Home Blog Page 1173

អាមេរិកបារម្ភពីរថយន្តអគ្គិសនីចិនវាយលុកទីផ្សារ និងអាចមានផលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស

0

សហរដ្ឋអាមេរិក ៖ អ្នកនាង Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបានថ្លែង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថា ប្រទេសចិនអាចធ្វើឱ្យទីផ្សាររថយន្តអាមេរិកសម្បូរដោយរថយន្តអគ្គិសនីតម្លៃថោកៗ ។ រដ្ឋមន្ត្រីក្រសួងថាមពលបានលើកឡើងបែបនេះ ក្រោយពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញការបារម្ភពីរថយន្តអគ្គិសនីចិន ប្រមាណ១សប្តាហ៍មុននេះ ។

អ្នកនាង Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក បានថ្លែងក្នុងអំឡុងពេលពិភាក្សាអំពីគេហទំព័រព័ត៌មានមួយឈ្មោះ Axios ថា ៖ «យើងបារម្ភយ៉ាងខ្លាំងថា ចិននឹងមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មយានយន្តរបស់អាមេរិក បើទោះជាបច្ចុប្បន្ននេះ យើងនឹងបង្កើតហេដ្ឋារចនាសម័្ធន្ធសំខាន់សម្រាប់ផលិតកម្មរថយន្តក្តី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLibFmYD5BAq3KzRh6_87nFAnC6nW1jvj2jLMHE3b8oQh9KgMb6FQos-kjH_d8VoM_rQrLGIu0xMqUYLbQrHEkJ1nfwlowQku2XYHMDhbXIV1uPdWzN7aRqIlxO8kladKzi02TAhWiNRq0QEBcQq_tmsZCvW1fI20vETMNYL1ACdYgFYz_oO0_0b0de0/s1600/jennifer-granholm-gty-jt-210118_1611001776348_hpMain_16x9_1600.jpg

អ្នកនាង Jennifer Granholm បន្តថា ៖ «យើងបានឃើញស្ថានការណ៍ស្រដៀងគ្នានេះ កើតឡើងក្នុងផ្នែកឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យផងដែរ ដែលមានផលិតផលហូរចូលមកទីផ្សារពេញទាំងអស់» ។

ចំណែកសារព័ត៌មាន CNBC រាយការណ៍ថា គេមើលឃើញថា ប្រទេសចិនបានគំរាមកំហែងដល់ឧស្សាហកម្មយានយន្តរបស់អាមេរិក ដោយសារចំនួនការនាំចេញរថយន្តរបស់អាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ។ រីឯក្រុមហ៊ុនផលិតរថយន្តផ្សេងៗ ដូចជា ៖ General Motors ក៏បានកាត់បន្ថយទំហំប្រតិបត្តិការនៅក្រៅប្រទេសផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw22EeuDX2VqxQ3GhCs3oUeKo1_qmJ9U0NNtpSxmUAFX5Kq1xlOZbMuqrZqFupw2JCGeskhNcFdQfgmYHUmFUrBBwLhn48HKVPsD2MhmSzmZTTWsyTe0BswYnlY2BNxWnlcaV45FqGEXvmx_7mTxmIJaP5lBnc0hPDoUysntryAe2j2kh-GIiV7rjetyE/s1280/byd-dolphin-ev-debuts-in-mexico.jpg

បើតាមទិន្នន័យរបស់សមាគមផលិតរថយន្តចិនបញ្ជាក់ថា ចិនបាននាំចេញរថយន្តជិតស្មើ៥លានគ្រឿងនៅឆ្នាំ២០២៣ ហើយចិនបានវ៉ាដាច់ជប៉ុន ។ ហេតុនេះ ចិនបានក្លាយជាប្រទេសនាំចេញរថយន្តដ៏ច្រើនបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ។ Fitch Ratings បានរាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣ ថា បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនបានបង្ហាញរថយន្តថ្មីៗ ហើយទស្សនវិស័យរបស់ក្រុមហ៊ុនទាំងនេះនៅតែមានស្ថិរភាព បើទោះជាមានកំណើនការប្រកួតប្រជែងក្តី ។https://imageio.forbes.com/specials-images/imageserve/653d373e455b3908f5443126/0x0.jpg?format=jpg&height=900&width=1600&fit=bounds

អ្នកនាង Jennifer Granholm បន្ថែមថា ៖ «ចិនកំពុងបណ្តាក់ទុនស្មើទឹកប្រាក់ដ៏ច្រើនមហាសាល ក្នុងគោលបំណងពង្រីកអាជីវកម្មដើម្បីគ្រប់គ្រងទីផ្សារពិភពលោក ។ហេតុនេះ យើងត្រូវយល់ថា វាជាចំណុចសំខាន់គួរឱ្យពិចារណាសម្រាប់អតិថិជនចង់ទិញរថយន្តមានតម្លៃថោក ។ ប៉ុន្តែយើងអាចធ្វើបាន ហើយអាចរក្សាស្ថិរភាពទីផ្សារអាមេរិកបាន» ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ សេតវិមានអាមេរិកប្រកាសថា អាមេរិកនឹងស៊ើបអង្កេតថា តើការនាំចូលរថយន្តចិននឹងគំរាមកំហែងដល់សន្តិសុខអាមេរិកដែរឬទេ? ដោយសារអាមេរិកបារម្ភថា យានជំនិះទាំងនេះអាចប្រមូលទិន្នន័យលម្អិតពាក់ព័ន្ធនឹងពលរដ្ឋអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធ ហើយបញ្ជូនទិន្នន័យទៅឱ្យប្រទេសចិន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsXZdsYJzHkxnqrLcYU7F0E92Go3i6RbInoLj-K305jZT2zmpAdbRYyDibGsdPCKIvwIGrbNOaJE6QmSRGEs7WPJ32uuo-1s67bf0wJOjO5GtCaj_gvXwwb7KmwYDsOBeSmusX3xR7vyn3yz7gO53qPLvJ3Hdxa25xAGLuJnuwrqDFBa_ig9urZWs6VQI/s929/107295493-1693834206759-BYD_Seal_cover_phot.jpg

