Home Blog Page 1171

មិនធម្មតាមែន! ឪពុក-ម្តាយសិស្សតស៊ូឡើងលើជញ្ជាំងបោះព្រុយយ៉ុងឱ្យកូន

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍កំពុងល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសឥណ្ឌា ហើយវីដេអូបង្ហាញថា ឪពុក-ម្តាយជាច្រើននាក់នាំគ្នាឡើងលើជញ្ជាំងសាលា ដើម្បីបោះព្រុយយ៉ុងឱ្យកូនដែលកំពុងអង្គុយប្រឡងក្នុងបន្ទប់ ។ ចំណែកគ្រូអនុរក្ស និងអាជ្ញាធរលើកឡើងថា តើពួកគេទទួលបានវិញ្ញាសាប្រឡងមកពីណា ឬមានអ្នកខាងក្នុងផ្តល់ឱ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅសាលារៀនចាន់ដ្រាវ៉ាត ស្ថិតក្នុងទីក្រុងហានយ៉ាណាក់ រដ្ឋហ័រយ៉ាណា ប្រទេសឥណ្ឌា ។ ឪពុក-ម្តាយសិស្សជាច្រើននាក់បាននាំគ្នាឡើងលើជញ្ជាំងសាលាដើម្បីបោះព្រុយយ៉ុងឱ្យកូន ដោយសារពួកគេទទួលបានវិញ្ញាសាប្រឡងមុន ។ ចំណែកអ្នកខ្លះទៀតបានស្រែកប្រាប់ចម្លើយតាមចន្លោះប្រហោងខ្យល់បន្ទប់ ដើម្បីឱ្យកូនដែលកំពុងអង្គុយប្រឡងសរសេរតាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7vuFW2v27ilNmd-hymL_LCtsM9lsVWHE2xqkpr68EVbMCw_xyG-4viYqu0vc_eY2niGR0voXfGbAyjrp5IgK8lFJ-gJX7hvkBJ22O7frcyUo5bpmC4rrL1rO-DbDkGPQolRAp-1LgdK6EBpYahBtosAaKOWcqz58qE5BFTUGcqRFDlforTqUTeCxygu4/s696/scaling-walls-with-test-answers11325-696x479.jpg

សាលារៀនចាន់ដ្រាវ៉ាត បានតម្រូវឱ្យកូនសិស្សប្រឡងមុខវិជ្ជាភាសាឥណ្ឌា ដើម្បីឡើងថ្នាក់ទី១០ ។ មុននេះ មានកូនសិស្សម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ករណីធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងទៅក្នុងបណ្តាញសង្គម ។ ការបែកធ្លាយវិញ្ញាសានេះ មិនមែនកើតឡើងតែនៅសាលារៀនចាន់ដ្រាវ៉ាត មួយទេ វិញ្ញាសាប្រឡងរបស់សាលារៀនផ្សេងទៀត ក៏បានបែកធ្លាយដូចគ្នាដែរ ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃប្រឡង ពួកគេបានដើរត្រួតពិនិត្យតាមសាលារៀនជាច្រើនកន្លែង និងឃើញឪពុក-ម្តាយសិស្សជាច្រើននាក់មករង់ចាំកូននៅមណ្ឌលប្រឡងថ្នាក់ទី១២ សាលារៀន MSD ក្នុងទីក្រុងថារូ ។ ហេតុនេះ សមត្ថកិច្ចបានព្យាយាមបំបែកហ្វូងមនុស្សដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌលប្រឡង ហើយមានក្រុមយុវវ័យអាយុប្រមាណ២០ឆ្នាំ រត់គេចពីសមត្ថកិច្ច ។ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់ស្ថានីយប៉ូលិស ព្រមទាំងរឹបអូសកង់ចំនួន៨គ្រឿង និងសម្ភារៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5jGWqX64ydI3weNxeti8sqMi7K8nKuJAVTY35x-Jx7hAe-5bLAf18Y7Abuk14osXXiLtpOmEoF9kTulsqJyd5LVHZAUqL9awrr7XymDCQzlbTMAwdhZl8xRTRgwWVp3awIhWag9POQVvIhm40ZPZv_DXYPvdKhjn8GuSqdttM203VicrfQmkoHKEZ-E/s696/scaling-walls-with-test-answers11326-696x479.jpg

មន្ត្រីក្រសួងអប់រំឥណ្ឌាលើកឡើងថា ខាងក្រសួងអប់រំបានជ្រាបពីហេតុការណ៍នេះហើយ ហើយក្រសួងនឹងសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកពាក់ព័ន្ធតាមច្បាប់ ។ ក្រៅពីនេះ ក្រសួងនឹងបង្កើនសុវត្ថិភាពនៅតាមសាលារៀនផងដែរ ក្នុងអំឡុងពេលកូនសិស្សប្រឡង ។

ចំណែកមន្ត្រីមន្ទីរអប់រំនៅតាមតំបន់និយាយថា មន្ទីរនឹងលុបចោលការប្រឡងលើកនេះ ព្រមទាំងចាប់ខ្លួនអ្នកធ្វើឱ្យបែកធ្លាយវិញ្ញាសាមកដាក់ទោសឱ្យបាន ពីព្រោះវាជាទង្វើដ៏ហួសចិត្ត និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិ ៕

ត្រៀមផ្លូវវាង! ស្អែកនឹងមានការបិទកំណាត់ផ្លូវជាតិលេខ២១

0

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងចូលរួមកម្មវិធីដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យតេជោសែនកោះធំ ហេតុដូច្នេះនឹងមានការបិទផ្លូវពីម៉ោង១២យប់ រហូតដល់ម៉ោង១ថ្ងៃត្រង់ នៅថ្ងៃទី១៣។មន្ទីរពេទ្យតេជោកោះធំកំពុងខ្វះពេទ្យជាង ១០០នាក់ ខណៈគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅខែសីហាខាងមុខ

ការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនេះ នឹងចាប់បិទពីកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គ.ម៤៦+៧១០(ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

សម្រាប់រថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា៕

https://khmernote.com.kh/wp-content/uploads/2024/03/431399174_724986803145650_1978481539048261339_n.jpghttps://khmernote.com.kh/wp-content/uploads/2024/03/431928685_724986783145652_5402439226817514137_n.jpghttps://khmernote.com.kh/wp-content/uploads/2024/03/431883372_724986773145653_2150327019864560536_n.jpg

តើអ្នកដឹងទេថា ផ្លូវណាដែលវែងជាងគេបំផុតនៅលើពិភពលោក?

