ប្រទេសវៀតណាម ៖ ការិយាល័យពាណិជ្ជកម្មបរទេសរបស់វៀតណាមបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment: FDI) មកកាន់ប្រទេសវៀតណាម បានកើនឡើងចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ស្មើទឹកប្រាក់ជាង៤.២៩០លានដុល្លារអាមេរិក ។ នេះចាត់ទុកថា វាមានកំណើនយ៉ាងខ្លាំង ស្មើនឹង៣៨,៦% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgokDyPjvdaxDrVuEC3QeFS2f1VyWhZZGsdjmbhy_D8LT6y6_PPA0GUv5WHcaTxGCE13ywMm40tKUbJTTE_WDr-zmMhyde39tf3LO8p5FtG-ttpsfHgyTIk2ZaZWaWpx5wkiTuX17cKCTzdupl1UnBFfSNb1QWUEjlP2WNwCSE9DBozVzQKehDj0rt-2pg/s1024/Vietnam_index2-1024x683.jpg

ការិយាល័យពាណិជ្ជកម្មបរទេសបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណវិនិយោគថ្មីប្រមាណ៤០៥គម្រោង ដែលមានទឹកប្រាក់វិនិយោគចុះបញ្ជីរួចហើយ ចំនួន៣.៦០០លានដុល្លារអាមេរិក ។ វាបានកើនឡើង៥៥,៥% ផ្នែកបរិមាណ និងទឹកប្រាក់វិនិយោគកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5mjIRs9isfd9s9-zo4SCmz_OP2ILQX1XDSJzsY-_Kbhf-wIGQWFUBwbmkCdRypWny80punSqBMJ4RvmZvJ9jf0Yt6Rp7t-U3L6zS-vqqIpwzhF1xMAPgIdQfMiXZd9an7RefFn0-zOhXwAcyxPvfXYQxKGD3mtMc6mAXx3RmTP2iLXMJwwfIZce18cls/s1500/The-Best-Food-Tour-in-Vietnam-Includes-Clinging-to-the-Back-of-a-Scooter-for-Dear-Life-FT-BLOG0923-ff16ff2729554d2a8aedc4ae50ffe1bf.jpg

ខេត្ត-ក្រុង ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនបំផុតនៅវៀតណាម រួមមាន ៖ ហាណូយ, ក្វាងនិញ, ថាង៉េង្វៀន, បាសៀ វុងតាវ, ប៊ិកនីន, ដុងណាយ, ប៊ុកសាង, ហូជីមិញ, ហៃផុង និងហឿងអៀន ។ ការវិនិយោគនៅខេត្ត-ក្រុងទាំងនេះ ស្មើនឹង៨១,៧% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះទីក្រុងហាណូយទទួលបានការវិនិយោគផ្ទាល់ពីបរទេស ជិតស្មើ៩១៤លាន៤សែនដុល្លារអាមេរិក កើនឡើង២៤,៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX9lSunk2qGCwKR73_1ysHAQu0XTVzUKTSbt6C364vbU8I4xHSh7vwp0AEzihHLJwOoPYk-b8bCfYU7iBQeXLM9nWdbJabzXh6uTo-rqkOwRnDddWWTsEEd63WFXdcvYZubzLaYCtaFF9lagNXV5n9QvHdFzOqgmclmwgXZIA0RwTDOyFBLopvWoH8Yi0/s1000/Vietnam%20snapshot%20cover%20iso.jpg

ក្រៅពីនេះ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ប្រទេសដែលបានវិនិយោគនៅវៀតណាមច្រើនជាងគេ រួមមាន ៖ សិង្ហបុរី, ហុងកុង, ជប៉ុន និងចិន ក្នុងចំណោម៤៨ប្រទេស និងតំបន់សេដ្ឋកិច្ចផ្សេងៗដែលបានមកវិនិយោគនៅវៀតណាម ។ រីឯឆ្នាំ២០២៣ ប្រទេសចូលមកវិនិយោគនៅវៀតណាមច្រើនជាងគេ រួមមាន ៖ សិង្ហបុរី, ជប៉ុន, ហុងកុង, ចិន និងកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEima11fAGcbIQGM9toQKYcly0QSiigJ3c9qxUM0oE9xoFkov9nihsAWm_3SlpgLKQtxdPwy5fU7ptGfQi_46tlC1X8hKJ1mWSJxN_jiV8v2ijDWFFaMFsUPqnV_zA9AG_S6U_n3eW95eoOg-G25HoYDHEb40t37u1zYhNSNST45dSU3F80KtIzwUQXuidQ/s1024/vietnam-acv-pr-1024x576.jpg

នៅឆ្នាំ២០២៤ វិនិយោគិនបរទេសបានវិនិយោគក្នុងផ្នែកឧស្សាហកម្មជាច្រើននៅវៀតណាម ដូចជា ៖ ឧស្សាហកម្មកែច្នៃ និងផលិត ។ វាជាទិន្នន័យដូចគ្នានឹងទិន្នន័យនៅឆ្នាំ២០២៣ ដែលបញ្ជាក់ថា ឧស្សាហកម្មកែច្នៃ និងផលិត គឺជាឧស្សាហកម្មនាំមុខសម្រាប់ការវិនិយោគ ដែលមានទឹកប្រាក់វិនិយោគស្មើជាង២៣.៥០០លានដុល្លារអាមេរិក ស្មើនឹង៦៤,២% នៃការវិនិយោគសរុប និងកើនឡើង៣៩,៩% បើធៀបនឹងឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglOPUQot2zX3HLl4o5j9zo69M2q4yKd3yRArn2q5Ni2EiF4MOFVhndJF4g3sxl5x0veuS8Fi39ZldDfSb1I5a26RedIfrLkjVVWmQViD59aVtdUO3yk6v1B_J8vQm_0Qwd-3KyovTsF4a6YdDZdX-hqy7CaxdRj08ml44UZJW3lqdKugWDkmL8vxVUKLU/s1366/00e657fc-city-44220-17eb1536eee.jpg

ចំណែកឧស្សាហកម្មផ្សេងទៀតដែលវិនិយោគិនបរទេសបានវិនិយោគនៅវៀតណាម រួមមាន ៖ ឧស្សាហកម្មបច្ចេកវិទ្យា ដែលទទួលបានការច្នៃប្រឌិតថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរវិធីធ្វើការ ឬអាជីវកម្ម ។ រីឯឧស្សាហកម្មថាមពលកកើតឡើងវិញ ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ជាពិសេស ថាមពលស្អាត ដូចជា ៖ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលជំរុញធនធានថាមពលវៀតណាមប្រកបដោយនិរន្តរភាព ៕