Home Blog Page 1163

វៀតណាមទទួលបានប្រាក់ចំណេញច្រើនជាងគេទីបីពីរូបិយប័ណ្ណឌីជីថលនៅលើពិភពលោក

0

វៀតណាម៖ រូបិយប័ណ្ណឌីជីថល ឬ Cryptocurrency ឬអាចហៅម្យ៉ាងទៀតថា រូបិយប័ណ្ណគ្រីបតូ គឺជាប្រាក់ដែលស្ថិតក្នុងទម្រង់ជាប្រព័ន្ធអេឡិចត្រូនិចអាចប្រើប្រាស់ជំនួសសាច់ប្រាក់សុទ្ធបាន គ្រាន់តែវាគ្មានរូបរាងដែលអ្នកអាចឃើញនៅខាងក្រៅបាននោះទេ។ លុយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងធនាគារជាតិ ក៏ដូចជាមានពាសពេញបណ្តាប្រទេសជុំវិញពិភពលោក។ លើសពីនេះវាក៏មានភាពងាយស្រួលក្នុងការចាយវាយ ការផ្ទេរប្រាក់ទៅមកឆ្លងប្រទេសមានល្បឿនលឿន ការប្រើប្រាស់មានសុវត្ថិភាពខ្ពស់ មិនអស់កម្រៃសេវា និងកាត់បន្ថយអតិផរណាលើលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiajW9rK0wTrWwK5H99jqvjH-kadZUvHzTp-EDMCnpXXVnVOcwghvWSzIFev0vdilhbl5C1jgpzBKf3nQZGGaur3AvR11QPkfCzQZCguQbJGAHKmh32Tuen32ajAImm8SrAZoqol6ZTD3RMQZhK8QL4xbi23bhl1WqbRsFkfjhQX2tOBU2-PC8evosnYI/s1280/photo_2024-03-19_09-22-18.jpg

ទោះជាយ៉ាងណាបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ blockchain មានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឱ្យដឹងថា អ្នកលេង Cryptocurrency នៅវៀតណាមរកបានជិត ១.២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលជាចំនួនច្រើនបំផុតទីបីបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំបីដែលមានប្រាក់ចំណេញពីរូបិយប័ណ្ណគ្រីបតូឈានដល់ជាងមួយពាន់លានដុល្លារអាមេរិក ដោយនៅចុងសប្តាហ៍នេះអ្នកលេងរូបិយប័ណ្ណឌីជីថលវៀតណាមទទួលបានប្រាក់ចំណេញចំនួន ១.១៨ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIaWtrXIOFZVKWQsxonDEHfN69-SnwdrPv3ni1CW5qh8_iIugB-n-xGG6MlFTR-LavCWlHhyacQWJ6c4F6a-U3mBBpo3lHzhI5EycEt3qhSSAfrhSxweXPC6uHpV20Fo-SOgDqI4th-SBfGHrZc9s3cZy4yrTfAjSsmM6Q6hCq17wbhLTYB1_WsnlEyRU/s1000/photo_2024-03-19_09-24-13.jpg

ចំណាត់ថ្នាក់របស់ Chainalysis បានកត់ត្រាថា សហរដ្ឋអាមេរិកនាំមុខគេជាមួយនឹងប្រាក់ចំណេញសរុប ៩.៣៦ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ប្រទេសអង់គ្លេសជាប់ចំណាត់ថ្នាក់ទី ២ នៅពេលដែលអ្នកលេងរូបិយប័ណ្ណឌីជីថលនៅទីនេះរកបាន ១.៣៩ ពាន់លានដុល្លារ រីឯប្រទេសវៀតណាមជាប់ចំណាត់ទី ៣ ជាមួយនឹងប្រាក់ចំណេញសរុប១.១៨ ពាន់លានដុល្លារ។ ចំណែកប្រទេសចិនបានភ្ញាក់ផ្អើលក្នុងចំណាត់ថ្នាក់ទី ៤ ជាមួយនឹង ១.១៥ ពាន់លានដុល្លារអាមេរិក។ សម្រាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ក្រៅពីវៀតណាម ចំណាត់ថ្នាក់ក៏បានកត់ត្រា ឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ទី ៥ ជាមួយនឹងទឹកប្រាក់ ១.០៦ ពាន់លានដុល្លារ ហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី ២០ ដែលមាន ០.៥ ពាន់លានដុល្លារ ថៃ ជាប់ចំណាត់ថ្នាក់លេខ ២៨ មាន ០.៣៣ ពាន់លានដុល្លារ បន្ទាប់មកសិង្ហបុរី ០.៣២ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLFmOfYlfQPLye954PJgjTto6Rqb-jjY_tMvuJ1FLC2T5WdbNNTk35VNN9NBSnjZIG0JyEdFCsDWQFQgop9iUeWXCtQwvWWzfH5_wNi7_gG7Sps0WXC-eDtadAPo6DQk1MMa1VIQFqlWeNF0iHIVR8tk2eeiRueLZAo_-SYsvp7bY23p-J3mtBfBsbDjI/s740/photo_2024-03-19_09-24-31.jpg

បើយោងតាមការព្យាករណ៍ដោយ Chainalysis ប្រាក់ចំណេញរបស់អ្នកលេងរូបិយប័ណ្ណគ្រីបតូបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ អ្នកតំណាង Chainalysis បានអត្ថាធិប្បាយថា “នៅក្នុងបរិបទនៃការឡើងដល់កំពូលនៃ Bitcoin ព្រឹត្តិការណ៍ Bitcoin ETF ក៏ដូចជាការកើនឡើងនៃការទទួលយករូបិយប័ណ្ណឌីជីថល ឆ្នាំ ២០២៤ គឺជាឆ្នាំដែលអ្នកលេងទទួលបានប្រាក់ចំណេញខ្ពស់ជាងឆ្នាំមុនៗ៕