0

បើយោងតាមសៀវភៅកំណត់ត្រាហ្គីណេស ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោកនោះ គឺផ្លូវហាយវ៉េ Pan-American ដែលលាតសន្ធឹងប្រវែង ៣០,០០០ គីឡូម៉ែត្រពីអាឡាស្កា សហរដ្ឋអាមេរិក ទៅកាន់ចុងភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន នេះបើតាម IFL Science ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
https://cdn.britannica.com/46/160046-050-5E3F3537/portion-Pan-American-Highway-Chile.jpg
ផ្លូវហាយវ៉េ Pan-American ត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣៧ និងបញ្ចប់ក្នុងឆ្នាំ ១៩៧០ ហើយត្រូវបានគេចាត់ទុកថាជាគម្រោងដ៏ល្អមួយក្នុងការតភ្ជាប់ប្រទេសនានា ដោយអ្នកខ្លះនិយាយថានេះអាចជាមធ្យោបាយមួយដើម្បីបង្កើនការលក់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក និងទំនិញជាច្រើនទៀតដែលត្រូវបាននាំចេញទៅកាន់អាមេរិកឡាទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1sOSm8dmhAZm6xTi69dAYzrXZGoM6GHshT_h9ablmSjWu2esjR6pB1ceCPR9cJod0QhszAoO08SYkgaiIMv0rmieDxwmVabDiQ2R7UptitOzsutzd3Yy76DeVmPzTXjtVTvcbBa-yqHfTnCDoVD8uQcbEPJu4jHV5Pmgrb9g3WZTmv7-34UETZs_UI9I/s1024/pan-american-highway-33-Peru-Road-to-Cusco-over-the-Andes.jpg

ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះហាក់ដូចជាមានផ្នែកជាច្រើនមិនទាន់បញ្ចប់ជាផ្លូវការនៅឡើយទេ។ បច្ចុប្បន្នផ្លូវហាយវេ Pan-American មិនត្រូវបានតភ្ជាប់ទាំងស្រុងទេ ហើយវាមិនអាចទៅរួចទេក្នុងការបើកបរប្រវែងទាំងមូលរបស់វា។ កន្លងទៅសហរដ្ឋអាមេរិកធ្លាប់បានសន្យាថានឹងផ្តល់មូលនិធិភាគច្រើនដើម្បីសាងសង់ផ្នែកនៃផ្លូវហាយវេ Pan-American បន្ថែមទៀត ប៉ុន្តែផែនការនេះបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសកម្មជនបរិស្ថាន ដោយសារតែមានការព្រួយបារម្ភថាវានឹងជាគ្រោះមហន្តរាយសម្រាប់អេកូឡូស៊ី ភាពចម្រុះ និងសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់។ លើសពីនោះ តំបន់នេះតែងតែមានកងជីវពលប្រដាប់អាវុធ ក្រុមក្មេងទំនើង និងអ្នកជួញដូរគ្រឿងញៀនជាញឹកញាប់ ដែលធ្វើឱ្យវាក្លាយជាកន្លែងគ្រោះថ្នាក់ខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAaj8kPx0TvRI-fQNJtfI5_C8_50xsRGjNQKf2xqSC8jlgmYhy9-843xo39k-VLiL832t_IQ9r2hHqfnAagaaZ3W2cEY2wXHO49cdRQ8l0FvcHVq6b0wmO5QUkwmpWHLKdlrNPyQQYd8WMDmzT7MGlNKsiIEthXh-W6rt5HvUwmw89_dt__sT1CTRHm2M/s1024/5536552088_35a869ba64_b.jpg

ទោះបីជាមានការរំខានបែបនេះក៏ដោយ ក៏ផ្លូវហាយវ៉េ Pan-American នៅតែរក្សាកំណត់ត្រាពិភពលោក Guinness សម្រាប់ “ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោក”។ រីឯចំណាត់ថ្នាក់លេខ ២ វិញបានទៅលើផ្លូវហាយវេ Trans-Asia 1 (AH1) ដែលជាផ្លូវវែងបំផុត មានប្រវែង ២០,៥៥៧ គីឡូម៉ែត្រពីរដ្ឋធានីតូក្យូរបស់ជប៉ុនទៅកាន់ព្រំដែនទួរគី-ប៊ុលហ្គារី ឆ្លងកាត់កូរ៉េ ចិន ភាគអាគ្នេយ៍ និងអាស៊ី បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលីក៏ជាប់ចំណាត់ថ្នាក់លេខ ៣ ជាផ្លូវវែងជាងគេបំផុតលើលោកផងដែរ ជាមួយចម្ងាយ ១៤,៥០០ គីឡូម៉ែត្រ។ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលី គឺជាផ្លូវដែលអាចបើកបរបានពេញលេញ ដោយរចនាសម្ព័ន្ធនេះទទួលបានកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ “ផ្លូវបន្តវែងបំផុត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyDxPWMX1B7GaGU1dqMR8wLOjFlW1ZePd_cbmRXHL3vrmBrk2OUS2nHPpxHXoPfZ2vUPFmeRt1gXIQgdvXzwLI_S59PUy1YofzSAFruNexuRgr_KGTV_C-oIOjoGVDjXDejuPU17YG_mO2B4VcKe_Hf9P9zp-BciGElhirB-JON0_JKZBy-jDTRxuTjk4/s871/pan_american_hwy_part1.jpg

កំហុសបច្ចេកទេសលើអាកាសរបស់យន្តហោះ បណ្តាលឱ្យអ្នកដំណើររងរបួសជាង៥០នាក់

0

ប្រទេសនូវែលសេឡង់ ៖ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានជួបបញ្ហាបច្ចេកទេស ពេលយន្តហោះនេះកំពុងធ្វើដំណើរចាកចេញពីទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុងអូកឡិន ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ហេតុការណ៍នេះបានធ្វើឱ្យយន្តហោះកន្ត្រាក់យ៉ាងខ្លាំង ហើយយន្តហោះបានធ្លាក់ចុះមកក្រោមបន្តិច ដែលបណ្តាលឱ្យអ្នកដំណើរខ្ទាតមកប៉ះនឹងផ្នែកខាងលើ រងរបួសជាង៥០នាក់ ។https://media.rnztools.nz/rnz/image/upload/s--KRq62icD--/ar_16:10,c_fill,f_auto,g_auto,q_auto,w_1050/v1710145613/4KTGWJ9_LATAM_flight_1_jpg

ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កំហុសផ្នែកបច្ចេកទេសបានកើតឡើងក្នុងអំឡុងពេលយន្តហោះ Boeing Dreamliner ជើងហោះហើរលេខ LA800 កំពុងធ្វើដំណើរបណ្តាលឱ្យកើតការបម្លាស់ទីយ៉ាងខ្លាំង ។ ក្រុមហ៊ុននេះក៏បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ខុសប្រក្រតី ប៉ុន្តែពួកគេពុំបានបញ្ជាក់លម្អិតថា មានអ្វីកើតឡើងច្បាស់លាស់ទេ ។https://www.bnnbloomberg.ca/polopoly_fs/1.2045048!/fileimage/httpImage/image.jpg_gen/derivatives/landscape_620/a-latam-airlines-aircraft-taxis-on-the-tarmac-of-arturo-merino-benitez-international-airport-scl-in-santiago-chile-on-friday-may-5-2023-latam-airlines-group-will-seek-to-re-list-its-american-depositary-receipts-on-the-new-york-stock-exchange-this-year-after-they-were-suspended-during-the-bankruptcy-photographer-cristobal-olivares-bloomberg.jpg

នៅទីបំផុត ជើងហោះហើរលេខ LA800 បានធ្វើដំណើរមកដល់អាកាសយានដ្ឋាននៅទីក្រុងអូកឡិន ប្រទេសនូវែលសេឡង់ តាមការកំណត់ ។ នៅអាកាសយានដ្ឋាន មានរថយន្តពេទ្យជាច្រើនគ្រឿងបានមករង់ចាំទទួលអ្នកដំណើររងរបួសប្រមាណ៥០នាក់ រួមទាំងបុគ្គលិកបម្រើការក្នុងយន្តហោះ ចំនួន៣នាក់ទៀត ។ ក្នុងចំណោមអ្នករងរបួសទាំងនេះ មានអ្នកដំណើរម្នាក់រងរបួសធ្ងន់ រីឯអ្នកដំណើរផ្សេងទៀតរងរបួសស្រាល ។https://www.nzherald.co.nz/resizer/MTfUaCui2KClZGFoEniFbkZY4UQ=/1200x675/smart/filters:quality(70)/cloudfront-ap-southeast-2.images.arcpublishing.com/nzme/HNGT33NQNJAK5JHPGUSFHJKSGU.jpg

អ្នកដំណើរជាច្រើននាក់បាននិយាយមកកាន់សារព័ត៌មាននូវែលសេឡង់ថា នៅពេលយន្តហោះកំពុងតែហោះខ្ពស់ ស្រាប់តែវាធ្លាក់ចុះមកក្រោមយ៉ាងខ្លាំង ហើយធ្វើឱ្យអ្នកដំណើរដែលមិនបានពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពខ្ទាតទៅប៉ះផ្នែកខាងលើរហូតដល់រងរបួស ។ រីឯអ្នកដំណើរផ្សេងទៀតភ័យខ្លាចយ៉ាងខ្លាំងក្រោយពីជួបហេតុការណ៍នេះ ហើយពួកគេបានផ្តាំទៅអ្នកជិះយន្តហោះថា ត្រូវតែពាក់ខ្សែក្រវ៉ាត់ជានិច្ចដើម្បីការពារសុវត្ថិភាព ពីព្រោះគ្រោះថ្នាក់ផ្សេងៗអាចកើតឡើងគ្រប់ពេលវេលា ៕

មិនធម្មតា! ជប៉ុនបង្កើតវិធីសាស្រ្តថ្មីដើម្បីស្តារសមត្ថភាពថ្មខូចៗឱ្យដំណើរការឡើងវិញ

0

ជប៉ុន៖ អ្នកវិទ្យាសាស្ត្រជប៉ុន បានបង្កើតវិធីសាស្ត្រថ្មីមួយដើម្បីស្តារសមត្ថភាពថ្មលីចូម-អ៊ីយ៉ុងដែលខូចគុណភាព ឱ្យត្រឡប់មកដំណើរការឡើងវិញ តាមរយៈការចាក់បញ្ចូលកោសិការបស់ថ្មជាមួយនឹងសារធាតុគីមី រហូតដល់ ៨០ ភាគរយនៃសមត្ថភាពដើមរបស់វា។

អាគុយលីចូម-អ៊ីយ៉ុង គឺជាប្រភេទថ្មសាកដែលពេញនិយមបំផុត ដែលផ្តល់ថាមពលសម្រាប់យានជំនិះ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជារថយន្តអគ្គិសនី កុំព្យូទ័រយួរដៃ និងស្មាតហ្វូនជាដើម។ ប៉ុន្តែយូរៗទៅ ថ្មទាំងនេះនឹងបាត់បង់សមត្ថភាព ដោយសារវដ្តនៃការសាកថ្មច្រើនដង ដែលធ្វើឱ្យពួកវាបាត់បង់ភាគល្អិតដែលសាក ឬអ៊ីយ៉ុងដែលជួយរក្សាទុក និងបញ្ចេញថាមពលនៅក្នុងថ្ម។https://content.instructables.com/FW9/HCXH/JGR21L6J/FW9HCXHJGR21L6J.jpg?auto=webp

ទោះជាយ៉ាងណាក៏ដោយ បើយោងតាម Market Screener កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកជំនាញនៅមន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កណ្តាលរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងប្រទេសជប៉ុនបានរកឃើញវិធីថ្មីមួយដើម្បីបំពេញបន្ថែមអ៊ីយ៉ុងទាំងនេះ និងស្ដារឡើងវិញនូវសមត្ថភាពដើមរបស់ថ្មយ៉ាងសំខាន់។ ជាពិសេស ពួកគេបានចាក់សារធាតុពិសេសមួយហៅថា សារធាតុស្តារឡើងវិញទៅក្នុងថ្ម។

សារធាតុនេះបង្កឱ្យមានប្រតិកម្មគីមីដែលផលិតអេឡិចត្រុង និងអ៊ីយ៉ុងលីចូមកាន់តែច្រើន ដែលវាជាភាគល្អិតសាកថ្មពីរប្រភេទ ជួយឱ្យថ្មផ្ទុកថាមពលកាន់តែច្រើន។ ដោយការបន្ថែមភាគល្អិតទាំងនេះ ក្រុមស្រាវជ្រាវអាចបញ្ច្រាសដំណើរការខូចទ្រង់ទ្រាយរបស់ថ្ម និងស្ដារឡើងវិញ ៨០% នៃសមត្ថភាពដើមរបស់វា ហើយថ្មដែលបានស្ដារឡើងវិញនឹងអាចរក្សាដំណើរការបានរហូតដល់ ១០០ វដ្តនៃការបញ្ចូលថ្ម។https://d3bze35mkjv6a3.cloudfront.net/news-content/0cd0e26b-28f3-4e57-9d93-6b035aef1bc4/76206bfcbb2bce831dacbf27c0c514ae34248e7d.webp

