យោងតាម QS World University Rankings ដែលជាក្រុមហ៊ុនវិភាគការអប់រំកម្រិតខ្ពស់របស់ពិភពលោក និងជាអង្គការវាយតម្លៃស្តង់ដារសាលា កាលពីពេលថ្មីៗនេះ បានប្រកាសចំណាត់ថ្នាក់នៃសាកលវិទ្យាល័យកំពូលៗទាំង ១០ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មានសម្រាប់ឆ្នាំ ២០២៤។ ដោយជំនាញទាំងនោះភាគច្រើនមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាមួយនឹងតម្លៃសិក្សាជាទូទៅចាប់ពី ៦០,០០០ ដុល្លារឡើងទៅក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSfdzEQ8fvL9Yiv_AnAQmlrqDYJMun_55crBIkj8mwKRneSEJu4qHKBWMkoF8sbpQ_R-5NjwjLEDq7JYxwZNLNU-hlw-f-6CCpHgr-vgE4VHZkbejL5HV13Gi4KhxkHIz2aAj1nWkX-UeYRkvkzzIO36i-9srg-G7wuR761uMa8RZ-dwkrbe0mlduV9PU/s978/photo_2024-04-22_14-23-20.jpg

បើយោងតាមអង្គការនៅក្នុងក្រុមឧស្សាហកម្មវិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យា វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) បានជាប់ចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកជាមួយនឹង ៩៤.៨ ពិន្ទុ។ តាមពីក្រោយដោយសាលាអាមេរិកពីរផ្សេងទៀតគឺសាកលវិទ្យាល័យ Carnegie Mellon និង Stanford ទាំងពីរទទួលបាន ៩៣.២ ពិន្ទុដូចគ្នាដែលសាលាទាំងនេះក៏ជាតំណែងកំពូលទាំងបីកាលពីឆ្នាំមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsYnr-C0_5wsPkihc4uNI9Tiwo6vrK2RHx-cGq_ZNF4UDh8vvihPtH99SYTcTJZKfNhRVGSJPuob1L2DYOTNK1xXE5hx9NrbnVlfFoR5w-j1-Je3zB31MlOPSHak52DCpHRGtSPkFshgcGbzvSle6NC04yYOmOBHAgDS_Bmoa6vmoLPwEHlF-AyYH6jQ/s735/photo_2024-04-22_14-23-21.jpg

រីឯសាកលវិទ្យាល័យ Oxford របស់ប្រទេសអង់គ្លេស គឺជាសាលាដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអឺរ៉ុប ដែលមាន ៩០.៤ ពិន្ទុជាប់ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោក និងសកលវិទ្យាល័យកាលីហ្វ័រញ៉ា Berkeley ជាប់ចំណាត់ថ្នាក់ទី ៥ ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានរក្សាតំណែងទី ៦ ដែលជាសាលាល្អបំផុតនៅអាស៊ីក្នុងវិស័យបណ្តុះបណ្តាលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj7AzI-6Ww_pcIyvZ7sAD4_w5GjrCjQagHFJMuytiMjneludrZQEw0tZk-3R0hSAp2vOjaIZRtNdPcZU1spLMYAlQh3Rl93arndfNQRJ3Wro6IEvFRDBN42XeARHpz0K3ih0wfhFupOqeUOQlNPPPp1s9uLF5B2QYKSNHthpzriufimXl2rrUJ175cyj4/s971/photo_2024-04-22_14-23-30.jpg

ចំណែកឯចំណាត់ថ្នាក់ទី ៧ វិញបានទៅលើសកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិក ជាមួយពិន្ទុ ៨៨.៥ និងសកលវិទ្យាល័យ Cambridge របស់ចក្រភពអង់គ្លេសទទួលបានពិន្ទុ ៨៨.៤ ជាប់ចំណាត់ថ្នាក់លេខ ៨ រួមទាំងសកលវិទ្យាល័យ ETH Zurich នៃប្រទេសស្វីសជាប់ចំណាត់ថ្នាក់ទី ៩ និងសកលវិទ្យាល័យ Nanyang Technological University របស់សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១០ ជាមួយពិន្ទុ ៨៧.៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLBjIHDJJHTf7t73o4q6m_d0fIxq84fHFNTEi_Y-bm6wVyGgTktnwRfBMUiaC6hvuKXTKhVU3wJalzMRPFHWt1kmYO0NkQuaGH7rHnTL0ia4nsLK3FfWh1QPDPd18CIkw1WurovD-W2P0m4wUbiAJ_zWsefILSZxPcGy5CWuthCJBX0QXQKbup_ytpRMs/s735/photo_2024-04-22_14-23-33.jpg

សម្រាប់ថ្លៃសិក្សាសាលាពេញនិយមនៅក្នុងកំពូលទាំង ១០ របស់ពិភពលោកផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មានគឺ ៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលតម្លៃនេះមិនរាប់បញ្ចូលការចំណាយផ្សេងទៀតដូចជា សៀវភៅ ឬការស្នាក់នៅឡើយ។ គួរបញ្ជាក់ដែថា នៅឆ្នាំនេះសាលារៀនចំនួន ៧២២ ផ្សេងទៀតនៅជុំវិញពិភពលោកគឺសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចំណាត់ថ្នាក់ QS ក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLwl5Zait93L02Gli0Z0FLuH5PVwjOvAK0yUlsYdCUvryqGljLQBvYlBaksSNffRl99TEBKavVxMClAyefva6EN_KNOgXRTia2pSy7kLvXke6jri2jwoba4UYv0PXGvl9ZGy1_zoT6a2Tp69p_yG_wLI7_NxZa9Z_h03tAFmUP19gLr_XNVjXgwufzoS8/s620/photo_2024-04-22_14-23-34.jpg

ហេតុនេះហើយ សម្រាប់សាលាដែលមានពិន្ទុខ្ពស់ជាងគេត្រូវបានផ្តល់រង្វាន់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៥ រួមមាន: កេរ្តិ៍ឈ្មោះសិក្សា ការវាយតម្លៃនិយោជក សន្ទស្សន៍ដកស្រង់ក្នុងមួយអត្ថបទ ផលប៉ះពាល់នៃការស្រាវជ្រាវលើសហគមន៍វិទ្យាសាស្ត្រ និងសន្ទស្សន៍បណ្តាញស្រាវជ្រាវអន្តរជាតិ៕