាមេរិក ក៏ដូចជា ៤.២៦ដង នៅក្នុងប្រទេសជប៉ុន។China's childcare costs among the highest in the world tank - VnExpress  International

ការចិញ្ចឹមកូនក៏នាំទៅរកការកាត់បន្ថយម៉ោងការងារ និងអត្រាប្រាក់ឈ្នួលរបស់ស្ត្រីផងដែរ ខណៈដែលជីវភាពរបស់បុរសនៅតែមិនផ្លាស់ប្តូរច្រើនទេ។ របាយការណ៍បានលើកឡើងថា ម្តាយនិងឪពុកបាត់បង់តែពេលទំនេរប៉ុណ្ណោះ ខណៈដែលម្តាយបាត់បង់ការងារចំនួន ២,០១៦ ម៉ោង អំឡុងពេលថែទាំកូនតាំងពីកំណើតដល់អាយុ ៤ ឆ្នាំ និងបាត់បង់ប្រាក់ចំណូលចំនួន ៦៣,០០០ យន់ (ប្រមាណ ៨,៧០០ ដុល្លារ) យោងតាមប្រាក់ខែជាមធ្យម ៣០ យន់ក្នុងមួយថ្ងៃរបស់រដ្ឋាភិបាល ហើយប្រាក់ចំណូលឬប្រាក់ឈ្នួលរបស់ស្ត្រីក៏ធ្លាក់ចុះ ១២-១៧% ផងដែរ។

ហេតុនេះហើយ ដោយសារតែបរិយាកាសសង្គមបច្ចុប្បន្ននៅក្នុងប្រទេសចិនមិនមានភាពរួសរាយរាក់ទាក់ចំពោះការមានកូនរបស់ស្ត្រី ដូចជាការចំណាយខ្ពស់ក្នុងការបង្កើតកូន ការចំណាយពេលវេលាច្រើន និងការលំបាកសម្រាប់ស្ត្រីក្នុងការធ្វើឱ្យមានតុល្យភាពគ្រួសារ ការងារ និងឱកាសសម្រាប់ស្ត្រីក្នុងការមានកូនគឺខ្ពស់ពេក ទើបស្ត្រីជនជាតិចិនភាគច្រើនក៏សម្រេចចិត្តនៅលីវ មិនរៀបការ មិនយកកូន។Childcare Woes, Costs, And Competition Turn Chinese Off Parenting - Forbes  India

របាយការណ៍នេះកើតឡើងបន្ទាប់ពីចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ ២០២៣ ជាមួយនឹងចំនួននៃការកើតថ្មីបានធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលនៃឆ្នាំ ២០១៦។ ស្ត្រីកាន់តែមានទំនោរពន្យារពេល ឬបដិសេធមិនធ្វើជាម្តាយ ដោយសារតែភ័យខ្លាចផលប៉ះពាល់អវិជ្ជមានលើអាជីព និងហិរញ្ញវត្ថុរបស់ពួកគេ។

ទោះជាយ៉ាងណា នៅឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការជំរុញអត្រាកំណើត ដើម្បីកាត់បន្ថយការចំណាយលើការចិញ្ចឹមកូន ចាប់ពីប្រាក់ឧបត្ថម្ភជាសាច់ប្រាក់សម្រាប់កុមារបន្ថែម ការបន្ធូរបន្ថយពន្ធ ដល់ការបញ្ចុះតម្លៃលើសេវាកម្មបង្កើតកូនសិប្បនិម្មិត និងការទទួលបានសេវាមេដោះបរទេសឥតគិតថ្លៃ ដោយគេជឿថាគោលនយោបាយនេះនឹងជួយឱ្យស្ត្រីមានទឹកចិត្តឡើងវិញ៕Caucasian English Teacher Playing With Chinese Kids Outdoor In T" by  Stocksy Contributor "Bo Bo" - Stocksy

ស្ករសំឡីក្មេងៗនិយមញ៉ាំលេងនៅខ្មែរ! ខណៈឥណ្ឌាហាមមិនឲ្យបរិភោគ ព្រោះអាចបង្កជំងឺមហារីកធ្ងន់ធ្ងរ

0

ស្ករសំឡីដែលកុមារភាគច្រើនចូលចិត្តញ៉ាំជាញឹកញាប់ ដោយសារវាមានពណ៌ស្រស់ស្អាត រសជាតិផ្អែមៗ និងរលាយចូលមាត់យ៉ាងឆ្ងាញ់ ដែលជាទូទៅគេនិយមលក់វានៅកន្លែងកម្សាន្ត និងកន្លែងពិព័រណ៍ផ្សេងៗ។

