Home Blog Page 1162

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត តបបែបនេះក្រោយមានការរិះគ.ន់ចេញបទចម្រៀងជាមួយតារាថៃ

0

កាលពីកន្លងទៅនេះតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចេញបទចម្រៀងមួយបទមានចំណងជើងថា អូនរាំអែន ជាមួយតារាថៃបន្ទាប់ពីជោគជ័យបទ «Call Me PaPa»។ ទោះយ៉ាងណាការសហការជាមួយតារាថៃ និងច្រៀងខ្មែរលាយថៃតារាចម្រៀងរូបនេះរងនូវមតិរិះគន់ពីអ្នកលេងបណ្តាញសង្គម។យ៉ាងណាមិញ ឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយថា បើបទនេះល្បីនៅថៃគឺល្បីដល់ឡាវនិងភូមា ហើយអាចស្រូបទាញភ្ញៀវទេសចរពីប្រទេស ទាំងនោះបានមួយផ្នែកតូចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7-70Zt9tdqhdWq2rVgn_JnJOsgfKt5pdyryovrGTHnf8tcDDq_11cd10-U9JELq4SPvNG__qmE75bsxXImnwCyLLNOLC40ZrPYf30YVlh9KabSmkXPE2pkTB9A26V-eQ_jhemmh4TYGuprXTpw7gxeb8qT8uhMPitbVxzKt4UDLKa4ZBddb-X2p7WhI/s1365/image_2024-03-18_16-36-06.png

MV បទ អូនរាំអែន ពីតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត សហការជាមួយតារាថៃ B-King & Mcca បានទម្លាក់ជាផ្លូវការក្នុងផលិតកម្មហ្គាឡាក់ស៊ី កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៤ ដោយក្នុងបទថ្មីនេះតារាចម្រៀងមានងារជាឧកញ៉ា រូបនេះក៏បានច្រៀងលាយភាសាថៃផងដែរ ខណៈការចេញ ចម្រៀងមួយបទនេះដើម្បីចំណងមិត្តភាពនឹងរាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjd77_wMqgmHZe_B0Gr10Vnmz3bfw-_dTneLV9Dkgqa9iV87kgrWAo8uQkKfOCBaSD2SFA3yz1O7XiLiU0RxAtK7gc2qd8EMAHMgfrhq6dc-8emYzp2_6qz5KVmzF1_H7tdK0ZtaRMbRcATCPZrbsHd4r0WezQy6TobpwpBYJ7ewHa6YH9WMGSqyuXmDA/s2048/image_2024-03-18_16-36-07%20(3).png

ទោះយ៉ាងណា ការសហការជាមួយតារាថៃនិងច្រៀងលាយភាសាថៃរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មានទាំងការចូលចិត្តរួមទាំងមានមតិរិះគន់ដូចគ្នា។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «គេកំពុងស្អប់យើងហេតុអីយើងយកភាសាគេ មកច្រៀងចឹង.មិនយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-PLsE8SJh9dBXJrXE2WKHKvGXXI0AJdrLbVVxCK2gGDaavld3ni0VPlXr0th5J-jNkSOrnndJUmkfInaiYUJcVIxtUU8siVCw7mcSeRsa_8jEcc_bDt5FrekXbK_inacTD7spcJymvIAfCAAA1XChjsURKbAnOcfk8DmpgwFyVRmryMxDSQjmlBbR_0/s2048/image_2024-03-18_16-36-09%20(2).png

ប្រយោគនេះឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយតបថា «អារម្មណ៍ពិត និងការពិតគឺមិនដូចគ្នាទេ បងជឿថាប្អូនក៏ដឹងបងប្រឹងប្រែងធ្វើដើម្បីអ្វី? ដើម្បីអ្នកណា?តែប្អូនធ្វើជាមិនយល់បងដឹង ប្អូនត្រូវចាំថាបើបទនេះល្បីនៅថៃគឺល្បី ដល់ឡាវនិងភូមា ហើយភាសាខ្មែរ និង អក្សរខ្មែរក៏ត្រូវបានបង្ហាញនៅទីនោះផងដែរ នេះជាមោទនភាពរបស់យើងទាំងអស់គ្នាហើយម្យ៉ាងទៀតក៏អាចស្រូបទាញភ្ញៀវទេសចរពីប្រទេសទាំងនោះបានមួយផ្នែកតូចផងដែរណា ប្អូនប្រុសសូមប្អូនគិតឱ្យបានឆ្ងាយបន្តិច បើប្អូនស្រលាញ់ខ្មែរពិត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSmSmGfcYQR0Q5quU2sPB12raEoVpnPG1PvIJ0Un_FCAPnQtDsZDQHTjdh6XK8fa5lpTJ9WOqczSKg0Mct8aLd2hWMwPtpeID9itkvn9bcSw6FOuP5P24ntsJN6Osi4JpegmPq8j8J4VDN3Xx7PVgUACb4c9eg6CJgCnhKLt8x5N8gjJokxus7SdCYTQ/s771/image_2024-03-18_16-36-09.png

ចំណែកមតិមួយផ្សេងទៀតបានលើកឡើងថា «ថៃមួយចំនួនកំពុង តវ៉ាទាមទារខេត្តកោះកុងពីខ្មែរ ខណៈidolដែលជាតារាល្បីនៅខ្មែរ យកភាសាថៃមកដាក់ក្នុងបទចម្រៀង យ៉ាងរំភើយ»។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បទចម្រៀង «អូនរាំអែន» មានការចូលស្តាប់ ៤១៤០០០ដងនៅលើឆាណែលយូធូប CAM-POP Galaxy Navatra ៕

សាយ លើកឡើងបែបនេះក្រោយចូលរួមកម្មវិធីមួយនិយាយខ្មែរលាយអង់គ្លេសរងនូវមតិរិះគ.ន់ពីសាធារណជន

0

កម្មវិធី The Thomith Show ដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយតារាចម្រៀង សាយ បានចូលរួមចែករំលែកបទពិសោធន៍ផ្សេងៗហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ទោះយ៉ាងណាកិច្ចសន្ទនា នេះបានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ច្រើនដោយសារតែការនិយាយភាសាខ្មែរលាយភាសាអង់គ្លេសច្រើន។ អ្នកខ្លះក៏បានលើកឡើងថា កម្មវិធីនេះល្អតែសំណូមពរកុំនិយាយលាយភាសាអង់គ្លេសច្រើនពេកប្រយោគខ្មែរឱ្យចំប្រយោគខ្មែរ ប្រយោគអង់គ្លេសឱ្យចំប្រយោគអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWosK1KI2incBFqYrRO96eMIWrXLIWyChXhp3hiHpa6lB9QTVwL0SN-oYCiV7hZfbq-kpdG91QMgaD8Mt7gJ6awhM57S_zBnUkwjzPDeKbqE8CItFhb2aaPdDLVPykHZsjWHpidhYy8g8iQ9v8ZEFiHJ1YgS9U2n-Yvl4sjMRuXQ4yghTt8J6mAUN4pM/s1000/image_2024-03-18_14-59-38%20(2).png

តាមរយៈការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Thomith Show លោក អ៊ួន បឋម ហៅ សាយ បានចែករំលែកនូវចំណេះដឹង ការមានទំនុកចិត្តលើខ្លួនឯង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្តនិងបទពិសោធន៍ផ្សេងៗ។ ការចែករំលែកនេះសាធារណជនបានចាប់អារម្មណ៍ច្រើនពីចំណុចមួយដែល សាយ បានទម្លាយរឿងឈឺចាប់របស់ខ្លួនកាលពី១៤ឆ្នាំ ពេលបានទៅចូលរួមក្នុងកម្មវិធី Exchange មួយក្នុងន័យការទូតកាលពីឆ្នាំ២០១០ហើយត្រូវបានប្រទេសជិតខាងសួរបែបឌឺដងថា «ខ្មែរមានវប្បធម៌ផូរផង់ តើសិល្បករចេះតែងចម្រៀងឬនៅ?»។ អំឡុងពេលនោះលោកឈឺចាប់ណាស់ប៉ុន្តែមិនអាចឈ្លោះទាស់ទែងជាមួយគេបាននោះទេព្រោះត្រូវរក្សាឥរិយាបថទំនាក់ទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1ngXQgHyCZjmmWyVi4MhgWUFo3ggyENxPwc2jn3OIeWq0VzX5lBhFWa2zhcmHZkqHjWGVHyjDrizJxjYycWP2XviHEN07BchoiUrVMXFLq2HiShKVLRjUopXaLy9xwIEoXYhf45LEFk4by4UqlbCGjIZ72eXdqBZS9BU6OrB-uQ7dWBigpXq5san7s8Q/s1000/image_2024-03-18_14-59-39%20(2).png

ជាមួយការចាប់អារម្មណ៍ប្រធានបទនេះ សាយ រួមទាំងអ្នកនៅក្នុងកម្មវិធីត្រូវរងនូវមតិរិះគន់ពីសាធារណជនដូចគ្នាដោយសារតែការសន្ទនាក្នុងកម្មវិធីបាននិយាយភាសាខ្មែរលាយអង់គ្លេសច្រើន។

អ្នកលេងបណ្តាញសង្គមបានលើកឡើងជាច្រើន អ្នកខ្លះក៏បានរិះគន់ អ្នកខ្លះលើកឡើងថាកម្មវិធីល្អប៉ុន្តែគួរកាត់បន្ថយការប្រើប្រាស់ភាសាអង់គ្លេសលាយបញ្ចូលភាសាខ្មែរ ឬនិយាយភាសាអង់គ្លេសជាប្រយោគពេញតែម្តង។ មួយទៀតក៏មានការលើកឡើងថា ការចែករំលែកបទពិសោធន៍ក្នុងកម្មវិធីតើស្ថិតក្នុងគោលបំណងចង់ឱ្យអ្នកក្នុងស្រុកស្តាប់ឬក្រៅស្រុកស្តាប់ព្រោះបើធ្វើឱ្យអ្នកក្នុងស្រុកស្តាប់គួរប្រើភាសាខ្មែរឱ្យបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFxfexZfp3Nn64ub2QE49QVtMfw8oLrIGFZU0DNrlvgTsX5fYZ9pnZRzhrVyBiMQLNXrrHYb1O8ho4IXrlZwBRjzbl1OFIV3tkC48V4uzeIRWkQHxo7VWLg9IdzJ6WrbN_kQJpXwWwKydStiLNepF1e0_AOFekdgasSRGqvaZO6gZpxdl1oZRwBNrPgYo/s1000/image_2024-03-18_14-59-39.png

ទន្ទឹមនឹងមតិសាធារណជនរិះគន់រឿងការនិយាយភាសាអង់គ្លេសលាយភាសាខ្មែរនេះដែរ សាយ បាននិយាយនៅលើបណ្តាញសង្គមថ្ងៃទី១៨ ខែមីនា ថា «OHHHH! ពេលព្រឹកដ៏ស្រស់ស្រាយជាមួយ Facebook ថាមែនៗ GenZ អើយជួយមើលៗបងផង»៕

កុំធ្វើរឿងទាំង ៤ នេះជាដាច់ខាត បើមិនចង់ឱ្យម៉ាស៊ីនត្រជាក់រថយន្តខូចក្នុងរដូវក្ដៅ

0

ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងរថយន្ត ត្រូវបានចាត់ទុកថាចាំបាច់បំផុតសម្រាប់អាកាសធាតុក្តៅ។ ប្រសិនបើមានបញ្ហាជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរដូវនេះ វាអាចនឹងធ្វើឱ្យអ្នកបាត់បង់ពេលវេលា ព្រោះដោយសារអ្នកត្រូវចំណាយពេលយកឡានទៅជួសជុលម៉ាស៊ីនត្រជាក់។ ដូច្នេះដើម្បីថែរក្សាម៉ាស៊ីនត្រជាក់ឱ្យនៅយូរអង្វែង KBN នឹងណែនាំរឿង ៤ យ៉ាងដែលអ្នកមិនគួរធ្វើចំពោះប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដាច់ខាត ប្រសិនបើមិនចង់ឱ្យម៉ាស៊ីនត្រជាក់របស់អ្នកខូចក្នុងអំឡុងពេលរដូវក្តៅនេះ។

១.កុំធ្វេសប្រហែសក្នុងការសម្អាតម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់ក្នុងរថយន្តត្រូវការសម្អាតជារៀងរាល់ឆ្នាំ បច្ចុប្បន្នការសម្អាតម៉ាស៊ីនត្រជាក់ក្នុងរថយន្តអាចធ្វើឡើងដោយការដកទូម៉ាស៊ីនត្រជាក់ចេញ ដែលនេះគឺជាវិធីបុរាណដែលគេធ្វើជាយូរមកហើយ។ ការលាងសម្អាតម៉ាស៊ីនត្រជាក់គឺមានប្រយោជន៍ខ្លាំងណាស់ ព្រោះវានឹងជួយកាត់បន្ថយក្លិនពីបាក់តេរី និងភាពកខ្វក់ដែលកកកុញក្នុងម៉ាស៊ីនត្រជាក់ ធ្វើឱ្យខ្យល់ស្អាត ស្រស់ស្រាយ និងជួយឱ្យដំណើរការត្រជាក់កាន់តែមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUqRApkqNwsGaBSKZLG5S0DwgWWCusS9xPWWSt-D-9CMql0FMm5ZIRqAsY5rveqJJEvx03vw0Jm-aQoKiAMscXkkJgec8NXT4b61DnYRUrW4q_KM7yVdTNkXk2SZFPv-NgC3Lai3QBh082v1ZSaQPhoNKXxG_pX55Z8heUJT3f93vkkMHDTr_Z8MGus0Y/s540/360_F_193387665_n8KT1eoNFyIUUXkFvk6KRBZswNP6bVxF.jpg