កូរ៉េខាងត្បូងបានបញ្ឈប់ការនាំចូលស្ករគ្រាប់គ្រប់ប្រភេទពីប្រទេសជប៉ុន

0

បរទេស៖ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉េបានបញ្ឈប់ការនាំចូលសំណាកស្ករគ្រាប់ពីប្រទេសជប៉ុនបន្ទាប់ពីរកឃើញបរិមាណសារធាតុ Cesium ដែលជាប្រភេទសារធាតុវិទ្យុសកម្ម នៅក្នុងផលិតផលស្ករគ្រាប់របស់ប្រទេសជប៉ុន ដែលគ្រោងនឹងនាំចូលទៅប្រទេសកូរ៉េ ប៉ុន្តែត្រូវបានមន្ត្រីកូរ៉េរកឃើញ និងលុបចោលផែនការនាំចូលស្ករគ្រាប់គ្រប់ប្រភេទពីប្រទេសជប៉ុន។

នេះបើយោងតាម Korea Joongang Daily ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ថាក្នុងអំឡុងពេលត្រួតពិនិត្យផលិតផលនាំចូលពីប្រទេសជប៉ុន ស្រាប់តែមន្ត្រីកូរ៉េបានរកឃើញសារធាតុ Cesium នៅក្នុងគំរូស្ករគ្រាប់ដែលផលិតនៅក្នុងខេត្ត Shizuoka ប្រទេសជប៉ុនចំនួនក្នុងមួយគីឡូក្រាម។ ភ្លាមនោះក្រុមហ៊ុនដែលមានបំណងនាំចូលស្កគ្រាប់ ១២២ គីឡូក្រាមនៃផលិតផលដែលរងផលប៉ះពាល់បានលុបចោលផែនការនាំចូលរបស់ខ្លួនជាការឆ្លើយតបទៅនឹងការរកឃើញនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZVFIQGZO4sZ9XjRhWKgYysuR2zHRasX6Oz0UAyZKqPNgXriX0cYwuvV-faOnnt4qnIXtRaqhNDChe9eSfKRWBZjJIbSPq51IXAXT_Pdzi4URa0L9DWtwv8wahHMR86gTZvcJlsD-oTzEcyNgAfWO_IWaFpc7RUMcEQ9mavwPpj1HrDqBJMiXwflwT-cA/s740/2f6c53a4-afd1-478d-bf73-fcc2a63acc74.jpg

ទោះបីជាកម្រិតវិទ្យុសកម្មដែលបានរកឃើញធ្លាក់ក្រោមកម្រិតសុវត្ថិភាពនៃ 100 bequerel ក្នុងមួយគីឡូក្រាមក៏ដោយ ក៏ក្រសួងចំណីអាហារតម្រូវឱ្យអ្នកនាំចូលធ្វើការសាកល្បងបន្ថែមទៀតសម្រាប់នុយក្លេអ៊ែរវិទ្យុសកម្មផ្សេងទៀត។ យោងតាមក្រសួងបានឱ្យដឹងទៀតថា កាលពីឆ្នាំមុន ដាននៃសារធាតុ Cesium ត្រូវបានរកឃើញនៅក្នុងផលិតផលជប៉ុនចំនួន ៤ ដង ដែលជំរុញឱ្យក្រុមហ៊ុនទាំងអស់បង្ខំលុបចោលកិច្ចសន្យានាំចូលសម្រាប់ការត្រួតពិនិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ3J5VO3kBSIqzinFMGwnTZrH5KP5vZXcbZ2OsV786D1JG3953_EEZBkdG9asBcus2xnszLG5C2_ZCcRcOtSVmOx9UHxG05nBcuAOKnMOKSyTIjTC9D_eS3VyBM4M0DACX8bWLDlC7hn8MzqdQqtiAJoFZ2-biNgLqgRxjGMkNP7PwPG8ElK_AiA3qT0M/s2560/GIOTl6Za8AAaQsv.jpg

គួរបញ្ជាក់ដែថា កាលពីខែមីនា ឆ្នាំ២០១១ ប្រទេសជប៉ុនបានទទួលរងនូវគ្រោះមហន្តរាយពីរដងនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលប៉ះពាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ធ្វើឱ្យស្នូលរ៉េអាក់ទ័របីបានរលាយ បញ្ចេញវិទ្យុសកម្មយ៉ាងច្រើនទៅក្នុងបរិយាកាសជុំវិញ។ បន្ទាប់មករដ្ឋាភិបាលក៏បានសម្រេចបញ្ចេញទឹកសំណល់ដែលបានព្យាបាលរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ចាប់ពីឆ្នាំ ២០២១ ដែលបណ្តាលឱ្យសារធាតុទាំងនេះបានរលាយចូលទៅក្នុងផលិតផលផ្សេងៗនៅក្នុងប្រទេសជប៉ុន។https://i.etsystatic.com/24915724/r/il/e5665d/3219070832/il_fullxfull.3219070832_es1d.jpg

ហេតុនេះបច្ចុប្បន្ន កូរ៉េខាងត្បូងនៅតែដាក់បម្រាមលើការនាំចូលអាហាររបស់ជប៉ុនពីតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ក្នុងឆ្នាំ ២០១១ បន្ទាប់ពីគ្រោះមហន្តរាយនៅ Fukushima ក្រុមហ៊ុនផលិតទឹកដោះគោក្នុងប្រទេសជប៉ុនត្រូវប្រមូលផលិតផលចំនួន ៤០០,០០០ មកវិញ ដោយសារដាននៃសារធាតុ Cesium ត្រូវបានរកឃើញ៕