កាលពីពេលកន្លងទៅនេះ បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍មួយនៅប្រទេសឥណ្ឌាបានបញ្ជាក់អំពីវត្តមាននៃសារធាតុបង្កជំងឺមហារីក Rhodamine-B នៅក្នុងស្ករសំឡី ខណៈរដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌាបានហាមឃាត់មិនឲ្យលក់ស្ករប្រភេទនេះជាបន្តទៀតនោះទេ។Indian boy selling cotton candy | India photography, Street style india,  Desi street food

កាលពីថ្ងៃទី២២ ខែកុម្ភៈ យោងតាមរបាយការណ៍ពី BBC News បានឲ្យដឹងថា ការធ្វើតេស្តមន្ទីរពិសោធន៍បានរកឃើញវត្តមានរបស់ Rhodamine-B ដែលជាសមាសធាតុគីមីម៉្យាងដែលផ្តល់ពណ៌ឲ្យស្ករសំឡី។ សារធាតុគីមីនេះផ្តល់នូវពណ៌ភ្លឺស្អាតៗ «fluorescent» ដែលជាទូទៅគេប្រើវាដើម្បីលាបពណ៌វាយនភ័ណ្ឌ គ្រឿងសំអាង និងទឹកថ្នាំ។ ការសិក្សាបានបង្ហាញទៀតថា សារធាតុគីមីនេះអាចបង្កើនហានិភ័យនៃជំងឺមហារីក ហើយប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនក៏បានប្រើប្រាស់វាដើម្បីធ្វើជាថ្នាំជ្រលក់អាហារខុសច្បាប់ផងដែរ។

គួរបញ្ជាក់ថា ប្រភេទស្ករសំឡីនេះ គឺត្រូវបានអ្នកលក់កែច្នៃដោយដៃផ្ទាល់ និងមិនបានចុះបញ្ជីពីរោងចក្រណាមួយនោះទេ៕India: Tamil Nadu bans sale of cotton candy over presence of cancer-causing  chemical - India News News

ត្រៀមៗ! កម្ពុជា ត្រៀមទទួលរលកម្តៅក្តៅខ្លាំង

0

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចរួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នៅ តំបន់វាលទំនាប មាន សីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ក្នុងនោះអាចមានភ្លៀងធ្លាក់នៅភូមិភាគពាយ័ព្យ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥%។

ចំពោះតំបន់ខ្ពង់រាបមាន សីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសទក្សិណ និងទិសអាគ្នេយ៍ មានល្បឿនពី១-៣ម៉ែត្រ/វិនាទី។

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ក្នុងនោះក៏ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥% ទៅ ១០%។ ចំណែករលកសមុទ្រអាចមានកម្ពស់ពី០,៥០- ១,៥០ម៉ែត្រ៕

ចាក់ដីរំលោភទឹកទន្លេ ត្រូវអាជ្ញាធរខេត្ត ឱ្យកាយយកមកវិញឱ្យអស់ក្នុងរយៈពេល៧០ថ្ងៃ

0

រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការអន្តាគមភ្លាមៗ ពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានបានចាត់តាំង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញ មានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ។ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ) ដោយបានដំណើរការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ។ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចខាងក្រោម៖

1. បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។
2. ត្រូវធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
3. ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង៕

iPhone ចំនួន ៧ ម៉ូដែល ដែលលក់ដាច់ជាងគេបំផុតនៅក្នុងឆ្នាំ២០២៣

0

បរទេស៖ Apple បានបង្កើតកំណត់ត្រាថ្មីមួយដោយទទួលបានចំណាត់ថ្នាក់កំពូលទាំងប្រាំពីរនៅក្នុងតារាងលក់ស្មាតហ្វូនសកលសម្រាប់ឆ្នាំ ២០២៣ ដែលជាស្នាដៃបង្ហាញនូវជំហរទីផ្សារដ៏លេចធ្លោរបស់ខ្លួន និងបានក្លាយជាក្រុមហ៊ុនទូរស័ព្ទធំបំផុតរបស់ពិភពលោកទាក់ទងនឹងទិន្នផលប្រចាំឆ្នាំជាលើកដំបូង។

