លាតសន្ធឹងលើផ្ទៃដីជាង ២៦០០ ហិកតា គម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេបំផុតនៅកម្ពុជា។អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ — Cambonomistអាកាសយានដ្ឋាននេះ មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយលាតសន្ធឹងលើផ្ទៃដីសរុប ២៦០០ ហិកតា ដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។ព្រលានយន្តហោះតាខ្មៅតម្លៃ ២ពាន់លានដុល្លារ សាងសង់សម្រេចបាន ៦៣.១%ហើយផ្លូវចូលព្រលាន នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ ២ និងពីមហាវិថីសម្តេចតេជោដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរចូលទៅកាន់ព្រលាន។

ប្រសិនបើមិនមានការប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងដាក់ឱ្យសាកល្បងហោះហើរជាលើកដំបូងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