Home ព័ត៌មានអន្តរជាតិ មិនគួរឱ្យជឿ! ភ្នំភ្លើងមួយនៅអង់តាក់ទិកបានបញ្ចេញមាស ៨០ ក្រាមជារៀងរាល់ថ្ងៃ

មិនគួរឱ្យជឿ! ភ្នំភ្លើងមួយនៅអង់តាក់ទិកបានបញ្ចេញមាស ៨០ ក្រាមជារៀងរាល់ថ្ងៃ

111
0

បរទេស៖ ភ្នំភ្លើងខ្ពស់ជាងគេបំផុតមួយរបស់ពិភពលោកនៅអង់តាក់ទិកបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ជាយូរណាស់មកហើយ ដោយសារភ្នំភ្លើងនេះបានបញ្ចេញធូលីមាសដ៏មានតម្លៃ និងឧស្ម័នជាច្រើនប្រភេទជារៀងរាល់ថ្ងៃ នេះបើយោងតាមរបាយការណ៍របស់ New York Post ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg758Ku1CLtUSzGI8aC2CblMr119KoMzolonrunw5GLZlEXJVM8Gc3dBqCGWRzfK8LjNOsjH77wLO08F6XqFznsmuO1bcoZUB5h_ygB3aqF1YJrEDYEvlK3oOtqAnX6mD28yF4OD4tLnB-yBzrQ1nC6haHGDyfe_mRQa9EsCKp9pRnnsNrL5rZBF2ATsWM/s810/ffd5f55ed6565a9ee0f5919d59c2d5ce.jpg
ភ្នំភ្លើង Erebus កម្ពស់ ៣,៧៩៤ ម៉ែត្រដែលជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១៣៨ របស់អង់តាក់ទិក ត្រូវបានគេស្គាល់ថាជាភ្នំភ្លើងបញ្ចេញឧស្ម័នដែលមានផ្ទុកមាសគ្រីស្តាល់ប្រហែល ៨០ ក្រាមក្នុងមួយថ្ងៃ មានតម្លៃជិត ៦,០០០ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzoJjzJjmEnZZjq6sr31Jipbden9O6286f-TQbfiA-Yj53-PkfqZ9aX5zOXdchlfti1S7NgCwOnnNfdQR2RXmz6KGHRkiqwMM-D3G0fm_9fVcwT4_R01iikbNGjlxxPXK27yXKmi5TZyyLkWJ09ukv1HUHeC6QG-aqIds0vXsHxGCw8xHBImNa9vt5f84/s1280/in-volcano.jpg

បើយោងតាមអ្នកជំនាញនៅ New Mexico Institute of Mining and Technology បានពន្យល់ថា មាសអាចមានប្រភពមកពីថ្មភ្នំភ្លើង នៅពេលដែលកម្អែភ្នំភ្លើងកម្ពស់ ៣,៧៩៤ ម៉ែត្របានបញ្ចេញឧស្ម័នក្តៅ ដោយដឹកធូលីមាសចូលទៅក្នុងអាកាស។ ដូច្នេះភ្នំភ្លើង Erebus ត្រូវបានគេគិតថាជាភ្នំភ្លើងសកម្មបំផុតនៅភាគខាងត្បូងរបស់ពិភពលោក។ ទោះជាយ៉ាងណាធូលីមាសនេះគ្រាន់តែជាវត្ថុដ៏មានតម្លៃមួយក្នុងចំណោមវត្ថុជាច្រើនដែលកំពុងត្រូវបានបញ្ចេញចេញពីភ្នំភ្លើង Erebus ។https://images.news18.com/ibnlive/uploads/2024/04/untitled-design-2024-04-18t103537.905-2024-04-0390c25e9834d9b3aff6357006b5c7d5.jpg?impolicy=website&width=640&height=480

លោក Conor Bacon អ្នកស្រាវជ្រាវនៅឯ Earth Observatory នៃសកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក បាននិយាយថា “Erebus… បាននិងកំពុងផ្ទុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៧២ មកម្លេះ” ដោយលោកបានបន្ថែមថា Erebus មានបឹងកម្អែភ្នំភ្លើងមួយនៅលើកំពូលភ្នំរបស់វា។ បឹងកម្អែបែបនេះពិតជាកម្រណាស់ ដោយសារលក្ខខណ្ឌពិសេសចាំបាច់ដើម្បីធានាថាផ្ទៃខាងលើមិនត្រជាក់។https://akm-img-a-in.tosshub.com/sites/visualstory/wp/2024/04/I0000sNQUCVkCR4w.jpeg?size=*:675

Bacon ប៉ាន់ស្មានថា ការរកឃើញធូលីមាសរបស់ភ្នំភ្លើង Erebus ដែលបានបញ្ចេញជារៀងរាល់ថ្ងៃនៅអង់តាក់ទិក គឺបានប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យអចិន្ត្រៃយ៍មួយចំនួនប៉ុណ្ណោះ ដែលភាគច្រើនរួមមានឧបករណ៍វាស់ស្ទង់រញ្ជួយ ដើម្បីរកមើលសកម្មភាពរញ្ជួយដែលទាក់ទងនឹងភ្នំភ្លើង។ ហើយពេលខ្លះទៀត អ្នកស្រាវជ្រាវក៏បានដាក់ពង្រាយបណ្តាញឧបករណ៍យ៉ាងទូលំទូលាយបន្ថែមទៀតដើម្បីធ្វើការសិក្សាឱ្យបានជាក់លាក់ ហើយបានដឹងថាធូលីមាសត្រូវបានគេរកឃើញនៅក្នុងអាកាសជុំវិញតំបន់ភ្នំភ្លើងចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រពីភ្នំ៕