យោងតាមរបាយការណ៍ពី Counterpoint Research ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ថានេះជាលើកដំបូងហើយដែលម៉ាកយីហោតែមួយសម្រេចបាននូវចំណុចសំខាន់បែបនេះ។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា Samsung ក៏បានដណ្តើមចំណាត់ថ្នាក់ដែលនៅសល់ចំនួន ៣ ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដែលបង្ហាញពីភាពប្រសើរឡើងបន្តិចបើប្រៀបធៀបកាលពីឆ្នាំមុន និងបង្ហាញពីទិដ្ឋភាពប្រកួតប្រជែងនៃឧស្សាហកម្មស្មាតហ្វូន។iPhone 14 and 14 Pro: Everything You Need to Know About Apple's Newest  Phones - CNET

ក្នុងនោះចំណាត់ថ្នាក់ទី១ ទី២ និងទី៣ បានទៅលើទូរស័ព្ទ iPhone 14, 14 Pro Max និង 14 Pro ឈរនៅលំដាប់កំពូល ដែលភាគច្រើនលក់ដាច់នៅក្នុងទីផ្សារអាមេរិក និងចិន។ សម្រាប់ iPhone 13 ដែលចេញលក់ក្នុងឆ្នាំ ២០២២ វិញជាប់ចំណាត់ថ្នាក់ទី៤ កើនឡើងពីរខ្ទង់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយម៉ូដែលនេះលក់ដាច់បំផុតនៅក្នុងទីផ្សារជប៉ុន និងឥណ្ឌា។ នៅចំណាត់ថ្នាក់ទី៥ ទី៦ និងទី៧ ក៏បានទៅលើទូរស័ព្ទ iPhone ផងដែរគឺ iPhone15 Pro Max, 15 Pro, និង iPhone 15។Apple iPhone 15 release date, price, and features - PhoneArena

ហេតុនេះហើយ ភាពលេចធ្លោរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំមុនគឺដោយសារតែកំណើនដ៏រឹងមាំនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្វ្រិក (MEA)។ នៅឆ្នាំ ២០២៣ ប្រទេសឥណ្ឌាបានក្លាយជាទីផ្សារស្មាតហ្វូនធំបំផុតទី ៥ របស់ Apple ជាមួយនឹងការលក់ច្រើនជាង ១០ លានឧបករណ៍។

សម្រាប់តំណែងដែលនៅសេសសល់ចុងក្រោយចំនួន ៣ វិញគឺបានទៅលើម៉ូដែល Galaxy A14 5G, A04e និង A14 4G របស់ក្រុមហ៊ុន Samsung។ ដូច្នេះយោងតាមស្ថិតិពី Counterpoint និង IDC បានបង្ហាញថា Apple ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទិន្នផលស្មាតហ្វូនសម្រាប់ឆ្នាំ ២០២៣ ដោយហេតុនេះក្លាយជាក្រុមហ៊ុនទូរស័ព្ទធំបំផុតរបស់ពិភពលោកទាក់ទងនឹងទិន្នផលប្រចាំឆ្នាំជាលើកដំបូង៕

ហូជីមិញក្លាយជាគោលដៅទេសចរណ៍ពេញនិយមនៅវៀតណាម

0

ប្រទេសវៀតណាម ៖ ទីក្រុងហូជីមិញបានក្លាយជាគោលដៅទេសចរណ៍ពេញនិយម និងរួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញឧស្សាហកម្មទេសចរណ៍នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ ។ ទីក្រុងនេះបានពង្រឹងនូវភាពរឹងមាំ និងមានតួនាទីសំខាន់សម្រាប់ការស្តារឡើងវិញ ក៏ដូចជាការរីកចម្រើនផ្នែកទេសចរណ៍ផងដែរ ។Best Nightlife in Ho Chi Minh City | Top Spots to Party in Saigon

ទីក្រុងហូជីមិញបានទទួលភ្ញៀវទេសចរបរទេស ស្មើជិត៥លាននាក់ និងភ្ញៀវទេសចរវៀតណាម ស្មើជិត៣៥លាននាក់ កើនឡើង៤០% និង៣២% នៃចំនួនភ្ញៀវទេសចរសរុបនៅឆ្នាំ២០២៣ ។ ហេតុនេះ វាធ្វើឱ្យទីក្រុងហូជីមិញទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ស្មើប្រមាណ៦ពាន់៦រយលានដុល្លារអាមេរិក ។