២.កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក៖ នៅពេលប្រឈមនឹងអាកាសធាតុក្តៅ ពេលចូលឡានភ្លាមភាគច្រើន មនុស្សតែងតែបើកម៉ាស៊ីនត្រជាក់ខ្លាំង ដែលធ្វើឱ្យជាតិសំណើមកកកុញច្រើនក្នុងម៉ាស៊ីនត្រជាក់ បណ្តាលឱ្យស្ទះឬច្រែះផងដែរ។ វិធីល្អបំផុតគឺមិនត្រូវបើកម៉ាស៊ីនត្រជាក់ឱ្យត្រជាក់ខ្លាំងភ្លាមៗនោះទេ ត្រូវកែតម្រូវសីតុណ្ហភាពឱ្យល្មម ដើម្បីឱ្យមានអារម្មណ៍ត្រជាក់ និងមានផាសុកភាពល្អ។

៣.ជៀសវាងការប្រើម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ៖ ការប្រើម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិនឹងធ្វើឱ្យប្រព័ន្ធម៉ាស៊ីនព្យាយាមកែតម្រូវសីតុណ្ហភាពនៅខាងក្នុងកាប៊ីនទៅកន្លែងកំណត់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពេលខ្លះវាបណ្តាលឱ្យកង្ហារម៉ាស៊ីនត្រជាក់បង្កើនល្បឿនលឿនដល់អតិបរមាដោយមិនចាំបាច់ ដែលអាចប៉ះពាល់ដល់អាយុជីវិតរយៈពេលវែងរបស់ម៉ាស៊ីនផ្លុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvHCydLlebp1cJaByr1IglsccD6TVp_pjtRPz3E_Ng89cfUbLVhCudwZGAY8OQf1fz_CbtneM4oH49rSOveyhdk-0x0e3fT0g3b2N01ISt2VexqhjTewqzh4_ulqyLEDslVl7a8nnt0KHIo3dkDiivlZmrofItvBtfMSE81y5C30nzZPUdJHsx-e13bRM/s899/iStock-1437896598.jpg

៤.កុំធ្វេសប្រហែសក្នុងការផ្លាស់ប្តូរតម្រងម៉ាស៊ីនត្រជាក់៖ តម្រងម៉ាស៊ីនត្រជាក់គឺជាផ្នែកសំខាន់នៃប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលជារឿយៗត្រូវបានគេមិនយកចិត្តទុកដាក់។ ប៉ុន្តែតើអ្នកដឹងទេថាបញ្ហាម៉ាស៊ីនត្រជាក់មិនត្រជាក់ ឬមានទឹក ឬខ្យល់ម៉ាស៊ីនត្រជាក់មិនខ្លាំង នេះអាចបណ្តាលមកពីការធ្វេសប្រហែសមិនផ្លាស់ប្តូរតម្រងខ្យល់ ដោយសារតែតម្រងខ្យល់គឺជាស្រទាប់ទីមួយមុនពេលចរាចរនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់។ ដូច្នេះហើយ អ្នកត្រូវផ្លាស់ប្តូរតម្រងខ្យល់ឱ្យបានទៀងទាត់ ដើម្បីកុំឱ្យវាងាយស្ទះដោយភាពកខ្វក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoyuR-V59uceQkLMAxbWnOUc2hLStEC1_md7XDjStWlne34oe0XqyiO4-Mk4Kvyv6KP2nI4bVmtGBEy1J_3kbXgxfmpbTPX3N0PlAg4HB9UhtZrYY3lVeL9gkQV31PdMXzA7t9d0qzW6ZapXjQt-4W4YB8euIlBqDYRCIv1180GXroAFUtsOl5XzGG-EE/s1000/Womans-Hand-on-Car-Air-Conditioning.jpg

ពូកែមែន! បំណុល៣៥ម៉ឺនដុល្លារ ផេន ខេក ប្រើពេលជាង១ឆ្នាំនៅជំពាក់ត្រឹម៧ម៉ឺនដុល្លារ

0

ជឿជាក់ថាមហាជនប្រើបណ្តាញសង្គមជ្រាបមកហើយថាកន្លងមកនេះតារាកំប្លែង ផេន ខេក ជាប់បំណុលគេរាប់ម៉ឺនដុល្លារថែមទាំងត្រូវបានម្ចាស់បំណុលផុសរូបនៅលើបណ្តាញសង្គមទៀត។ បន្ទាប់ពីខិតខំធ្វើការទាំងថ្ងៃទាំងយប់ជាង១ឆ្នាំ ផេន ខេក បានប្រាប់នៅក្នុងកិច្ចសម្ភាសថាបំណុលរបស់នាងចំនួន៣៥ម៉ឺនដុល្លារ មកទល់ពេលនេះនៅសល់តែ៧ម៉ឺនដុល្លារ។ ផេន ខេក ថាដំបូងឡើងការជំពាក់បំណុលតែ១៦ ០០០ដុល្លារប៉ុណ្ណោះប៉ុន្តែយកពីអ្នកនេះដោះអ្នកនោះទើបធ្វើឱ្យបំណុលកើនឡើង។

នៅក្នុងបទសម្ភាស «តាម Trend » នាថ្ងៃទី១៥ ខែមីនា ផេន ខេក បាននិយាយពីការជាប់បំណុលរបស់ខ្លួនថា កាលពីឆ្នាំ២០២៣ នាងជំពាក់បំណុលសរុបចំនួន៣៥ម៉ឺនដុល្លារគិតមកទល់ពេលនេះជាង១ឆ្នាំហើយ ខណៈតួលេខបំណុលនៅសល់តែ៧ម៉ឺនដុល្លារទៀតប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii2UZ_D9t6QSel9h5KXcZuPzzVblz6SsPHqbgKno-42zbCHz9tjD8dQRvBvpijCCk39EWeFimH6Bls0fFK-igyCHF71Cxb_cpdI537mBkZ6-52_ytfofYWnDUaQ1dCXMJB9uzJfvWqQaJLnCupjBZ4dsEEv6sAaO_8mq-D8BjOv4ttMzJntTjutYEIZSo/s2048/image_2024-02-29_16-23-46.png
ជាមួយគ្នានេះ ផេន ខេក បានទម្លាយពីដើមហេតុនាំឱ្យជំពាក់នេះដោយបានលើកឡើងថាដំបូងឡើយរូបនាងមិនមែនជាប់បំណុលទាំងអស់ចំនួន៣៥ម៉ឺនដុល្លារតែម្តងនោះទេ គឺកម្ចីតែ១៦០០០ដុល្លារប៉ុណ្ណោះនិងមានការជួយជ្រោមជ្រែងពីអ្នកនាង គង់ ស្រីមុំ ចំនួន៤ម៉ឺនដុល្លារ ដើម្បីយកមកបង្កើតប្រ៊េនផ្ទាល់ខ្លួនថ្នាំធ្វើឱ្យសាច់ស្អាត ដែលបូកសរុបទាំងអស់ក្នុងការបណ្តក់ទុនជាង៥ម៉ឺនដុល្លារ។