មន្ត្រី​នគរបាល​ផ្កាយ​២​ម្នាក់ត្រូវអស់តំណែង ក្រោយឆបោកសុីឈ្នួលរត់ការចូលរដ្ឋ

0

នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវនាំខ្លួនជនសង្ស័យនៅចំណុចផ្លូវលេខ៤៦៦ ប្រសព្វផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ ៖ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧,២២,២៧ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣១៩«ឆ១»ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។May be an image of 1 personជនសង្ស័យឈ្មោះ ជា លោកឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432766458_822033123294359_583088826470987229_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=i4BAb36VK5QAX83eyPs&_nc_ht=scontent.fpnh1-2.fna&oh=00_AfD8VfQcn44MBvw7d2tS3qfDiGfbXc8gaOZkWl5L98KWhw&oe=65FED948

រថយន្តអគ្គិសនីចិនរាប់ម៉ឺនគ្រឿងចតចោលក្នុងឃ្លាំងនៅអង់គ្លេស

0

ប្រទេសអង់គ្លេស ៖ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនបានធ្វើឱ្យតម្លៃរថយន្តអគ្គិសនីធ្លាក់ចុះនៅប្រទេសអង់គ្លេស ជាពិសេស រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលមានតម្លៃត្រឹមតែ២៥.០០០ដុល្លារអាមេរិកប៉ុណ្ណោះ ។ នៅឆ្នាំ២០២៤ រថយន្តអគ្គិសនីចិនមានតម្លៃថោកជាងរថយន្តម៉ាកចុងក្រោយរបស់ក្រុមហ៊ុន Tesla ប្រមាណ១៥.០០០ដុល្លារអាមេរិក ។

ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា រថយន្តអគ្គិសនីចិនដែលបាននាំចូលមកប្រទេសអង់គ្លេសទាំងនេះមានបញ្ហាផ្នែកគុណភាព ហើយត្រូវបានគេចតចោលក្នុងឃ្លាំងនៅអង់គ្លេសរាប់ម៉ឺនគ្រឿង ដើម្បីដោះស្រាយបញ្ហាផ្សេងៗមុននឹងលក់ឱ្យអតិថិជន ។ គេរកឃើញថា រថយន្តអគ្គិសនីចិនមានបញ្ហាជាច្រើន ដូចជា ៖ បញ្ហាការប្រមូលផ្តុំផ្សិត និងមានស្នាមប្រេះនៅលើដំបូល និងផ្នែកផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2yI1wDfdDpGclHaf3q1P7OhucnvPi4D1oYPCbsRi8lV-jZzqjvFq6GmKzIF8FjIurIYTXg7NzP5Ay_4CQuzEE4l-iHKJlEWBkEvygFdnz_zlng8UrZ__7S7QoZoNCNDiJrH0pK74A0Racv-KTcEJtu8Jlem3mkkVoVu_LYAL4dyD_195n4sb37Yt-Nh0/s1200/byd-ev-china-GettyImages-1659947972-e1698690737263.jpg

សារព័ត៌មាន Wall Street Journal រាយការណ៍ថា បញ្ហាផ្សិតត្រូវបានគេប្រទះឃើញក្នុងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលនាំចូលមកកាន់តំបន់អឺរ៉ុប ខណៈស្នាមប្រេះផ្នែកទៀតនៃរថយន្តបានកើតឡើងនៅប្រទេសជប៉ុន ។ ដូចគ្នានេះ រថយន្តអគ្គិសនីចិននាំចូលមកប្រទេសអ៊ីស្រាអែល កើតបញ្ហាប្រេះដំបូល ។ ហេតុនេះ ក្រុមហ៊ុននាំចូលរថយន្តនៅអឺរ៉ុបបារម្ភថា រថយន្តរបស់ក្រុមហ៊ុន BYD មិនបានឆ្លងកាត់ដំណាក់កាល Ionization ដើម្បីកម្ចាត់ផ្សិតឱ្យបានត្រឹមត្រូវទេ ។

ចំណែកសារព័ត៌មាន Express រាយការណ៍ថា គេបានពិនិត្យឃើញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលបាននាំចូលមកប្រទេសថៃ មានបញ្ហាថ្នាំពណ៌ និងរបកផ្លាស្ទិក ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន BYD បាននាំចេញរថយន្តអគ្គិសនីច្រើនបំផុតមកកាន់ប្រទេសថៃ និងមានចំនួនប្រហាក់ប្រហែលគ្នាជាមួយប្រទេសប្រេស៊ីលដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijrCsb3NYWasdsqrExqz5WyDmcY4reMFK6o9fR1mgPDIIETDUae908Yok5RLWlZf8iia3KhG4Em0Ob9kbBTdTfvnuNgeFFg0vPMSQgtBw0nUUslTAo7pW4N4wEm-kWB94xXZH_WHaAf5BXMkmn2o6nkfHAB6ClUK2hVeOqqdqSN6d7RbzTdciVKrL7e1A/s1280/im-933503.jpg

បើតាមរបាយការណ៍របស់សារព័ត៌មាន Wall Street Journal បង្ហាញថា កាលពីចុងឆ្នាំ២០២៣ មានរថយន្តអគ្គិសនីជាង១ម៉ឺនគ្រឿងរបស់ក្រុមហ៊ុន BYD ត្រូវបានគេចតចោលក្នុងឃ្លាំងនានានៅតំបន់អឺរ៉ុប ខណៈលិខិតអនុញ្ញាតលក់រថយន្តទាំងនេះនៅតំបន់អឺរ៉ុបជិតផុតសុពលភាព ។

ទោះយ៉ាងណា នាយកក្រុមហ៊ុន BYD បានព្យាយាមស្វែងរកវិធីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ផ្សេងៗនៅអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាទាំងអស់ដែលកើតឡើងចំពោះរថយន្តអគ្គិសនី ។ ក្រោយពីដោះស្រាយបញ្ហាទាំងនេះរួច ក្រុមហ៊ុន BYD នឹងលក់រថយន្តអគ្គិសនីក្នុងឃ្លាំងនៅអឺរ៉ុប នាថ្ងៃអនាគត ៕https://img.cnevpost.com/2021/06/28084158/329e2643a4103000e33253dba854d865.jpg

ការហ៊ាននិយាយជាមួយខ្លួនឯង នឹងទទួលបានលទ្ធផលមិននឹកស្មានដល់!