ក្រុមស្រាវជ្រាវក៏បានសាកល្បងវិធីសាស្ត្រថ្មីនេះទៅលើប្រភេទថ្មជាច្រើនប្រភេទ ទាំងធំ និងតូច រួមទាំងថ្មដែលប្រើសម្រាប់រថយន្តផងដែរ។ លោក Nobuhiro Ogihara អ្នកវិទ្យាសាស្ត្រនាំមុខគេនៃការសិក្សាបាននិយាយថា “ឥទ្ធិពលត្រូវបានផ្ទៀងផ្ទាត់មិនត្រឹមតែជាមួយថ្មតូចៗនៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយថ្មធំដែលប្រើក្នុងរថយន្តផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitAlRu8O8LiTjlfbTMETA16PuOnKEMdt6TC30d-9RSfNXHrUd8oRwUbCc0Du0k_EnFar4UwzemO4xUyoPgCRdKkqLCRkw92qFUVjfmyR3uqwEMkf9q7uPym95k8elWEjC90G2YdzlRcSkDaSeJUcZUYf7_zNBZVzGjsNSsmxyU347yKRNGLq_L9OZOCJQ/s1020/photo_2024-03-12_09-06-12.jpg

វិធីសាស្រ្តថ្មីនេះអាចពន្យារអាយុជីវិតរបស់អាគុយលីចូម-អ៊ីយ៉ុង ដែលអនុញ្ញាតឱ្យពួកវាប្រើឡើងវិញក្នុងរថយន្តអគ្គិសនី ឬឧបករណ៍ផ្សេងទៀត ជំនួសឱ្យការបោះចោល ឬឆ្លងកាត់ដំណើរការបំបែក និងកែច្នៃដ៏ស្មុគស្មាញ។ នេះជួយសន្សំសំចៃថ្លៃដើម និងធនធាន ខណៈពេលដែលការពារបរិស្ថាន ដោយសារថ្មលីចូម-អ៊ីយ៉ុងមានផ្ទុកលោហធាតុកម្រដូចជា cobalt និងនីកែល ដែលជារឿយៗត្រូវបានជីកយករ៉ែក្នុងវិធីដែលមិនស្ថិតស្ថេរ។

ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រថ្មីនេះមិនអាចអនុវត្តបានចំពោះប្រភេទថ្មដែលខូចទ្រង់ទ្រាយទាំងអស់នោះទេ ប៉ុន្តែវាមានប្រសិទ្ធភាពសម្រាប់តែថ្មដែលបាត់បង់អ៊ីយ៉ុងដោយសារតែការសាកថ្មម្តងហើយម្តងទៀតប៉ុណ្ណោះ។ មិនមែនសម្រាប់ថ្មដែលមានការខូចខាតរចនាសម្ព័ន្ធ ឬទម្រង់នៃការរិចរិលផ្សេងទៀតនោះទេ លើសពីនេះវិធីសាស្រ្តនៃការធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីស្ថានភាពថ្មគឺត្រូវការជាចាំបាច់ ដើម្បីសម្រេចថាតើពួកវាស័ក្តិសមសម្រាប់ការចាក់ថ្នាំគីមីដែរឬទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYuqduoYmzsgM_Xrr8GG2UzGM4vArHUEP1S2xp36jtOrzrO4mIVdiGjrlEdDGWiVSnQHl8BBOX3bvnCinMjoggmjJ0Kq06TK6BxfI1wGy26L4ppIc2pFRK1WZ0bYUMPzk5-wx96BCL1nKEzzca4tPQGGeJ1a3svh5WILY07_2JYgUvM1IW0briMkOYevY/s1280/photo_2024-03-12_09-07-02.jpg

សំណាងពិតជាមានមែន! ទិញត្រីទៅធ្វើម្ហូប ស្រាប់តែវះពោះត្រី បានវត្ថុមានតម្លៃ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុរសម្នាក់បានទិញត្រីមកពីផ្សារ ហើយគាត់ក៏បានវះពោះត្រីបម្រុងធ្វើម្ហូប ស្រាប់តែឃើញដុំថ្មតូចៗនៅក្នុងនោះ ។ គាត់នឹកស្មានថា អាជីវករលក់ត្រីលួចញាត់ដុំថ្មចូលពោះត្រី ប៉ុន្តែនៅពេលគាត់ពិនិត្យឱ្យច្បាស់ ស្រាប់តែគាត់សប្បាយចិត្តមួយរំពេច ព្រោះការពិត វាជាវត្ថុដ៏មានតម្លៃ ។

គេហទំព័រ docnhanh បានចុះផ្សាយពីរឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ Jerry អាយុ៤៣ឆ្នាំ ដែលបច្ចុប្បន្ននេះ គាត់រស់នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ថា គាត់ជាបុរសម្នាក់ដែលមានសំណាងជាងគេ ដោយសារតែគាត់បានឃើញវត្ថុដ៏មានតម្លៃនៅក្នុងពោះត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFzIIW1O8vxiJ51_uyLGMGWTBEMHFqqPCaawRQ9aiZCaJtu2Z9aNghYgqZbBawWsPfl-jxjclzcPbRbJ_XdDFXJ7tVAB4DqeiBnguWnuZ0pkeYMTLHrATEXQYEBhjoC0H9kf4TFNl9yciQad5pHJo5A49PoDXfxm-xbYp55rqpK-eV5AvpOjHNgXqZlBs/s640/1631526809-569-thumbnail-width640height480.jpg

សារព័ត៌មានបរទេសរាយការណ៍ថា លោក Jerry បានទិញត្រីមកពីផ្សារ ហើយនៅពេលគាត់យកត្រីមកផ្ទះដើម្បីធ្វើម្ហូប ស្រាប់តែគាត់ចម្លែកចិត្តយ៉ាងខ្លាំង ពីព្រោះមានអ្វីរឹងៗនៅក្នុងពោះត្រី ។ នៅពេលគាត់វះពោះត្រីឃើញថា វាស្រដៀងគ្នានឹងដុំថ្មដែរ ហើយមានច្រើនដុំទៀតផង ។

ពីដំបូង គាត់មានអារម្មណ៍ខឹងខ្លាំងណាស់ ពីព្រោះគិតថា វាជាល្បិចកលរបស់អាជីវករដើម្បីធ្វើឱ្យត្រីកាន់តែមានទម្ងន់ធ្ងន់ និងអាចលក់ត្រីឱ្យអតិថិជនក្នុងតម្លៃខ្ពស់ ។ ប៉ុន្តែពេលគាត់យកដុំថ្មតូចៗទាំងនេះមកពិនិត្យមើលឱ្យច្បាស់លាស់ទើបដឹងថា វាមិនដូចអ្វីដែលគាត់គិតនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKpZf7nnLk5SXaZW4bgBsUx1UPPHMRRwuQ10YYrsXtRRafOWEglgtILzaYilSweEFcbfrOmI_kzbUDuUrQpgxngNGpfuyxChkbtcpmpPzb5qOhikHakA2H4SNLXVq6Ceurve8GdQtfpOhM3yaSYFmaZ9iT7IU4uKcxH6n9_tjKKfcyBVB50KxHSqjXokI/s728/photo-1-163130619874511085738.jpg