អាកាសយានិកដេកលក់បណ្តាលឱ្យយន្តហោះធ្វើដំណើរខុសគោលដៅ

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ក្រសួងគមនាគមន៍ឥណ្ឌូណេស៊ីជូនដំណឹងថា នឹងស៊ើបអង្កេតបន្ថែមទៀតករណីអាកាសយានិក២រូប របស់ក្រុមហ៊ុនអាកាសចរណ៍ Batik Air ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lion Air Group នៅប្រទេសឥណ្ឌូណេស៊ី បានដេកលក់ក្នុងអំឡុងពេលពួកគេកំពុងបើកយន្តហោះចេញពីខេត្ត Sulawesi នៅភាគអាគ្នេយ៍ ទៅកាន់ទីក្រុងហ្សាកាតា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។

តាមការស៊ើបអង្កេតជំហានដំបូងរបស់គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិបង្ហាញថា អាកាសយានិក និងជំនួយការអាកាសយានិកបានដេកលក់ដំណាលគ្នាប្រមាណ២៨នាទី ក្នុងអំឡុងពេលពួកគេបើកយន្តហោះនៅលើអាកាស ។ ហេតុនេះ វាបានធ្វើឱ្យយន្តហោះធ្វើដំណើរខុសគោលដៅ រហូតដល់ពួកគេភ្ញាក់ដឹងខ្លួន និងបញ្ជាឱ្យយន្តហោះធ្វើដំណើរទៅកាន់គោលដៅឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixnglkQzqs4byox_y4_z4bfdHFwbpuNg-w56dQEyIGZGfzEVcnowshyphenhyphenNhAbsS4vhuCLMTmCoxemw7UwEijP7jGb0ZOTWz_jMha9D5dsAAKOUjHUt9XodpwirxHQ8bIK094Jq_C5J7ISmgtXpu1piPcuYoUxVkNuilT_FYhqjPHpQFwoCmiKyjP4m6r9iE/s1024/-1x-1.jpg

ទោះយ៉ាងណា អ្នកដំណើរនៅយន្តហោះចំនួន១៥៣នាក់ រួមទាំងបុគ្គលិកបម្រើការលើយន្តហោះ៤នាក់ទៀតគ្មានគ្រោះថ្នាក់ទេ សម្រាប់ការធ្វើដំណើរតាមយន្តហោះនេះ ដែលមានរយៈពេល២ម៉ោងនិង៣៥នាទី ។

បើតាមរបាយការណ៍ដំបូងរបស់គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិបញ្ជាក់ថា ជំនួយការអាកាសយានិកពុំបានសម្រាកគ្រប់គ្រាន់ទេ នៅយប់មុនពេលបើកយន្តហោះ ដោយសារជំនួយការអាកាសយានិករូបនេះមានកូនភ្លោះអាយុ១ខែ ហើយរូបគេបានជួយមើលកូនជាមួយភរិយានៅផ្ទះ ។

បន្ទាប់ពីយន្តហោះធ្វើដំណើរបានប្រមាណកន្លះម៉ោង អាកាសយានិកក៏បានប្រាប់ទៅជំនួយការថា សុំសម្រាកបន្តិច ហើយជំនួយការអាកាសយានិកក៏យល់ព្រមជួយបើកយន្តហោះបន្ត ។ ចំណែកភ្នាក់ងារគ្រប់គ្រងតំបន់ប្រចាំទីក្រុងហ្សាកាតា បានព្យាយាមទាក់ទងទៅកាន់អាកាសយានិកទាំង២រូប ប៉ុន្តែពុំទទួលបានការឆ្លើយតបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGIEievDNH_UQARvRGkJR-2WAvrKcpEis4QgVaeS3UfEmsIlss6vkETI39ibOvsijGf__zjAP3f06ixsYVPbq4T9ncLky5ffz86KBYUUJN0Ieq36DbzO7CoVuVtwlSwPEs80IhNTL1If3cd-jq_7mXECt3QXalZ_Xrg0qXsXedA1vZlBIL2I2Fpl33CCQ/s959/-1x-1.png

ពេលវេលាបានកន្លងផុតទៅ២៨នាទី អាកាសយានិកក៏បានភ្ញាក់ដឹងខ្លួនឡើងវិញ និងដឹងថា ជំនួយការអាកាសយានិកដេកលក់ដែរ ហើយធ្វើឱ្យយន្តហោះធ្វើដំណើរខុសគោលដៅ ។ ហេតុនេះ អាកាសយានិកក៏បានដាស់មិត្តរួមការងារឱ្យភ្ញាក់ និងឆ្លើយតបទូរស័ព្ទពីទីក្រុងហ្សាកាតា ដែលបានព្យាយាមទំនាក់ទំនងមកពួកគេជាច្រើនលើក ។ ភ្លាមនោះ ពួកគេក៏បានជួយដោះស្រាយឱ្យយន្តហោះធ្វើដំណើរត្រឹមត្រូវតាមគោលដៅវិញ នៅទីបំផុត យន្តហោះនេះក៏បានចុះចតដោយសុវត្ថិភាព ។

ភ្នាក់ងារស៊ើបអង្កេតពុំបានបង្ហាញពីអត្តសញ្ញាណអាកាសយានិកទេ គ្រាន់តែបញ្ជាក់ថា អាកាសយានិកទាំង២រូប គឺជាជនជាតិឥណ្ឌូណេស៊ី ក្នុងនោះម្នាក់អាយុ៣២ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ ។ បច្ចុប្បន្ន អាកាសយានិកទាំង២រូប ត្រូវបានគេបញ្ជាឱ្យសម្រាកពីការងារជាបណ្តោះអាសន្ន ។

លោក Kritsati Endah Murni មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសឥណ្ឌូណេស៊ីលើកឡើងថា ក្រសួងគមនាគមន៍បានថ្កោលទោសក្រុមហ៊ុនអាកាសចរណ៍ Batik Air យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងអំពាវនាវឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតយកចិត្តទុកដាក់លើពេលសម្រាករបស់បុគ្គលិកហោះហើរឱ្យបានច្រើន ។

