ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ីប្រចាំកោះបាលីបានដាស់តឿនឱ្យភ្ញៀវទេសចរបរទេស ក៏ដូចជាពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់ប្រុងប្រយ័ត្ន និងការពារខ្លួនពីការឆ្លងរាតត្បាតនៃជំងឺគ្រុនឈាម ក្រោយពីចំនួនអ្នកជំងឺគ្រុនឈាមក្នុងខេត្ត និងក្នុងប្រទេសឥណ្ឌូណេស៊ីទាំងមូលកើនឡើងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9YZlHM6lvybR-ergam8xnUWSzgRruAsQqEUwZqcVL80KxCMF2bE8O3jiiARKR8eCFt2iSXUnthw89ABbujp7kC2GezAeB4dlD6VW5qbN9_RfnWCs-A1ZQyGhVFl4_HRAUqvOT3g9GFOioCedMySodgDP9R48f69XZgYkgHXNvMVuc5g9DCxPgu81Dp1k/s1200/Buat_Cover_Web.jpg

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ថា អាជ្ញាធរប្រចាំតំបន់បានស្នើឱ្យភ្ញៀវទេសចរបរទេសទាំងអស់ដែលមកកម្សាន្តនៅកោះបាលី ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងការពារខ្លួនពីការឆ្លងជំងឺគ្រុនឈាម ក្រោយពីចំនួនអ្នកជំងឺគ្រុនឈាមនៅឥណ្ឌូណេស៊ីកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiPhZcbdu_z-6rQZE6S88RgxIM6tfMV4Uxmx1kXxIIoGGn0mhJHc81kXahccE_hwhN0gVfVAM8bsFRH32jHPUhrUubch2DN3VedsMgfB7HDblC4tuor9G6dfbvDHjTRvverwO-3IndHMkFBQqmikjjQrMxE_6rfbDEGOuxoXm_gVSyIL3SrYkSSq3Ew5Y/s1280/photo_2024-04-22_13-07-28%20(2).jpg

លោកស្រី Kusti Ayu Raka Susanti មន្ត្រីនាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺប្រចាំទីភ្នាក់ងារសុខភាពសាធារណៈនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និយាយថា នាពេលបច្ចុប្បន្ន នៅពុំទាន់មានការបង្ខំឱ្យមនុស្សគ្រប់គ្នាចាក់ថ្នាំបង្ការជំងឺគ្រុនឈាមនៅឡើយទេ ។

ទោះយ៉ាងណា មន្ត្រីសុខាភិបាលបានណែនាំឱ្យភ្ញៀវទេសចរបរទេសចាក់ថ្នាំបង្ការជំងឺនេះ ដើម្បីឱ្យពួកគេមានសុខភាពរឹងមាំក្នុងអំឡុងពេលធ្វើដំណើរមកកាន់កោះបាលី ជាពិសេស នៅពេលភ្ញៀវទេសចរបរទេសស្ថិតនៅតំបន់ឆ្លងជំងឺនេះ ។ លោកស្រី Kusti Ayu និយាយថា ៖ «ការណែនាំនេះ ពុំបានផ្តោតទៅលើតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងជនជាតិឥណ្ឌូណេស៊ីគ្រប់រូបដែលរស់នៅលើកោះបាលីផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZzsJwiFi__R7Xi8vEpWK-QN9JTN1MYo-MTYFTPrtX9Bi7XB41lBzzB1xekAGd3eBy0Bq4HIXF_pt5oDJMW4KLQS5HPUdFe0gz9Jb8-Fa26bs9vQtR82qtM7PHJU9_Kn4yDUxY-HxL9bEn5gydhfeF9lmS5o4wiTXJYc7P4nFeuZX9JV6_rg79dBA_g0Y/s1280/photo_2024-04-22_13-07-28.jpg

នៅខែមេសា ឆ្នាំ២០២៤ ប្រទេសឥណ្ឌូណេស៊ីព្រួយបារម្ភអំពីការឆ្លងរាតត្បាតនៃជំងឺគ្រុនឈាមក្នុងតំបន់មួយចំនួន ក្រោយពីចំនួនអ្នកឆ្លងជំងឺនេះនៅទូទាំងប្រទេសឥណ្ឌូណេស៊ីកើនឡើងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDIsO5403z1YR56p-lWNZcKu9DEjGS3KZP2DacfE7qDsMAOmO_OnnotB3aCLu-OFakSJXdkJiOWA8cpbSXvWDUz2lpfWWVBQzMN92y3DWykDv_UmMcVUQvqutA5o8uDfXb9o9KcDRPZhnjBnW7mM3kGm61s0WX4opSABglxX-pumiaMpnqWIVYRY-l4wY/s1778/Where-to-Stay-in-Bali-A-guide-for-First-Timers.jpg

ទោះយ៉ាងណា អាជ្ញាធរឥណ្ឌូណេស៊ីប្រចាំតំបន់ពុំទាន់មានទិន្នន័យបញ្ជាក់ពីចំនួនភ្ញៀវទេសចរនៅកោះបាលីឆ្លងជំងឺគ្រុនឈាមទេ ប៉ុន្តែអត្រាឆ្លងជំងឺគ្រុនឈាមសរុបក្នុងខេត្តមានកម្រិតខ្ពស់ ។ បើគិតចាប់ពីមីនា ដល់ខែមេសា ឆ្នាំ២០២៤ អ្នកជំងឺគ្រុនឈាមនៅកោះបាលី ស្មើរហូតដល់៤.១៧៧នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះ ចំនួន៥នាក់ ៕