ក្នុងឋានៈជាមជ្ឈមណ្ឌលទេសចរណ៍តភ្ជាប់រវាងបណ្តាខេត្ត និងទីក្រុងជាច្រើនទៀត បានជួយជំរុញផ្នែកឧស្សាហកម្មឱ្យកាន់តែរឹងមាំនៅទីក្រុងហូជីមិញ ហើយវាបានជះឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍរួមនៃតំបន់អាស៊ីអាគ្នេយ៍ ។ លើសពីនេះ ទីក្រុងហូជីមិញ ក៏បានទទួលពានរង្វាន់កម្រិតអន្តរជាតិជាច្រើន ដូចជា ៖ Asia’s Leading Business Travel Destination និង Asia’s Leading Festival & Event Destination ក្នុងព្រឹត្តិការណ៍ World Travel Awards ប្រចាំឆ្នាំ២០២៣ ក៏ដូចជាបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ថ្នាក់តំបន់ ។Asia's most misunderstood city?

កាលពីឆ្នាំ២០២៣ ទីក្រុងហូជីមិញបានបង្ហាញគម្រោងទេសចរណ៍ ស្មើជិត៥០គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន២០ ដែលបានរៀបចំឡើងដើម្បីចាប់យកទីផ្សារទេសចរណ៍កម្រិតមធ្យម និងខ្ពស់ ។Ho Chi Minh City | Location, History, Map, & Facts | Britannica

នៅឆ្នាំ២០២៤ ទីក្រុងហូជីមិញនឹងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍រួមគ្នាជាមួយ៦តំបន់ រួមទាំង៤៦ខេត្ត និងទីក្រុងផ្សេងៗ ដើម្បីផ្តោតលើការតភ្ជាប់គ្នា រួមទាំងការស្នាក់នៅក្នុងទីក្រុងនេះ យ៉ាងហោចណាស់២ថ្ងៃ និងការប្រើប្រាស់ App 3D/360 ។ គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍រួមគ្នានេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ផ្សេងៗរបស់ដៃគូក្នុងស្រុក ។

ប្រទេសវៀតណាមបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបានចំនួន១៨លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ចំនួន១១០លាននាក់ នៅឆ្នាំ២០២៤ ហើយវៀតណាមនឹងទទួលបានប្រាក់ចំណូលរាប់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍ ៕Ho Chi Minh City Nightlife: Memorable Experiences In 2024

គួរប្រុងប្រយ័ត្ន៥ចំណុចនេះ បើមិនចង់មាន ..ជ..ម្លោះ.. ជាមួយអ្នកជិតខាង

0

បញ្ហាមួយស្ថិតក្នុងចំណោមបញ្ហាទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរយៈពេលយូរនោះ គឺអ្នកជិតខាង ។ ហេតុនេះ បើយើងចុះសម្រុងជាមួយអ្នកជិតខាង គឺភាគីទាំងពីរនឹងអាចជួយគ្នាធ្វើជាភ្នែកជាចម្រុះឱ្យមានអារម្មណ៍កក់ក្តៅបាន ។ ប៉ុន្តែបើយើងមើលមុខគ្នាមិនចំជាមួយអ្នករស់នៅជិតគ្នាទេនោះ វានឹងធ្វើឱ្យយើងមានអារម្មណ៍ក្តៅក្រហាយគ្រប់ពេលវេលា ។ ហេតុនេះ យើងគួរតែប្រុងប្រយ័ត្ន៥ចំណុចនេះ បើមិនចង់មាន ..ជ..ម្លោះ.. ជាមួយអ្នកជិតខាង ។

១-ដើមឈើ ៖
បើទោះជាដើមឈើធំបានផ្តល់ម្លប់ដល់អ្នករស់នៅក្តី ប៉ុន្តែវាក៏អាចបង្កើតបញ្ហាធំដល់យើងផងដែរ បើអ្នកជិតខាងរបស់យើងមិនត្រូវការ ។ លើសពីនេះ បើដើមឈើយើងធំលូតលាស់បែកមែកសាខា ឬមានចាក់ឫសចូលក្នុងដីរបស់អ្នកជិតខាង វានឹងធ្វើឱ្យយើងជួបតែបញ្ហា ដូចជា ៖ ស្លឹកឈើជ្រុះលើដីអ្នកជិតខាង ជាដើម ។ ក្រៅពីនេះ យើងនឹងកាន់តែជួបបញ្ហាធ្ងន់ធ្ងរថែមទៀត បើដើមឈើ ឬមែកឈើបាក់រលំ និងបង្កគ្រោះថ្នាក់ដល់អ្នកជិតខាង ។Neighbour slices tree in half in dispute over noisy birdsong | The  Independent