ផេន ខេក បានរៀបរាប់ទៀតថា ដើមឡើយការលក់ដូរ១ខែទៅ២ខែដំបូងលក់ដាច់លុះចូលដល់ខែទី៣ ទី៤ កូវីដវាយលុកលក់លែងដាច់ មានការទុកអីវ៉ាន់ដល់តែហួសដឺឡេយកបោះចោលតែម្តង និងបានក្លាយទៅជាការកើនបំណុលលុយដែលខ្ចីគេចំនួន១៦០០០ដុល្លារការឡើងដើម ដើមឡើងការ ខ្ចីពីអ្នកនេះទៅដាក់អ្នកនោះដោយសារខ្លាចម្ចាស់បំណុលអារម្មណ៍អត់សប្បាយចិត្តជាមួយខ្លួនតែទីបំផុតនាងក៏ធ្វើឱ្យគេល្អក់ចិត្តជានាងទាល់តែបាន ចុះឡើយៗទៅជាគរបំណុលហើយរយៈពេលជាច្រើនឆ្នាំទើបមានការបែកធ្លាយដែលមានទឹកលុយសរុបទាំងអស់៣៥ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUahnLwtcYGoxrOl7-NdVRqo_-W9A05rloK6mySjpEPMjPTnIIylLVgXmPJeb7AMSWTGtYCD1JNiRu4XAcldc2uSXFgDGbXcMwZbi5JAq1J3KjleVg2PyPHZ9biTb1LGAAhCdnbCZ6LFT1mmQORtMqhYaex63Bb0JR272Y0JuZ9wElCfPhhovjjG89Bxg/s960/image_2024-02-29_16-23-47.png

គួរបញ្ជាក់ថា ផេន ខេក កំពុងបោះជំហ៊ានទៅកាន់វិស័យបវរកញ្ញា ជាបេក្ខភាពមួយរូបក្នុងការប្រកួត Miss Universe Cambodia ហើយរូបនាងក៏ជាប់វគ្គជម្រុះដំបូងផងដែរ។ ការងាកមកចាប់អារម្មណ៍ខាងវិស័យបវរកញ្ញានេះ ផេន ខេក បានតាំងចិត្តយ៉ាងមុតមាំដើម្បីចូលរួមបំបាត់ការរើសអើងភេទ និងរូបរាងផ្នែកខាងក្រៅរបស់មនុស្ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtBEeid4uB3PiBm57jlkNfeCQj2YXRrutkIXDsJadbuTgM0v7oVSwGMb_zeelShcNdFDhuSPth-aJbF0CGSZN_gHt6xSrZ_B7Oy4akN7rHo6RIY5HS_ufF5_fGzDMfeJrlZ0JfYLOvp2ByTp3eRkkOIks9arlLsbcrElgHSiqQYqWafD7HH5BPpo_sUYw/s2048/image_2024-02-29_16-23-48%20(2).png

រងការជេ.រប្រមា.ថខ្លាំងពេកអ្នកនាង ស្រីអូន ថាសុំធ្វើជាផ្លែម្ទេសវិញព្រោះស្លូតត្រូវគេជាន់

0

ប្រិយមិត្តប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាអ្នកនាង នួន ស៊ុន្ទនារី ហៅ ស្រីអូន ត្រូវរងនូវមតិរិះគន់យ៉ាងច្រើនក្រោយពីនិយាយថាមិនយកគ្រួសារជាធំដោយយកសង្គមជាធំវិញ។ ការរិះគន់ខ្លះប្រើពាក្យជេរប្រមាថលើសលុបដាក់ខ្លួនពេក អ្នកនាង ស្រីអូន ថាពិភពលោកនេះបើយើងខ្សោយគឺគេជាន់ហើយចឹងសុំធ្វើជាផ្លែម្ទេសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3kYC3HGKETuyNK2CDZVGk6BDWgZwMWzGbl163araigDQj3wAsx-mxuER0y-ysrengRzxpwgJP2_NhODxNy6uuqC1nqxnZVEuPBsm6VzYh-a0mN-FEhglhHgpErhVUNJrUPrfOOcP9vTdBYUtWpiSEWn4o8ZpU3br_8yC1fY69sp035EEdfRxRS0qZS-8/s2048/426288822_929281575318754_4550593943409441119_n.jpg

យប់ថ្ងៃទី១៨ ខែមីនា អ្នកនាង ស្រីអូន បានបង្ហោះរូបអ្នកប្រើសម្តីជេរប្រមាថខ្លួនជុំវិញរឿងថ្មីៗនេះភ្ជាប់ជាមួយខ្លឹមសារថា «ចេញតែមួយសិនទុកជាគំរូតស់បងប្អូនទៅមើលរឿង «មាយើង» ត្រង់វគ្គដែលស្តេចឱ្យពេជ្ឈឃាតយក មាយើងទៅ សំ លាប់ តើដោយសាររឿងអី? ចុះហេតុអី មាយើងឆ្លងផុត? ជាការពិតរឿង មាយើង បានឆ្លុះបញ្ចាំងពីសង្គមជាក់ស្ដែងឱ្យយល់ច្បាស់ពីការវិនិច្ឆ័យរឿងតូច រឿងធំ ដែលបានកើតឡើងក្នុងសង្គម មនុស្សមួយចំនួនតូចចូលចិត្តកាត់ក្ដី វិភាគ ជួនកាលប្រើពាក្យជេរប្រមាថ ហាក់ដូចជាខ្លួនដឹងច្បាស់100% ទាំងដែលរឿងខ្លះមើលបានត្រឹមមួយជ្រុងតូច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij0XfML341uMWKGAAiw-zvdtgjhGvqHqTBwIiv-8l-mEMrENwiPaIm-5kG3G3S67ACDDxUfN5sJb57hV-KB1BTKO68i94GzJ7M5UXLte84dwad6F7TzNxlZ6hJFIw2JTe0cq9dB7EEIvilMukPXWWJLLMaqB6nFwHhcR8zwgfUjyrGvXs5QxDW-J-9Bnw/s2048/427021968_928235185423393_4429949907783929909_n.jpg