មន្ត្រីក្រសួងគមនាគមន៍លើកឡើងថា ពួកគេនឹងបន្តការស៊ើបអង្កេត និងពិនិត្យឡើងវិញសម្រាប់ជើងហោះហើរពេលយប់របស់ក្រុមហ៊ុន Batik Air រួមទាំងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅប្រទេសឥណ្ឌូណេស៊ី ៕https://www.washingtonpost.com/resizer/R34xcFTyRgtC_4mnvt8KRsWk480=/arc-anglerfish-washpost-prod-washpost/public/5THZ2AMZD5DSWTFYJQOBGA54OQ.jpg

ជំនន់ស្ទឹងព្រែកត្នោតនឹងកាត់បន្ថយខ្លាំង ក្រោយអាងស្តុកទឹកដ៏ធំមួយសាងសង់រួចរាល់នៅស្រុកឱរ៉ាល់

0

ទំនប់អាងស្ទឹងឃ្លៀច ដែលស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងត្រូវសាងសង់ឡើងនៅពេលខាងមុខ ដើម្បីស្តុកទឹកទុក និងកាត់បន្ថយគ្រោះទឹកជំនន់ក្នុងស្ទឹងព្រែកត្នោត ដែលតែងកើតមានឡើងជារៀងរាល់ឆ្នាំ។

គម្រោងទំនប់អាងស្តុកទឹកនេះ នឹងចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtLGpov3Yo8jF6GbE7LWOgcpBWww7k7GBJoipajI6E_XE_nTS9jQpOMcJJwysX4zzpjl-XjThefihBUi9ynDOK8_qFQw253sFheYjmgiDlwHla93wPuaV20Ku-XTuA5azeoHZqtxDyjywBUSaAim73eVj2ZBZxDmiccYKLc00fpuE0ww3Y3seurTeddjA/s1080/4b6338dda198d0be44f489a2b3d032c8.jpg

ក្រោយការសាងសង់រួច ទំនប់អាងស្តុកទឹកស្ទឹងឃ្លៀច អាចរក្សាទឹកទុកបានប្រមាណ ១២០លានម៉ែត្រត្រីគុណ ជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតទៅផ្នែកខាងក្រោមនៃស្ទឹង ផ្តល់ទឹកបន្ថែមសម្រាប់ការស្រោចស្រពស្រូវវស្សាប្រមាណ ៣៥០០០ហិកតា និងស្រូវប្រាំងប្រមាណ ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជនចំនួន ៥០០០០គ្រួសារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxP4Gw6axERtAYHOkUQgghvgZYEh0IVVOwYMjEB6n_ugKA1ktdR7B8tMdM-IvTXYHWcmOlEU2adl5KnVdryWacTE7Z5MkGR4gnyBEAsE_xqQLZB2bRm2GhT3FySeUek4eeROyPe5lOUfqPtBFB1LmoRdJ6s8HDCzUlsNQpLXHiLlAaXlw1hImNf-yEsn8/s1080/7e690185eafb341850af90c01d9a3df3.jpg

គម្រោងសាងសង់ទំនប់អាងស្ទឹងឃ្លៀចនេះ ត្រូវបានគេរំពឹងថា៖”នៅថ្ងៃអនាគតខេត្តកំពង់ស្ពឺ ក៏ដូចជាខេត្តដែលស្ថិតនៅតាមសណ្តស្ទឹងព្រែកត្នោត ពិសេសរាជធានីភ្នំពេញ នឹងលែងទទួលរងគ្រោះទឹកជំនន់ដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺទៀតហើយ នៅពេលស្ទឹងឃ្លៀចនេះសាងសង់រួចរាល់។ ជាមួយនោះក៏ស្របពេលដែលគម្រោងថ្នាក់ជាតិ បាននិងកំពុងពន្លឿនការសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក បញ្ជៀសពីការលិចលង់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSdqqGLfSYy-b_BxL-nVIQXiQTHaXiP98w8wZWWfyzz73MAcyrMLKSEqeK2WuQURMUgaqpeCPM94dvJhikPgLujJIcgk7VQs5CWeXdkHpSi9ZdDD9oNhkpwHsL3M2n5w8t74OU1VwEn-1SOtWnoHZU11HA_Ho_ePRUvXhPeYWMjzT3LcJr-8X_Gt6DbJU/s1080/af287c16f368f35d05da3ca6c2b9c3d9.jpg

 

ម៉ាឡេស៊ីក្លាយជាប្រទេសដែលទទួលភ្ញៀវទេសចរបានច្រើនជាងគេនៅអាស៊ាន

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកប្រទេសម៉ាឡេស៊ី ជិតស្មើ២៩លាននាក់ ហើយធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសគោលដៅទេសចរណ៍ដ៏ពេញនិយម ស្ថិតក្នុងលំដាប់ទី១ នៅតំបន់អាស៊ីអាគ្នេយ៍ និងវ៉ាដាច់ប្រទេសថៃផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ឈ្មោះ AEC Connect កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDx1T6encB1rqDOMzAyRJN_BTHbD7LRO07OVBauRTrb0COD5rjgO95SRpSNGTEC2PAt4P8_C2Qr4ISxZbdwfxFJL1_ALBm0aOj-10tsi8Cx4OEC4AM-AJW3PNwLcTznyyWpOIbvPfMdyOmIvVaGsnqR-_WUilmBMKCa44Apf2g2VaoHswHw-5LwVsgwbY/s600/tourist-places-in-malaysia40.png

យោងតាមគេហទំព័រឈ្មោះ Focus Malaysia បញ្ជាក់ថា ពលរដ្ឋសិង្ហបុរីបានធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីច្រើនបំផុត គឺស្មើនឹង៨លាន៣សែននាក់ បន្ទាប់មក គឺពលរដ្ឋឥណ្ឌូណេស៊ី, ថៃ, ចិន និងព្រុយណេ ។

