ថ្មីៗនេះ ហេតុការណ៍គ្រោះទឹកជំនន់ជន់លេចនៅទីក្រុងឌូបៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោក ខណៈដែលកាលពីពេលកន្លងមកនេះ The Simpsons ដែលត្រូវបានគេជឿថាតុក្ខតាទស្សន៍ទាយអំពីអនាគត ក៏បានលេងរៀបរាប់ស្រដៀងទៅនឹងហេតុការណ៍ទីក្រុងឌូបៃនេះបេះបិទ។

ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ជាទីក្រុងវាលខ្សាច់ មានអាកាសធាតុត្រូពិច ក្តៅស្ងួតហួតហែង និងកម្រមានភ្លៀងបំផុត។ ទោះជាយ៉ាងណា ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿនទៅ យុទ្ធនាការណ៍បណ្តុះពពក បង្កើតភ្លៀងសិប្បនិម្មិតក៏បានលេចឡើង ហើយក៏បានយកមកអនុវត្តនៅក្នុងប្រទេសនេះកាលពីពេលថ្មីៗ ដែលគេរំពឹងថានឹងមានភ្លៀងធ្លាក់សមល្មម ជួយសម្រួលដល់ការរស់នៅរបស់មនុស្សបានមួយផ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjscWOnoJGfVxrd89XZ4Zt5g0jXZZ807g25tERnt0swNJ7p0n55CikygZuFnGiECYJ8L9QKblMg4WrQj0vaXh6hpcUBJFC1nttNNW2FnZ3ZKDfzM7CBaJvXYEUG2PmLiBzt2ergFXdDDqOpcQvzkwb23rA4_GDqAuvk3OIJyOQA_V9VJNcDAw8txxBn5qY/s1080/photo_2024-04-22_15-52-38.jpg

ថ្មីៗនេះ គម្រោងបង្កើតភ្លៀងសិប្បនិម្មិតក៏បានទទួលភាពជោគជ័យពិតមែន ប៉ុន្តែអ្វីជារឿងដែលមិននឹកស្មានដល់សម្រាប់ប្រទេសនេះ គឺតាមរយៈគ្រោងការណ៍បែរជាបន្សល់ទុកនូវគ្រោះមហន្តរាយ រងទុកវេទនាពេញផ្ទៃប្រទេស។ គ្រោះទឹកជំនន់ដ៏ធំមិនធ្លាប់នៅមានក្នុងប្រវត្តិសាស្រ្ត ព្រមជាមួយនឹងព្យុះបោកបក់ដ៏ខ្លាំងក្លា បានបណ្តាលឲ្យក្រុមហ៊ុនអាកាសចរណ៍ ធនាគារ ការដឹកជញ្ជូនផ្សេងៗត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ហើយសូម្បីតែសេវាអ៊ីនធើណែតក៏ត្រូវបានកាត់ផ្តាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHT56bcVQhYl6FkSmA8iPLrrPbXVAp5l0tKYcOXAZyqE0bRtaj0SRi6b4cHAQUZSJkAlaAoI3Z6Z_yalVbrX-rjJF3YHFUdh3M9wtdPYI_dO_y945h9QtYHZ0Vm4WwKqrATCrbCglFmtjZ6ALWCnnC063uga2HUkHGVhj7W-inmqMHsVlQip0aN_SRmVA/s1000/photo_2024-04-22_15-52-37.jpg

បន្ថែមពីនេះ ផ្លូវមមាលញឹកជាច្រើនរបស់ទីក្រុងក៏នេះត្រូវបានជន់លេច និងរថយន្តរាប់រយគ្រឿងទៀតត្រូវបានអណ្តែត ប្រៀបបាននៅលើផ្ទៃទន្លេ។ ចំណែកមនុស្សម្នា ប្រមាណរាប់សិបនាក់ត្រូវបានរងរបួស និងខ្លះរហូតដល់បាត់បង់ជីវិតដោយសារតែហេតុការណ៍គ្រោះទឹកជំនន់ដ៏ធំលើកនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdDMAyrETG7ImdoGt7xYoCMA61XYW15Dzdd3UuOU-VEfVrsXYBhyI7ZZCx-r4LcmXQNDUtx2oLxZ0y5GEqsKglHxqLDwzli-yEZn5hE9-P59NeHJhi-TJK34VoGKsOCcebPlrOaDy0vNBXlNf0sMtLu3g6fkp2AiTcF3Dm8mFD3lDp5q1HDfVwmuD7NyE/s1200/photo_2024-04-22_15-53-22.jpg

យ៉ាងណាមិញ សាច់រឿងនៃវគ្គមួយរបស់តុក្កតា The Simpson នេះក៏បានលេងអំពីដំណើរការនៃការបណ្តុះពពក បង្កើតបានជាភ្លៀងសិប្បនិម្មិត និងព្យុះបោកបក់ពេញផ្ទៃប្រទេស បង្កឲ្យមានភាពចលាចលដល់មនុស្ស ក៏ដូចជាទឹកជំនន់ជន់លេចក្រុងដ៏គួរឲ្យរន្ធត់ ហើយវាពិតជាដូចទៅនឹងហេតុការណ៍នៃទីក្រុងឌូបៃនេះស្ទើរតែទាំងស្រុង។https://image.cnbcfm.com/api/v1/image/107403235-1713451047184-gettyimages-2147900317-AFP_34PP87K.jpeg?v=1713451059&w=929&h=523&vtcrop=y

គួរបញ្ជាក់ថា ខ្សែភាពយន្តគំនូរជីវចល The Simpsons ដែលត្រូវបានគេជឿថាជាតុក្ខតាសម្តែងអំពីរឿងរ៉ាវប្លែកៗនាពេលអនាគត។ តុក្ខតា The Simpsons ត្រូវបានផលិតឡើងដំបូងតាំងពីឆ្នាំ ១៩៨៩មក មានជាច្រើនវគ្គ ដែលវគ្គនីមួយៗសុទ្ធតែបានលេងអំពីឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺបច្ចេកវិទ្យានិងបាតុភូតផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ វគ្គមួយចំនួនដែលភាពយន្តតុក្ខតានេះបានលេង បែរជាដូចជានឹងរឿងរ៉ាវដែលបានកើតឡើងនៅលើពិភពលោកនេះជាបន្តបន្ទាប់ និងបានធ្វើឲ្យអ្នកជំនាញល្បីៗជាច្រើនយកសាច់រឿងរបស់វាមកវិភាគនិងចាំមើលធំអំពីព្រឹត្តិការណ៍នានាជាហូរហែរផងដែរ៕

 

 

@ufologiamg

Eles já sabiam de tudo #prediction #futuro #fy #explore #parati #viral #future

♬ original sound – ArmenianSmith