ប្រទេសចិន ៖ ប្រាក់ឈ្នួលដែលគ្រោងផ្តល់ជូននិយោជិតនៅប្រទេសចិន បានកើនឡើងនៅខែមេសា ឆ្នាំ២០២៤ ក្រោយពីប្រាក់ឈ្នួលធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ខែកន្លងមកនេះ ។ វាបានបង្ហាញពីការល្អប្រសើរឡើងក្នុងទីផ្សារការងារ និងជំរុញការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋ ដែលរស់នៅប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ លើពិភពលោក ។

ប្រាក់ខែជាមធ្យមដែលក្រុមហ៊ុនផ្សេងៗនៅតាមទីក្រុងសំខាន់ៗចំនួន៣៨ របស់ប្រទេសចិនផ្តល់ឱ្យបុគ្គលិកនោះ បានកើនឡើង២,២% បើធៀបនឹងឆ្នាំ២០២៣ ។ តាមទិន្នន័យរបស់កម្មវិធីស្វែងរកការងារតាមអនឡាញឈ្មោះ Zhaopin Ltd. បង្ហាញថា ប្រាក់ឈ្នួលនៅប្រទេសចិនកើនឡើងជាលើកដំបូង ចាប់តាំងពីគេបានកត់ត្រាកាលពីដើមឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZYc9c__F8QQ3jDAQYk5k6b-50fC5hw-VAV7wMQBZuup8aSWbvG8QtpnIlfpJDTPKCiFTa3EoBijohUNtQ42yabDMJM0xZNBGB1M83q6sZaPNVOLYh_0L9VAoCDDkSf34Jh0DqGQ-BhsnJiITM1OXnmhKClUdpbxPzaQS7R9KwPV4IayMzPAlj1Mxfo9U/s1199/50881168_605.jpg

បើតាមការស្ទង់មតិជាមួយពលរដ្ឋរស់នៅទីក្រុងសៀងហៃ និងផ្សព្វផ្សាយដោយសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រចាំទីក្រុងសៀងហៃបង្ហាញថា លក្ខខណ្ឌការងារនៅចិនកាន់តែល្អប្រសើរឡើង កាលពីត្រីមាសទី១ ឆ្នាំ២០២៤ ។

Larry Hu ជាប្រធានផ្នែកសេដ្ឋកិច្ចចិនរបស់ Macquarie Group និយាយថា ៖ «ការដំឡើងប្រាក់ឈ្នួលឱ្យបុគ្គលិក និងតម្រូវការបុគ្គលិកបន្ថែម នឹងជួយជំរុញការចាយវាយរបស់ពលរដ្ឋចិន មានន័យថា ទីផ្សារការងារធ្លាក់ចុះ គឺជាមូលហេតុសំខាន់ដែលធ្វើឱ្យទំនុកចិត្តអតិថិជននៅចិនធ្លាក់ចុះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkRlkYM2tX760OOLSS2dMju4V6cwAGkCDqVOnXRe6VM2NU7sHgXmyCUyeXNhR3_rRCBMTQnLMKg13egXcfb5wo_LcLSkRAefZ-PMeK3vpu3cM-wuWercZ_JjSwtArcE4epUko0FKyc0DkkuG0CYKFFGxGpWDwcO9CUPCp8AmwqP0AmEf4pMF2JVlzprYE/s900/20200422100343_45039.jpeg

ដោយឡែក ការិយាល័យស្ថិតិជាតិប្រទេសចិន (NBS) បានរាយការណ៍កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិននៅត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើង៥,៣% បើប្រៀបធៀបប្រចាំឆ្នាំ ។ ហេតុនេះ វាកើនឡើងលើសចំនួនការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ ដែលលើកឡើងថា ផលិតផលក្នុងស្រុកសរុប នឹងកើនឡើងត្រឹមតែ៤,៦% ប៉ុណ្ណោះ ។

លើសពីនេះ កំណើនផលិតផលក្នុងស្រុកសរុប ស្មើនឹង៥,៣% គឺកើនឡើងលើសផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី៤ ឆ្នាំ២០២៣ ដែលកើនឡើងត្រឹមតែ៥,២% ហើយបើប្រៀបធៀបប្រចាំត្រីមាសវិញ តួលេខផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង១,៦% គឺខ្ពស់ជាងតួលេខរបស់អ្នកវិភាគរំពឹងទុកត្រឹមតែ១,៤% និងកើនឡើងលើសត្រីមាសទី៤ ឆ្នាំ២០២៣ ដែលកើនឡើង១,២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBec5vOKkxNMIMZPkaFx9O9klx5KHipWDlIWEH3kfmjof2sgqXDrRH7U4U4cEGLuotHflTxxjXXDEie5JTjHi3YGcDzv7OHWOJthokThmwBBxIG8VknlUifoGUhcaNasRFxHdsEFM9d8DvkGqhL6xlJZVnvcfiyIn6hKKBddV5k0SaWuJ3oKBmqTdGaoU/s5500/VJSIMZB4URKUJCTHEDTPQVES4Y.jpg

កំណើនផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី១ ឆ្នាំ២០២៤ របស់ចិន គឺដោយសារការងើបឡើងវិញនៃសកម្មភាពផលិតកម្ម ។ ការិយាល័យស្ថិតិជាតិប្រទេសចិន (NBS) រាយការណ៍ថា សន្ទស្សន៍គ្រប់គ្រងការទិញ (PMI) ផ្នែកផលិតរបស់ចិន បានកើនឡើងក្នុងកម្រិត៥០.៨ នៅខែមីនា ឆ្នាំ២០២៤ គឺកើនឡើងពីកម្រិត៤៩.១ នៅខែកុម្ភៈ ឆ្នាំ២០២៤ ។

កំណើនសន្ទស្សន៍គ្រប់គ្រងការទិញ (PMI) ស្មើនឹង៥០.៨ នៅខែមីនា ឆ្នាំ២០២៤ គឺខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគថា នឹងស្មើត្រឹមកម្រិត៤៩.៩ ។ ក្រៅពីនេះ កំណើនសន្ទស្សន៍គ្រប់គ្រងការទិញមានកម្រិតលើសពី៥០ បញ្ជាក់ថា ផ្នែកផលិតរបស់ចិនបានកើនឡើង និងជាការកើនឡើងលើកដំបូងក្នុងរយៈពេល៦ខែ ។https://www.chinafile.com/sites/default/files/styles/large/public/assets/images/article/featured/labor-factory-fea.jpg?itok=NFfWdjky

រដ្ឋាភិបាលចិនបានកំណត់គោលដៅកំណើនប្រចាំឆ្នាំរបស់ផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០២៤ ស្មើប្រមាណ៥% ។ នេះបង្ហាញពីទំនុកចិត្តលើទិសដៅសេដ្ឋកិច្ចរបស់ចិន បើទោះជាអ្នកវិភាគជាច្រើនបារម្ភថា ប្រទេសចិនពុំអាចសម្រេចតាមគោលដៅនេះទេ ដោយសារការប្រើប្រាស់ និងទំនុកចិត្តអាជីវកម្មនៅតែទន់ខ្សោយ ខណៈវិស័យអចលនទ្រព្យនឹងធ្លាក់ចុះរយៈពេលយូរ ៕