Home ព័ត៌មានអន្តរជាតិ មកស្គាល់ប្រទេសចំនួន ៤ ដែលមានគ្រាប់ពេជ្រច្រើនជាងគេបំផុតលើលោក

មកស្គាល់ប្រទេសចំនួន ៤ ដែលមានគ្រាប់ពេជ្រច្រើនជាងគេបំផុតលើលោក

95
0

ជាធម្មតាបើនិយាយអំពីពេជ្រ គឺវាពិតជាល្បីខ្លាំងណាស់ក្នុងការប្រើប្រាស់ជាគ្រឿងអលង្ការមានតម្លៃដូចជា ចិញ្ចៀន ខ្សែក ខ្សែដៃជាដើម ប៉ុន្តែតាមពិតទៅ ៨០ ភាគរយនៃគ្រាប់ពេជ្រទាំងអស់ ដែលគេជីកយកពីរ៉ែនៅជុំវិញពិភពលោក គឺត្រូវបានប្រើប្រាស់សម្រាប់វិស័យសិក្សាស្រាវជ្រាវ និងឧស្សហកម្មទៅវិញទេ ដោយសារតែពួកវាជាវត្ថុរឹងជាងគេបំផុតលើផែនដី។ ពេជ្រត្រូវគេនិយមប្រើប្រាស់សម្រាប់ការកាត់ សំលៀង ឬខួងត្ថុធាតុរឹងៗដទៃទៀត នៅក្នុងការងារឧស្សាហកម្ម និងស្រាវជ្រាវ ក្រៅពីការយកទៅច្នៃជាគ្រឿងអលង្ការ។ ដូច្នេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលសម្បូរពេជ្រច្រើនជាងគេបំផុតនៅលើពិភពលោក?

១.ប្រទេសរុស្ស៊ី៖ ប្រទេសដ៏ធំមួយនេះអាចនិយាយបានថាជាកន្លែងស្តុកធនធានពេជ្រធំជាងគេលើលោក។ រុស្ស៉ីមានទីតាំងអណ្តូងរ៉ែចំហធំៗច្រើនជាង ១០ កន្លែង ដោយប្រទេសនេះបានចាប់ផ្តើមការជីករករ៉ែពេជ្រនៅឆ្នាំ ១៩៤៧ ហើយឥលូវជាប្រទេសសម្បូរពេជ្រច្រើនបំផុត និងជាប្រទេសដែលនាំចេញពេជ្រមិនទាន់ច្នៃក្នុងបរិមាណច្រើនជាងគេបំផុតលើលោកផងដែរ ដូច្នេះប្រទេសរុស្ស៊ីមានពេជ្រសរុបទាំងអស់ ៤១ លានការ៉ាត់។

https://www.e-mj.com/wp-content/uploads/2013/09/images_sept2013_russia_Diamond-mine-Udachni.jpg

២.ប្រទេសបុតស្វាណា៖ ក្នុងនាមជាប្រទេសផលិតពេជ្រច្រើនគេនៅទ្វីបអាហ្រ្វិក បុតស្វាណាឈរនៅលេខរៀងទី ២ លើពិភពលោក។ ចាប់តាំងតែពីទសវត្សឆ្នាំ ១៨៧០ មកគ្រាប់ពេជ្រមានគុណភាព និងតម្លៃខ្ពស់ ដែលអាចយកទៅច្នៃជាគ្រឿងអលង្ការបាន ភាគច្រើនបានមកពីទ្វីបអាហ្រិ្វកនេះឯង រួមទាំងដុំពេជ្រធំជាងគេលើលោកឈ្មោះថា ឃូលីណាន់ (Cullinan) ផងដែរ។ ការរុករកពេជ្របានចាប់ផ្តើមដំបូងនៅក្នុងប្រទេសបុតស្វាណា កាលពីទសវត្សឆ្នាំ ១៩៥០ ហើយវាមានលក្ខណៈជាប្រតិបត្តិការផ្លូវការនៅឆ្នាំ១៩៧១ ដូច្នេះគិតមកដល់ឆ្នាំ ២០២៤ នេះប្រទេសដែលស្ថិតក្នុងទ្វីបអាហ្រ្វិកនេះមានពេជ្រសរុបទាំងអស់ ២៤ លានការ៉ាត់។https://www.mining-outlook.com/media/Botswana-Diamonds-Main-jpg.webp

៣.ប្រទេសកាណាដា៖ ការរុករកពេជ្រនៅកាណាដាបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៩៨ ហើយអណ្តូងរ៉ែឈ្មោះ អីកាទី (Ekati) ជាអណ្តូងរ៉ែពេជ្រដែលបានធ្វើប្រតិបត្តិការដំបូងបង្អស់នៅក្នុងប្រទេសកាណាដា។ វាបានជួយត្រួសត្រាយផ្លូវឱ្យមានការបង្កើតអណ្តូងរ៉ែពេជ្រជាបន្តបន្ទាប់ទៀត ដែលរុញច្រានឱ្យកាណាដាក្លាយជាប្រទេសផលិតពេជ្រលំដាប់លេខ ៣ នាពេលបច្ចុប្បន្ន។ ហេតុនេះហើយប្រទេសកាណាដា មានពេជ្រសរុបទាំងអស់ ១៦ លានការ៉ាត់។https://cabinradio.ca/wp-content/uploads/2018/05/A-view-of-the-Ekati-diamond-mine.jpg

៤.ប្រទេសកុងហ្គោ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជាប់ចំណាត់ថ្នាក់លេខ ៤ នៃប្រទេសកំពូលៗខាងផលិតពេជ្រ។ ក្នុងប្រទេសអាហ្រ្វិកមួយនេះ មានក្រុមហ៊ុនរុករកពេជ្រផ្លូវការតែមួយប៉ុណ្ណោះ ដែលជាការសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនមួយរបស់ប៊ែលហ្ស៉ិក។ កាលពីឆ្នាំ ២០១៨ ការផលិតពេជ្រនៅក្នុងប្រទេសកុងហ្គោមានចំនួនជិត ១៦.៤ លានការ៉ាត់ ដែលគិតជាតម្លៃស្មើនឹង ១៣៦.‌១ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា គិតមកដល់ឆ្នាំ ២០២៤ នេះបរិមាណពេជ្រនៅក្នុងប្រទេសនេះបានធ្លាក់ចុះសល់ត្រឹមតែ ៩ លានការ៉ាត់ប៉ុណ្ណោះ៕https://www.mining-technology.com/wp-content/uploads/sites/19/2022/06/diamond-mine-10thJune.jpg