YouTuber ថៃរិះគន់សង្ក្រាន្តកម្ពុជាគ្មានមនុស្ស ដោយសារថតវីដេអូខុសពេលវេលា
អ្នកលេងបណ្តាញសង្គមនៅកម្ពុជាបានចែកចាយវីដេអូរបស់ YouTuber ជនជាតិថៃម្នាក់ឈ្មោះ «BACKPAEGER แบกเป้เกอร์» ដែលបានមកថតវីដេអូនៅខេត្តសៀមរាប ប្រទេសកម្ពុជា ប៉ុន្តែបែរជានិយាយប្រៀបធៀបសង្ក្រាន្តកម្ពុជា និងសង្ក្រាន្តថៃ ហើយថា កម្ពុជាពុំបានត្រៀមខ្លួនសម្រាប់ពិធីបុណ្យសង្ក្រាន្ត ។ YouTuber ថៃរូបនេះថែមទាំងនិយាយថា នៅខេត្តសៀមរាបគ្មានភ្ញៀវទេសចរ និងគ្មានអ្នកលេងទឹក ប៉ុន្តែពេល YouTuber នេះទៅថតវីដេអូនោះ គឺថតខុសពេលវេលា ។
ក្រោយពី YouTuber ថៃបានបង្ហោះវីដេអូនៅខេត្តសៀមរាប ធ្វើឱ្យពលរដ្ឋខ្មែរ ក៏ដូចជាជនជាតិថៃរស់នៅប្រទេសកម្ពុជា បង្ហាញការមិនពេញចិត្តចំពោះការនិយាយប្រៀបធៀបរវាងសង្ក្រាន្តកម្ពុជា និងសង្ក្រាន្តថៃ ។ ពួកគេបានសំណូមពរឱ្យ YouTuber រូបនេះព្យាយាមឈ្វេងយល់អំពីវប្បធម៌ ប្រពៃណីកម្ពុជា ហើយកុំនិយាយប្រៀបធៀបគ្នាថា សង្ក្រាន្តកម្ពុជាមិនល្អ ឬសង្ក្រាន្តកម្ពុជាល្អមិនស្មើថៃ ។
អ្នកបណ្តាញសង្គមថៃម្នាក់និយាយថា មិនមែនគ្រប់ប្រទេសសុទ្ធតែរៀបចំកម្មវិធីសង្ក្រាន្តដូចគ្នាទេ ហើយវាអាស្រ័យលើពេលវេលា និងការរៀបចំរបស់ខេត្តនីមួយៗផងដែរ ។ ម្យ៉ាងទៀត ការលេងជះទឹកពុំបានលេងនៅទូទាំងខេត្តទេ ពីព្រោះខេត្តនីមួយៗបានរៀបចំកន្លែងលេងទឹក ចាប់ពី២កន្លែង ទៅ៣កន្លែង ។ ពេលព្រឹក ពលរដ្ឋខ្មែរភាគច្រើនបានចំណាយពេលសប្បាយរីករាយជាមួយគ្រួសារ ឬនាំគ្រួសារទៅធ្វើបុណ្យនៅវត្ត ឬទៅចូលរួមកម្មវិធីតាមទីកន្លែងផ្សេងៗ ដូចជា ៖ លេងទាញព្រ័ត្រ ឬវាយក្អម និងមានការលេងល្បែងប្រជាប្រិយជាច្រើនទៀត ។
ពេលវេលាដែល YouTuber ថៃថតវីដេអូនោះ គឺប្រមាណម៉ោង១០ព្រឹក ហើយនៅចំណុចនេះ ពុំទាន់លេងទឹកនៅឡើយទេ ។ ប៉ុន្តែ YouTuber ថៃនិយាយថា ៖ «ម៉ោង១០ព្រឹក បើនៅប្រទេសថៃវិញនឹងមានមនុស្សម្នាដើរលេង ឬលេងទឹកច្រើន ហើយនៅកម្ពុជាស្ងាត់ឈឹង គ្មានអ្នកណាចេញមកលេងទឹក តើហៅថាសង្ក្រាន្តយ៉ាងម៉េចទៅ? ឬអះអាងថា ខ្លួនជាម្ចាស់សង្ក្រាន្តដោយរបៀបណា?» ។ .jpg)
ដូច្នេះ សូមបញ្ជាក់ទៅកាន់ YouTuber ថៃថា សង្ក្រាន្តកម្ពុជា និងថៃពុំដូចគ្នាទេ ហើយសូមជនជាតិថៃកុំយល់ច្រឡំថា សង្ក្រាន្តប្រទេសទាំងពីរដូចគ្នា ។
កន្លងមក រដ្ឋាភិបាលថៃបានប្រកាសថា នឹងអនុញ្ញាតឱ្យពលរដ្ឋថៃលេងជះទឹក ឬបាញ់ទឹករយៈពេល២១ថ្ងៃ ប៉ុន្តែជាក់ស្តែង គ្មានពលរដ្ឋថៃណាលេងទឹករហូតដល់២១ថ្ងៃទេ ។ មានជនជាតិថៃម្នាក់បានថតវីដេអូនៅខេត្តហួហ៊ីន និងនិយាយថា នៅថ្ងៃទី២ នៃពិធីបុណ្យសង្ក្រាន្ត ពលរដ្ឋនៅខេត្តហួហ៊ិនពុំបានលេងទឹកទេ នៅតាមផ្លូវមានសភាពស្ងាត់ជ្រងំ អ្នកនៅហួហ៊ីនរស់នៅធម្មតា ដូចគ្មានពិធីបុណ្យអ្វីឡើយ ។ ប៉ុន្តែការពិត ជនជាតិថៃរូបនេះថតវីដេអូមិនត្រូវពេលវេលាដែលពលរដ្ឋខេត្តហួហ៊ីនលេងទឹក ។ ដូច្នេះ វាដូចគ្នានឹងខេត្តសៀមរាបដែរ ដែល YouTuber ថៃបានថតវីដេអូខុសពេលវេលា ។
ហេតុនេះ ជនជាតិថៃគ្រប់រូបគួរតែសិក្សាឈ្វេងយល់អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជាឱ្យបានច្បាស់លាស់សិន មុននឹងបង្ហោះរូបភាព ឬវីដេអូ ឬរិះគន់អ្វីមួយក្នុងបណ្តាញសង្គម ៕
