អ្នកនាង បន្តថា « វីដេអូនេះកាត់ខ្លី បាត់ន័យពេញ មិនគួរណាបងប្អូនមួយចំនួនតូចខមមិន ដោយពាក្យមិនសមរម្យដូចស្អប់ខ្ញុំពីណាមក ? មិនដែលស្គាល់ខ្ញុំ ហេតុអីស្អប់ខ្ញុំ? ជាការពិតទង្វើបង្ហាញពីចរិត បើស្អប់ខ្ញុំខ្លាំង ជ្រេញខ្ញុំខ្លាំងទុកក្នុងចិត្តទៅ បើខមមិនបញ្ចេញអារម្មណ៍ខ្លួនជាសាធារណៈចឹង សាមីខ្លួនគង់តែឃើញចូលនិយាយលេងជាមួយចឹងហើយ កុំឆ្ងល់ ហើយបើខ្ញុំយកមកផុសក៏ចង់ឱ្យគាត់ដឹងច្បាស់ថា ជីវិតមួយនេះ យើងឱ្យសុខគេ គេក៏ឱ្យសុខយើង យើងឱ្យទុក្ខគេ គេឱ្យទុក្ខយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbRCUghM4zesVky59geiNDtrjDuCxKxN0iqMPbDvQkf0ECht9SJVOEbdd8_rRjAqy4SZhDrX3vKxaoR9Q_V8YTWFOK4QCRaoKemha1zXa_Q0nJITRku97pE2Of81ZFvKc6xIEK5rKsA1F7KTIJowYArZoinpt2-Un9qxbLiQzzVDQvam5c7xSDetXfr0/s1807/image_2024-03-19_09-05-50.png
ស្រីអូនបុស្បា បានបន្តចុងក្រោយថា «រឿងមួយទៀតដែលយើងត្រូវទទួលស្គាល់ការពិតគឺ មនុស្សខ្លះអាចនឹងស្អប់យើងទាំងដែលយើងមិនស្គាល់គេសោះ ដើរនិយាយពីយើងដូចដឹងរឿងច្បាស់ ដល់ជួបទល់មុខយើង សើចស្វា។ ឃើញលុបផុស លុបស៊ែរ លុបខមមិនច្រើនហើយ តែចង់ប្រាប់ថាខ្ញុំថតទុកអសហើយ។ កុំចង់ជាន់ខ្ញុំអី ខ្ញុំរឹងមាំល្មមគួរសមដែរ រឹងមាំបែបច្បាស់ៗ ហ៊ានប្រឈមមុខ មិនមែនបែបលំៗទេ ពិភពលោកនេះបើយើងខ្សោយគឺគេជាន់ហើយ ចឹងសុំធ្វើជាផ្លែម្ទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCI1dLz7TQfqbseof09PDnD4XhS9uRGpYxlXQF4rLD3xwOEJAQEgcEGPfGqOZN90NkfNd4VZne2domjtTOCCCw2d7AKpt6xBQHnUM5_6kzgEhv1AB8NKT3ZtvJUtLIaHads5Y3YodCKzR9jGVLOP0_wpyNvOlQDFswCJQy-GOcZOVSCSWWiYMkbR7cGAg/s765/image_2024-03-19_09-05-51%20(2).png

គួរបញ្ជាក់ថា នៅក្នុងកម្មវិធី «កម្សាន្ដភូមិបុស្បា» កាលពីកន្លងទៅនេះដែលរៀបចំដោយបុរីបុស្បារបស់ អ្នកនាង ស្រីអូន មានកម្មវិធីសប្បាយៗជាច្រើន។ ក្នុងកម្មវិធីនេះ អ្នកនាង ស្រីអូន បាននិយាយនៅលើឆាកប្រគំតន្រ្តីពីទំនួលខុសត្រូវរបស់ខ្លួនត្រូវសងបំណុលរាប់លានដុល្លារ។ អ្នកនាងក៏បាននិយាយដែរថា ខ្លួនមិនបានយក«គ្រួសារជាធំ»នោះទេ ជាហេតុធ្វើឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ខណៈការរឹងមាំរបស់អ្នកនាងគឺដើម្បីមនុស្សស្រីគ្រប់រូប រឹងមាំដើម្បីសង្គមមួយនេះទោះបីជាមានអ្នកមើលឃើញនិងមិនឃើញក្តី៕

ចិនប្រកាសឱ្យពលរដ្ឋខ្លួនដែលនៅបរទេសនៅឱ្យឆ្ងាយពី.ល្បែង.ស៊ី.សង

0

ប្រទេសចិន៖ ស្ថានទូតចិនជំរុញពលរដ្ឋនៅបរទេស ជាពិសេសក្នុងប្រទេសសិង្ហបុរីឱ្យនៅឆ្ងាយពី.ល្បែង.ស៊ី.សង. ដោយប្រកាសថា ការលេងល្បែង.ស៊ី.សង.នៅក្រៅប្រទេសគឺជាការខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស The Straits Times នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី “បានក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់” ដល់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ឱ្យលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ និងនៅឱ្យឆ្ងាយពីល្បែងស៊ីសង។ បច្ចុប្បន្នប្រទេសសិង្ហបុរីមានកាស៊ីណូពីរដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែច្បាប់ចិនហាមពលរដ្ឋខ្លួនមិនឱ្យលេងល្បែងនៅបរទេសឡើយ។https://www.thestandard.com.hk/images/instant_news/20240318/20240318120008contentPhoto1.jpg

ស្ថានទូតចិនបាននិយាយថា “ទោះបីជាចូលរួមក្នុងការលេងល្បែងនៅកាស៊ីណូស្របច្បាប់នៅបរទេសក៏ដោយក៏ប្រជាពលរដ្ឋចិននៅតែត្រូវបានគេសង្ស័យថាបានបំពានច្បាប់ក្នុងស្រុកដោយបន្ថែមថាបេសកកម្មការទូតនឹងមិនអាចផ្តល់ព័ត៌មានដល់ការការពារស៊ីវិលចំពោះការរំលោភបំពានច្បាប់ឡើយ។ ការប្រកាសនេះធ្វើឡើងនៅពេលដែល ប្រទេសចិន បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបសកម្មភាពលេងល្បែងស៊ីសងរបស់ពលរដ្ឋខ្លួនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម។https://globalnation.inquirer.net/files/2024/03/China-warns-citizens-in-Singapore-to-stay-away-from-gambling-scaled.jpg

ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបាននិយាយថា “ល្បែងឆ្លងដែនក៏អាចបង្កឱ្យមានហានិភ័យដូចជាការក្លែងបន្លំ ការលាងលុយកខ្វក់ ការចាប់ជំរិត ការឃុំឃាំងដោយខុសច្បាប់ និងការជួញដូរមនុស្ស” ដោយបន្ថែមថា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបានបង្កើតវិបផតថលអេឡិចត្រូនិចសម្រាប់ពលរដ្ឋដើម្បីរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យទាក់ទងនឹងអ៊ីនធឺណិត ល្បែងស៊ីសង ក៏ដូចជាល្បែងឆ្លងដែន។https://vcdn1-english.vnecdn.net/2024/03/18/nayanbhalotiam3rlauf7xl0unspla-8513-8478-1710742970.jpg?w=680&h=0&q=100&dpr=1&fit=crop&s=ue1OV29flDUXAI6J53VoQQ

បើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនវិញ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសទាំងពីរក៏បានសហការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋចិនជាង ៤០ នាក់ ដែលចូលរួមលេងល្បែងនៅក្រៅប្រទេស។ សេចក្តីថ្លែងការណ៍បាននិយាយថា “រដ្ឋាភិបាលចិនតែងតែប្រឆាំងគ្រប់ទម្រង់នៃល្បែងស៊ីសង និងប្រឆាំងពលរដ្ឋចិនដែលចេញទៅក្រៅប្រទេសដើម្បីចូលរួមក្នុងសកម្មភាពល្បែង”។ ស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង និងស្រីលង្កា ក៏បានចេញការព្រមានដូចគ្នានាពេលថ្មីៗនេះដែរ៕

