Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋីឥណ្ឌាលះបង់ទ្រព្យសម្បត្តិ និងមាសប្រាក់ទាំងអស់ឱ្យអ្នកភូមិមុនពេលបួស

មហាសេដ្ឋីឥណ្ឌាលះបង់ទ្រព្យសម្បត្តិ និងមាសប្រាក់ទាំងអស់ឱ្យអ្នកភូមិមុនពេលបួស

99
0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មហាសេដ្ឋីដ៏ល្បីឈ្មោះម្នាក់នៅប្រទេសឥណ្ឌាបានសម្រេចចិត្តលះបង់ទ្រព្យសម្បត្តិ និងមាសប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់របស់ខ្លួនឱ្យអ្នកភូមិនៅតាមផ្លូវ មុនពេលលោក និងភរិយារៀបចំពិធីបួស ។ បើស្តាប់ពីមូលហេតុនៃការលះបង់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ ធ្វើឱ្យមហាជននាំគ្នាអនុមោទនាបុណ្យកុសលគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGQXp6-A5q52PU698-9u1JIzO2UxZyZq6trthKEUTMlwrqI85XBzn8r1yqbM24G6e2pBuTfui-cB7MWjeMVayIeDISaQN2Qq1W4n8bQjSFy1XJ-O190rRgvWfQdswFhl5A2OW56JvFWVLnpTIULTpfxGL_k9Y0jV7-7WXpQm5WkcdQ53DX0fMYNq-cNfA/s700/photo_2024-04-22_14-12-49.jpg

វាបានក្លាយជាព័ត៌មានមួយល្បីល្បាញនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ពេលសារព័ត៌មានរាយការណ៍ថា មហាសេដ្ឋីឥណ្ឌាម្នាក់ គឺលោក Phavej Pantharee ព្រមទាំងសាច់ញាតិចំនួន៣៥នាក់ បានឡើងជិះរថយន្តនៅតាមផ្លូវមានចម្ងាយជាង៤គីឡូម៉ែត្រ ហើយបាចប្រាក់ ព្រមទាំងដាក់ទានទ្រព្យសម្បត្តិ និងមាសប្រាក់ទាំងអស់ឱ្យអ្នកភូមិ ។

លើសពីនេះ មហាសេដ្ឋីខាងលើថែមទាំងបានប្រគល់ទូរស័ព្ទដៃ និងម៉ាស៊ីនត្រជាក់ឱ្យអ្នកភូមិដែលមកចូលរួមក្នុងក្បួនដង្ហែរទៀតផង ។ មហាសេដ្ឋីឥណ្ឌា និងភរិយាបានលះបង់អ្វីៗគ្រប់យ៉ាងក្នុងផ្លូវលោក ដើម្បីទៅបួសជាព្រះសង្ឃ និងដូនជីតាមសាសនាជេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwbvKiihDY9NIhHJzbSTObZY_42NditeGhCjYj3S25EtkFbgIQIqESmZ2fyRs8C5M_jtUjDxAwlRsumelcKv_hWEskQdE02Jn0Uo6m4_jpUR5CX06US317p_bSGTsIhzbWCSCp67rKpImRKDkZ2avf9wtIq8TcFYFI8KPUHsK2zOMhEEREb0k-ZTSr__4/s700/photo_2024-04-22_14-12-49%20(3).jpg

បើតាមសេចក្តីរាយការណ៍បញ្ជាក់ថា ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តជាមួយសាសនានេះ លោក Phavej Pantharee ជាអ្នកជំនួញផ្នែកសំណង់នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា បានសម្រេចចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដែលលោក និងភរិយារកបានក្នុងជីវិត ស្មើជាង២.០០០លានរូពីមកចែកឱ្យអ្នកភូមិ មុនពេលលោកបួសជាព្រះសង្ឃ ។

លោក Phavej Pantharee និងភរិយាបានរៀបចំពិធីសាសនាយ៉ាងអធិកអធមម្តងហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ហើយលោកក៏បានរៀបចំពិធីបួសតាមសាសនាជាផ្លូវការ នៅថ្ងៃទី២២ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ZWNKLygd_QMIFg8fP662TWcqMIJ9STaY9sE24Dnddnasb0Kb354Y9kFI7dtj1V9px48sbPoUHfJH65Ekl471x63cq1IdboJKa1REZHbQKwpFmSko0m_XiMnko2_pHUquuB0F1qNPgGKhYMCA_bmAVOyYibVXwcRIC0sCIAWd_zJoeZa0-fPcaUEJDQY/s700/photo_2024-04-22_14-12-49%20(2).jpg

ចំណែកមូលហេតុដែលលោក និងភរិយាសម្រេចចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់បែបនេះ ដោយសារកាលពីឆ្នាំ២០២២ កូនស្រីរបស់លោក អាយុ១៩ឆ្នាំ និងកូនប្រុសអាយុ១៦ឆ្នាំ បានសម្រេចចិត្តដើរតាមផ្លូវធម៌របស់សាសនាជេនរួចហើយ ទើបធ្វើឱ្យគូស្វាមី-ភរិយានេះមានជំនឿលើសាសនាជេន ។ ដូច្នេះ ពួកគេក៏សម្រេចចិត្តលះបង់សេចក្តីសុខផ្លូវលោក និងលះបង់ទ្រព្យសម្បត្តិផ្លូវកាយ ដើម្បីស្វែងរកសេចក្តីស្ងប់ផ្លូវចិត្ត ។

គួរបញ្ជាក់ថា ពលរដ្ឋឥណ្ឌាណាដែលចង់បួសជាព្រះសង្ឃ និងដូនជីក្នុងសាសនាជេន ពួកគេត្រូវតែកាច់ផ្តាច់ពីជីវិតក្នុងផ្លូវលោក និងលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ ។ បន្ទាប់មក ពួកគេនឹងរស់នៅក្នុងជីវិតសាមញ្ញ និងគ្មានទ្រព្យសម្បត្តិ ឬមាសប្រាក់នៅជាប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXot8qAy0G01wIi40hMTUzpPPGpNIxfvECCEd6S9r40I2Qytzy15VMLKnCL_tmrK1w4v6Dl_Tg3Ze0hxQGw5mvM7xTokohYj2MIrrePiL2IP6gn1WsRjxHGO85AAeKUjG2kozEq9LO62v0u9VXBUpMLGxMSRIHnv47ISwXd1OBVRZjOWHI6WK1GANTY60/s700/photo_2024-04-22_14-12-49%20(4).jpg

ក្រោយពីមហាសេដ្ឋីឥណ្ឌា និងភរិយាបានធ្វើពិធីបួសជាព្រះសង្ឃ និងដូនជីរួចហើយ អ្នកទាំងពីរត្រូវតែស្លៀកពាក់ស និងដើរបិណ្ឌបាត្រអាហារដោយដោះស្បែកជើងផងដែរ ។ ក្រៅពីនេះ អ្នកទាំងពីរត្រូវកាន់អំបោសសម្រាប់បោសសម្អាតនៅតាមផ្លូវ ដើម្បីកុំឱ្យដើរជាន់សត្វល្អិតមានជីវិត ៕