ជារៀងរាល់ឆ្នាំឱ្យតែងតែជិតរដ់រដូវបុណ្យចូលឆ្នាំខ្មែរ គេតែងប្រទះឃើញមានផ្កាមួយប្រភេទ បានរីកស្គុះស្គាយ ដែលគេស្គាលើជាទៅទូថាប្រទាលផ្អូកផ្គរ ឬផ្គរលាន់ និងមានស្រុកខ្លះហៅ កំភ្លឹងចូលឆ្នាំ ព្រោះផ្កានេះរីកតែថ្ងៃចូលឆ្នាំតែប៉ុណ្ណោះ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/277739498_506984930874908_7851068494641120577_n.jpg?_nc_cat=111&ccb=1-7&_nc_sid=5f2048&_nc_ohc=0tBcWEwBso4AX8hRMho&_nc_oc=AdgMgGolhaWwttvERwqiFoC4TAuI4Xgtvn1CfSxt-lxpxHCQ0k49mTBDfbxOooRqTtM&_nc_ht=scontent.fpnh1-2.fna&oh=00_AfB0VCiRMgJoKcnxrz6S2cEPqdj0yTAnV7sGZzZ7o4dRmg&oe=65FEE97B

ផ្កានេះត្រូវបានគេនាំចូលមកដាំអំឡុងឆ្នាំ ១៩៧០ជាង ឬក្រោយនេះទៀត ព្រោះបើយើងមើលតាមតម្រាក្បួនរុក្ខជាតិដែលមាននៅស្រុកខ្មែរពីសម័យមុន ពុំបានឃើញមានការកត់ត្រាអំពីវាទេ ហេតុដូចឆ្នេះយើងអាចសន្មត់បានថាវាត្រូវបាននាំចូលមកដាំក្រោយសម័យសង្គមរាស្ត្រនិយម។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/277734862_506985014208233_9070322325024247547_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=HlpRGZOKuFkAX9s78ng&_nc_ht=scontent.fpnh1-2.fna&oh=00_AfCgW9_HGIeX87cvE_kY-Y2jMiFRQ9oD5FR_8eDbonqyyQ&oe=65FD2E6F

ផ្អូកផ្គរ ជាពួកប្រទាលមានមើមនៅក្នុងដី ក្នុងគ្រួសាររុក្ខជាតិពួកកំភ្លឹង មានកម្ពស់ជាមធ្យម ៦០ស.ម មើមមានរាងជាស្រទាប់ៗដូចខ្ទឹមបារាំង មានទំហំជាមធ្យម៥ស.ម។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/277762725_506985060874895_1216185383692230494_n.jpg?_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=QTa1RfH-fNkAX9AxaHE&_nc_ht=scontent.fpnh1-1.fna&oh=00_AfCqgjBOehUzHWDTmxc43k7S96OoQVUvCty0nQhXqvbGXw&oe=65FE52BB

តោងតាមជំនឿពីចាស់ៗបុរាណខ្មែរ បើអ្នកណាដាំប្រទាលផ្អូកផ្គរមានផ្ការីកក្នុងទិសទាំង៤ហើយរីកក្នុងពេលតែមួយ នឹងមានលាភសំណាងចូលមកជាហូរហែរ ធ្វើអ្វីក៏បានជោគជ័យ បានសំរេចគ្រប់ប្រការ ។ ប៉ុន្តែបើផ្ការីកមិនបានគ្រប់ទិស ឬគ្រប់ចំនួន៤ ក្នុងពេលតែមួយទេ និងមានរឿងអាក្រក់កើតឡើងចំពោះបុគ្គលនោះ បើមានរៀបពិធីអ្វីនិងធ្វើអោយមានបញ្ហាចូលមក៕