២-ចូរប្រុងប្រយ័ត្នរបងផ្ទះ ៖
បញ្ហាកម្មសិទ្ធិរបងផ្ទះ គឺជារឿងដែលម្ចាស់ផ្ទះគួរតែសិក្សាឈ្វេងយល់ ជាពិសេស ផ្នែកច្បាប់បានចែងពីភាពជាម្ចាស់កម្មសិទ្ធិយ៉ាងច្បាស់លាស់ ។ ហេតុនេះ បើយើងសាងសង់របងផ្ទះដោយបំពានទៅលើចំណែកដីរបស់អ្នកជិតខាងនោះ ចាត់ទុកថា គឺជាការរំលោភច្បាប់ ។

៣-ធ្វើដំបូលផ្ទះ និងទរបង្ហូរទឹកភ្លៀងកុំឱ្យបំពានអ្នកជិតខាង ៖
បើទោះជាមេឃភ្លៀង គឺជារឿងធម្មជាតិដែលយើងមិនអាចហាមឃាត់បានក្តី ប៉ុន្តែយើងអាចជ្រើសរើសឱ្យវាមានបញ្ហា ឬគ្មានបញ្ហាបាន ដោយសារទឹកភ្លៀងធ្លាក់នៅលើដំបូលផ្ទះ ហើយវាក៏ធ្លាក់ទៅលើដីអ្នកជិតខាង ។ ហេតុនេះ វាបង្កជាបញ្ហាទឹកដក់, ការច្រោះដី ឬទឹកភ្លៀងសាចទៅលើសម្ភារៈអ្នកជិតខាងបណ្តាលឱ្យខូចខាត ។argument with neighbor regarding rendering on our terraced wall | DIYnot  Forums

លើសពីនេះ យើងមិនគួរធ្វើដំបូលផ្ទះ ឬពង្រីកដំបូលផ្ទះឱ្យលើសពីកម្មសិទ្ធិរបស់ខ្លួន ឬធ្វើដំបូលផ្ទះហួសទៅលើដីអ្នកជិតខាង ឬធ្វើដំបូលផ្ទះនៅត្រឹមរបងអ្នកជិតខាងទេ ពីព្រោះវានឹងបណ្តាលឱ្យទឹកភ្លៀងធ្លាក់ក្នុងដីគេ ។

៤-ចូរប្រយ័ត្នកុំឱ្យសត្វចិញ្ចឹមបង្កបញ្ហា ៖
ពេលខ្លះ ការរស់នៅផ្ទះម្នាក់ឯងឃើញថា មានសភាពស្ងប់ស្ងាត់ ហើយយើងចង់ចិញ្ចឹមសត្វនៅក្នុងផ្ទះ ដូចជា ៖ ឆ្កែ ឬឆ្មា សម្រាប់ធ្វើជាមិត្តភក្តិកំដរការអផ្សុក ។ សូមបញ្ជាក់ថា យើងមិនត្រឹមតែថែទាំពួកវាតែម្យ៉ាងទេ ប៉ុន្តែយើងត្រូវគ្រប់គ្រងមិនឱ្យសត្វចិញ្ចឹមទាំងនេះបង្កបញ្ហាដល់អ្នកជិតខាងផងដែរ ។ ហេតុនេះ ត្រូវប្រុងប្រយ័ត្នពេលលែងសត្វចិញ្ចឹមឱ្យចេញទៅបរិវេណក្រៅផ្ទះ ជាពិសេស កុំឱ្យអ្នកជិតខាងក្តៅក្រហាយ ។Angry Neighbor Warned Not To Execute Their Plan To Teach Cat Owner a Lesson

សត្វចិញ្ចឹមបានរំខានដល់អ្នកជិតខាងជាច្រើនករណី ដូចជា ៖
-ឆ្មាដេញខាំគ្នានៅលើដំបូលផ្ទះ ដែលធ្វើឱ្យមានសំឡេងខ្លាំងនៅពេលយប់
-ឆ្កែស្រែកខ្លាំងៗ និងរត់ដេញខាំអ្នកជិះម៉ូតូនៅក្នុងភូមិ
-ឆ្កែ និងឆ្មា ខាំមនុស្ស
-ឆ្កែ និងឆ្មា ខាំមាន់
-ឆ្កែ, ឆ្មា និងមាន់ ជុះអាចម៍ដាក់នៅមុខផ្ទះ ឬបរិវេណផ្ទះអ្នកជិតខាង ។

