សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះយោងតាមការចុះផ្សាយរបស់ Livescience នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញបាក់តេរីដ៏កាចសាហាវមួយប្រភេទដែលមានលក្ខណៈស្រដៀងនឹងបិសាចជញ្ជក់ឈាម នៅពេលដែលបាក់តេរីនោះស្ថិតក្នុងរាងកាយមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Xsh6Qvt7e1lvy-k5yG1o1qJmsA4kahyphenhyphenaNTvW2K-lRaXte8N4iloNbR4_RYlDh3ffLgaF2bTpkmEs7S9pTO7cYQ0TMktawEnRZSQUuUG7NKzWwLVJ_iXwXYlydjpTaeRbGF4sEtq0vqD75ag2Hie8NxrLSXjm4NMUBAQv0oxfFwkNCJaXgbDEonSw3gs/s820/bacterial-vampirism-some-foodborne-bacteria-have-taste-for-human-blood-researchers-found-in-new-study.jpg

ជាការពិតណាស់ជំងឺ Zombie មិនមែនមានតែនៅក្នុងខ្សែភាពយន្តរន្ធត់ប៉ុណ្ណោះទេ ប៉ុន្តែសព្វថ្ងៃពួកវាក៏កំពុងលាក់ខ្លួនដោយសម្ងាត់នៅក្នុងខ្លួនមនុស្សផងដែរ។ នៅក្នុងការស្រាវជ្រាវថ្មី អ្នកវិទ្យាសាស្ត្របានរកឃើញថា បាក់តេរីជាច្រើនកំពុងទទួលខុសត្រូវចំពោះការឆ្លងមេរោគលើចរន្តឈាមដែលគំរាមកំហែងដល់អាយុជីវិតបានចូលទៅក្នុងឈាមរបស់យើង ដោយសារតែឈាមរបស់មនុស្សមានម៉ូលេគុល អាស៊ីតអាមីណូ L-serine ដែលបាក់តេរីអាចប្រើជាអាហារបាន។ ដូច្នេះមនុស្សដែលមានប្រតិកម្មខ្លាចសារធាតុរាវ ឬសេរ៉ូមទំនងជាកំពុងផ្ទុកមេរោគនេះនៅក្នុងខ្លួនដោយស្ងាត់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEjlqfH1hXX8ycDkxZc876V0Aad2WS6AIbQF-NBRkcedqZ3HCzOIp2mGo55nYDlg4dn1H2v_yhUvCPGGwYS3_NBXB32KRVdKHuFecwbh2x_ZXJXhOHEWBiq-5qkttczI53WvJOwehITGpk7oB5lNNpppP0NNADQvIFQQn5KONeQ56yB01SfQ9R5rnrezk/s633/BB1lJL0M.jpg

អ្នកស្រាវជ្រាវនៅពីក្រោយការស្រាវជ្រាវបានហៅបាតុភូតនេះថា “បិសាចជញ្ជក់ឈាមដោយបាក់តេរី” ឬជាជំងឺ Zombie។ នៅក្នុងការស្រាវជ្រាវនោះអ្នកវិទ្យាសាស្ត្របានផ្តោតលើបាក់តេរីបីប្រភេទដែលត្រូវបានរកឃើញជាទូទៅនៅក្នុងពោះវៀនរបស់មនុស្សដែលជាកម្មសិទ្ធិរបស់គ្រួសារ Enterobacteriaceae ដែលហៅថា Salmonella enterica, Escherichia coli និង Citrobacter koseri ។ ពួកគេបានរកឃើញថាបាក់តេរីទាំងនោះមានលក្ខណៈដូចបិសាចជញ្ជក់ឈាម ដោយសារពួកវាអាច “ធុំក្លិន” ទីតាំងនៃសេរ៉ូមបានយ៉ាងងាយស្រួល ហើយចូលទៅក្នុងឈាមតាមរយៈការកោសតូចៗនៅក្នុងប្រព័ន្ធរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ ការរកឃើញថ្មីនេះបានបង្ហាញពីរបៀបដែលយើងគ្រប់គ្នាគួរតែដឹងនិងការពារឱ្យបានត្រឹមត្រូវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiVUyTEptru0hhyBM2sU4VfTl51wlAZE86euSbU6kpxDp0GuUY9eYwKwyaXYOLSJatgNqEcRkHo2wWfLE6Q8SR3lRT8nd5KGZbFM_VXP4aBMNtPU_6cmXpSvmCeTFmGTovCPf595utpENGXrTnMPW_xhDWuacXAtPUFtwlEz9QRneWbeR82ByKf809YB8/s300/images.jpg

បាក់តេររីនៃគ្រួសារ Enterobacteriaceae ត្រូវបានផ្សារភ្ជាប់ជាទូទៅជាមួយនឹងការឆ្លងមេរោគតាមចរន្តឈាម ដែលអាចនាំឱ្យកើតជំងឺ sepsis ឬការពុលឈាម។ បាក់តេរីនេះច្រើនរស់នៅក្នុងពោះវៀន ដូច្នេះមនុស្សដែលកើតជំងឺរលាកពោះវៀនគឺពិតជាមានហានិភ័យខ្ពស់ណាស់ក្នុងការវិវត្តទៅជាការឆ្លងមេរោគតាមចរន្តឈាម។ ប្រសិនបើនរណាម្នាក់មានផ្ទុកជំងឺនេះគឺពួកគេច្រើនតែមានអាការៈខ្លាចសេរ៉ូម និងសារធាតុរាវផ្សេងៗ។ សាស្ត្រាចារ្យ Siena Glenn អ្នកដឹកនាំការសិក្សានៅសាកលវិទ្យាល័យ Washington State បាននិយាយថា បាក់តេរីទាំងនេះអាចរកឃើញប្រភពនៃឈាមនាពេលអនាគត ដូច្នេះបច្ចុប្បន្នយើងកំពុងបង្កើតថ្នាំថ្មីដែលរារាំងសមត្ថភាពនេះ ក៏ដូចជាអាចធ្វើឱ្យប្រសើរឡើងនូវជីវិត និងសុខភាពល្អឡើងវិញរបស់អ្នកដែលមានផ្ទុកនូវជំងឺនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9LSxZmXJSQjfWEaOjdNyFem4XT862pAGj45ArEVCZXuDE33Fbu7t-X9cdaDg-YNQVOcs9mk47lOlpgIbHTxp7V6Q_t32G84n5ta_GnfIbr-C0T-1I2aRFzPhcTV1BuvvlpOENCYkbM0j5VH65gPAuoZbShTspWeZUzwHAh2okWKY73ylwOEz0o6K7nKw/s1280/photo_2024-04-20_11-58-19.jpg