តារាកំប្លែងនាយពាក់មី ហាក់ស្តា.យក្រោយ! ទិញផ្ទះបុរីមួយកន្លែងជាង៣ឆ្នាំមិនទាន់ហើយ ឯស្ថានភាពផ្ទះវិញមិនបាច់ថ្លែង

0

តារាកំប្លែងដ៏ល្បីល្បាញប្រចាំកម្ពុជា ដែលមហាជនទាំងក្មេងទាំងចាស់ស្គាល់យ៉ាងច្បាស់ ព្រោះគាត់តែងតែផ្តល់នូវស្នាមញញឹមនិងភាពសប្បាយរីករាយជានិច្ចទៅកាន់មនុស្សទូទៅ។ ទោះជាយ៉ាងណា ថ្មីៗនេះគាត់បានបង្ហោះរៀបរាប់ពីស្ថានភាពផ្ទះបុរីមួយកន្លែង ដែលគាត់បានទិញទុកសម្រាប់កូនប្រុស ខណៈរយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ ផ្ទះគាត់នៅតែទាន់ហើយរួចរាល់។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433482451_963359818689441_2919869702400132447_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=xPJOay7atlAAX_UFb8Q&_nc_ht=scontent.fpnh1-2.fna&oh=00_AfBpzM7A26stYGtq4sSDQNRnPVIlhMKT7xDi3WK8cSTfyg&oe=65FE3396

កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ លោកចែម ច៉ាន់រ៉ា (ហៅនាយពាក់មី) បានបង្ហាះនូវរូបភាពប៉ុន្មានសន្លឹកអមជាមួយសារមួយឃ្លាយ៉ាងដូច្នេះថា «ផ្ទះទិញអោយអាតួ កុងត្រា១៨ខែ ទិញដាច់បង់លុយដាច់ តែជាង៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយទៀត សូមម្ចាស់បុរីជួយធ្វើអោយផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង ព្រោះដីខ្ពស់ជាងផ្ទះ, សរសរចាក់មិនត្រង់ជួរគ្នា, ការ៉ូក្រាលខ្ពស់ទាប …នៅមានទៀត ! ខ្ញុំជាអ្នកធ្លាប់ធ្វើសំណង់ដែរ ខ្ញុំយល់ច្បាស់ពីសំណង់ ដល់ពេលដាក់ជាងគ្មានជំនាញ ធ្វើផ្ទះខ្ញុំចឹង ដូចមើលងាយខ្ញុំណាស់ ខ្ញុំប្រាប់ហើយថា ផ្ទះខ្ញុំទិញទុកអោយកូននៅ មិនមែនទិញទុកលក់វិញទេ សូមយកចិត្តទុកដាក់លើជាងផង»។ https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433500713_963359812022775_2269453805664415184_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=30a8m8mdcgwAX82vji3&_nc_ht=scontent.fpnh1-2.fna&oh=00_AfCfhYAcZFLopE2k2WGfPlVuuWIbc3BSDGlfoV9jynexHA&oe=65FE54C2

ទោះជាយ៉ាងណា គម្រោងបុរីខាងលើនៅតែមិនទាន់មានការបញ្ជាក់ទេថាស្ថិតនៅទីណា និងមានឈ្មោះអ្វីនោះទេ។ ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានចូលទៅបញ្ចេញមតិថា «គ្រាន់តែឃើញផ្ទះហើយឆ្អែត សុខចិត្តដេកខ្ទមនៅស្រែវិញ»។ អ្នកខ្លះថា«មើលទៅដូចអត់គូសប្លង់»។ អ្នកខ្លះទៀតថា«បង់លុយដាច់ប៉ុណ្ណេះហើយ ស៊ីដាច់ហើយ បើវាចេះធ្វើឲ្យមែន ៣ឆ្នាំហើយ មិនមែនឃើញតែគ្រោងផ្ទះទេ»៕https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/423237013_963359785356111_1954724351098777470_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=B5yqTzsDUocAX8cey6m&_nc_ht=scontent.fpnh1-2.fna&oh=00_AfDAD4GcKDUnHnx2-b8b6CaGs1AZSTsPPEn-BsDg7WAOGQ&oe=65FD6169https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432045514_963359795356110_5986496840199722877_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=w8GyTswtCu4AX_eGwXE&_nc_ht=scontent.fpnh1-2.fna&oh=00_AfCCNFhzagahDlnem93nqdnhXJla6cURk7hqTdilzV2FQg&oe=65FE51BC

លោក Biden ប្រឈមនឹងការបាត់បង់សន្លឹកឆ្នោត ប្រសិនបើលោកហាមឃាត់ TikTok

0

សហរដ្ឋអាមេរិក៖ TikTok គឺជាកម្មវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលមានអ្នកប្រើប្រាស់រហូតដល់ ១៧០ លាននាក់ ដូច្នេះប្រសិនបើប្រធានាធីបតី Joe Biden ហាមឃាត់កម្មវិធីនេះអាចធ្វើឱ្យគាត់ប្រឈមនឹងការបាត់បង់សន្លឹកឆ្នោតជាច្រើនសម្រាប់អណត្តថ្មីនេះ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បើយោងតាម CNN បានឱ្យដឹងថា អ្នកប្រើប្រាស់ TikTok ភាគច្រើនសុទ្ធតែជាក្រុមដែលបោះឆ្នោតឱ្យលោក Biden ខណៈយុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតី Trump មិនមានគណនី TikTok ទេ។ យោងតាមអ្នកសង្កេតការណ៍ យុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤ របស់បេក្ខជនគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋទាំងពីរ កំពុងឈានចូលដល់ដំណាក់កាលរត់ប្រណាំង។

https://cloudfront-us-east-2.images.arcpublishing.com/reuters/SM77FTDS4JIYLBPNFPBNRAIKEY.jpg

TikTok ត្រូវបានគេចាត់ទុកថាជាវេទិកាមួយដែលប្រជាជនអាមេរិកជំនាន់ថ្មីជាច្រើនចូលរួមក្នុងឆាកនយោបាយ។ ដូចនេះ ប្រសិនបើព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ហាមឃាត់ TikTok ហើយលោកប្រធានាធិបតី Biden នឹងចុះហត្ថលេខាលើច្បាប់នោះ ច្បាស់ណាស់សន្លឹកឆ្នោតសម្រាប់អណត្តថ្មីរបសគាត់ក៏ប្រឈមនឹងការបាត់បង់ដូចគ្នាដែរ។ Michele Weindling នាយកនយោបាយនៃចលនា Sunrise ដែលជាក្រុមយុវជនផ្តោតលើការប្រយុទ្ធប្រឆាំងនឹងបញ្ហាអាកាសធាតុបាននិយាយថា “នេះនឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើការបោះឆ្នោតសកលព្រោះវាបានបិទកន្លែងសំខាន់មួយដែលយុវជនទាក់ទងគ្នាទៅវិញទៅមក” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiONx9wchTKt6PlYtnS9jRLTQL1W05lRNtCNwe15uSVj4Quhq882xLmpz0YOt1jHBfMeRyir2JxiDtKpo-jeD6AOENbQm3PsY0DwlTwvhkqUALmirm-M4NKbXY-lJeNu5fqLclDZbG8N8kooOLMSGbFzFTklcThWlkktkBzRBQMv2Sn9zXWX710Ps-O43c/s5000/NYPICHPDPICT000008637286.jpg

