មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីត្រូវដាក់អំបិលនៅតាមចំណុចផ្សេងៗក្នុងផ្ទះ ឬដាក់អំបិលនៅហាងលក់ដូរ? តើវាអាចជួយអ្វីបានខ្លះ? ជំនឿពាក់ព័ន្ធនឹងអំបិលនេះ គឺមានជំនឿផ្សេងៗគ្នា និងជាជំនឿផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ ។

កាលពីសម័យមុន ចាស់ៗជឿថា ប្រសិនបើអ្នកណាម្នាក់បានទៅចូលរួមពិធីបុណ្យសព ហើយពេលត្រឡប់មកផ្ទះរបស់ខ្លួនវិញ ត្រូវតែយកអំបិលមករោយនៅបរិវេណផ្លូវចូលផ្ទះជាមុនសិន ទើបអ្នកនោះអាចឈានជើងចូលក្នុងផ្ទះបាន ដើម្បីបណ្តេញហេតុការណ៍អាក្រក់កុំឱ្យចូលផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisLWdBRh-3YHg7NoFz8tJXXUWugCQirCT-EEJk66wfI1ZgbXDYreh_6_iOb1FuJMCn1onO4LFLdf5Q6p3DAWkhPLLcoRjFWJOsVDDeZ3JUetozNw0gfXAHMWkVuMU46hkJA3MqyODUT7drv4u4rf12rvpdfo4qhyMxl2iQdpYb17-JYQOsk7fjXge95j4/s600/q9_12.jpg

ក្រៅពីគេជឿថា អំបិលអាចបណ្តេញហេតុការណ៍អាក្រក់ឱ្យចេញពីផ្ទះ ក៏មានជំនឿថា អំបិលក៏អាចដាក់បណ្តាសាមនុស្សណាម្នាក់ផងដែរ ហើយគេនឹងជ្រើសរើសថ្ងៃអាក្រក់បំផុតសម្រាប់អ្នកដែលគេចង់ដាក់បណ្តាសា ដោយការធ្វើពិធីដុតអំបិល-ម្ទេស ប៉ុន្តែត្រូវតែដឹងថ្ងៃខែឆ្នាំកំណើតរបស់អ្នកនោះ ។ ដូច្នេះហើយ ទើបចាស់ៗបុរាណពុំសូវប្រាប់ថ្ងៃខែឆ្នាំកំណើតឱ្យគេដឹងប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLjMv6AbJhuQR3kgGWPsI1mcVsoTIZ-tHC2gI4HTp2mu24KiFZiVVqsV0FcPYH8Vf-LRSI4Rvw2kQAzOC2psGFBx8SGxO3K8wsjVYFn5I0Tqvg3uAi5uhIHb8_Z5sLFYQ4iRz_2fpmICEZcDQ4gSGtIFIRQlzXskq4_H8HgFnFm608HuAtN8Wa_XvNzt8/s1200/s_90152_2852.jpg

បើការដាក់បណ្តាសានេះមិនត្រូវអ្នកដែលគេស្អប់ទេ ដោយសារអ្នកនោះបានធ្វើអំពើល្អ ឬមានបុណ្យច្រើនសម្រាប់ការពារខ្លួនពីផ្លូវងងឹត វានឹងធ្វើឱ្យពាក្យបណ្តាសាទាំងអស់ធ្លាក់ទៅលើអ្នកដាក់បណ្តាសាគេ ។ ហេតុនេះ ព្រះពុទ្ធសាសនាតែងតែអប់រំមនុស្សឱ្យចេះអភ័យទោស អត់ឱនឱ្យគ្នាទៅវិញទៅមក និងមិនសងសឹកគ្នា ពីព្រោះអ្នកដែលដាក់បណ្តាសាគេ ច្រើនតែធ្លាក់មកលើខ្លួនឯងទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7ym8AWgJM7NltxOTWhzB6dy-uv2XoBqbBTPsZYDpWtAmLJTMA23yhYDrdXAru3WTEbqHQYjYC77RXXhtGTcib9CcVHMATwxokUcXWt9KlFvol9QqTGCfFob4nReCyH6-5DAPrRhtCNPN3wHOS8JL11VX7iiC0Tb1YHagUGPiV_1_XneIfojGtozYvRQ/s728/istock-1336510206.jpg

បើតាមជំនឿហុងស៊ុយ គេជឿថា ប្រសិនបើយើងទិញផ្ទះ ឬទិញរថយន្តជជុះ គឺត្រូវយកអំបិលមករោយនៅជុំវិញផ្ទះ និងរថយន្តជាមុនសិន ដើម្បីលាងជម្រះរឿងរ៉ាវអាក្រក់ និងដោះបណ្តាសា ។ គេអាចរោយអំបិល១យប់សិន មុនពេលប្រមូលអំបិលទាំងនេះដាក់ក្នុងក្រណាត់ពណ៌ស រួចយកទៅទុកនៅវត្ត ឬទុកនៅគល់ដើមឈើធំ ។ ក្រៅពីនេះ គេបានឃើញអាជីវករលក់ដូរមួយចំនួននាំគ្នាយកអំបិលមកដាក់នៅតាមចំណុចផ្សេងៗក្នុងហាង ដោយសារពួកគេជឿថា វានឹងជួយរក្សាទ្រព្យសម្បត្តិឱ្យនៅគង់វង្ស ។

សរុបមក ជំនឿផ្សេងៗពាក់ព័ន្ធនឹងអំបិល រួមមាន ៖
១-ជំនឿពាក់ព័ន្ធនឹងពិធីបុណ្យសព គឺរោយអំបិលនៅមុខផ្ទះដើម្បីបណ្តេញហេតុការណ៍អាក្រក់ មុនពេលដើរចូលផ្ទះ
២-ជំនឿពាក់ព័ន្ធនឹងហេតុការណ៍អាក្រក់ គឺការដាក់បណ្តាសាអ្នកណាម្នាក់ តាមរយៈការដុតអំបិល-ម្ទេស
៣-ជំនឿពាក់ព័ន្ធនឹងការលក់ដូរទំនិញ គឺរោយអំបិលនៅមុខហាងលក់ដូរដើម្បីទាក់ទាញថាមពលវិជ្ជមាន
៤-ជំនឿពាក់ព័ន្ធនឹងការបណ្តេញរឿងរ៉ាវអាក្រក់ គឺយកអំបិលមកលាយជាមួយទឹកដើម្បីងូតលាងជម្រះរឿងរ៉ាវអាក្រក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdXs663MTdIdXGOT_gWCpIQoOvRXB3gprdZgmfigNywBYxMxuWpRruBhB17JdlhibfMFvQ9bCoj9a1VK1DsbLqdL3MiKBltR9uyDwOpy10zumcmhRMDPISByUDBHAWgX9yv71ymdu4XGiTFp_b_vBHFfRgfeNSBTC4zJvLYdANWPeHGrZg3Et_NQeU71A/s970/216726.jpg