បើទោះមើលទៅវាដូចថ្មធម្មតាក្តី ប៉ុន្តែវាដូចជាគុជខ្យង និងមានពន្លឺភ្លឺចែងចាំងយ៉ាងស្រស់ស្អាត ទើបធ្វើឱ្យគាត់ចាប់ផ្តើមមានទំនុកចិត្តថា ថ្មទាំងនេះគឺជាគ្រាប់ត្បូងដ៏មានតម្លៃ ។ ក្រោយមក គាត់ក៏បានយកវាទៅឱ្យអ្នកជំនាញជួយពិនិត្យមើល អ្នកជំនាញបញ្ជាក់ថា វាជាត្បូងកណ្តៀង ហើយវាមានតម្លៃថ្លៃ ។ ហេតុនេះ លោក Jerry មានឱកាសប្រមូលប្រាក់ចំណូលយ៉ាងច្រើន ដោយសារតែត្បូងក្នុងពោះត្រី ។

ទោះយ៉ាងណា គេមិនដឹងច្បាស់ថា ហេតុអ្វីបានជាគ្រាប់ត្បូងទាំងនេះទៅនៅក្នុងពោះត្រីទៅវិញ? មនុស្សភាគច្រើនសន្និដ្ឋានថា ត្រី១ក្បាលនេះអាចរស់នៅក្នុងទន្លេដែលសម្បូរទៅដោយសារធាតុរ៉ែ ហើយវាក៏លេបត្បូងមានតម្លៃទាំងនេះទៅក្នុងពោះដោយចៃដន្យ ៕

ពុធ មិថុនា ចេញពីទ្រនំរាមចូលរួមប្រលងចម្រៀងត្រូវគេលើកឡើងថាមិនខុសពី សួ វិចិត្រ ត្រង់ចំណុចនេះ

0

ពុធ មិថុនា បានចាកចេញពីផលិតកម្មរាមរបស់អ្នកនាង ស្រីអូន ដោយតារាចម្រៀងវ័យក្មេងរូបនេះសម្រេចចិត្តបោះជំហានថ្មីចូលរួមកម្មវិធីប្រកួតប្រជែងរបស់ស្ថានីយទូរទស្សន៍ហង្សមាស។ ការបង្ហាញខ្លួនរបស់តារាចម្រៀងរូបនេះត្រូវបានហ្វេនៗលោកគាំទ្រយ៉ាងច្រើន ប៉ុន្តែក្នុងនោះក៏មានមតិលើកឡើងដែរថា ពុធ មិថុនា ល្បីខ្លាំងហើយមកប្រកួតមិនខុសពី សួ វិចិត្រ ឡើយ។

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 ក្នុងសប្តាហ៍ទី២ តារាចម្រៀង ពុធ មិថុនា បានបង្ហាញខ្លួនជាបេក្ខភាពម្នាក់ដោយបានជ្រើសរើសបទចម្រៀងមានចំណងជើងថា « Love Alone» ពីសំនៀងដើម ម៉ម ពេជ្ជរិទ្ធ និង កៅ ពន្លឺ ។ ការបង្ហាញរបស់លោកធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនរួមទាំងគណៈកម្មការផង ដោយសារតែ ពុធ មិថុនា ជាតារាចម្រៀងស្រាប់។ គណៈកម្មការលោក ឆន សុវណ្ណារាជ ក៏បានចោទសួរ ពុធ មិថុនា ដូចគ្នាពីមូលហេតុនៃការចូលរួមប្រកួតប្រជែងរបស់គេ។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/341677237_130822493298769_3254114004969795171_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=0K31uhbuacwAX9nvYq6&_nc_ht=scontent.fpnh1-1.fna&oh=00_AfDhYuedq4VZtFggIpjPyQ8gJr41QhpxlcKlb-uS5ADFwg&oe=65F43165បេក្ខជន ពុធ មិថុនា បានឆ្លើយតបថា ក្នុងឆ្នាំ២០២៤ រូបគេចង់ដើរលើវិថីថ្មី ទទួលបានបទពិសោធថ្មីៗបន្ថែមទៀតឱ្យកាន់តែច្រើន។ លោក ឆន សុវណ្ណារាជ ក៏បានលើកឡើងដែរថា ដ្បិតនៅខាងក្រៅលោកបានជួប មិថុនាជាច្រើនដងក្តី ប៉ុន្តែមានការបែងចែកច្បាស់លាស់ក្នុងកម្មវិធីប្រកួតគឺផ្សេង និងស្គាល់គ្នាក្នុងនាមជាសិស្សច្បងសិស្សប្អូនផ្សេង។ ជាលទ្ធផលនៃការប្រកួត ពុធ មិថុនា អាចបន្តទៅវគ្គក្រោយបានដោយគណៈកម្មការទាំង៤រួមមានអ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណារាជ អ្នកនាង សួស វីសា និងកញ្ញា ផន ស្រីខួច សម្រេចចិត្តឱ្យ មិថុនា បន្តទៅមុខទៀត។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/393587835_910148293808729_1083267520837697150_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=pN6aU5_KBa0AX9fCOE5&_nc_ht=scontent.fpnh1-1.fna&oh=00_AfBVzYIHlskUvKgUYYc53Q-xeOHXV5y3aPl22cj7RsJThg&oe=65F58D0A

បេក្ខជនជើងខ្លាំងដែលមានអាជីពជាតារាចម្រៀងស្រាប់នេះត្រូវបានហ្វេនៗលោកបង្ហាញការគាំទ្រផ្តល់កម្លាំងចិត្តដូចគ្នា ព្រោះទស្សនិកជនមួយចំនួនធំបានស្គាល់ ពុធ មិថុនា រួមមកហើយដោយរយៈពេលកន្លងមកនេះលោកមានប្រជាប្រិយភាពតាមរយៈបទ Cover រហូតក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មរាម មានបទចម្រៀងផ្ទាល់ខ្លួនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdVWvm2-gEkaabbBGDvd95Jk6hN0Ubsf4fxMA0f0nHWUt4-O_vHOO00pcXhnKXagedypyEOQ41ai9W-nzqh6DOnlMjVWzcORAU9rVg8ovfr66N5eLSPOOSlGaJgA833lGvR6nFNbAt6PG0Ogys_kPQwTv13l8tNG3IvbmAlKU7lRj2SGp4GyKXrECMx9M/s2000/image_2024-03-11_14-29-34.png

