តាមជំនឿរបស់ចាស់ៗបុរាណ ការយល់សុបិនឃើញថា «បាក់ធ្មេញ» អាចជាដំណឹងនៃការកើតរឿងអាក្រក់ចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួន ជាពិសេសគឺសាច់ញាតិនិងមនុស្សជាទីស្រលាញ់ ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។ ទោះជាយ៉ាងណា តាមតម្រាសុបិន ការដែលយល់សប្តិថាបាក់ធ្មេញនេះមិនមែនជាការអាក្រក់ទាំងអស់នោះទេ វាអាចជាសញ្ញាប្រាប់ថានឹងរឿងល្អៗក្នុងឆាកជីវិតទៅវិញក៏ថាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcw6FOybkMof1jRHNEgOokK6QsqfII_yM0pW8nKhgR1O2UTQx_NzO4w-wzzat83zV9HpSoEG4G_17vfAwN9We_Nq5m6jVLtv6bshNJEwF4x15CI7HqTzrmkdsmkbxx7CmLFQvJeAl5Sab7N486q3oFkILdbWqIonSAaGO80Id1qx0yV_Ah7axi6Z4Xf8/s1024/photo_2024-04-20_10-35-16.jpg

១ សុបិនថាដកធ្មេញខ្លួនឯង៖ វាជាសញ្ញាបញ្ជាក់ថា សាច់ញាតិដែលនៅឆ្ងាយរបស់អ្នកអាចនឹងឈឺថ្កាត់ ឬជួបគ្រោះដែលអាចបណ្តាលលឲ្យបាត់បង់ជីវិត។ ហើយចំពោះខ្លួនឯងវិញ ប្រសិនបើកំពុងជំពាក់បំណុលគេ គឺត្រូវតែប្រយ័ត្នចំពោះការចាយវាយផងដែរ។

២ សុបិន្តឃើញបាក់ធ្មេញមុខ ៖ អ្នកអាចនឹងបាត់បង់របស់ដែលជាទីស្រលាញ់ និងសូម្បីតែមនុស្សជាទីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoVTjqhQjalAINdc3nWD67Zest2xwH0AivJGwHFnP2iQX5jkK5kI_xKrZX8JMeqkb7EcpVN89lKoZs_CqK8XG7Me7jxG0Tz9FvqByPLnWxL8EZntttdTx4oH7UMHTh-L-QCFBwlReVE6E_RzRBtCvBiZt-xeqFF8nWzlw2CYSuYaGqzmYR1Co1irrQcrc/s750/mouthguard-bruxism-grinding-teeth-16.10.2022.jpg

៣.សុបិនបាក់ធ្មេញខាងលើ៖ ជាសញ្ញានៃការប្រុងប្រយ័ត្ន ជាពិសេសពាក្យពេចន៍ដែលនិយាយចេញមក ព្រោះថានឹងអាចមានទំនាស់ពាក្យសម្តី សូម្បីតែមនុស្សស្គាល់ចិត្តអ្នកបំផុត។

៤ សុបិនបាក់ធ្មេញក្រោម៖ ជារឿងល្អ ព្រោះអ្នកអាចនឹងបានលាភសំណាង និងកេរ្តិ៍ឈ្មោះល្អពីការងារ។ បន្ថែមពីនេះ អ្នកក៏អាចត្រូវរ៉ូវគ្នាវិញជាមួយគូរស្នេហ៍ ឬគូរជម្លោះពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrgk_rFOQpNFo11nn7h0D82Ee6bygxmr-FVXRu8tY4m5dIBzrPalc3sbDGJGdV0IwD5QU69au74VtcbVyW0SDDckdcl8jpmYU2HVL57bkcOjpdrG8qbzrYL9k-FXUHNahz_Yor__RCr4fhM2PpqMC8upcd46eWFw9Fo-ishyd6m9S3xvw6KOyi4vafKmU/s1000/kid-had-baby-tooth.jpg

៥.សុបិនឃើញបាក់ធ្មេញថ្គាម៖ ជាសញ្ញាដ៏ល្អ ព្រោះអ្នកអាចនឹងទទួលបានលាភសំណាង ឬអ្នកអាចជួបអ្នកស្គាល់គ្នា ដែលបែកគ្នា ខានឃើញគ្នាយូរមកហើយ។

៦ សុបិនថាបាក់ធ្មេញ១៖ អ្នកនឹងជួបតែរឿងល្អៗ ទាំងស្នេហា ការងារនិងរឿងលុយកាក់។ ចំពោះអ្នកនៅលីវនឹងដល់គូរ អ្នកធ្វើការនឹងឡើងតំណែង អ្នករកស៊ីទទួលបានប្រាក់ចំណេញដ៏កាក់កប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxaDbSR730hE2cbQkIBTcYIzkK0xfqzlvAeNlB0hkTpyhNgvk5idxCQ41PY-lrw9mFZ94mTGj_VPAjPj-BJpdYKCEubyJ40TpxM_GlUD_eAo-RjhbrG0afSkY83rEnLaPfZN_6OX93Px1EMU0nQPGnevh0f4JJzfIewHRPEDBN3YwfC-YqaT3zvKJgRw/s900/bigstock-tooth-with-cavities-30803513.jpg

៧.សុបិនថាបាក់ធ្មេញជាច្រើន៖ ជាការឲ្យហេតុដែលអ្នកគួរតែប្រុងប្រយ័ត្នខ្ពស់ប្រសិនបើអ្នកកំពុងធ្វើដំណើរផ្លូវឆ្ងាយឬមានដំណើរកម្សាន្ត។ ម៉្យាងវិញទៀត អ្នកក៏អាចត្រូវបាននរណាម្នាក់និយាយបង្កាច់បង្ខូច។

៨.សុបិនឃើញធ្មេញរង្គើ៖ ក្នុងអំឡុងពេលនេះ អ្នកអាចនឹងមានសំណាង។ យ៉ាងណាមិញ គឺគួររស់នៅដោយប្រុងប្រយ័ត្ន ព្រោះអាចមានរបួសដោយយថាហេតុឬមានជំងឺផងដែរ៕