គួររំលឹកដែរថា កាលពីថ្ងៃទី១៣ ខែមីនា គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងបានបោះឆ្នោតអនុម័តច្បាប់មួយបង្ខំឱ្យ ByteDance ដែលជាម្ចាស់ TikTok របស់ចិនឱ្យដកភាគហ៊ុនរបស់ខ្លួននៅក្នុងកម្មវិធីនេះនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៦ ខែឬប្រឈមនឹងការហាមឃាត់។ នេះគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះអនាគតរបស់ TikTok ដែលកម្មវិធីនេះមានអ្នកប្រើប្រាស់រហូតដល់ ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក។

ប្រសិនបើប្រធានាធិបតី Biden រក្សាការសន្យារបស់គាត់ក្នុងការចុះហត្ថលេខាលើច្បាប់ហាមឃាត់ TikTok ដោយសារតែទំនាក់ទំនងរបស់ ByteDance ជាមួយរដ្ឋាភិបាលចិន អ្នកជំនាញវាយតម្លៃថាគាត់អាចនឹងបាត់បង់មូលដ្ឋានគ្រឹះនៃយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់ ហើយសមាជិកគណបក្សប្រជាធិបតេយ្យរបស់កំពុងពឹងផ្អែកលើវាដើម្បីទៅដល់ក្រុមអ្នកបោះឆ្នោតវ័យក្មេង ទោះជាយ៉ាងណា បច្ចុប្បន្នលោក Biden មិនទាន់ចុះហត្ថលេខាលើច្បាប់ហាមឃាត់នោះនៅឡើយទេ៕https://kiu.ac.ug/assets/images/news/tiktok-most-popular-app-for-2021.jpeg

ប្រធានគណបក្សភឿថៃដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជា ជាផ្លូវការ

0

អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ បានដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជាជាផ្លូវការ ក្នុងគោលដៅអភិវឌ្ឍន៍ Soft Power និងវិស័យទេសចរណ៍ ព្រមទាំងពិភាក្សាអំពីបញ្ហាខ្យល់ PM 2.5 រួមគ្នាជាមួយកម្ពុជា ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលលោក Thaksin Shinawatra បានត្រឡប់មកកាន់ប្រទេសថៃវិញ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Thairath កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ ព្រមទាំងមន្ត្រីជាច្រើនរូបរបស់គណបក្សភឿថៃ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មកទទួលស្វាគមន៍អ្នកនាង Paetongtarn និងគណៈប្រតិភូនៅអាកាសយានដ្ឋានភ្នំពេញ ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432476567_390833373749170_3436990310322096760_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=h3arz5EBZeIAX95QJhj&_nc_ht=scontent.fpnh1-2.fna&oh=00_AfAcQ_MI2-5BF5DAEW5op7xUKa79ZlsJU_dBgIYF-cBdqg&oe=65FE7BEE

ជាកិច្ចបន្ទាប់ អ្នកនាង Paetongtarn និងគណៈប្រតិភូបានធ្វើដំណើរទៅកាន់វិមានសន្តិភាព ដើម្បីចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកនាង Paetongtarn លើកឡើងថា អ្នកនាងមានអារម្មណ៍ថា មានកិត្តិយសខ្លាំងណាស់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញអ្នកនាងមកប្រទេសកម្ពុជា ។

អ្នកនាង Paetongtarn ក៏បានបង្ហាញនូវក្តីរីករាយផងដែរ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ។ ហេតុនេះ ក្នុងឋានៈជាប្រធានគណបក្សភឿថៃ អ្នកនាង Paetongtarn បានប្តេជ្ញាចិត្តថា នឹងធ្វើការរួមគ្នាជាមួយគណបក្សរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឱ្យកាន់តែរឹងមាំថែមទៀត ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432480120_390838860415288_9117686979179788347_n.jpg?_nc_cat=111&ccb=1-7&_nc_sid=5f2048&_nc_ohc=fd4V94vJBaAAX9-GKXR&_nc_ht=scontent.fpnh1-2.fna&oh=00_AfDxQQT3T-jnHe1fHGS1E6DKDikDd0ReBDoamYdRmLr-5w&oe=65FDF472

អ្នកនាង Paetongtarn បន្តថា ភាពស្និទ្ធស្នាលរវាងភាគីទាំងពីរនេះ គឺជាចំណុចដ៏សំខាន់ ហើយក្នុងឋានៈអ្នកនាងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ អ្នកនាងបានពិភាក្សាអំពីយន្តការផ្សេងៗដែលមានស្រាប់ ដើម្បីការផ្លាស់ប្តូរ និងជំរុញទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេស ផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, វប្បធម៌ និងទេសចរណ៍ ។

កិច្ចសហការនេះនឹងផ្តល់ប្រយោជន៍ខ្ពស់បំផុតដល់ប្រទេសទាំងពីរ ហើយអ្នកនាង Paetongtarn បានសង្កត់ធ្ងន់លើវិស័យទេសចរណ៍ជាពិសេស ពីព្រោះប្រទេសកម្ពុជា និងថៃ មានទំនាក់ទំនងផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលប្រទេសទាំងពីរអាចសហការគ្នាទាក់ទាញភ្ញៀវទេសចរក្នុងតំបន់រួមគ្នាយ៉ាងមានប្រសិទ្ធភាព និងគួរឱ្យចាប់អារម្មណ៍សម្រាប់ពលរដ្ឋខ្មែរ និងថៃ និងជនបរទេសកាន់តែខ្លាំង ។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/432469012_390833383749169_4653421227636176977_n.jpg?_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=jUlzRfD8LHcAX-mTBYJ&_nc_ht=scontent.fpnh1-1.fna&oh=00_AfDn6ZHTaZfR2u-oOJUYHv2N3YtUOjdACPDEwGYPky-wTQ&oe=65FD09B7

ចំណុចសំខាន់ អ្នកនាង Paetongtarn មានគោលបំណងគាំទ្រគម្រោង «ASEAN Drive Tourism» ដែលបានផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ដើម្បីជំរុញវិស័យទេសចរណ៍រួមគ្នា នៅក្រោមគំនិត «6 Countries One Destination» រួមមាន ៖ ប្រទេសកម្ពុជា, ថៃ, ឡាវ, ម៉ាឡេស៊ី, វៀតណាម និងមីយ៉ាន់ម៉ា ។ ហេតុនេះ អ្នកនាងសង្ឃឹមថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗ ។