ចំណែកប្រទេសថៃ គឺជាគោលដៅទេសចរណ៍ពេញនិយម ស្ថិតក្នុងលំដាប់ទី២ និងទទួលបានភ្ញៀវទេសចរសរុបចំនួន២៨លាននាក់ ។ ចំណែកប្រទេសសិង្ហបុរី ជាប់លំដាប់ទី៣ ដែលទទួលបានភ្ញៀវទេសចរសរុបចំនួន១៣លាន៦សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimqEpZK2AQB69ImhSEAGvbqYtiATNwLrmA_bNPyV_jbEBlHnA3XFLk_kirZ9RDNRFap-0zzMmaPlfZMSRUEdej3b8BJ6UbvEyyQ1P9xi2jUjGac_ZcODDiyBC4DAR5Z7wZBjQPLUaH1_QoqO0I0QuxkEj3jACbmI1ON0o1vwp0u8ZTyHh9df1ke7QLDGg/s990/with_the_langkawi_international_travel_bubble_travellers_can_quarantine_on_a_beautiful_tropical_island._supplied.jpg

ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរបរទេស ដោយបានកំណត់វិធានការផ្សេងៗតាំងពីចុងឆ្នាំ២០២៣ ដូចជា ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យភ្ញៀវទេសចរចិន និងឥណ្ឌា អាចចូលមកម៉ាឡេស៊ី និងស្នាក់នៅរយៈពេល៣០ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ ។ វាជាវិធានការស្រដៀងគ្នាជាមួយប្រទេសថៃដែរ ។

ចំណែកប្រទេសវៀតណាម គិតចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ បានអនុម័តទិដ្ឋាការទេសចរណ៍រយៈពេល៣ខែ សម្រាប់ភ្ញៀវទេសចរគ្រប់ប្រទេស ។ វៀតណាមបានបង្កើនរយៈពេលស្នាក់នៅក្នុងប្រទេសរយៈពេល៤៥ថ្ងៃ សម្រាប់ភ្ញៀវទេសចរមកពី១៣ប្រទេស ដែលទទួលបានការលើកលែងទិដ្ឋាការពីវៀតណាមតែម្ខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhay3IyzRHaXff1OUuUkohApugfCukzC6yEwe4ZLrM5aABmV2vDzFLr4wOLysffzMczdVIRETHOKcxC7UoM6pE5GpHCEgFECKZ9-rjp2vlVk1hsHBSbI-6C3Ojjxlsk6hsPNUkgZqjf_81XcEgkm7GVcwo62HVugKIXAaC301QnXkUaBXcDLA3-9Qc_wtg/s2500/GOPR6819.jpg

នៅពេលប្រទេសនីមួយៗប្រកួតប្រជែងគ្នាទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តក្នុងប្រទេសរបស់ខ្លួន បានធ្វើឱ្យលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាទៅក្រសួងនានាឱ្យពិចារណាលើវិធានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ដើម្បីឱ្យសមស្របនឹងកិច្ចសហការទ្វេភាគី ។

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ចំនួនភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមមាន ៖
១-ម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរ ២៩លាននាក់
២-ថៃ ទទួលបានភ្ញៀវទេសចរ ២៨លាននាក់
៣-សិង្ហបុរី ទទួលបានភ្ញៀវទេសចរ ១៣លាន៦សែននាក់
៤-វៀតណាម ទទួលបានភ្ញៀវទេសចរ ១២លាន៦សែននាក់ និង
៥-ឥណ្ឌូណេស៊ី ទទួលបានភ្ញៀវទេសចរ ១១លាន៧សែននាក់ ៕Malaysia eyes Middle East's millennial, Gen Z travelers for tourism revival  | Arab News

អាកាសធាតុកំពុងឡើងកម្តៅខ្លាំង សូមប្រយ័ត្នចំពោះរោគសញ្ញា Heat Stroke!

0

Heat stroke គឺជាជំងឺដែលទាក់ទងនឹងកម្រិតកម្តៅឡើងខ្ពស់ខ្លាំងបំផុត។ វាកើតឡើងនៅពេលដែលរាងកាយរបស់យើងមិនអាចសម្របខ្លួនទៅនឹងសីតុណ្ហភាពបរិយាកាសបាន ដែលនឹងធ្វើឲ្យសីតុណ្ហភាពរាងកាយកើនឡើងយ៉ាងឆាប់រហ័ស និងឲ្យបណ្តាលបែកញើសខ្លាំង រលាកស្បែក ក្រៅក្រហល់ក្រហាយ ដែលអាចបណ្តាលឲ្យសន្លប់បាត់បង់ស្មារតីឬស្លាប់ភ្លាមៗប្រសិនបើមិនទទួលបានការសង្គ្រោះបន្ទាន់។ នៅពេលដែលជំងឺ Heat stroke កើតឡើង សីតុណ្ហភាពរាងកាយអ្នកអាចឡើងដល់ 106°F ឬខ្ពស់ជាងនេះក្នុងរយៈពេល ១០ ទៅ ១៥ នាទី។Heat Stroke | TIPS

រោគសញ្ញាផ្សេងៗនៃ Heat stroke រួមមាន៖ ភាពច្របូកច្របល់ផ្លូវចិត្ត, ជីបចរដើរលឿន ,ចំពោះស្បែកវិញឡើងក្តៅ ស្ងួត ឬបែកញើសខ្លាំង, ខ្សោះជាតិទឹក, ឈឺក្បាល វិលមុខ ដួលសន្លប់ ប្រកាច់ភ្លាមៗ, សីតុណ្ហភាពរាងកាយឡើងខ្ពស់ខ្លាំងជាដើម។