ទោះជាយ៉ាងណា ការចូលរួមប្រកួតរបស់ ពុធ មិថុនា ក្នុងកម្មវិធីមួយនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិដែរថា «ល្បីខ្លាំងហើយនៅតែប្រលងមិនខុសពី សួ វិចិត្រទេ»។ គេចាំបានថា តារាចម្រៀង សួ វិចិត្រ មុនក្លាយជាម្ចាស់ពានកម្មវិធី Beat The Best រដូវកាលទី១លោកគឺអ្នកចម្រៀង Cover នៅលើបណ្តាញសង្គមដ៏ល្បីល្បាញម្នាក់មានអ្នកគាំទ្រយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIadFRhlG9N0P0FPg7XlIXTkRmZWC7z6LoZ4P9VrORJIIxOZ7_iRaxemR50f10LSZQZKQ3G0blQCEL9Lu5vqgE38XoztLhgwzsXaYO_RlHy5jEfbWaLpzxsY3WZWL2LDgVqO5pMq5q27rG4bSs_PSaoVExfjZDb8GQkw6VewLCKJO6W36zUIgfLalrOCo/s2048/image_2024-03-11_14-29-45%20(2).pngយ៉ាងណាមិញ ទោះបីជាមានការលើកឡើងដូចនេះល្បីហើយនៅតែមកចូលរួមប្រកួតក្តី ពុធ មិថុនា ក៏ត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជើងខ្លាំងជាច្រើនរូបផ្សេងទៀតដើម្បីដណ្តើមយកលេខ១ពីកម្មវិធីផងដែរ៕

ចម្រើនព្រះជន្ម១២ព្រះវស្សា ព្រះនាងតូច ជេនណា រំលេចព្រះកាយយ៉ាងស្រស់ស្អាតក្នុងឈុតច្នៃថ្មីនិងបង្កប់អត្ថន័យមួយនេះ

0

ក្នុងឱកាសចម្រើនព្រះជន្មព្រះនាងតូចនរោត្តម ជេនណា ១២ព្រះវស្សា អ្នកបង្កើតមាតិកាល្បីឈ្មោះ ឆម ស្រីផាច បានស្កាត់ពីបន្ទាយមានជ័យឡើងមករាជធានីភ្នំពេញដើម្បីចូលរួមអបអរខួបកំណើតទ្រង់។ ជាមួយគ្នានេះ ព្រះនាងតូច បានរំលេចព្រះកាយដ៏ស្រស់ស្អាតក្នុងឈុតច្នៃពីផ្កាឈូកប្រាំពីរទងដែលតំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ។ លើសពីនេះព្រះនាងតូចក៏បានជូនពរប្រជារាស្រ្តខ្មែរជួបតែសេចក្តីសុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNVLEvubXml3CO5xy5E3E8f6oXqi5lxYiR-H2y_coMOjpS0RThBSWq5_EZJ3TeRCX62rpAJZQJVevGl3PRcVVu0xTlETRUHnSKIkKFA0FXUilykG_S4KdYZlUFxSU095RgzQV6XfLaec97VzeJTfx4R6J9Z5MG2e2AjbArrX9XiVoxcGKmY5Qk_1ZJQWs/s2048/image_2024-03-11_15-28-59%20(2).png

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបភាពដ៏ស្រស់ស្អាត៤សន្លឹកភ្ជាប់ជាមួយខ្លឹមសារថា «រីករាយថ្ងៃរំលឹកកំណើតខ្ញុំ គម្រប់១២ឆ្នាំនៃឆ្នាំ២០២៤។ ឆ្នាំនេះជាឆ្នាំដែលខ្ញុំទទួលបាននូវក្តីរំភើបជាមួយសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលកើតពេញពីបេះដូងរបស់អ្នកទាំងឡាយដែលស្រឡាញ់រាប់អាន និងថែខ្ញុំទាំងអស់។ ពិសេសការគាំទ្រដ៏មហិមាពីសំណាក់ពុកម៉ែបងប្អូនមហាគ្រួសារខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ7uRQOsTSkB5chdX2xU9cnwoEabZbsdYhwDseG3e3vHHrAQgRYCGYvnKpqANGzjIttthoGgs0K_iobReUsVOaPZVXGfFvqzB2dQxq95WoXG3MDNjate7dRITknXVBSAIhHWlUDODF9JoAtPDGmpY0cfrD5LpPpYOffCYXNycD6JFa28_lkkztH2P7abs/s2048/image_2024-03-11_15-28-59.png

ព្រះនាង រៀបរាប់ទៀតថា «យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំសូមបង្ហាញឈុតសម្លៀកបំពាក់ច្នៃថ្មីសម្រាប់អបអរសាទរថ្ងៃរំលឹកកំណើតខ្ញុំ ហើយក៏ចាត់ទុកជាសោភ័ណរូបថ្មីជូនពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ផងដែរ ជាមួយនឹងសេចក្តីស្រឡាញ់របស់ខ្ញុំផ្ញើជូនពុកម៉ែបងប្អូនជិតឆ្ងាយ។ ឈុតមួយនេះច្នៃឡើងពីផ្កាឈូកប្រាំពីរទង តំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ ទ្រង់បានឈានជំហានយាងផ្កាឈូកក៏បានផុសឡើងតាមជំហានទ្រង់ ម្ដងមួយៗ ពេលទ្រង់ចំរើនព្រះជន្មព្រះអង្គបានត្រាស់ដឹងពីផ្លូវព្រះធម៌ ឯព្រះហស្តទ្រង់កាន់ផ្កាឈូកប្រោសព្រំដល់មនុស្សសត្វនៅលើផែនដី»។ ក្នុងឱកាសនេះ ព្រះនាងតូច ក៏បានជូនពរដល់ប្រជាជនខ្មែរឱ្យមានសុខភាពល្អ អាយុយឺនយូរ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ ខណៈមហាជនបានចូលទៅជូនពរទ្រង់ក្នុងឱកាសចម្រើនព្រះជន្មព្រះនាងតូចដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHRlcT08kGDz43CZh41EVOb6YNHnXjjMjGcgwmI2JVwohd7MX7xQ6u_51orn0Vc1-FxDn60BQxAiELOV1DD0zYermc0AI5NxVGa9FmzxP0xVzxZRWtKy8AZEgwSf9FAms1gPYEh-MJMCFK6m0gvLK63cXIC4IkYDuMYtZ_fFxUDxCykvH7U20go-5oog/s2048/image_2024-03-11_15-29-00.png