អ្នកនាង Paetongtarn ក៏បានពិភាក្សាគ្នាបន្ថែមទៀតអំពីការដោះស្រាយបញ្ហាខ្យល់ PM 2.5 ក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហការគ្នារវាងគណបក្សបក្សមួយទៅគណបក្សមួយ ហើយអ្នកនាងក៏បានតាមដានវឌ្ឍនភាពពីការសហការគ្នានៃមជ្ឈមណ្ឌលតាមដាន Hotspot រវាងប្រទេសក្នុងតំបន់អាស៊ានផងវដែរ ដែលនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ធ្លាប់បានពិភាក្សានាពេលកន្លងមក ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432507002_390833397082501_8802769782687963334_n.jpg?_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_ohc=b0u37KlMNW0AX-O3MQq&_nc_ht=scontent.fpnh1-2.fna&oh=00_AfBC_8vJCtsoYNYVSEnlxzlnn2-hR3ucilZMS0tjMV31Xw&oe=65FEED11

អ្នកនាង Paetongtarn លើកឡើងថា ក្នុងឋានៈអ្នកនាងជាអ្នកនយោបាយស្ត្រី អ្នកនាងចង់ឃើញកិច្ចសហការគ្នារវាងអ្នកនយោបាយស្ត្រីរបស់ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងចក្ខុវិស័យ ដើម្បីអភិវឌ្ឍន៍សក្តានុពល និងជំរុញចំនួនសមាជិកសភាតំណាងរាស្ត្រជាស្ត្រី ។ វានឹងអាចឆ្លុះបញ្ចាំង និងដោះស្រាយបញ្ហាឧបសគ្គដល់ការអភិវឌ្ឍរបស់ស្ត្រីប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ ។

ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចរីករាយដែលអ្នកនាង Paetongtarn បានទទួលតំណែងជាប្រធានគណបក្ស ហើយសម្តេចក៏បានបង្ហាញនូវក្តីរីករាយចំពោះការត្រឡប់មកវិញរបស់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃផងដែរ ខណៈគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលយូរមកហើយ ។ ហេតុនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានក្តីរីករាយយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់អ្នកនាង Paetongtarn និងគណៈប្រតិភូលើកនេះ ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432462345_390833503749157_776678613989806024_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=93J7SJbG_wwAX-Pnqjg&_nc_ht=scontent.fpnh1-2.fna&oh=00_AfC1tR6_82iqv-pvSxI6mMz9ZWEKJBwPmNF2QcDi3qttaw&oe=65FECA0A

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin លើកចុងក្រោយនៅប្រទេសអូស្ត្រាលី និងបានបង្កើតគោលការណ៍ណែនាំពិសេស (Special Working Mechanism) ជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ពិសេសជាងនេះទៀត ការសហការគ្នានៅតាមព្រំដែនរវាងប្រទេសទាំងពីរនឹងនាំមកនូវសុខសន្តិភាព និងជំរុញពាណិជ្ជកម្មនៅតាមព្រំដែន, ការវិនិយោគ និងទេសចរណ៍រួមគ្នា ។

សារព័ត៌មាន Thairath រាយការណ៍ថា ក្រៅពីអ្នកនាង Paetongtarn និងគណៈប្រតិភូបានពិភាក្សាគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចហើយ នៅល្ងាចថ្ងៃដដែល អ្នកនាង Paetongtarn ព្រមទាំងគណៈប្រតិភូ បានធ្វើដំណើរទៅកាន់ទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈអ្នកនាងជាប្រធានគណបក្សភឿថៃ មុនពេលទទួលទានអាហាររួមគ្នា ៕

មកស្គាល់ផ្កាមួយប្រភេទ ដែលតែងរីកស្គុះស្គាយ ឱ្យតែជិតដល់បុណ្យចូលឆ្នាំខ្មែរ

0

ជារៀងរាល់ឆ្នាំឱ្យតែងតែជិតរដ់រដូវបុណ្យចូលឆ្នាំខ្មែរ គេតែងប្រទះឃើញមានផ្កាមួយប្រភេទ បានរីកស្គុះស្គាយ ដែលគេស្គាលើជាទៅទូថាប្រទាលផ្អូកផ្គរ ឬផ្គរលាន់ និងមានស្រុកខ្លះហៅ កំភ្លឹងចូលឆ្នាំ ព្រោះផ្កានេះរីកតែថ្ងៃចូលឆ្នាំតែប៉ុណ្ណោះ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/277739498_506984930874908_7851068494641120577_n.jpg?_nc_cat=111&ccb=1-7&_nc_sid=5f2048&_nc_ohc=0tBcWEwBso4AX8hRMho&_nc_oc=AdgMgGolhaWwttvERwqiFoC4TAuI4Xgtvn1CfSxt-lxpxHCQ0k49mTBDfbxOooRqTtM&_nc_ht=scontent.fpnh1-2.fna&oh=00_AfB0VCiRMgJoKcnxrz6S2cEPqdj0yTAnV7sGZzZ7o4dRmg&oe=65FEE97B

ផ្កានេះត្រូវបានគេនាំចូលមកដាំអំឡុងឆ្នាំ ១៩៧០ជាង ឬក្រោយនេះទៀត ព្រោះបើយើងមើលតាមតម្រាក្បួនរុក្ខជាតិដែលមាននៅស្រុកខ្មែរពីសម័យមុន ពុំបានឃើញមានការកត់ត្រាអំពីវាទេ ហេតុដូចឆ្នេះយើងអាចសន្មត់បានថាវាត្រូវបាននាំចូលមកដាំក្រោយសម័យសង្គមរាស្ត្រនិយម។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/277734862_506985014208233_9070322325024247547_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=HlpRGZOKuFkAX9s78ng&_nc_ht=scontent.fpnh1-2.fna&oh=00_AfCgW9_HGIeX87cvE_kY-Y2jMiFRQ9oD5FR_8eDbonqyyQ&oe=65FD2E6F

ផ្អូកផ្គរ ជាពួកប្រទាលមានមើមនៅក្នុងដី ក្នុងគ្រួសាររុក្ខជាតិពួកកំភ្លឹង មានកម្ពស់ជាមធ្យម ៦០ស.ម មើមមានរាងជាស្រទាប់ៗដូចខ្ទឹមបារាំង មានទំហំជាមធ្យម៥ស.ម។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/277762725_506985060874895_1216185383692230494_n.jpg?_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=QTa1RfH-fNkAX9AxaHE&_nc_ht=scontent.fpnh1-1.fna&oh=00_AfCqgjBOehUzHWDTmxc43k7S96OoQVUvCty0nQhXqvbGXw&oe=65FE52BB

តោងតាមជំនឿពីចាស់ៗបុរាណខ្មែរ បើអ្នកណាដាំប្រទាលផ្អូកផ្គរមានផ្ការីកក្នុងទិសទាំង៤ហើយរីកក្នុងពេលតែមួយ នឹងមានលាភសំណាងចូលមកជាហូរហែរ ធ្វើអ្វីក៏បានជោគជ័យ បានសំរេចគ្រប់ប្រការ ។ ប៉ុន្តែបើផ្ការីកមិនបានគ្រប់ទិស ឬគ្រប់ចំនួន៤ ក្នុងពេលតែមួយទេ និងមានរឿងអាក្រក់កើតឡើងចំពោះបុគ្គលនោះ បើមានរៀបពិធីអ្វីនិងធ្វើអោយមានបញ្ហាចូលមក៕