0

បើតាមការស្រាវជ្រាវបង្ហាញថា អ្នកបានជជែកជាមួយខ្លួនឯងញឹកញាប់ គឺជាមនុស្សឆ្លាត ។ ប៉ុន្តែតើដឹងឬទេថា តើការជជែកជាមួយខ្លួនឯងញឹកញាប់នឹងមានប្រយោជន៍លើសពីការគិតទៅទៀត ។ ហេតុនេះ យើងគួរតែសាកល្បងជជែកជាមួយខ្លួនឯងនៅមុខកញ្ចក់ ហើយយើងនឹងថា វាគ្មានបញ្ហាអ្វីទេ បើយើងគ្មានអ្នកជជែកជាមួយ ។

ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា ការជជែកជាមួយខ្លួនឯងធ្វើឱ្យយើងអាចធ្វើអ្វីម្យ៉ាងបានកាន់តែល្អ ដូចជា ៖ ការងារ, ការរៀនសូត្រ ឬការហាត់កីឡា ។ ជាក់ស្តែង កាលពីឆ្នាំ២០១២ សាកលវិទ្យាល័យ Bengal បានសាកល្បងឱ្យនិស្សិតធ្វើការងារជាច្រើនមុខ ។ និស្សិតត្រូវជ្រើសរើសថា តើពួកគេនឹងអានអត្ថបទឱ្យឮសំឡេងខ្លាំងៗ ឬអានក្នុងចិត្ត? ហើយលទ្ធផលបង្ហាញថា អ្នកដែលបានអានឮខ្លាំងៗមានសមាធិ និងអាចធ្វើការងារល្អជាងអ្នកអានក្នុងចិត្ត ។

ចំណែកការស្រាវជ្រាវរបស់សាកលវិទ្យាល័យមីឈីហ្គេន បង្ហាញថា ការជជែកជាមួយខ្លួនឯងខ្លាំងៗអាចបង្កើនទំនុកចិត្ត និងជួយឱ្យយើងដោះស្រាយបញ្ហាលំបាកៗបានដោយជោគជ័យទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglHKQYPIwcqv0qWqwm7x-Ko-WhcRw6t6iToLB7lq94YYUhd7IV6M5roJNoNCzKzS5DpFYU-viuLFhhekn1T05HTnsWuZ8iJMe5227NdrzC2rppYa9Fm0YaBXkXyZbRw1NVAtaNTxkVW8Cww57vSwtNzyIs3GCzySphepKdD8n7ZS9T7m2pSXr6uF_n2CI/s1500/GettyImages-1155144740-10c4a881413d4846a0c4af823ddecb84.jpg

ការស្រាវជ្រាវមួយទៀតពាក់ព័ន្ធនឹងប្រធានបទដូចគ្នានេះជាមួយក្រុមកីឡាករបាល់បោះ បញ្ជាក់ថា កីឡាករដែលនិយាយជាមួយខ្លួនឯង មិនថាការផ្តល់កម្លាំងចិត្ត ឬការបញ្ជា គឺពួកគេនឹងទទួលបានបាល់ ឬបោះបាល់បានរហ័ស និងមានទំនុកចិត្ត ។

លើសពីនេះ ការនិយាយជជែកជាមួយខ្លួនឯង ក៏មានប្រយោជន៍ផងដែរសម្រាប់រឿងតូចៗ ។ ការស្រាវជ្រាវប្រាប់ថា បើយើងនិយាយឈ្មោះវត្ថុនោះចេញមកឱ្យបានច្បាស់ៗ យើងនឹងឆាប់រកវាឃើញវិញ ព្រោះនៅពេលបាននិយាយឈ្មោះវត្ថុហើយ យើងនឹងមើលឃើញរូបភាពវត្ថុនោះក្នុងខួរក្បាល (ចំណុចនេះ គឺអាចអនុវត្តបានសម្រាប់តែវត្ថុណាដែលយើងធ្លាប់ឃើញពីមុនប៉ុណ្ណោះ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2VBjvU3NE069Vwl62nbC-_jaMrZ7g2lX3WL59tL_DwWX1Nvk73WEJypJjq2_Q-IGumbJ7mRRs9L03qzAjDayN4O-BJRs7Zd_38a1NyDVxeRpAVZpRy5sx4Qzc66Xq3EDlHwRlL-p0leAb390jxw1YaW-PVAZwTd7SmZoHkp4IUImHISjbmDYF1XxSNQ/s746/talking-to-yourself-746x420.jpg

*ការជជែកជាមួយខ្លួនឯងនឹងកាន់តែធ្វើឱ្យមានសេចក្តីសុខ ៖
ការនិយាយពាក្យល្អៗជាមួយខ្លួនឯង គឺជាការព្យាបាលផ្លូវចិត្តតាមវិធីមួយ ដូចជា ៖ ការសរសើរខ្លួនឯងថា «ពូកែណាស់» ពេលបានធ្វើអ្វីមួយជោគជ័យ ឬការនិយាយលួងលោមខ្លួនឯងថា «មិនអីទេ បន្តិចទៀត អ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើង» នៅថ្ងៃដែលយើងជួបរឿងអាក្រក់ៗ ។

«អ្នកចិត្តល្អជាមួយខ្លួនឯង តែងតែទទួលបាននូវសេចក្តីសុខជានិច្ច» ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Mark Leary ជំនាញផ្នែកចិត្តវិទ្យា និងសរសៃប្រសាទនៅសាកលវិទ្យាល័យ Duke ដែលបានសិក្សាពាក់ព័ន្ធនឹងរឿងនេះអស់រយៈពេល៧ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh80UAnqkoIWk56DV3fzuP9C6GmguK0Y6zQ3bbB2RBsBUCJtUoLoGsKEybvI0xXTLV_UvYlaJux8-Dj1mg86H4RRRitPs7X8cthrc7cP7bT7h74os0ssQ0tTdZztr7Z7cbrdbfgMjvn1zO6IVmUilrT-9YmQKg5sGC0lEu2IkNuX0y1D4gXLqLkCsnBomY/s620/Woman_mirror_blog_lg.jpg

