Home ព័ត៌មានអន្តរជាតិ ពិពណ៌ខ្សាច់ដ៏ធំអស្ចារ្យរបស់ពិភពលោក ដាក់តាំងបង្ហាញសុទ្ធតែសំណង់អច្ឆរិយៈនិងបុគ្គលល្បីៗ នៅចុងខែឧសភានេះ!

ពិពណ៌ខ្សាច់ដ៏ធំអស្ចារ្យរបស់ពិភពលោក ដាក់តាំងបង្ហាញសុទ្ធតែសំណង់អច្ឆរិយៈនិងបុគ្គលល្បីៗ នៅចុងខែឧសភានេះ!

63
0

មហោស្រពខ្សាច់ ដែលគេហៅថា ពិធីបុណ្យ Haeundae តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅលើឆ្នេរខ្សាច់ ទីក្រុងជាប់មាត់សមុទ្រមួយកន្លែងនៃប្រទេសកូរ៉េខាងត្បូង ដែលនឹងមានដាក់តាំងបង្ហាញរូបចម្លាក់ខ្សាច់របស់បុគ្គលល្បីៗនិងសំណង់អច្ឆរិយៈនានាទូទាំងពិភពលោក ក្នុងនោះក៏មានប្រាសាទអង្គរវត្តរបស់ខ្មែរផងដែរ។ ចំពោះឆ្នាំ២០២៤នេះ ពិធីបុណ្យខ្សាច់ Haeundae នឹងប្រារព្ធឡើងនៅថ្ងៃទី ២៤ ដល់២៧ ខែឧសភាឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixFNHhTpW6gChc0MgNwgVPpl00YHFDmhzjMyMrnGXoxLU6AlEj4PUkFvpJ8qq9lVKETniHUCc4Lmz_zlHTN2eHgIaVTzc1VJccdqvdWbByQOXXA1l9DndxzgXkD1p1qS2lMFu4zdldJ2CI0T8t1lugAIEXPcoHk1V0wVHD1ShBodiNcUGRci7WnY6oUVM/s960/photo_2024-04-22_11-08-07.jpg

ពិធីបុណ្យខ្សាច់ Haeundae Sand Festival ដែលមានទីតាំងនៅតាមបណ្តោយឆ្នេរ Haeundae ទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ ពិធីបុណ្យនេះ ត្រូវបានគេប្រារព្ធឡើងតាំងពីឆ្នាំ ២០០៣មកម្លេះ ហើយឥឡូវនេះត្រូវបានគេចាត់ទុកថាជាពិធីបុណ្យខ្សាច់ដ៏ធំបំផុតមួយរបស់ពិភពលោក។ វាគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ មិនគួរមើលរំលងចំពោះអ្នកដែលស្រលាញ់ខាងសិល្បៈ ការតាំងពិព័ណ៍ មាត់សមុទ្រ និងឆ្នេរខ្សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBNaWpLcZD9Mm7a0eJPYBjNpyoL3_EVYm9bD99eJ5_9ULPoW8jO6gcczWM5B1R6OSBE-RtzxdZJiIEYdKoUcWbwjgYo-bvAGkJ0xHD0FgPsYfzNCJuuN2GxGmBBHZaGUNvHu2SCprXi2QqYJ3Dg0yk33H9n_R6UsO0DN5q1_eUO2OV4L8fUOoxG5K-BV4/s1280/photo_2024-04-22_11-08-08.jpg

