វីដេអូចែកចាយពីបណ្តាញសង្គម បានបង្ហាញឲ្យឃើញអំពីរបៀបការលេងល្បែងមួយប្រភេទរបស់អ្នកស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យសង្ក្រាន្តថ្មីៗនេះ ជាការសបញ្ជាក់អំពីសាមគ្គីភាពខ្មែរ ដែលក្មេងៗជំនាន់ក្រោយកម្របានឃើញណាស់។

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានប្រព្រឹត្តិទៅយ៉ាងរលូនរយៈពេល៤ថ្ងៃ ដែលទើបតែបានកន្លងផុតទៅកាលពីប៉ុន្មានថ្ងៃមុននេះ។ ជាមួយគ្នានេះ ក៏បានបន្សល់ទុកនូវអនុស្សាវរីយនិងការចងចាំល្អៗជាច្រើនក្នុងចំណោមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេស តាមរយៈការប្រារព្ធពិធីបុណ្យសង្ក្រាន្តនៅតាមទីតាំងនីមួយៗប្រកបដោយភាពសប្បាយរីករាយទូទាំងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLLVterKogTx2qtnQFhkYlD7ycl4DRWgJ_tWFPU4bBYn8eTsxojdc2qL_LKFMiKX9j4L6MkE9ysQP_5tgFPYWTOBU8ZIHH0yvDBsrfEWv9a5-inlh6sWL1a3EyMjCMBbEdU0waPaQ7Dy_hTTOg3ORB6WsfEJuiXCHrwOZCxCknSEOXGJsfZ7gPLv9guo/s907/Screenshot%202024-04-20%20140831.png

យោងតាមការដាក់បង្ហោះដោយគណនីមួយដែលមានឈ្មោះថា Sata Morat គឺបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមហ្វេសបុក បង្ហាញឲ្យឃើញពីទិដ្ឋភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយក្រុម បានលើកយកល្បែងដ៏កម្រមួយប្រភេទមកលេងក្នុងឱកាសបុណ្យសង្ក្រាន្ត ដែលមានទីតាំងស្ថិតនៅវត្តបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7xM4LN4m_613uVAOnQKpL49ZnVyuAXOmMECVcu_t4Ss8TyxH9cjoH2miAf7CrDCEGzrA5PI0O5kEWgNNViq89-GBrH_ClW-SbsQWj8sSOddPGHmZvRlR4AqfcUPXH8RlVSKgp3Jb3fC8D_Om9mCyHuqbtcDOfk8jgTYTnBm5zvOHC-JMdq4nHdC7AZwQ/s899/Screenshot%202024-04-20%20140850.png

ល្បែងនេះទៀតសោត គឺគេលេងដោយត្រូវធ្វើការដាំឈើខ្ពស់វែងនិងមានសភាពមាំទាំមួយដើមនៅទីតាំងណាមួយ និងត្រូវជ្រើសរើសបុរសមួយក្រុមមានគ្នាប្រមាណពី៥ ឬ៦ នាក់។ ចំពោះរបៀបនៃការលេង គឺគេឲ្យបុរសដែលមានមាឌធំរឹងមាំម្នាក់ ទៅឈរអោបឈើមួយដើមនោះ បន្ទាប់មកបុរសម្នាក់ទៀតក៏ធ្វើការឡើងទៅឈរពីលើបុរសទីមួយនោះ ហើយក៏នាំគ្នាឡើងទៅឈរពីលើគ្នាជាបន្តបន្ទាប់រហូតដល់អស់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2RC88oCqqjebkpHcUCjC6Kk6sTJxCf2qXnH2GQPT9XM145xIxGsrL2hWbW58i37F3itbY-9j5x7fCmVPgoZp9jnzNhXs_6TAeeJbHu98FQrrZgZzr4AWn96TSv0FVFYMsqE3L8esQHys2cc12L-0FeJ9ZCv-Sk1_nSSJo5XfEfHuty2aQRYnNoib4fhc/s883/Screenshot%202024-04-20%20140907.png

តាមរយៈការលេងល្បែងនេះផងដែរ ក្រៅតែពីជាការលេងកម្សាន្ត វាពិតជាមានអត្ថន័យបង្កប់ដែលបង្ហាញអំពីស្មារតីផ្តោតខ្ពស់ ការប្រឹងប្រែងរួមកម្លាំង និងការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវការងាររួមណាមួយផងដែរ៕