ពលរដ្ឋខ្មែរភាគច្រើន បានដឹងរួចមកហើយថា ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់ដល់ទៅ ១,៨១៣ ម៉ែត្រ ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz29VtB1DydRPWbLFS7LHWlEeryJXQEOOW5MFoSWtopxfk4itrSXh1gG7_TEwCuxzh_SEnzADsaWzq8KYvBwCvzXQWjBVgtGc-DbwIm_tiil7VHZo-I4Jji5plwlhuxQyIqlIxaChIwGN67XuPsKLSDFCK9Hk_usQ-ZzPDCLaIKPoUBnlkH6rQxzrGyGE/s1788/105489567_2602440616693360_3684908182555869978_n.jpg

ដោយឡែក ចំពោះភ្នំដែលខ្ពស់ជាងគេលំដាប់ទី២វិញ ប្រហែលជាមិនសូវមានអ្នកធ្លាប់បានឮនៅទេ ដោយភ្នំនោះមានឈ្មោះថាភ្នំសំកុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9OD6HBEOGeDl4AVmGHYcveiyvmBzyDJYDQckpS_dtTBUigQvHk3EgrU7S1TeMmvMBY_n_RtKft6yUjzmR8mmE6fZOEZTPd7TJvSka3sQWO2UvHLBOi_GWBMuONHJto4WhtYwtdOE6xCOpSp4GJb5mPJywqnxd1R2Olfld07PzrUVxp9Fktt6vyMB3XJ0/s2016/105945540_2602434780027277_6149082783140971487_n.jpg

ភ្នំនេះ មានកម្ពស់ ១៧១៧ម៉ែត្រ (ឯកសារខ្លះថាមានកម្ពស់១៧៥២ម៉ែត្រ) ស្ថិតនៅជួរភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។ ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅលើភ្នំនេះ ត្រូវធ្វើដំណើរប្រមាណ ១៣គីឡូម៉ែត្រ ពីរង្វង់ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមផ្លូវកៅស៊ូឆ្ពោះទៅកាន់តំបន់អូរសោម រួចត្រូវចូលទៅសហគមន៍ភ្នំសំកុស ដើម្បីឱ្យបងប្អូនប្រជាការពារ ជូនដំណើរឡើងភ្នំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1Qo-VIP_YiAh0wxn-SSumJmh2bVYQjY0mRFYMFd6pjXZp2SIjCMrijswtwa7UIvhQTTq4jZanFIHwnLJ1PNqwWBgUjcKh7I27LKHMcWwDi-wO9zHnYghpmrggMmKHPBQz41BqISSYw0S7lUyjeJAYERd1deXwx1prl4U7HwFh-APrcasg1BWEeObTs8/s2016/106374478_2602434806693941_7179462844194982666_n.jpg

ក្រៅពីជាភ្នំខ្ពស់ជាងគេទី២ហើយនោះ ភ្នំនេះក៏ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃស្ថិតក្នុង៣ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕

រូបភាព៖ Planet Diew