តាមរយៈព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ គឺបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ ព្រោះតែវាជាទិដ្ឋភាពដ៏ពិសេសមួយកម្របានឃើញនិងអមជាមួយនឹងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនិងទឹកសមុទ្រដ៏ខៀវស្រងាត់ថ្លាឆ្វង់របស់ប្រទេស។ ជាមួយគ្នានេះ វិចិត្រករល្បីៗជាច្រើនប្រទេសនឹងមកបង្ហាញខ្លួនបញ្ចេញស្នាដៃឆ្លាក់រូបចម្លាក់ដ៏ពិបាកនិងគួរឲ្យស្ងើចសរសើរនៅលើវាលខ្សាច់ Haeundae នេះ ។ រូបចម្លាក់ទាំងនោះទៀតសោតជារឿយៗគឺមានទំហំធំ និងមានកំពស់រាប់សិបម៉ែត្រ ហើយចំណាយពេលជាច្រើនថ្ងៃដើម្បីបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZdH0lsVS_2rfqea_l0ML9wNt9MfEX6QO2dDpKGV1uXniGPcFmZrPI8zcPUQPb4cXGxvQopP8lCM7FiPW6FE-yzhy0mpuZAzyh9ScD7ddn4J0LpmUd2ftRMbo3g057WyoWPsmslMlb6_cxyd7klC-Bl2-i5dUYe9aOdd59MgABrknoR7jRn6qftUSAxTE/s960/photo_2024-04-22_11-08-11.jpg

ក្រៅតែពីការដាក់បង្ហាញនូវចម្លាក់ប្រណិតៗលើឆ្នេរខ្សាច់ហើយ អ្វីដែលជាការទាក់ទាញសម្រាប់ពិធីបុណ្យមួយនេះគឺនឹងការប្រគុំតន្រ្តីនិងការសម្តែងនានា ដែលមានការអញ្ជើញចូលរួមពីសិល្បៈករ សិល្បៈការនីមកពីទូទាំងពិភពលោកផងដែរ ដើម្បីញាំងឲ្យបរិយាកាសកាន់តែមានភាពសប្បាយរីករាយ។ បន្ថែមពីនេះ ក៏រួមមាននូវសកម្មភាពសប្បាយៗជាច្រើនទៀតដូចជាការពិព័ណ៌អាហារគ្រប់មុខទាំងម្ហូបប្រពៃណីកូរ៉េនិងម្ហូបអន្តរជាតិ ហាងស្រានិងភេសជ្ជៈ និងការប្រឡងប្រជែងនានាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR_5Ioh31cYkaP7lOt9HmH4uiboxxtbxukF1pF60l3nG_NgBk1nuP_3H0_skrjFNZbtWylVUKQ27dhYKVu3AbcFomut3fDORQobC0LeD1vokvKqDFjbyJuVvJ-lVRbFw_sd5extUR8nEA6mzVMZHaY3neZ58BeyCsc2PlOV12wus7ZJQPHa2vvE-Za1ZQ/s960/photo_2024-04-22_11-08-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadmtyNGW1awDC57y5DtaX1g4IFd0vYijESdjpRAgiaf-paDvqLGQc4CYcFx3Rh5LiMBMD3IN9Xhvj95UqQfR3Q556pJm_CyreBUylWnsNRXZbzBTIvPxLpZaqWh8vvqkh-KR8bRlYHql7_UaIAml0vRL8i80jiKwS4wfYLJBK3OOzXLx855iQkzpbMY0/s1200/photo_2024-04-22_11-08-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBWjruG-TgQXibSc2mx4022AZIhgqg1C0-_Y0FOuGjhhM_w6CjpXmOP76b37Dae6-Ec0BovOwr_K7zJHZA4Z4nh99JAiYU-vIRtrwK4j9_PJSSyPW9Ui8yBqUFZTu9jFeDYbtx3GJX3YRFEVM1XnYYrpDOEzY39YI4hjUktrNuHKe55q5vw79_WKbWSyw/s1200/photo_2024-04-22_11-08-16.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwDGKDGl2ohEv10zLYLPYf7C2sLO1OXtUsSG-1ZGTM4_m5PGy1BFpsKu7xxzPz3SbMaSCs9olzXNNeXmtOL9P54igFcpTYXSe7-ZyNd-bQIR9lEncmQkD4Pec5Ut9_PmXXKMO7MvM7GIHp2GWM39vqheCM3ctRbHdsH6YSUfVKuFOeumbt5ITOT2ONOVE/s740/photo_2024-04-22_11-11-59.jpg