ព្រះនាងតូច គឺជាសែរាជវង្សមួយអង្គដែលប្រឡូកអាជីពសិល្បៈតាំងពីទ្រង់មានព្រះជន្ម៦ព្រះវស្សា ព្រមទាំងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមិនថាវិស័យកុន ចម្រៀងបុរាណ សម័យ ចង្វាក់ K-Pop គឺទ្រង់អាចធ្វើបានទាំងអស់ពោរពេញដោយទេពកោសល្យទាំងទ្រង់នៅវ័យក្មេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5ha2R59zN6SNgXH1tlyCjvYD23sgGLPIM15TdlEjIJH9DQIkSppfbVYgZYgyWLdUzXHQziBA0Omn52h26xtDBOKapYxtkIhKFv3SWhoa8gIfTwTsJqt1rV-4xAn0pm67YXomj4OEPZjByv8blEWPDCBOno_oumb0iBuAZ3f64zi-bwQWXPzI2agamdo/s2048/image_2024-03-11_15-29-01.png

 

ហេតុអ្វីនៅតាមសណ្ឋាគារមួយចំនួនគ្មានបន្ទប់លេខ ៤២០?

0

តើដឹងឬទេថា សណ្ឋាគារជាច្រើននៅទូទាំងពិភពលោក គ្មានបន្ទប់សម្រាកលេខ ៤២០ ទេ តើវាបណ្តាលមកពីមូលហេតុអ្វី? កាលពីឆ្នាំ១៩៧០ មានព័ត៌មានដ៏ល្បីល្បាញមួយចុះផ្សាយថា កូនសិស្សវិទ្យាល័យ ចំនួន៥នាក់ ដែលគេស្គាល់ថា «The Waldos» រួមមាន ៖ Steve Capper, Dave Reddix, Jeffrey Noel, Larry Schwartz និង Mark Gravitch រៀននៅសាលារៀន San Rafael រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។https://i.redd.it/bjber26i66wy.jpg

កូនសិស្សទាំង៥នាក់នេះ បានលួចណាត់ជួបគ្នានៅវេលាម៉ោង៤និង២០នាទីព្រឹក នៅត្រង់រូបសំណាក Louis Pasteur ដើម្បីស្វែងរកកសិដ្ឋានដាំកញ្ឆាតាមរឿងព្រេងនិទាន ។ ក្រោយមក លេខ ៤២០ បានក្លាយទៅជាលេខសម្ងាត់សម្រាប់អ្នកជក់កញ្ឆា ។

ក្រោយមក រដ្ឋាភិបាលអាមេរិកបានដាក់កញ្ឆាឱ្យស្របច្បាប់ ដោយសារមានការតវ៉ាឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យកញ្ឆាស្របច្បាប់នៅទូទាំងសហរដ្ឋអាមេរិក ដោយគេឃើញមានការប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ និងដុតភ្លើងជក់កញ្ឆាជាមួយគ្នា ។ ពេលនោះ គេបានប្រើប្រាស់លេខ ៤២០ ធ្វើជាលេខសម្ងាត់សកល ហើយគេបានស្គាល់លេខនេះនៅក្នុងបទចម្រៀង, ភាពយន្ត និងក្នុងទម្រង់វប្បធម៌ជាច្រើនទៀត ។ វាក៏ជាប្រភពនៃទិវាកញ្ឆាពិភពលោក (World Cannabis Day) ដែលត្រូវនឹងថ្ងៃទី២០ ខែមេសា ជារៀងរាល់ឆ្នាំ ។https://cherry.img.pmdstatic.net/fit/https.3A.2F.2Fimg.2Egentside.2Eco.2Euk.2Farticle.2Fweird.2Froom-420_8a40dffb9768051f9e96b86432e9660c9de3a030.2Ejpg/640x360/quality/80/thumbnail.jpg

នៅថ្ងៃទិវាកញ្ឆាពិភពលោក គេបានប្រារព្ធពិធីមួយដែលមានការចូលរួមពីអ្នកចូលចិត្តកញ្ឆាជាច្រើននាក់ ។ អ្វីដែលគេប្រទះឃើញញឹកញាប់បំផុត គឺអ្នកចូលចិត្តកញ្ឆាបានប្រមូលផ្តុំគ្នាជក់កញ្ឆានៅតាមសណ្ឋាគារ និងកក់បន្ទប់លេខ ៤២០ ឬមានការលួចស្លាកលេខបន្ទប់ ៤២០ យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ទៀតផង ។ ហេតុនេះ សណ្ឋាគារជាច្រើនបានផ្អាកដាក់លេខបន្ទប់ ៤២០ ដោយសារវាមានបញ្ហាច្រើន ។

ជាក់ស្តែង សណ្ឋាគារមួយនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដែលបានអនុញ្ញាតឱ្យភ្ញៀវអាចជក់កញ្ឆាបាន ប៉ុន្តែសណ្ឋាគារនេះបានដាក់លេខបន្ទប់ថា ៤១៩+១ ដើម្បីចៀសវាងមានជនខិលខូចមកលួចស្លាកលេខបន្ទប់ ៤២០ ។https://lh3.googleusercontent.com/proxy/jvw3ZrKERrQ4IODpFo-sS5-y2yoqc7wAkuLND8S_1W2C4f0PIfAXWDVUNXF0Cu-zMfWxWVzfT89wF9w5krw_f8mZF3vKcSNMaSUHIe2odmoKUc8tPy8

គេបានប្រើប្រាស់កញ្ឆាសម្រាប់ធ្វើជាថ្នាំព្យាលបាលផ្នែកវេជ្ជសាស្ត្រ ឬដើម្បីបំបាត់ការឈឺចាប់ ព្រោះនៅក្នុងកញ្ឆាមានសារធាតុ THC (Tetrahydrocannabinol) ឬសារធាតុស្រវឹង ។ ពេលកញ្ឆាជ្រាបចូលក្នុងសួតយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យអ្នកជក់កញ្ឆាមានអារម្មណ៍ថា ស្រាលខ្លួន និងភ្លេចអស់នូវទុក្ខព្រួយទាំងឡាយ ។ ហេតុនេះ កញ្ឆាបានក្លាយជាថ្នាំញៀនដែលទាក់ទាញយុវវ័យយ៉ាងច្រើនឱ្យប្រើប្រាស់ ។

