ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងរថយន្ត ត្រូវបានចាត់ទុកថាចាំបាច់បំផុតសម្រាប់អាកាសធាតុក្តៅ។ ប្រសិនបើមានបញ្ហាជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរដូវនេះ វាអាចនឹងធ្វើឱ្យអ្នកបាត់បង់ពេលវេលា ព្រោះដោយសារអ្នកត្រូវចំណាយពេលយកឡានទៅជួសជុលម៉ាស៊ីនត្រជាក់។ ដូច្នេះដើម្បីថែរក្សាម៉ាស៊ីនត្រជាក់ឱ្យនៅយូរអង្វែង KBN នឹងណែនាំរឿង ៤ យ៉ាងដែលអ្នកមិនគួរធ្វើចំពោះប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដាច់ខាត ប្រសិនបើមិនចង់ឱ្យម៉ាស៊ីនត្រជាក់របស់អ្នកខូចក្នុងអំឡុងពេលរដូវក្តៅនេះ។

១.កុំធ្វេសប្រហែសក្នុងការសម្អាតម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់ក្នុងរថយន្តត្រូវការសម្អាតជារៀងរាល់ឆ្នាំ បច្ចុប្បន្នការសម្អាតម៉ាស៊ីនត្រជាក់ក្នុងរថយន្តអាចធ្វើឡើងដោយការដកទូម៉ាស៊ីនត្រជាក់ចេញ ដែលនេះគឺជាវិធីបុរាណដែលគេធ្វើជាយូរមកហើយ។ ការលាងសម្អាតម៉ាស៊ីនត្រជាក់គឺមានប្រយោជន៍ខ្លាំងណាស់ ព្រោះវានឹងជួយកាត់បន្ថយក្លិនពីបាក់តេរី និងភាពកខ្វក់ដែលកកកុញក្នុងម៉ាស៊ីនត្រជាក់ ធ្វើឱ្យខ្យល់ស្អាត ស្រស់ស្រាយ និងជួយឱ្យដំណើរការត្រជាក់កាន់តែមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUqRApkqNwsGaBSKZLG5S0DwgWWCusS9xPWWSt-D-9CMql0FMm5ZIRqAsY5rveqJJEvx03vw0Jm-aQoKiAMscXkkJgec8NXT4b61DnYRUrW4q_KM7yVdTNkXk2SZFPv-NgC3Lai3QBh082v1ZSaQPhoNKXxG_pX55Z8heUJT3f93vkkMHDTr_Z8MGus0Y/s540/360_F_193387665_n8KT1eoNFyIUUXkFvk6KRBZswNP6bVxF.jpg

២.កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក៖ នៅពេលប្រឈមនឹងអាកាសធាតុក្តៅ ពេលចូលឡានភ្លាមភាគច្រើន មនុស្សតែងតែបើកម៉ាស៊ីនត្រជាក់ខ្លាំង ដែលធ្វើឱ្យជាតិសំណើមកកកុញច្រើនក្នុងម៉ាស៊ីនត្រជាក់ បណ្តាលឱ្យស្ទះឬច្រែះផងដែរ។ វិធីល្អបំផុតគឺមិនត្រូវបើកម៉ាស៊ីនត្រជាក់ឱ្យត្រជាក់ខ្លាំងភ្លាមៗនោះទេ ត្រូវកែតម្រូវសីតុណ្ហភាពឱ្យល្មម ដើម្បីឱ្យមានអារម្មណ៍ត្រជាក់ និងមានផាសុកភាពល្អ។

៣.ជៀសវាងការប្រើម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ៖ ការប្រើម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិនឹងធ្វើឱ្យប្រព័ន្ធម៉ាស៊ីនព្យាយាមកែតម្រូវសីតុណ្ហភាពនៅខាងក្នុងកាប៊ីនទៅកន្លែងកំណត់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពេលខ្លះវាបណ្តាលឱ្យកង្ហារម៉ាស៊ីនត្រជាក់បង្កើនល្បឿនលឿនដល់អតិបរមាដោយមិនចាំបាច់ ដែលអាចប៉ះពាល់ដល់អាយុជីវិតរយៈពេលវែងរបស់ម៉ាស៊ីនផ្លុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvHCydLlebp1cJaByr1IglsccD6TVp_pjtRPz3E_Ng89cfUbLVhCudwZGAY8OQf1fz_CbtneM4oH49rSOveyhdk-0x0e3fT0g3b2N01ISt2VexqhjTewqzh4_ulqyLEDslVl7a8nnt0KHIo3dkDiivlZmrofItvBtfMSE81y5C30nzZPUdJHsx-e13bRM/s899/iStock-1437896598.jpg

៤.កុំធ្វេសប្រហែសក្នុងការផ្លាស់ប្តូរតម្រងម៉ាស៊ីនត្រជាក់៖ តម្រងម៉ាស៊ីនត្រជាក់គឺជាផ្នែកសំខាន់នៃប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលជារឿយៗត្រូវបានគេមិនយកចិត្តទុកដាក់។ ប៉ុន្តែតើអ្នកដឹងទេថាបញ្ហាម៉ាស៊ីនត្រជាក់មិនត្រជាក់ ឬមានទឹក ឬខ្យល់ម៉ាស៊ីនត្រជាក់មិនខ្លាំង នេះអាចបណ្តាលមកពីការធ្វេសប្រហែសមិនផ្លាស់ប្តូរតម្រងខ្យល់ ដោយសារតែតម្រងខ្យល់គឺជាស្រទាប់ទីមួយមុនពេលចរាចរនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់។ ដូច្នេះហើយ អ្នកត្រូវផ្លាស់ប្តូរតម្រងខ្យល់ឱ្យបានទៀងទាត់ ដើម្បីកុំឱ្យវាងាយស្ទះដោយភាពកខ្វក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoyuR-V59uceQkLMAxbWnOUc2hLStEC1_md7XDjStWlne34oe0XqyiO4-Mk4Kvyv6KP2nI4bVmtGBEy1J_3kbXgxfmpbTPX3N0PlAg4HB9UhtZrYY3lVeL9gkQV31PdMXzA7t9d0qzW6ZapXjQt-4W4YB8euIlBqDYRCIv1180GXroAFUtsOl5XzGG-EE/s1000/Womans-Hand-on-Car-Air-Conditioning.jpg