ការនិយាយពាក្យល្អៗជាមួយខ្លួនឯងជាប្រចាំនោះ វាអាចជួយឱ្យយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ មិនថារឿងរ៉ាវតូចតាចទេ ដូចជា ៖ ការរកកូនសោររថយន្តមិនឃើញ រហូតដល់រឿងធំៗ ដូចជា រឿងលែងលះប្តី-ប្រពន្ធ ជាដើម ។ រឿងល្អៗដែលយើងប្រាប់ខ្លួនឯងរហូតមកនេះ នឹងជួយផ្តល់នូវថាមពលវិជ្ជមាន និងការព្យាបាលផ្លូវចិត្ត ទើបយើងមិនបន្ទោសខ្លួនឯងខ្លាំងពេក នៅពេលធ្វើអ្វីមួយខុស ។

ការស្រាវជ្រាវបង្ហាញទៀតថា សូម្បីតែអ្នកមានអាយុច្រើនដែលមានជំងឺប្រចាំកាយច្រើន គឺពួកគេអាចទប់ទល់នឹងជំងឺ និងវ័យជរាបានយ៉ាងល្អ ពីព្រោះមនុស្សវ័យចំណាស់ទាំងនេះចិត្តល្អជាមួយខ្លួនឯង នៅថ្ងៃដែលជួបហេតុការណ៍អាក្រក់ ៕

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

0

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB9w5YA64aclaBACAvM1DcZFUXPt4ZpUZ6JVvO66fOMmMoNsRlBwgk1ybbx-9k9Ts9BsGh7-ih3pKy0L-MyJvu6OtFWx86Ouu2BDXzTyKzbQ2D5ptrpZYj6NfRE_4pRFHLE1abOz7KJgNC6yjeiodFKyIDYBvfgJWOl6PrF2UMDkBEZkGDEwd2af0ZGxA/s6186/1.jpg
នៅវេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងនៃម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ដែលផ្តល់នូវផាសុកភាព​ក្នុងការបើកបរ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Ranger ស៊េរីឆ្នាំ2024។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។ មិនតែប៉ុណ្ណោះ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ2024 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 ក៏មានបំពាក់នូវឈ្នាន់ជាន់ជើងផ្នែកចំហៀង​ខាងក្រោយ ដែល​បង្កភាព​ងាយស្រួលក្នុងការឡើងចុះរថយន្ត ដោយពុំចាំបាច់ឡើងតាមកង់រថយន្ត​នោះ​ទេ។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4yt_PEGPAqKTw1NqIdgc6W3qKFAQnQ_i9bEmQVAB5h7hSg74fLrX9vY3tQQFJmHQx8tbRalRmQcKjzIbub3SVdoENWC16NnV-Gul0oBd9QJtwZtoISsD5ok1ORTgH_Mvc6LQ9XtstQfOrICNCqQCIqyb0JVH76zVwoVXtHH2uluZSK1Zz6tF6newyiO9H/s3456/IMG_6102.JPGជាកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនមួយ​ដែលឈានមុខគេក្នុង​ទីផ្សារ​រថយន្ត​ថ្មី ហើយភាពពេញនិយម និងភាពល្បីល្បាញនេះ ដោយសារតែទទួលបានការគាំទ្រ ពី​សំណាក់​​បងប្អូនប្រជាពលរដ្ឋកម្ពុជាមកលើរថយន្ត Ford Ranger និងភាពជឿជាក់ទៅលើគុណភាព និង​សេវាកម្ម​ផ្តល់ជូនអតិថិជន។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Ranger គឺជាដៃគូដ៏មានទំនុក ចិត្តសម្រាប់អតិថិជនដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ ការងារ ប្រកបអាជីវកម្ម​ និងជាពិសេស សម្រាប់​អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។ ការលក់របស់​រថយន្ត​ Ford Ranger ត្រូវ​​​​​បានគ្របដណ្តប់លើទីផ្សារជាង ១៨០ប្រទេសជុំវិញពិភពលោក ហើយសម្រាប់​រថយន្ត Ford Ranger ស៊េរីថ្មី​នេះ គឺនៅតែបន្តផ្តល់នូវភាពរឹងមាំ បច្ចេកវិទ្យាទំនើប និងប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់លើស​គេ ដែល​បង្កភាព​ងាយ​ស្រួល​ដល់អតិថិជនទាំងអស់ ក្នុងការបំពេញកិច្ចការងារផ្សេងៗ​របស់​ខ្លួន​។ ខ្ញុំសូមថ្លែង​អំណរគុណ​ចំពោះអតិថិជន ហ្វដ ទាំង​អស់​ដែលបន្តគាំទ្រ និងជឿជាក់ទៅលើគុណភាព ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារបស់រថយន្ត ហ្វដ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUH2NrWD-eToIG9Hy8M34gRteiplG6B7ckQJV-vzo6HafUUIJQY4iwvQAVfUFj5tCPGtFvWKro4TceQCVCfMWHV9ndtNWw6k5vk7wyEb57mvnpJ7r_er-zHL01pNY7GLh3EPKwRs3uZmhU48MdZkzg8ATEPd9nEZKaCIpn-_WOelSrSaTPJW588UbsI04/s6909/3.jpg
Ford Ranger ស៊េរីឆ្នាំ 2024 ត្រូវបានរចនាឡើងដោយកំណត់យកបទដ្ឋាន «Built Ford Tough» ដែលផ្តោតសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន​ពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថល 8អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗ រួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o​ រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេលឈប់ស្តុប (Auto Hold) ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZWRZlEbOuZ_8do1efaXzgGEX6dDXXiKQa4QFB6zF0wFZofxd-sRCRsvuoNs-UkkNaWaTPTYd4Swwb8mStKEPLCLK-fYL0KC8q-ktYcW34vNpiXYQjLgPx8c9-2ALYq-ehtCRYs9ibp-W301FYOVQbHz4B7f8MicxBwodHYNko6_fSBdz39R3m8zjDzB5H/s3456/IMG_6115.JPG https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzUs3HjcwDxTkcSNxygrpRWBCbc96Jf-mORW_H7NMcYkerLhI1n93fl3Jac4X4U8zd92Ahl52QIrwuF2nEtry6XmAboDmVM2929uO941pTVCuqwGcwpwwJneoN-iUxhDw8S6Z7EZb9mtTX-sjcUAiyeJtuS3eWuG3I-IXGY2VYC-iqIKFaV3k3lhPQ9to/s6816/4.jpg
ពិសេសជាងនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIkfdy5SJVNxv8fl5veGWCetjYquR0fD5l_iOy-VzYIEaXYH6noV2Uia260UinSCUqDUMZ_ymVDegc3OgsyG8X-IpxddF16FhaUca2HbJmG883MuTMDeGTx5YMNpcJyegonJeddrQ1QA0g9lk-zzLK3KL7KvfYYg4OE-m6-COJdx5Nh6UUwcrKyyxHOQw/s1529/5.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ilhAKa98oF2s1BrgDNEFNgxPk77cg4eubrLFadMFh5mBvTHva61a7E-XeY9ohT6wMjV2FiwBZOmb3LuM8lwhosH3JZ5eqUBQxCAQJJcjf_EoE9SDlt5FPWspHr0CDROwNuqdHZFxTzCRctbmUhtCcrBD6MgcQ-VXjB0PPfSFsUgiFUE8Ah5Rpki21gip/s3456/IMG_6100.JPG
រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌លឿងទុំ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដូចគ្នា សម្រាប់ជាជម្រើសដល់អតិថិជន រួមមានពណ៌ខៀវ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស ។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 គឺ $55,900 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ 2024 គឺ $46,900។ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl6iy_NZqjeMzpoWwYlXpAgKQeLvs-xuifu3uNmIBGKBedRuKXgsBRTFAhe0neZE1B09HkcHBsDcdo1oBvt9mDx68hwPkt78TafyJwY8dxCotvdvDyYTp9xmQJl7eWUTydwOdD1HXFbanWOwbcawDK9-Dhlt1mmam47zXiE9NooBnsQqjz2NJsVdnu4f0h/s3456/IMG_6101.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6J8fPmDHaQkBN6SBxtRbPfdFB_2UDNLlQz4befkZ5aKEkC6mge_LvmR6qCkwcOu8L2ILErlGfdQRv5Rw3CmZ8TT0M-LSFj_eTdYfDlxsYIhrdgFF7BmGRRPIibnz-LQCR4CU7qx-ve6A0hRomw9eT8vgkZqycG6NMjiSlRQ6C62mGY7UOtEZmUDZjWxQ/s1529/6.jpg

