ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា មហាជនចិនចាប់អារម្មណ៍យ៉ាងខ្លាំងលើការរចនាម៉ូដសំណង់ស្ថានីយរថភ្លើង Nanjing នៅប្រទេសចិន ថា មានរូបរាងដូចគ្នានឹងសំឡីអនាម័.យ យក្ស ខណៈសំណង់ស្ថានីយរថភ្លើងនេះគ្រោងចំណាយទឹកប្រាក់សាងសង់ស្មើជាង២.៧០០លានដុល្លារអាមេរិក ។https://nypost.com/wp-content/uploads/sites/2/2024/04/sanitary-pad-giant-sanitary-pad-80223595.jpg?quality=75&strip=all&w=1024

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ការរចនាម៉ូដស្ថានីយរថភ្លើង Nanjing គឺរចនាឡើងតាមផ្កាម្យ៉ាងឈ្មោះ «ផ្កាបួយ» ដែលជាផ្កាល្បីល្បាញប្រចាំទីក្រុង Nanjing ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមចិនភាគច្រើនមិនឯកភាពនឹងការរចនាម៉ូដស្ថានីយរថភ្លើងបែបនេះទេ ហើយពួកគេនិយាយថា ស្ថានីយរថភ្លើងមានរូបរាងដូចសំឡីអនាម័យយក្សច្រើនជាង ។ ពលរដ្ឋចិនម្នាក់និយាយថា ៖ «នេះជាសំឡីអនាម័យយក្សយ៉ាងច្បាស់ក្រឡែត ហើយវាគួរឱ្យខ្មាសអៀនណាស់ដែលប្រាប់ថា ស្ថានីយរថភ្លើងនេះមានរូបរាងដូចផ្កាបួយ» ។

ប្រទេសចិនគ្រោងចំណាយទឹកប្រាក់យ៉ាងច្រើនមហាសាលសម្រាប់សាងសង់ស្ថានីយរថភ្លើង Nanjing នៅទីក្រុង Nanjing ដែលមានពលរដ្ឋរស់នៅប្រមាណ៨លាន៥សែននាក់ ហើយវានឹងក្លាយជាស្ថានីយរថភ្លើងធំបំផុតនៅទីក្រុងនេះផងដែរ ។ ស្ថានីយរថភ្លើង Nanjing នឹងផ្តល់សេវាកម្មដល់អ្នកដំណើរប្រមាណ៣៦លាន៥សែននាក់ក្នុង១ឆ្នាំ ខណៈស្ថានីយនេះគ្រោងចំណាយប្រាក់សាងសង់ស្មើជាង២.៧០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRbEStmPojmPCTpbzwKmrp78a3N8UwhbqXED9q33jlqT-EldOBJJaFsYXEdBcKczq1xumCHaICR47p4iJQqv6mTSUxNSSLvq3WOAp6RBtDBJd0rd0pFZFr7HdlwYQm5aytKCz9BwgHndnen8oLvgqBhFNDzHW7S2mJWkPQ_nSrcWHU-uOxm3smoibGSAs/s800/photo_2024-04-20_10-39-49.jpg

សារព័ត៌មានក្នុងស្រុករាយការណ៍ថា ការរចនាម៉ូដស្ថានីយរថភ្លើង Nanjing គឺទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល និងស្ថាប័នផ្លូវដែកប្រទេសចិន ។ ការសាងសង់ស្ថានីយរថភ្លើងនឹងចាប់ផ្តើមនៅឆមាសទី១ ឆ្នាំ២០២៤ ហើយគេរំពឹងថា ស្ថានីយរថភ្លើងនេះនឹងចាប់ផ្តើមផ្តល់សេវាកម្មដល់អ្នកដំណើរនៅដើមឆ្នាំ២០២៨ ។

វាមិនមែនជាគម្រោងសាងសង់ដំបូងគេនៅប្រទេសចិន ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីមហាជននោះទេ កាលពីឆ្នាំ២០០៤ សារព័ត៌មាន China Central Television (CCTV) រាយការណ៍ថា មហាជនបានរិះគន់ការរចនាម៉ូដអគារមួយកន្លែងថា មានរូបរាងដូចខោខ្លីមនុស្សប្រុស ។https://media.2oceansvibe.com/wp-content/uploads/2024/04/image-95.jpg

បើទោះជាមនុស្សមួយចំនួនសរសើរថា អគារនោះជាគម្រោងសំណង់ដ៏ល្អប្រណីតក្តី ប៉ុន្តែមនុស្សខ្លះទៀតនិយាយថា វាមានរូបរាងដូចគ្នានឹងខោខ្លីពណ៌ខ្មៅរបស់មនុស្សប្រុស ។ ហេតុនេះ ពលរដ្ឋចិនរស់នៅក្បែរអគារខាងលើនាំគ្នាហៅថា «អគារខោខ្លីយក្ស» ៕