.jpg)
.jpg)






ឧកញ៉ា គិត ស៊ូឡា ទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីត នៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន កំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ក្នុងប្រទេសសិង្ហបុរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា៖” ទោះក្នុងវ័យ១៩ឆ្នាំ តែឧកញ៉ា គិត ស៊ូឡា យល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ”។ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស៕








៣.សណ្តែកបណ្តុះ៖ សណ្តែកបណ្តុះគឺគ្រឿងផ្សំដែលមានសុខភាពល្អ ប៉ុន្តែប្រសិនបើមិនបានគ្រប់គ្រងឱ្យបានត្រឹមត្រូវទេនោះ វាគឺជាកន្លែងបង្កាត់ពូជដ៏ល្អឥតខ្ចោះសម្រាប់បាក់តេរី។ វេជ្ជបណ្ឌិត Tetro បាននិយាយថា “ប្រសិនបើបាក់តេរីត្រូវបានរីករាលដាលកំឡុងពេលរៀបចំអាហារ ពួកគេនឹងបង្កើតភ្នាក់ងារបង្កជំងឺជាច្រើន” ។ លើសពីនេះ បរិយាកាសសម្រាប់សណ្តែកបណ្តុះគឺក្តៅ និងសើម ដែលងាយនឹងឆ្លងបាក់តេរីធម្មតាពីរប្រភេទគឺ Salmonella និង E.coli ។ ទន្ទឹមនឹងនេះកន្លែងដាំដុះសណ្តែកបណ្តុះជាច្រើនក៏បាញ់ថ្នាំជំរុញឱ្យប្រមូលផលបានលឿនផងដែរ ដែលធ្វើឱ្យអាហារងាយនឹងពុល។
៤.អាហារប៊ូហ្វេ៖ នេះជាអាហារដ៏ល្អសម្រាប់គ្រួសារ នៅពេលដែលអ្នកអាចជ្រើសរើសមុខម្ហូបដោយសេរីក្នុងតម្លៃថេរ។ អាហារប៊ូហ្វេច្រើនតែត្រូវបានបម្រើយ៉ាងរហ័ស ប៉ុន្តែការព្រួយបារម្ភនោះគឺថាការរៀបចំអាហារមានភាពងាយស្រួលក្នុងការឆ្លងមេរោគ ប្រសិនបើអ្នកនៅតែចង់ញ៉ាំអាហារប៊ូហ្វេ ត្រូវប្រាកដថាអាហារត្រូវតែចម្អិនឱ្យបានឆ្អិនជានិច្ច៕