លោកផ្កាយ២ ប៊ន សំអាត កំពុងជួបប.ញ្ហា រ៉ូស ថានេះជាកម្មពៀរ ខណៈអ្នកទាំងពីរធ្លាប់មានរឿងអា.ស្រូវស្នេហាបោកប្រាស់ជាមួយគ្នា

0

ថ្មីៗនេះ មានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំងទៅលើឧត្តមសេនីយ៍ទោ ប៊ន សំអាត ដែលបានពាក់ស្បែកជើងនៅក្នុងសាលាឆទានក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។ លោកផ្កាយ២កំពុងជួបបញ្ហានេះ រ៉ូស បាននិយាយថានេះជាកម្មពារ ខណៈកាលពីជាង១ឆ្នាំមុនអ្នកទាំងពីរធ្លាប់មានអាស្រូវយ៉ាងកក្រើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiagOnW_rV8VHBXWMzV7_gJYWYGmTzPkRF705y40ZSKZvcsWgZDx7Qoqx1xXySWQJ4BOXVDx0RXVkCzXiJjRZjXCG7aXRonCW0JPmqV1MlASV1T8cOoDlJisS9-KzvzQho7AMJ1vR4Ibtq7mV8kmkJ6ig2xX43CK-6skYSL2EBZC7pJuoWBOkZeUOmYrqQ/s959/280146197_169059975522851_5435141026956681922_n.jpg

គេចាំបានថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ រ៉ូស បានចេញមកបង្ហោះសារជាបន្តបន្ទាប់ក្តៅដូចបាយពុះជាមួយមន្រ្តីផ្កាយ២ ប៊ន សំអាត ទាក់ទងស្នេហាបោកប្រាស់ដែលបានសន្យាទិញឡាន៥៧០ និងបើករីសតឱ្យនាងប៉ុន្តែបែរជាឆាតមិនតប ខលមិនលើករហូតដល់ប្លុកលេខចោលទៀត។ លើសពីនេះ រ៉ូស ក៏បានគំរាមលោកផ្កាយ២ ប៊ន សំអាត ថាមិនអាន់ប្លុកនាងវិញទេនោះនាងនឹង Live ឱ្យផ្អើលហ្វេកប៊ុកនិងបញ្ចេញរូបផ្សេងៗទៀត។ ទោះយ៉ាងណា ក្រោយពីបង្ហោះសារជាបន្តបន្ទាប់ រ៉ូស បានចេញមកប្រកាសម្តងទៀតថានាងគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយមន្រ្តី ប៊ន សំអាត នោះទេគ្រប់យ៉ាងគ្រាន់តែជាការយល់ច្រលំដោយបានលុបចោលទាំងអស់រាល់សំណេរដែលបង្ហោះគំរាមកន្លងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBDme5dNtV76NQLAqjAxx1zYmWKXkVTUWcUlk07LaLXNwUNt03O3PxJ8XQMHj10_9aBmLOyqp9cgvBTK5J91HMSnYpWMUnkV6O8Y2z6hOwhbxYZCEVW6eaCK3WlfQylib_WbdO4wZ7AUBLqjQhqH30GBROe2J6UHfLZs1J4T0ybg1QPQsDUCmAus2UaXk/s958/285405963_3230565963929789_151263428830814503_n.jpg

ក្រោយពីគំរាមមន្រ្តីផ្កាយ២ មិនបានប៉ុន្មានថ្ងៃ ស្រីស្អាត រ៉ូស បានទៅទិញពេជ្រលួងចិត្តខ្លួនជាង៣ម៉ឺនដុល្លារ ខណៈ រ៉ូស ក៏ធ្លាប់និយាយដាក់មន្រ្តីផ្កាយ២ ប៊ន សំអាត ថាជា «តាកញ្ចាស់ល្មមកាម ស៊ីមិនរើស»។