បើទោះជាប្រទេសភាគច្រើនបានហាមឃាត់ការដាំដុះកញ្ឆា, កែច្នៃ, ជក់ និងប្រើប្រាស់កញ្ឆាក្តី ប៉ុន្តែប្រទេសមួយចំនួន ដូចជា ៖ ប្រទេសអ៊ុយរូហ្គាយ, អាមេរិក និងម៉ិកស៊ិក មានបទប្បញ្ញតិ្តដែលធ្វើឱ្យការប្រើប្រាស់កញ្ឆាស្របច្បាប់ក្នុងករណីខ្លះ ៕

កម្មវិធីបុរសបីស្ត្រីរបស់ប៊ូសស្ត្រង បានបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក ហ្គីណេសវើល រីខត

0

Wow ប៊ូសស្ត្រង មិនធម្មតាពិតមែន ខ្មែរពិតជាអាចធ្វើបាន! កម្មវិធីបុរសបីស្ត្រី បានបំបែកកំណត់ត្រា ឯកត្តកម្មពិភពលោក ហ្គីណេសវើល រីខត ដែលមានអ្នកចូលរួមបីស្ត្រីបានច្រើន និងយូរជាងគេបំផុត។
សូមចូលរួមអបអរសាទរព្រះរាជាណាចក្រកម្ពុជាដែលបានបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក ហ្គីណេសវើល រីខត ក្នុងព្រឹត្ដិការណ៍ប៊ូសស្ត្រង ខ្មែរមានក្តីស្រឡាញ់ លើកតម្កើងស្ត្រីខ្មែរ បុរសបីស្ត្រីច្រើនជាងគេបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPUbtAr02W2Vh1BA9auX7VghGMH1RCCTIyLUuhVK49RowRLQx8FtpPh92VVKmlul0mIDI7NswVtF7Em3LxyU7gcMhhccq277QyunoLzHb1fXtv8aThAzLUGMtgbihij9rj0jiROqPJRqY0W_qXLYCUSfeElYnLmMwrKwGGo0X_TT7VltzYVfCTPgmgpVY/s2048/431329310_784942033674139_3726763921886038720_n.jpg
កម្មវិធីរបស់ ប៊ូសស្ត្រងឆ្នាំ២០២៤លើកនេះ ពិតជារំភើបនិងល្អបំផុត ដែលបានជួយលើកដំកើនកិត្តិយសប្រទេសជាតិពិតជារំភើប និងចូលរួមអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ដែលទើបតែបានបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក ហ្គីណេសវើល រីផត កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៤ នៅបរិវេនកោះពេជ្រ ក្នុងព្រិត្តិការដែលបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បុរសបីស្ត្រី ហើយអ្នកដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានឡានខ្លាញ់គោ១គ្រឿងភ្លាមៗ រីឯអ្នកទទួលបានជ័យលាភីលេខ ២ដល់លេខ៣ ក៏ទទួលបានម៉ូតូថ្មី១គ្រឿងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVMRQhUNy6cYqLPbHjLh6bNuBwwhO05LPOrIq3XyhhskKxlK-kGRqI1bYb9DaSsV-OmjvtNC_YX1zLp9p-wZhQBvHkh07QHINaHajld7tTvlHkgaiklyVS0iaqtntQjh_i6jCpdEQ4Oqv2m1hjf4poTkI7ZAQNtkYSJ7ovNOKPqwooCIsGBqB_xr53PME/s2048/431372915_784942117007464_7977393965823706450_n.jpg
សម្រាប់ប្រជារាស្ត្រកម្ពុជាទាំងមូលអ្វីដែលរំភើបរីករាយនិងអបអរសាទរគឺ កម្ពុជាយើង បានជាប់កំណត់ត្រា ឯកត្តកម្មពិភពលោក ហ្គីណេសវើល រីខត ដែលមានអ្នកចូលរួមបីស្រ្តីច្រើន និងបានយូរជាងគេបំផុតលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-U97ZcBHfU_aup8zqKF4-rkNQH5CCOcZGWgSRfx2SLSIqpl2984yLodURToQUoUaavPRKQwak1GIKbJOz9RNtJZEp26cFwLnJEzCD3vCwKDrPEy5lxhoLcmuysJ_DZCnYVmcyP67KHzSHIRcaKGGApGdgJJgKgxR7uDIN4p0HL4aGyoeseFiWwRzEWkI/s2048/431754339_784941880340821_4551201629155371525_n.jpg
សូមបញ្ជាក់ផងដែរថា អ្នកទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីបីស្ត្រីឈ្នះរថយន្ត នៅឆ្នាំ២០២៤នេះ គឺជាអ្នករស់នៅខេត្តកំពត។
ហើយអ្វីដែលកាន់តែអស្ចារ្យគឺ លោកបានបំបែកកំណត់ត្រាឈបីស្ត្រីបានរយៈពេលយូរជាងមុន គឺបីបានរយៈពេល 8h 18’ និង 48” ដែលកាលពីរដូវកាលទីមួយ ឆ្នាំ ២០២៣ បីស្ត្រីបានរយៈពេល 8h 17’ និង 57”។
សូមរំលឹកផងដែរថា កន្លងមក ក្រុមហ៊ុនភេសជ្ជៈ ប៉ូវកំលាំងប៊ូសស្ត្រង តែងតែបង្កើតកម្មវិធីសប្បាយៗ ផ្តល់នូវភាពភាពរីករាយដល់អ្នកចូលរួម និងទស្សនាមិនដែលខកខានឡើយ តែលើកនេះ ពិតជាប្លែកនិងពិសេសលើសមុនៗ ដោយបាននាំមកនូវកិត្តិយសដល់ថ្នាក់ពិភពលោក។ ដោយកម្មវិធីប៊ូសស្ត្រងបីស្ត្រី បានបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក ហ្គីណេសវើល រីខត ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsLQPxX5xYBuw8JrUBJB0NzlAMRaxgwmaFvtmRcYFvlBxepGE6wwrSA2o9peKAziLS76csAuBmZLzC2lRBtvyI4hF0PAmddHtNflL7vCfCM7WdkkTKOvvighZQdzxdssIX0wZSzWUj6Knxo_M6KGPKFVnx0RMev5AnVxdFZwp5ntgGipqR0ubEc_0ldbY/s2048/431622705_784955943672748_5577205049000897569_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wVDQKnIc8XeWaCzC6gu8YQgn20_MQ347Y7Ksxu6SNfNj2WvZZq8ffDLIUz9j688MsktlW58NaRESeXYlPOVEtVdcxqFG5PnOwHo8rT0X7v72i-HGzLNN4Zn_R_x2JGnG67KproPKHS7rNkaR8pUrBCANgQ4bBoHPdtpHVG2HUnyZuHJ3aE33SBl_iAY/s2048/431401825_785074970327512_9104966674598186225_n.jpg