ដើម្បីការពារនិងជៀសផុតពី Heat stroke មានដូចជា ៖
-ហាមបរិភោគភេសជ្ជៈមានជាតិអាល់កុល
-ផឹកទឹកឲ្យបានច្រើន
-មិនចាំបាច់កុំចេញក្រៅ ឬចេញក្រៅត្រូវពាក់សម្លៀកបំពាក់ជិតៗ ឬលាបលេការពារកម្តៅថ្ងៃជាដើម
-ប្រសិនបើប្រទះឃើញនរណាម្នាក់ជួបប្រទះជាមួយនឹងបញ្ហាដែលបានរៀបរាប់ខាងលើនេះគឺគួរតែមានការសង្គ្រោះបឋមផ្សេងៗឬបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ៕Heat Stroke: More Serious Than You Think | University of Utah Health

អស្ចារ្យខ្លាំង! រមណីយដ្ឋានអង្គរស្វាគមន៍ភ្ញៀវទេសចរបានជាង២៣ម៉ឺននាក់ ត្រឹមរយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២៤សោះ

0

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះរបស់ក្រសួងព័ត៌មានកម្ពុជាបានបង្ហាញថា រមណីយដ្ឋានអង្គរទទួលបានចំណូលជាង ១១,២លានដុល្លារ ពីការលក់បណ្ណ ចូល ទស្សនាអង្គរ គិតត្រឹមពីរខែដំបូងដើមឆ្នាំ២០២៤ កើនឡើងប្រមាណជា ៥២,០៩ភាគរយ ធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែដំបូង ឆ្នាំ២០២៤ នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង ១១,២លានដុល្លារ។Want to visit Angkor Wat? Cambodia's newest and biggest airport could make it easier | Euronews

ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង ១២ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន ៥,៧លានដុល្លារ កើនឡើង ៥៣,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រីឯតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDDNJRNV8YRX6xDaIZ7TOo-F-FAGXQ8k4Ai7ip687N_KCHcMll1r3NajLOo5BmiH_K0UQFAZk6mspqGsvENaGOEHGohAB55cfhqdXOs7sYyATZ7CxmBUm2jbkFjmsDzRaUPfB2nRpkDYny8FeHqLD7fu6XKDXbSdpVynMKB8pEZdUozY6YjYPEaJAHbo/s850/business-angkor-wat_hong-menea_1_0_0.jpg

គួរបញ្ជាក់ថា ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរហើយ គ្រឹះស្ថានអង្គរក៏រកចំណូលបានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ ចំណែក ប្រាក់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤នេះ មានចំនួនសរុប ៤៧ម៉ឺនដុល្លារ៕

អាមេរិកបានដាក់លក់រថយន្តអាចហោះ និងបើកបរដោយស្វ័យប្រវត្តិ

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាមេរិកឈ្មោះ Alef Aeronautics ដែលផលិតរថយន្តអាចហោះបាន និងមានការគាំទ្រពីក្រុមហ៊ុន SpaceX លើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានទទួលការកុម្ម៉ង់ទិញពីអតិថិជនសម្រាប់រថយន្តគ្មានមនុស្សបើកបរ ដែលវាអាចហោះឡើងលើ និងចុះចតដោយខ្លួនឯង ។ ការកុម្ម៉ង់ទិញមានចំនួនខ្ពស់បំផុត គឺស្មើនឹង២.៨៥០គ្រឿង ខណៈពេលមុននេះ ក្រុមហ៊ុនរាយការណ៍ថា ចំនួនការកុម្ម៉ងទិញរថយន្ត Alef Model A ដែលមានកៅអី២ ស្មើនឹង២.៥០០គ្រឿង ។See the Alef Model A Flying Car Prototype - CNET

សារព័ត៌មាន CNBC រាយការណ៍ថា អតិថិជនអាចកុម្ម៉ង់ទិញរថយន្តហោះ Model A តាមរយៈអនឡាញ ហើយអតិថិជនត្រូវតែកក់ប្រាក់ជាមុន ប៉ុន្តែពួកគេអាចសុំប្រាក់កក់នេះទៅវិញបានគ្រប់ពេលវេលា បើត្រូវការ ។ ក្រុមហ៊ុនមានគម្រោងកំណត់តម្លៃលក់រថយន្តហោះ Model A ស្មើនឹង៣សែនដុល្លារអាមេរិក ហើយក្រុមហ៊ុនសង្ឃឹមថា នៅពេលរថយន្តនេះដាក់លក់នៅលើទីផ្សារ ការកុម្ម៉ង់ទិញរថយន្តចំនួន២.៨៥០គ្រឿង នឹងបង្កើតប្រាក់ចំណូលរហូតដល់៨៥០លានដុល្លារអាមេរិក ។

លោក Jim Dukhovny ជាស្ថាបនិកក្រុមហ៊ុន Alef Aeronautics បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន CNBC ថា ៖ «រហូតមកដល់បច្ចុប្បន្ននេះ យើងទទួលបានការកក់រថយន្តជាមុន ស្មើជាង២.៨៥០គ្រឿង ហើយធ្វើឱ្យវាក្លាយជារថយន្តហោះលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំនួនការលក់រថយន្តហោះនេះ បានវ៉ាដាច់ Boeing / Airbus / Jobi Aviation និងរថយន្តប្រភេទ eVTOL ផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCU0mJ_2EYp8QAvfLqtvtKLwuFatHCyzHuZrKpPj1WW5_j03u6kKFv6dhPcpRKoPavWb_s6xfs-ar5qnpvZI0W6KSVxHGq8uJRl07FcU-K5s-ILXxXdu4IS1Nfd9Igpp-qYvtktEjmlz7lkXQY704VRRQaQ53Pcqw-GP4n7lJL8pWx3KuzXJfSAEUmYY/s1920/FlyingCar.jpg