ដោយឡែកនាពេលថ្មីៗនេះឧត្តមសេនីយ៍ទោ ប៊ន សំអាត កំពុងរងនូវបញ្ហាត្រូវសាធារណជនរិះគន់យ៉ាងដំណំបន្ទាប់ពីបានពាក់ស្បែកជើងនៅក្នុងសាលាឆទានក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTZGitgzo88Ooyttf1FOQAX0hTbTURGZ7JSdOE3rvnWpWs2hZ9FFI85ltD3sdKwFWyEfCJbZIZfY2iYnqMxmzyL-MeY0H0g9Oma5_0Vg5PTfat336J7gm2tMwDyivyQqXgtztqgCvsBi0zPcUpOgsqCZ6HkRJxcC4d6P3LoGBNflY2V3nNNK6G9K4HKE/s1280/294169720_184959680599547_6961076393839382830_n.jpg

ឃើញអតីតដៃគូចាស់ធ្លាប់មានរឿងចម្រូងចម្រាសជាមួយគ្នា រ៉ូស បានលើកឡើងថា នេះជាកម្មពារ។ អាណា រ៉ូស បានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៧ ខែមីនា ថា «ចប់ហើយតាអាត ចប់គ្រប់យ៉ាង កម្មប្រែថាអំពើ កម្មពារមិនចាំជាតិក្រោយសាងអីបាននឹង សុំអហោសកម្ម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM4eDBKZnIE-eeyGXr8r1Xb1j1s3YLyLUXVyJ_hyXKRhZXkMsBordvHUGhKXwqLK7Rq1KbzoT0pAzBY253W7LjCOdHL-UHSCw6r6oBjGnMrZPP4BgctwIfhVG5p3NooalHC5SYHs1qWzRUEBf1p8N2sT5a65TQlJoxVYNZGpD-lOQT3RLn8RTN2btndqM/s759/image_2024-03-18_11-02-25.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរងនូវការរិះគន់ពីប្រជាពលរដ្ឋឧត្តមសេនីយ៍ទោ ប៊ន សំអាត ឋានៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃ បានចេញលិខិត និងបានលើកដៃសូមខមាទោស ជាសាធារណចំពោះកំហុសខុសឆ្គងផងដែរ៕

ពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំកំពុងក្លាយជាប្រធានបទជជែកវែកញែក

0

នៅក្នុងកម្មវិធី «កម្សាន្ដភូមិបុស្បា» កាលពីកន្លងទៅនេះដែលរៀបចំដោយបុរីបុស្បារបស់ អ្នកនាង ស្រីអូន មានកម្មវិធីសប្បាយៗជាច្រើនទាំងការល្បែងប្រជាប្រិយខ្មែរ ការផ្តល់រង្វាន់នានា និងកម្មវិធីប្រគំតន្រ្តីដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូប។ ក្នុងកម្មវិធីនេះ អ្នកនាង ស្រីអូន បាននិយាយនៅលើឆាកប្រគំតន្រ្តីពីទំនួលខុសត្រូវខ្លួនត្រូវសង បំណុលរាប់លានដុល្លារ។ អ្នកនាងក៏បាននិយាយដែរថា ខ្លួនមិនបានយក«គ្រួសារជាធំ»នោះទេ ជាហេតុធ្វើឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ខណៈលោក រិន សុក្រិត្យ ក៏បានលូកមាត់លើរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbKMiyaCuW2WunBPPcF1cZxzPsAoM5-F2Lx2OIBVy5r07rrGy3oMOMtiXSaJcZNpKy0Qcm_P1FBLhlnwWkK8T_I8SpJe0dN3Tq30vEIKYIhEhDwemHk1wvAxOfXVmVY_OS1evlnoH5_MZHxEcTemG5wbyneuNHj-8c2oDzmbr-pikIhpx29V36dO7LbsQ/s2048/image_2024-03-18_10-43-06.png

អ្នកនាង ស្រីអូន បាននិយាយថា «មនុស្សដូចជានាងគឺស្លាប់រស់ជាមួយទំនួលខុសត្រូវមានបញ្ហាច្រើនណាស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែនាងអាចញញឹមទទួលយកបាន។ មនុស្សដូចនាងមិនបានយកគ្រួសារជាធំនោះទេ នៅពេលដែលយកគ្រួសារជាធំសកម្មភាពរបស់យើងមិនបានទំលំទូលាយនៅក្នុងសង្គមដែរ។ ជាដំបូងរបស់នាងដែលឱ្យតម្លៃមុនគេ មានជំទាវម្នាក់គាត់ល្បីខ្លាំងធ្លាប់ឱ្យនាងគូសរវាងគ្រួសារខ្លួនឯងនិងសង្គម នាងយកសង្គមទី១។ អ្នកនាងស្រីអូនថា មូលហេតុដែលធ្វើឱ្យនាងរឹងមាំបានគឺរឹងមាំដើម្បីមនុស្សស្រីគ្រប់រូប រឹងមាំដើម្បីសង្គមមួយនេះទោះបីជាមានអ្នកមើលឃើញនិងមិនឃើញក្តី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9huSpkQzAz7ijNJofvmzyZwDmcXZbQWNCtbcZkumnH55f0mL3n3V_DZFvQQB22NBAEwKegjQt_cD7j0FypfiTMOuMVpMIfQ6cBNlUA37QwwElIlojDFLOEcHpmjWF-EwONEWQuKMThSTQLZzEq-nre9whZMOpbgESH-5yd8po-ZvnO8ezcJos7zGP8rc/s2048/image_2024-03-18_10-43-11.png

ពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំនេះត្រូវបានអ្នកលេងបណ្តាញសង្គមបានបង្ហាញការមិនគាំទ្រនូវការលើកឡើងដូចនេះទេ។ លោក រិន សុក្រិត្យ អ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូបនិងជាសហគ្រិនវ័យក្មេង បានលើកឡើងថា «រកស៊ីអ្វីក៏ដោយ ធ្វើ អ្វីក៏ដោយ គឺគេការពារ គេលើកស្ទួយគ្រួសារមុនគេ ទើបជីវិតរុងរឿងអាចឈានទៅដល់ជួយសង្គមជាតិ។ សូម្បីមេដឹកនាំប្រទេសក៏គេត្រូវឱ្យតម្លៃលើគ្រួសារមុនគេ ទើបជាប់ឆ្នោត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhKreK6VyEeCqSz4DL4ZyOXsxq4LC1Awt19h7DPoQXGH0eQjC05Uz118Mr-B-nHDx9Wq8aH7QZAUv1zKxL8QJKNocCwZpvW4LUbDqEashJQPdJvYHW1VE28DsXAqsIY4uP5iEyrVsnOJWgIao9aY_U_lrtjV0X410jPdUb788xy8uFl8KqBu_apU38sAE/s958/image_2024-03-18_10-43-03.png

