រូបភាពមួយសន្លឹកពិតជាបង្កប់នូវគុណតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានផ្សារភ្ជាប់រវាងមនុស្សទៅនឹងធម្មជាតិ បាននឹងកំពុងល្បីល្បាញទូទាំងពិភពលោក ដោយគេហទំព័រអន្តរជាតិធំៗជាច្រើនបានយកទៅចែករំលែកទូទាំងពិភពលោក អំពីអត្ថប្រយោជន៍នៃដើមឈើមួយដើមសោះ អាចផ្តល់ជាម្លប់ជ្រកយ៉ាងត្រជាក់ដល់មនុស្សរាប់រយនាក់។ រូបភាពនេះទៀតសោត គឺថតនៅលើទឹកដីនៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjClaIAcDTiZYw6j7Ri5B0ynK3y9KyJ6nnm-7ZgeRdym-q6QJ0mPC_MB5HH7Ta7z4cZpALkuJa2VmF4OTXpLwHwkKcs8Notsysq47IZ9NpB-dlaoiiuLXcTGGJKL22UWnGzzVKFXzmlBd0ZsfgjPMDTz3wh2fNVpEPU3qRYPBKrt7JtAN4udTRoN5EqlFM/s960/photo_2024-04-22_11-22-37.jpg

ជាការពិត ដើមឈើគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់គ្រោះធម្មជាតិ ដែលបាននឹងកំពុងគំរាមកំហែងដល់មនុស្សជាតិនិងសត្វទាំងបច្ចុប្បន្ននិងអនាគត។ គុណតម្លៃនៃដើមឈើនីមួយៗគឺជាប្រភពអុកស៊ីសែននៅគ្រប់ដង្ហើមរបស់មនុស្សគ្រប់ៗគ្នា។ វានឹងជួយស្រូបយកកាបូនឌីអុកស៊ីតចេញពីបរិយាកាស ជំនួសមកវិញដោយអុកស៊ីសែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6f630aqEcvjCvfR5ojG6hAxzPUkNU78V3QTiFqYUu_VEUaPMQFCuT_SZSkGEhzbSVbM6xmsFXOPfH_oWMoiLrMkU7n8xcd3VIa35S2G4_eWKDB9rDY7id0s79nn3XWhZQiGjAyWA0mP-VdNkynKWgHZIIiNIojLmNUMh1agwFks2tD43-8MTbzuHje3A/s960/photo_2024-04-22_13-17-48.jpg

បន្ថែមពីនេះ ដើមឈើនឹងជួយកាត់បន្ថយការបំពុលខ្យល់នៅក្នុងទីក្រុង ជាពិសេសគឺផ្សែងអាក្រក់ដែលបានមកពីឧស្សាហកម្មឬយាន្តជំនិះផ្សេងៗ និងទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន។ វាក៏ជួយរក្សាលំនឹងដី ការពារការរអិលបាក់ដី និងជំនន់ទឹកភ្លៀងជាដើម។ កាន់ពិសេសជាងនេះទៅទៀត ដើមឈើគឺជាម្លប់ដ៏ត្រជាក់ ទប់ស្កាត់ពីកាំរស្មី UV ពីពន្លឺព្រះអាទិត្យយ៉ាងមានប្រសិទ្ធភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDbOh0asBZ5M9gNA1SPxVaaDz07FT5i_88wUUuGwqr1r44iCYDfTl29wMSlLmG3AbPmiJoD77fcQybDXWJ-wk6ds81bQbFN4AiloNKiH4UnqjWPg7sFbmiFiMUD_jyiB_DPf1Y_DuGvT_yvbV0k27HmvrTMlMQqVoh8xC0aJd8_BZxf_y9nlvIHRWk70o/s1024/photo_2024-04-22_13-17-50.jpg

យោងតាមការសិក្សាស្រាវជ្រាវ ដើមឈើដែលដាំដុះនៅជុំវិញអគារគឺអាចកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់បាន ៣០% ជាមួយនឹងម្លប់របស់វា ហើយអាចសន្សំសំចៃថាមពលបានពី ២០ ទៅ ៥០%។ ហើយសម្រាប់កម្រិតដែលវាជួយចាប់យកទឹកជំនន់វិញ វាត្រូវបានគេប៉ាន់ស្មានថាដើមឈើចាស់ទុំមួយអាចស្ទាក់ទឹកព្យុះប្រមាណ ១៣៩,០០០ លីត្រក្នុងមួយឆ្នាំ។ លើសពីនេះ ដើមឈើក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពផងដែរ គឺធ្វើឱ្យយើងមានអារម្មណ៍ស្ងប់ រីករាយ និងមានសុខភាពល្អ៕