រថយន្តហោះមានតម្លៃ៣សែនដុល្លារអាមេរិកនេះ គឺក្រុមហ៊ុនផ្តោតគោលដៅទៅលើអតិថិជនមានទ្រព្យសម្បត្តិច្រើន ។ លោក Jim Duchovny បញ្ជាក់ថា ក្រុមហ៊ុនចាំបាច់លក់រថយន្តក្នុងតម្លៃខ្ពស់ ដោយសារ Alef Aeronautics គឺជាក្រុមហ៊ុនទើបតែចាប់ផ្តើមអាជីវកម្មរថយន្តហោះ ហើយក្រុមហ៊ុនមិនអាចប្រមូលប្រាក់ចំណូលបានស្ថិតស្ថេរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Alef Aeronautics បានបង្កើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ និងមានស្នាក់ការនៅទីក្រុង San Mateo រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ក្រុមហ៊ុននេះបានផ្តោតលើការអភិវឌ្ឍ និងផ្សព្វផ្សាយពីរថយន្តហោះ ហើយមានស្ថាបនិកជាច្រើននាក់បានរួមគ្នាបង្កើតក្រុមហ៊ុននេះ រួមមាន ៖ លោក Jim Dukhovny, Constantine Kisly, Pavel Markin និង Oleg Petrov ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsdQcXdCNTD2SyRPFY5Gksi7s_oG5iy9Rga6AyfTj0eHZt3IaG-G4Vgpe8zIx6R1VHLGj-tAwQbvbnXah-_pfV5KAi6B4EGRnR9O31eF8a20D53QdaZOhalSI3HkLsb83CF0xJxYJ4B5uo3yWQ8989XhfnK5EppVjVQCisqtV7Wnk9ouXCnqSVhuvcS8/s650/c271a1417b3940308a0307da3ede2bc8.jpg

មិនធម្មតា! អំបិលមួយប្រភេទនេះមានតម្លៃរហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ជាង ២០០ ក្រាមប៉ុណ្ណោះ

0

អំបិលឫស្សីដែលមានដើមកំណើតនៅក្នុងប្រទេសកូរ៉េមានតម្លៃរហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ ២៤០ ក្រាមនីមួយៗ ដោយសារគុណភាពខ្ពស់ខុសពីអំបិលសមុទ្រផ្សេងទៀត ធ្វើឱ្យវាក្លាយជាអំបិលថ្លៃបំផុតនៅលើពិភពលោក។ អំបិលនេះត្រូវបានជនជាតិកូរ៉េប្រើប្រាស់សម្រាប់ធ្វើម្ហូប និងជាទម្រង់ឱសថបុរាណ វាត្រូវបានបង្កើតឡើងដោយដាក់អំបិលសមុទ្រនៅខាងក្នុងឬស្សី ហើយអាំងនៅសីតុណ្ហភាពខ្ពស់ គោលបំណងគឺដើម្បីទាញយកសារធាតុរ៉ែពីដើមឬស្សី។Why Korean Purple Bamboo Salt Is so Expensive

ដូច្នេះអំបិលឫស្សីមានតម្លៃថ្លៃរហូតដល់ទៅ ១០ ដងនៃតម្លៃអំបិលហិមាល័យពណ៌ផ្កាឈូកទៅទៀត។ តម្លៃនេះគឺថ្លៃព្រោះការចំណាយភាគច្រើនបានមកពីការប្រើប្រាស់កម្លាំងពលកម្មច្រើន។ ដំណើរការដំបូងគឺចាប់ផ្តើមដោយការកាត់ដើមឬស្សីដែលមានអាយុបីឆ្នាំទៅជាដើមឯកសណ្ឋាន ហើយអំបិលសមុទ្រពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េត្រូវបានបញ្ចូលទៅក្នុងឫស្សី បន្ទាប់មកគេដាក់ក្នុងឡដុតដោយប្រើតែគល់ស្រល់។ ដំណើរការនេះត្រូវចំណាយពេលប្រហែល ១២ ទៅ ១៤ ម៉ោង នៅសីតុណ្ហភាពលើសពី ៨០០ អង្សារសេ។Korean Bamboo Salt, The World's Most Expensive Salt Whose, 41% OFF

នៅពេលដែលឬស្សីឡើងកំដៅ ប្រេងហូរចេញពីឈើ ហើយត្រូវបានស្រូបចូលទៅក្នុងអំបិល ដែលត្រូវបានគេនិយាយថាផ្តល់ឱ្យវានូវក្លិនដ៏ឈ្ងុយឈ្ងប់ ក៏ដូចជាលក្ខណៈសម្បត្តិពិសេសរបស់វាជួយពង្រឹងសុខភាព។ បន្ទាប់មក សសរឬស្សីក៏ប្រែក្លាយទៅជាផេះ បន្សល់ទុកតែដុំអំបិលដែលកិនរួចយកទៅដាក់ក្នុងសសរឬស្សីម្តងទៀត ជាសរុបដំណើរការនេះត្រូវបានធ្វើម្តងទៀតចំនួនប្រាំបីដង។ រីឯដំណើរការទីប្រាំបួនគឺខុសគ្នាបន្តិចព្រោះអំបិលត្រូវបានកម្ដៅប្រហែល ១០០០ អង្សាសេ ធ្វើឱ្យអំបិលនិងឫស្សីរលាយទាំងស្រុង។ ល្បាយនេះត្រូវបានចាក់ចូលទៅក្នុងដបតូចៗហើយទុកឱ្យរឹងអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់មកអំបិលនឹងរឹងដូចថ្មត្រូវបានបំបែកដោយដៃខ្ចប់និងលក់។Oral Care Benefits of Salt and Jukyeom (Korean Bamboo Salt) – OJOOK

នេះបើយោងតាមការស្រាវជ្រាវបានបង្ហាញថា អំបិលឬស្សីមានផ្ទុកជាតិដែក ប៉ូតាស្យូម និងកាល់ស្យូមខ្ពស់ជាងអំបិលសមុទ្រធម្មតា ហើយវាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រសើរឡើង ក៏ដូចជាជួយដល់ការរំលាយអាហារ សុខភាពមាត់ធ្មេញ និងការរលាក ហើយថែមទាំងមានឥទ្ធិពលប្រឆាំងនឹងមហារីកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាអំបិលឬស្សីពិតជាល្អជាងអំបិលធម្មតាឬយ៉ាងណានោះទេ៕