ចំណែកឯអ្នកផ្សេងទៀតបានបង្ហាញការមិនគាំទ្រពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំឡើយ ពួកគេបានលើកឡើងថា សូម្បីសត្វក៏យកគ្រួសារជាធំដែរ ហើយសង្គមមួយដែលមានការរីកចម្រើនក៏ផ្តើមចេញពីគ្រួសារទៅដូចគ្នា។ អ្នកលេងបណ្តាញសង្គមបានជ្រើសយកគ្រួសារគឺជម្រើសទី១ ចំណែកឯសង្គមជាជម្រើសទី២ រួមទាំងមតិយោបល់ជាច្រើនទៀតបានរិះគន់ទៅកាន់អ្នកនាងស្រីអូន៕

សមាគមឧកញ៉ាកម្ពុជាប្រកាសថា នឹងបញ្ចប់ងារចំពោះឧកញ៉ាណាដែលប្រព្រឹត្តករណីទាំង៥នេះ

0

ផ្នែកតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា កាលពីពេលថ្មីៗនេះបានឲ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា និងភាពជាដៃគូររបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើរសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដែលគណៈកម្មការនេះនឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនិតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ាផងដែរ។

យោងតាមមាត្រា២២ នៃព្រះរាជក្រិត្យដដែលបានបញ្ញត្តិថា លោកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ជាមួយគ្នានោះ មាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយក្នុងមូលហេតុទាំង៥ដូចខាងក្រោមនេះ៖
– គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
-គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយគ្មានមូលហេតុ
-គោរមងារត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
-ត្រូវបានរកឃើញថាគោរមវន្ត បានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ
-ត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ovj6G2n2Yp0yJQhyOQ-rXnkqG3SyAKs4RvE-HgrwM-sJuUgo5lBLK5cqJlG3p5tANXtEWT3pUgRcgeWHFi-gaCfckVGfWf0dvrZ83sHDEHQ7woSLDalzP6ubJDRRFUapxVKRtiCq1JgjcpC56d7TVyGJ3Pms_b6PGw-O-UOiZMLSwZTrDty8GCQK-N4/s1280/photo_2024-03-18_15-53-05.jpg

ហ្វេនៗរំភើប! ក្រោយដឹងថា Charlie Puth ផ្តល់អំណោយពិសេសមួយទៅឱ្យក្រុម BABYMONSTER

0

បរទេស៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក Charlie Puth បានសរសេរបទចម្រៀង ១ ដែលមានចំណងជើងថា ‘Like That’ ទុកជាអំណោយសម្រាប់ AhYeon ដែលជាសមាជិករបស់ក្រុមចម្រៀងកូរ៉េ BabyMonster សម្រាប់ album ថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានកូរ៉េ Allkpop បានឱ្យដឹងថា អាល់ប៊ុមខ្នាតតូចរបស់ BABYMONSTER ដែលនឹងមកដល់នាពេលខាងមុខនេះ គ្រោងនឹងបញ្ចូលបទចម្រៀងដែល Charlie Puth បានសរសេរមានចំណងជើងថា ‘Like That’ ចូលទៅក្នុងអាល់ប៊ុមថ្មីរបស់ពួកគេ។https://pbs.twimg.com/media/GI4aCHdakAAfCMh.jpg

នៅក្នុងថ្ងៃដដែលនោះ ផលិតកម្ម YG Entertainment បានបង្ហោះវីដេអូថ្មីមួយ ដែលបង្ហាញពីស្ថាបនិក Yang Hyun-Suk បានរៀបរាប់បទទាំងអស់នៅលើអាល់ប៊ុមខ្នាតតូចដំបូងបង្អស់របស់ក្រុមចម្រៀងនារីដែលមានចំណងជើងថា ‘BABYMONS7ER’ រួមទាំង ‘Like That’ ផងដែរ។ ស្ថាបនិក Yang បាននិយាយថា “ខ្ញុំគិតថានេះនឹងក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ” ដោយលោក Yang បានបន្តទៀតថា “Charlie Puth បានផ្តល់អំណោយដល់ BABYMONSTER មួយបទ”។ https://m.media-amazon.com/images/M/MV5BMzM2MDk5ODAyNV5BMl5BanBnXkFtZTgwNzIwNjcxNzE@._V1_FMjpg_UX1000_.jpg

គាត់ក៏បានចែករំលែកផងដែរថា អំណោយរបស់ Charlie Puth ដល់ក្រុមនេះគឺដើម្បីឆ្លើយតបទៅនឹង Viral Cover របស់ Ahyeon នៃបទចម្រៀងរបស់គាត់ដែលមានចំណងជើងថា “Dangerously” នៅពេលនាងនៅជាសិក្ខាកាម ដែលចាប់តាំងពីពេលនោះមកមានអ្នកចូលមើលជាង ៣៩ លានដងនៅលើ YouTube ។ Charlie Puth គាត់បានពេញចិត្តខ្លាំងណាស់នឹង AhYeon Cover បទចម្រៀង ” Dangerously ” ដែលជាបទចម្រៀងរបស់ Charlie Puth ផ្ទាល់ដោយ cover នេះល្បីខ្លាំង ។ https://www.billboard.com/wp-content/uploads/media/Yang-Hyun-Suk-2012-uu-billboard-1548.jpg

ដូចនេះគាត់ក៏បានជាសរសេរបទ ” Like That ” ជាបទទី ៣ នៅក្នុង album BabyMonster ជាកាដូឱ្យទៅវិញ។ ម្ចាស់ផលិតកម្ម YG ក៏បានបន្ថែមទៀតថា “Charlie Puth គឺជាសិល្បករដែលគាត់ពិតជាចូលចិត្ត និងកោតសរសើរខ្លាំង ហើយសមាជិកក្រុមនារី BABYMONSTER ក៏ជាអ្នកគាំទ្ររបស់គាត់ផងដែរ” ដូច្នេះ “វាជាអំណោយដ៏ធំ ហើយខ្ញុំគិតថា អ្នកគាំទ្រក៏នឹងរីករាយជាមួយអាល់ប៊ុមថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ”៕

