សេចក្តីរាយការណ៍ចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កំពុងពិចារណាផ្តល់ថ្នាំពន្យារកំណើតដល់សត្វកណ្តុរដើម្បីគ្រប់គ្រងចំនួនរបស់ពួកវាក្នុងទីក្រុងនេះ ខណៈដែលចំនួនសត្វកណ្តុរបានកំពុងតែកើនឡើងជាខ្លាំង។

យោងតាមកាសែត New York Times រដ្ឋាភិបាលទីក្រុងបានស្នើគំនិតនេះ ក្នុងការគ្រប់គ្រងចំនួនសត្វកណ្តុររាប់លានក្បាលដែលលាក់ខ្លួននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីនិងតាមកន្លែងទំនេរនានា ក្នុងន័យនេះគឺគេចង់ប្រើប្រាស់ថ្នាំពន្យារកំណើតជំនួសឱ្យសារធាតុគីមីដ៍សាហាវក្នុងការសម្លាប់សត្វកណ្តុរ តាមរយៈការប្រើប្រាស់កាវ អន្ទាក់ និងថ្នាំពុលកណ្តុរជាដើម ដែលនាំឱ្យស្លាប់យឺត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5vee9XJmGsy6J2kpfxNYg-hjzsibguLgva8eGOS1TSC4tKHJllWdjMteMyChKahtGQnb40VzA6iFCKBkXhHUDPUMaNY13bH5UukQSHn5qjCLUWap7BmXoEbzOHq7lgZlhcdvcyik31Cr1yVLeuQSqaiE4OmGyS3RrwAsNS041YqJephuicYwkgLjzQ_c/s700/content_image_b1970498-014a-43e5-b03c-6d37ac961fa1.jpeg

កណ្តុរគឺជាសត្វមួយប្រភេទ ដែលកើតលឿន ហើយកូនមកម្តងៗគឺមានចំនួនច្រើនណាស់។ បន្ថែមពីនេះ វាជាសត្វដែលដែលរំខានដល់ការរស់នៅរបស់មនុស្ស រហូតដល់អ្នកខ្លះចាត់ទុកថាវាជាសត្វកង្វក់ ចង្រៃ និងឈានដល់ការស្អប់ឬខ្លាចវាជាដើម។ សត្វប្រភេទនេះតែងរស់នៅតាមកន្លែងដែលគ្មានអនាម័យ ដូចជានៅតាមលូរទឹកស្អុយ គំនរសម្រាម ឬតាមកន្លុកន្លៀតនានា។ ជាមួយគ្នានេះ ដូចដែលបានដឹងមកហើយថា សត្វកណ្តុរគឺជាសត្វកកេរ និងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ប្រសិនបើទុកមិនប្រយ័ត្ន មិនថាជាសម្លៀកបំពាក់និងម្ហូបអាហារនោះទេ។https://1721181113.rsc.cdn77.org/data/images/full/53141/new-york-city-to-use-birth-control-as-a-humane-option-in-reducing-rat-population.jpg

យោងតាមសារព័ត៌មាន Fox News ថ្នាំពន្យារកំណើតរបស់សត្វកណ្ដុរនឹងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការបញ្ចេញពងអូវុលនៅក្នុងកណ្តុរញី ដើម្បីរារាំងដល់មេជីវិតឈ្មោល។ គ្រាប់នេះបានមកពីសារធាតុចម្រាញ់ដែលត្រូវបានគេប្រើដើម្បីព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងមនុស្សអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXbaBguKFSAW22kztUd10wOMGlBrjp6nlmHUjmMrPSQzBCML7Xgqc-KZjij5vlUoBrktXDkMRu0SVnyT8n-mI-a7oW-MWmg8H50ZONsEEGuFTqJOaqtBnoiXtlYFJFJj3xzYOvx7JxW8xJy7oNrb8wTWeeL4zVm-iApRUoITUB9s9A6lq0JFXIcLwoBh8/s860/nyc-rats-860x573.jpg

អ្នកជំនាញបាននិយាយថា សារធាតុដែលនឹងផ្តល់ឲ្យសត្វកណ្តុរដើម្បីពន្យារការបង្ករកំណើតនេះ គឺមានទម្រង់ជាគ្រាប់ប្រៃៗ ដែលត្រូវបានគេសន្មត់ថាមានរសជាតិឆ្ងាញ់សម្រាប់សត្វកណ្ដុរ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សឬក៏សត្វដទៃនោះឡើយ។ ជាមួយគ្នានេះ យើងអាចដាក់គ្រាប់ប្រៃៗនេះនៅតាមគ្រប់តំបន់ទាំងអស់ ដែលចង់កម្ចាត់កណ្តុរផងដែរ៕