ជុំវិញរឿងពហិកាភាពយន្តខ្មែរ-ថៃ សមាគមផលិតករភាពយន្តខ្មែរអំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់

0

សមាគមផលិតករភាពយន្តខ្មែរដែលមានលោក លៀក លីដា ជាប្រធានបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីថ្មីៗនេះរវាងពលរដ្ឋខ្មែរនិងថៃនាំគ្នាពហិកាមិនទស្សនាភាពយន្តគ្នាទៅវិញទៅមក។ សមាគមផលិតករភាពយន្តខ្មែរបានអំពាវនាវពលរដ្ឋរក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឱ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HH1Ue-tFwZICToO00TQoGW5qZ_GxigDhGiW6ASF2EL3JewOy5jXSGox3HYmjBYZfp-8-y9A2mdqjYoHATv706ec58UIVst7yyOkQDMQXZ27iwcoM41MwhboIDXzklHmuzYipOgLTxN2-4DgdKGSkl84owdxkJv1JXhX61Tq4APYUlfMjTQiIr5NhCuQ/s1080/photo_2024-03-05_14-26-17.jpg

ខ្លឹមសារទាំងស្រុងរបស់សេចក្តីថ្លែងការណ៍បានឱ្យដឹងថា «សមាគមផលិតករភាពយន្តខ្មែរ បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវត្តន៍ថ្មីៗ ក្នុងវិស័យភាពយន្តកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នក លេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុង ប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិកា មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំងពីរទៅវិញទៅមក ពិសេសលើករណីភាពយន្តរឿង «ម៉ែក្រឡាភ្លើង» របស់ផលិតកម្ម សាស្ត្រា ហ្វៀម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKW_AGK48v1apZa0PSe37r8MmEDahMIkmEMW1ig4i7gtACS3quSwM5D5BBw_fDFtX5g2Bl197wgd7-6ifQHEmWisQhsZWfAGoUiTMxWoWlKd56ihD_jMmTcnniR4BqSmpARi4kgx0fLa6BgpFKyCu9GheulBuOmtB5RjQ61vCOvE7smrwSM-A8KU_xIFY/s2048/image_2024-02-15_15-14-39.png

ប្រភពដដែលបានបន្តថា «ករណីនេះ សមាគម បានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការបស់អ្នកលេងបណ្តាញសង្គមថៃ លើភាពយន្តរបស់កម្ពុជា រឿងម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃសាច់រឿងខុស របស់អ្នកលេងបណ្តាញសង្គមថៃ ចំពោះភាពយន្តខាងលើ តែមិនបានសំដៅជារួមលើស្នាដៃភាពយន្តរបស់កម្ពុជា ដែលចាក់បញ្ចាំងនៅក្នុងប្រទេសថៃនោះទេ។ ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញ មានគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន (Fake Account) បាននិងកំពុងព្យាយាមបញ្ចេញមតិយោបល់ (Comment) បែបឌីដង ញុះញង់ ឲ្យប្រជា ពលរដ្ឋកម្ពុជាមានការរើសអើងចំពោះភាពយន្តថៃ និង ឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋថៃរើសអើងចំពោះភាពយន្ត កម្ពុជា។ សកម្មភាពខាងលើនេះ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ឱ្យមានការរើសអើង និងដុតកំហឹងជាតិសាសន៍រវាងកម្ពុជាថៃ ព្រមទាំងធ្វើខូចទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ដែលជាប្រទេស ភូមិផងរបងជាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNeGzI_uuC_1E6vbL9XDLFYrHvwFgeJOBMk0UOneI8HVW5Bn3WOGw43uhkRv20JyhGNCwTRJbm2ooUniJnerUrQVbnVlL7Gq0owzMHBksHNrgWVog23o3YW_pyfMInpK9hD7aYMqFPXCvEVncWdRpgirmUH3mNwSu4Nlwhay5mZ56nr8ZkQJpshlSiXA/s2048/image_2024-02-15_15-14-36.png

ជាមួយគ្នានេះ សមាគម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុង នាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឲ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង២។

ជាមួយ គ្នានេះផងដែរ សមាគមក៏ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិន ប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិតប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
សមាគមផលិតករភាពយន្តខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលបានយកចិត្តទុកដាក់ស្រឡាញ់ គាំទ្រ និងលើកស្ទួយវិស័យភាពយន្តជាតិ។ ជាមួយនេះ ក៏ស្នើសុំ ដល់ផលិតករភាពយន្តទាំងអស់បន្តរួបរួមគ្នា ខិតខំសំរិតសំរាំង ពង្រឹងនិងលើកកម្ពស់គុណភាពស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុក ភាពយន្តនៅក្រៅប្រទេស និងដើម្បីឧត្តមភាពប្រកួតប្រជែងសម្រាប់ទីផ្សារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjux3PD_df-71Bp7a5WoQjhAZb3fnRlK3ZK7NIkeC4GJ5ka7aPjJ9G7SzwFymoD-S88yZk4GEzzqDbgB4dS7E0KWisoL4pgZbSvyLTWsKK3QuAy1cSRFTCJ9HoMVtTe4Te-mkJuaHafKO_Xp2RZg0ZjIYBIu_1LBbDDqcLvqNHWDS4Dqunm4qanSmY9IF8/s1440/429773125_3707301002832613_4020356735566173931_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIvYt6Ob7EHzLwJ07yVrAraw8mfJ491yaiXuUD-d4fZhrwGJPLztk-A70OF_szYuinV38qM2sy8psSgBuRXvEnCQ6PKimlJB5mSrTXgLIxbSY28isCF5F-x9QaZbAHeMCIWvLQB2f-IG5I2WSyqmfw53lBpM0BXgDjdPU7jIxZ8cPOzF6q4mIXeLczuqQ/s1440/429789280_3707301026165944_1019581155941021111_n.jpg