កាលពីកន្លងទៅនេះតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចេញបទចម្រៀងមួយបទមានចំណងជើងថា អូនរាំអែន ជាមួយតារាថៃបន្ទាប់ពីជោគជ័យបទ «Call Me PaPa»។ ទោះយ៉ាងណាការសហការជាមួយតារាថៃ និងច្រៀងខ្មែរលាយថៃតារាចម្រៀងរូបនេះរងនូវមតិរិះគន់ពីអ្នកលេងបណ្តាញសង្គម។យ៉ាងណាមិញ ឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយថា បើបទនេះល្បីនៅថៃគឺល្បីដល់ឡាវនិងភូមា ហើយអាចស្រូបទាញភ្ញៀវទេសចរពីប្រទេស ទាំងនោះបានមួយផ្នែកតូចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7-70Zt9tdqhdWq2rVgn_JnJOsgfKt5pdyryovrGTHnf8tcDDq_11cd10-U9JELq4SPvNG__qmE75bsxXImnwCyLLNOLC40ZrPYf30YVlh9KabSmkXPE2pkTB9A26V-eQ_jhemmh4TYGuprXTpw7gxeb8qT8uhMPitbVxzKt4UDLKa4ZBddb-X2p7WhI/s1365/image_2024-03-18_16-36-06.png

MV បទ អូនរាំអែន ពីតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត សហការជាមួយតារាថៃ B-King & Mcca បានទម្លាក់ជាផ្លូវការក្នុងផលិតកម្មហ្គាឡាក់ស៊ី កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៤ ដោយក្នុងបទថ្មីនេះតារាចម្រៀងមានងារជាឧកញ៉ា រូបនេះក៏បានច្រៀងលាយភាសាថៃផងដែរ ខណៈការចេញ ចម្រៀងមួយបទនេះដើម្បីចំណងមិត្តភាពនឹងរាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjd77_wMqgmHZe_B0Gr10Vnmz3bfw-_dTneLV9Dkgqa9iV87kgrWAo8uQkKfOCBaSD2SFA3yz1O7XiLiU0RxAtK7gc2qd8EMAHMgfrhq6dc-8emYzp2_6qz5KVmzF1_H7tdK0ZtaRMbRcATCPZrbsHd4r0WezQy6TobpwpBYJ7ewHa6YH9WMGSqyuXmDA/s2048/image_2024-03-18_16-36-07%20(3).png

ទោះយ៉ាងណា ការសហការជាមួយតារាថៃនិងច្រៀងលាយភាសាថៃរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មានទាំងការចូលចិត្តរួមទាំងមានមតិរិះគន់ដូចគ្នា។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «គេកំពុងស្អប់យើងហេតុអីយើងយកភាសាគេ មកច្រៀងចឹង.មិនយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-PLsE8SJh9dBXJrXE2WKHKvGXXI0AJdrLbVVxCK2gGDaavld3ni0VPlXr0th5J-jNkSOrnndJUmkfInaiYUJcVIxtUU8siVCw7mcSeRsa_8jEcc_bDt5FrekXbK_inacTD7spcJymvIAfCAAA1XChjsURKbAnOcfk8DmpgwFyVRmryMxDSQjmlBbR_0/s2048/image_2024-03-18_16-36-09%20(2).png

ប្រយោគនេះឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយតបថា «អារម្មណ៍ពិត និងការពិតគឺមិនដូចគ្នាទេ បងជឿថាប្អូនក៏ដឹងបងប្រឹងប្រែងធ្វើដើម្បីអ្វី? ដើម្បីអ្នកណា?តែប្អូនធ្វើជាមិនយល់បងដឹង ប្អូនត្រូវចាំថាបើបទនេះល្បីនៅថៃគឺល្បី ដល់ឡាវនិងភូមា ហើយភាសាខ្មែរ និង អក្សរខ្មែរក៏ត្រូវបានបង្ហាញនៅទីនោះផងដែរ នេះជាមោទនភាពរបស់យើងទាំងអស់គ្នាហើយម្យ៉ាងទៀតក៏អាចស្រូបទាញភ្ញៀវទេសចរពីប្រទេសទាំងនោះបានមួយផ្នែកតូចផងដែរណា ប្អូនប្រុសសូមប្អូនគិតឱ្យបានឆ្ងាយបន្តិច បើប្អូនស្រលាញ់ខ្មែរពិត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSmSmGfcYQR0Q5quU2sPB12raEoVpnPG1PvIJ0Un_FCAPnQtDsZDQHTjdh6XK8fa5lpTJ9WOqczSKg0Mct8aLd2hWMwPtpeID9itkvn9bcSw6FOuP5P24ntsJN6Osi4JpegmPq8j8J4VDN3Xx7PVgUACb4c9eg6CJgCnhKLt8x5N8gjJokxus7SdCYTQ/s771/image_2024-03-18_16-36-09.png

ចំណែកមតិមួយផ្សេងទៀតបានលើកឡើងថា «ថៃមួយចំនួនកំពុង តវ៉ាទាមទារខេត្តកោះកុងពីខ្មែរ ខណៈidolដែលជាតារាល្បីនៅខ្មែរ យកភាសាថៃមកដាក់ក្នុងបទចម្រៀង យ៉ាងរំភើយ»។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បទចម្រៀង «អូនរាំអែន» មានការចូលស្តាប់ ៤១៤០០០ដងនៅលើឆាណែលយូធូប CAM-POP Galaxy Navatra ៕