៥-ប្រុងប្រយ័ត្នកន្លែងចតរថយន្ត ៖
បើទោះជាផ្លូវនៅមុខផ្ទះ គឺជាទ្រព្យសម្បត្តិសាធារណៈ ប៉ុន្តែយើងមិនអាចចតរថយន្តនៅមុខទ្វារផ្ទះអ្នកដទៃបានទេ ព្រោះវានឹងធ្វើឱ្យគេមិនពេញចិត្ត ឬមានអារម្មណ៍រំខាន ។ ក្រៅពីការចតរថយន្តនៅមុខផ្ទះអ្នកដទៃ ការចតរថយន្តបាំងផ្លូវចេញ-ចូល ក៏យើងពុំគួរធ្វើដែរ បើទោះជាអ្នកជិតខាងមិននិយាយស្តីក៏ដោយ ។A neighbor keeps taking up both parking spots in front of our building  (they're the only two he and I have access to but they aren't assigned).  I've asked nicely several times

នេះគ្រាន់តែជាបញ្ហាចម្បងៗចំនួន៥ចំណុចប៉ុណ្ណោះ ហើយនេះមិនទាន់រាប់បញ្ចូលទាំងការរំខានដោយសារសំឡេងខ្លាំង, ការបំពុលបរិស្ថាន, ជះទឹកកខ្វក់ដាក់មុខផ្ទះអ្នកជិតខាង និងបញ្ហាផ្សេងទៀតទេ ។

សរុបមក ការរស់នៅជាប់ភូមិផងរបងគ្នា គួរតែចេះខ្លាចចិត្តគ្នាទៅវិញទៅមក ព្រោះយើងមិនអាចជ្រើសរើសអ្នកជិតខាងតាមចិត្តចង់បានទេ ហើយបញ្ហាណាមួយដែលយើងអាចលើកលែងបាន គឺយើងត្រូវតែលើកលែង និងធ្វើចិត្តឱ្យស្ងប់ ។ យើងដឹងហើយថា ការផ្លាស់ប្តូរទីលំនៅ មិនមែនជារឿងតូចតាចទេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែចង់រស់នៅក្នុងផ្ទះយ៉ាងសប្បាយចិត្ត ៕

តារាហ្វេសប៊ុក Pafido បើកបុកមនុស្សស្លាប់ រួចព្យាយាមបើករត់

0

កាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្តាលឱ្យបុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាម ដោយសាត្រូវរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកទៅបុកទាំងកំរោល នៅមហាវិថីសហព័ន្ធរុស្សី រួចព្យាយាមបើករត់គេចជាច្រើនគីឡូម៉ែត្រ តែគេចមិនផុត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI4KtR1Nf2o0MIRbuBxBkw1tRASEfutk2yWLvcwjfPP5N6U5w65_ts1wZ5A7jg5N4eikQPs6ld32JO9RPpv-zOxGYTJRK0gFuQfriHKgAeqXzJxp_aUsMYncTGXWFBTBuhlDjAtx3nhcUspWTI296P-_eOCadCR_Hlu13IFrZfANqFfW4UWZdkk6TakLo/s1280/f618fe8f2923ab147cedbbd3d8ed3371.jpegតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា បានឃើញរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកបរក្នុងល្បឿនលឿន បោះពួយមួយទំហឹងទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឱ្យមនុស្ស និងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ។

បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿនព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ ស្វែងរកមុខអ្នកបើកបររថយន្តពិតប្រាកដ ព្រោះក្នុងរថយន្តមានគ្នាដល់ទៅ៣នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfxlXzhbL4CcYu78H8tBNcVH2-kenco4n2tUX5KEQKsXy8P0hoOubnV7-IbVScn5DqPMMNVlnwYRWoDhxArE0YOBOqtK04aLGfRxQoz6G28OkVSIsJ31aPDOxVzv_jVRejrp2lwjYNmmfuMK0rMTDr57CMuKsUSVNOjyMfWLZpiaqLUAAtLSWK2Y64KGE/s1280/a8617537e20900bdf27ab6c54538a939.jpeg