ការសម្រាកលើខ្នើយខ្ពស់ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល

0

ការជ្រើសរើសខ្នើយល្អឱ្យសាកសមនឹងរាងកាយនោះ វាប៉ះពាល់ដល់ការសម្រាកលក់ និងសុខភាពផងដែរ ។ ក្រុមការងារស្រាវជ្រាវមកពីមជ្ឈមណ្ឌលផ្នែកខួរក្បាល បេះដូង និងសរសៃឈាមនៅទីក្រុងអូសាកា ប្រទេសជប៉ុន ឱ្យដឹងថា ការសម្រាកនៅលើខ្នើយខ្ពស់ខ្លាំងពេកអាចធ្វើឱ្យយើងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារខ្នើយខ្ពស់បានធ្វើឱ្យកផ្អៀងក្នុងអំឡុងពេលសម្រាក រហូតដល់វាសង្កត់លើសរសៃឈាមនៅឆ្អឹងខ្នង ។

ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងអូសាកា ប្រទេសជប៉ុន បានហៅការសម្រាកបែបនេះថា «Shogun Pillow Syndrome» ហើយគេរកឃើញថា ការសម្រាកនៅលើខ្នើយខ្ពស់អាចធ្វើឱ្យយើងជួបបញ្ហា Spontaneous Vertebral Artery Dissection (SVAD) គឺជាការដាច់សរសៃឈាមឆ្អឹងខ្នង ដែលមិនបានកើតឡើងដោយសាររបួសទេ ។ ហេតុនេះ វាជាមូលហេតុមួយដែលបណ្តាលឱ្យយើងមានជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqYzv-v-akeTb2GjCT5KJXfaCED5HM4NIdZcIE5ZL0gPlmvGRyUS654s2YcVs848wH_czpp88Ws04elT45QoyzCogra2jMHixNmuK3-Qxnewu4uwIH-JVYfX0gEaejuMp9xUEWKAkiJyRuXczLuXnw3H9Zt8ltjscDkeijMy5xCKQb3O7za5SdZUbs9U/s1600/coop-home-goods-body-pillow.jpg

ការដាច់សរសៃឈាមឆ្អឹងខ្នងបានបណ្តាលឱ្យឈាមកកនៅក្នុងសរសៃឈាម បន្ទាប់មក សរសៃឈាមមានសភាពហើមខ្លាំង និងដាច់ភ្លាមៗ ។ ហេតុនេះ វាជាមូលហេតុធ្វើឱ្យយើងមានជំងឺដាច់សរសៃឈាមខួរក្បាល ឬអាចបណ្តាលឱ្យស្លាប់បាន ។

បើទោះជាមូលហេតុនេះគេបានរកឃើញប្រមាណតែ២% នៃជំងឺដាច់សរសៃឈាមខួរក្បាលក្តី ប៉ុន្តែវាអាចស្មើនឹង១០% នៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ៤៥ឆ្នាំ រួមទាំងក្រុមមនុស្សស្ថិតក្នុងវ័យធ្វើការផងដែរ ។ ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងអូសាកា បានកត់សម្គាល់ដែរថា អ្នកជំងឺមួយចំនួនបានសម្រាកនៅលើខ្នើយខ្ពស់ខ្លាំង គឺមានកម្ពស់ប្រមាណពី១៧សង់ទីម៉ែត្រ ទៅ១៩សង់ទីម៉ែត្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge-5HOz_LhWK8_fm2QVXjg8UemKcLYqDXYaiXfi_8pwcFKJvAFUSq7o_Ye9qVHUOgFw-9lTn0qH2mEX9JC2Xc8ADcKkk-advP8Y1rxxnZW9eU7RTpa2mXsJkqPGrVlMsCd9bzWQlHiviFpP1shBPU8dp7sk2gOtEhT_jciOPAmdj9Rn-rUTuJxFxDzm6g/s1600/pasted%20image%200.jpg

ក្រុមហ៊ុនផលិតគ្រែគេង និងបណ្តាអ្នកជំនាញផ្នែកឧស្សាហកម្មបានណែនាំថា ខ្នើយមានកម្ពស់ជាង១២សង់ទីម៉ែត្រ គឺស្ថិតក្នុងចំណោមខ្នើយមានកម្ពស់ខ្ពស់ ។ រីឯខ្នើយមានកម្ពស់១៥សង់ទីម៉ែត្រ ឬខ្ពស់ជាងនេះ ចាត់ទុកថា ជាខ្នើយមានកម្ពស់ខ្ពស់ខ្លាំង ។ ហេតុនេះ អ្នកជំនាញណែនាំថា យើងពុំគួរសម្រាកនៅលើខ្នើយខ្ពស់ខ្លាំងពេកទេ ។

បើតាមលទ្ធផលការស្រាវជ្រាវរបស់ក្រុមគំរូបង្ហាញថា អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ចំនួន៥៣នាក់ ដែលមានអាយុចាប់ពី៤៥ឆ្នាំ ទៅ៥៦ឆ្នាំ ក្នុងនោះអ្នកជំងឺចំនួន១៨នាក់ បានសម្រាកលើខ្នើយមានកម្ពស់ខ្ពស់ជាង១២សង់ទីម៉ែត្រ ។ ហេតុនេះ ការសម្រាកនៅលើខ្នើយកាន់តែខ្ពស់ វានឹងធ្វើឱ្យយើងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCVE8kulFddubUmm6bv-MYzGpmrCRRzlcYwdB03UyyvZMzYFkj5QYT9J5Exce3FbVSYrEzyOkeXvF0U-qizhtQuH3eCzjimsGApjztFjql-jVbXrWz_fZrIdJigupz0OMjJFXKgmc4bwD9aOLWa6MKVaRw5wvsbj0medMyoNoLzzJyhBaKQhIBg7v9mNQ/s632/correct-and-incorrect-sleeping-position-on-her-side.-vector-illustration-1202977090_634x554.jpeg