វៀតណាម៖ ព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ បានបណ្តាលឱ្យផ្ទះជាង ៥,៣០០ ខ្នង និងសាលារៀនចំនួន ៣០ នៅក្នុងខេត្តភាគខាងជើងនៃតំបន់ភ្នំប្រទេសវៀតណាមត្រូវបានដួលរលំ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត នេះបើយោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMRHqiXYtYBAvXapVZgaWdxxkbwgm1Y3oLat4jA4n-u7q8SAih0EDdr4V5HUvVovOX7CoPIunucmUCwfkyx4YtJgNfXfKP56HpK9PA35zchMGeILYWplSCJ5ZgeD9F-23bzzx_lwhn1MAfq3SdKf3LDQTrd1du5IAwpvHLEY3QjdywjKCMjZYMcTJmFU/s768/photo_2024-04-20_13-58-48.jpg

យោងតាមការិយាល័យនៃគណៈកម្មាធិការជាតិដឹកនាំការពារគ្រោះមហន្តរាយធម្មជាតិ Cao Bang បានឱ្យដឹងថា ឥទ្ធិពលនៃខ្យល់ព្យុះដែលបក់បោកពីប្រទេសឡាវទៅប្រទេសវៀតណាមក្នុងរយៈកម្ពស់ជាង ៥,០០០ ម៉ែត្ររយៈពេល ៣ ថ្ងៃកន្លងមកនេះគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា បានឆ្លងកាត់ខេត្ត Lai Chau, Son La, Tuyen Quang, Cao Bang និង Bac Kan បណ្តាលឱ្យមានផ្គររន្ទះ និងភ្លៀងធ្លាក់ឥតឈប់ឈរ ធ្វើឱ្យផ្ទះរាប់ពាន់ក្នុងតំបន់ត្រូវបានជន់លិច និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយផ្ទះជិត ២.៥០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ និងផ្ទះជាង ១,៧០០ ខ្នងទៀតក្នុងខេត្ត Ha Giang ក៏ត្រូវរងការខូចខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2QbUXlefrLdSXZC6WhQHyhs_RpfJyCIlmvvjtmj8ZuYW-Pf9gUcaPrGgdnJp02WR4nBN6WJ8DtzJIqlxeAnlWheEPUud5Tif1_xG6P1u6TQk1B1mGjhFdBGdpLSUhUa4LYiU_-oQnRKEZ6DK9dW6Yb8OGuBOVmmQnL1h-YUEjaixB49d4ZXbD24pHWtI/s660/photo_2024-04-20_13-59-00.jpg

ព្យុះដ៏កំណាចនេះក៏បានបំផ្លិចបំផ្លាញផ្ទះជាង ៦០០ ខ្នងក្នុងខេត្ត Bac Kan និង ១៥០ ខ្នងទៀតក្នុងខេត្ត Lao Cai។ លើសពីនេះសាលារៀនចំនួន ៣០ បានរលំដំបូល និងខូចខាត ដោយប្រមូលផ្តុំនៅក្នុងស្រុក Ha Giang មាន ១៧ សាលា Lao Cai និង Cao Bang មាន ៤ សាលា ក៏ដូចជា Lai Chau មាន ២ សាលា។ ខ្យល់ព្យុះក៏បានបំផ្លាញដំណាំកសិកម្មជាង ១.៥០០ ហិកតា និងព្រៃឈើជិត ៣០០ ហិកតានៅស្រុក Ha Giang ។ រីឯខេត្ត Cao Bang បានបាត់បង់ព្រៃឈើជិត ៨០០ ហិកតា និងខេត្ត Tuyen Quang ជិត ៣០០ ហិកតា Bac Kan និង Lao Cai នីមួយៗច្រើន ឬតិចជាង ២០០ ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzuipD8aLHLQhvfhiOobE0spak_au5oELe2c6XqC2Lc4mNus693rKQJkyLVBtOrI97NiAvmcS9GN87X-C3XUthDfos6HK6viIQCS81YdYAt28OO6ZGrRxzQs5krmHuWiImlkQOmKUcquveFLqTrA1gEGtFIcYsj5IgpVrSqhDg61u1PlUM3z8OyD3BJJM/s1280/photo_2024-04-20_13-59-08.jpg

បន្ថែមពីលើនេះ នៅរសៀលថ្ងៃទី១៧ ខែមេសា មនុស្ស ៥ នាក់ដែលចែវទូកនៅលើបឹងវារីអគ្គិសនី Son La ក្នុងស្រុក Sin Ho ទៅស្រុក Lai Chau ក៏បានក្រឡាប់ដែលបណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងមនុស្សបីនាក់ទៀតអាចតោងជាប់នឹងកំប៉ុងប្លាស្ទិក ហើយត្រូវបានជួយសង្គ្រោះទាន់ពេល។ ដូច្នេះគិតត្រឹមរយៈពេល ៣ ថ្ងៃមកនេះឥទ្ធិពលខ្យល់ព្យុះដ៏ធំនេះបានធ្វើឱ្យខូចខាតផ្នែកសេដ្ឋកិច្ចជាង ៨ ពាន់លានដុង (ប្រមាណជាង ៣១ ម៉ឺនដុល្លារអាមេរិក)៕null